ព័ត៌មានថ្មី
@ @ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ ខេត្តតាកែវលើកទឹកដល់បេក្ខ ជនចូលទ្បងបម្រើការងារជាមន្ត្រីនគរបាល ត្រូវខិតខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បី ឈានទៅរកភាពជោគជ័យ.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាបាន​បញ្ជាក់​ជំហរ​ចុង ​ក្រោយ​ដោយ​មិន​ខ្វល់​​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ ពន្ធ EBA​ .! @ សម្ដេចតេជោ ហ៊ុន សែនអញ្ជើញដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីត យុទ្ធជនអាស៊ានលើ​កទី១៩ ប្រារព្ធធ្វើនៅ វិមានសន្តិភាព.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ក្រោយ សួនកាណាឌីយ៉ា ឥឡូវចល័តមកសេះសវិញ ក្នុងសង្កាត់ស្ទឹងមាន​ជ័យ៣​ ដដែលខណ្ឌមាន​ ជ័យមិន​​ទាន់បង្ក្រាប​ទេ​​?សមត្ថកិច្ចសម្ងំ​​ ទទួលផ​ល​ប្រ​យោជ​ន៍​.! @ សារលិខិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ក្រោមប្រធានបទ"ទីក្រុងស្អាត-ឆ្នេរល្អ- ទេសចរណ៍រុងរឿង" @ នាព្រឹកថ្ងៃចន្ទ័សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូបពិភាក្សាការងារជាមួយឯក អគ្គរដ្ឋទូតអូស្រ្តាលីដែលត្រូវបញ្ចប់បេសក កម្មកាទូតកម្ពុជា នៅ វិមានសន្តិភាព.! @ ឈ្មួញធំៗប្រើឧបករណ៍នេសាទល្មើស ច្បាប់ចំនួន២ស្រុក ស្រុកស្ទោងនិងស្រុក កំពង់ស្វាយពេញបន្ទុកមានការបើកដៃ ពីមន្រ្តីរដ្ឋបាលជលផលសមត្ថកិច្ចនិងជំនាញ ពាក់ព័ន្ធក្នុងកំពង់ធំ.! @ សង្វៀន ជល់មាន់ បៀអាប៉ោង ដុះស្លែ នៅភូមិភ្នាតសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌ មានជ័យមិនទាន់បង្រ្កាប?សមត្ថកិច្ចរក្សា ភាពស្ងៀមស្ងាត់សម្ងំទទួលផលប្រយោជន៍.!
Comments Off on សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាបាន​បញ្ជាក់​ជំហរ​ចុង ​ក្រោយ​ដោយ​មិន​ខ្វល់​​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ ពន្ធ EBA​ .!

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាបាន​បញ្ជាក់​ជំហរ​ចុង ​ក្រោយ​ដោយ​មិន​ខ្វល់​​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ ពន្ធ EBA​ .!

IMG-20191211-WA0001សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ ជំហ៊រចុងក្រោយដោយមិនខ្វល់ខ្វាយឡើយទៅនិងការផ្ដាច់ប្រពន្ធអនុ គ្រោះEBAពីកម្ពុជារបស់សហភាពអឺរ៉ុបខណៈថ្ងៃទី១២ធ្នូរ       ស្អែកនេះគឺជាថ្ងៃកំណត់ដែលរដ្ឋាភិបាលកម្ពុជាត្រូវដាក់របាយការណ៍​ទៅកាន់សហភាពអឺរ៉ុបដើម្បីទប់ដំណើរការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធEBA។

ប្រមុខរដ្ឋាភិបាលកម្ពុជាបានអះអាងនៅថ្ងៃពុធនេះថាសម្តេចមិនខ្វាយខ្វល់ នឹ​ងការផ្តាច់ប្រ​ព័ន្ធអនុគ្រោះ​ពន្ធEBAនោះទេ ហើយថា បើ សហភាពអឺរ៉ុបចង់ធ្វើយ៉ាងម៉េចក៏ធ្វើទៅសម្តេចហ៊ុនសែនបញ្ជាក់បែបនេះ នៅក្នុងពីធីប្រគល់សញ្ញាបត្រ​ជូននិស្សិតCUS នៅកោះ​ពេជ្រ។

ការបញ្ជាក់របស់សម្តេចហ៊ុនសែននៅពេលនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុនក្រសួងការបរទេសកម្ពុជាបញ្ជូនរបាយការណ៍របស់ខ្លួនទៅកាន់សហ ភាពអឺរ៉ុបនៅថ្ងៃទី១២ខែធ្នូដើម្បីឆ្លើយតបទៅនឹងរបាយការណ៍បឋមទី២ ស្តីពី​ការ​ផ្អាក​ការ​អនុ​គ្រោះ​ពន្ធ​EBA​ជាបណ្តោះអាសន្នសម្រាប់ កម្ពុជា។គិតមកដល់ពេលនេះក្រសួងការបរទេសកម្ពុជាបានរៀបចំរបាយការ​ណ៍ឆ្លើយតបរបស់ខ្លួនរួចរាល់អស់ហើយដើម្បីត្រៀមបញ្ជូនទៅកាន់ស​ហភាពអឺរ៉ុប។

នេះបើតាមការអះអាងឱ្យដឹងរបស់លោកកុយគួងដែលជាអ្នកនាំពាក្យ ក្រសួ​ងការបរទេស​កម្ពុជា។

បើទោះជាបែបនេះក្តីអ្នកនាំពាក្យរូបនេះបានបដិសេធមិនបញ្ចេញឱ្យដឹង ពី​ខ្លឹមសា​រខ្លះៗនៃ​របាយការណ៍នេះ​នោះទេ។

គួររំលឹកថាសហភាពអឺរ៉ុបបានផ្ញើរបាយការណ៍របស់ខ្លួនមកកាន់រដ្ឋាភិបា​លកម្ពុជាកាលពីថ្ងៃទី១២ខែវិច្ឆិកាកន្លងទៅនិងទុករយៈពេល១ខែដើម្បី​ឱ្យភាគីកម្ពុ​ជាធ្វើការឆ្លើ​យតប។

បន្ទាប់ពីកម្ពុជាឆ្លើយតបសហភាពអឺរ៉ុបនឹងធ្វើសេចក្តីសម្រេចចិត្តមួយនៅ ខែកុម្ភៈឆ្នាំ២០២០ថាតើត្រូវដកការអនុគ្រោះពន្ធរបស់កម្ពុជាជាបណ្តោះ​អាសន្ន ​ឬ ​យ៉ាងណា​?។ ​

សេចក្តីសម្រេចចិត្តនេះគឺត្រូវធ្វើឡើងដោយសំឡេងភាគច្រើននៅក្នុង​ចំណោម​សមាជិក​ទាំង ២៧ នៃ​គណៈ​កម្មការអឺរ៉ុប​។

ក៏ប៉ុន្តែបើសិនគណៈកម្មការអឺរ៉ុបសម្រេចមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ ទេ នោះនីតិវិធី​ត្រូវ​បិទបញ្ចប់​ត្រឹមនេះ។

ផ្ទុយទៅវិញប្រសិនបើគណៈកម្មការអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ នេះមែនសេចក្តីសម្រេចនេះក៏នៅមិនទាន់អាចចូលជាធរមានបានភ្លាមៗ​នោះដែរពីព្រោះថាសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបធ្វើឡើងតាម​នីតិវិធីប្រតិភូកម្មអំណាចគឺអាចចូលជាធរមានបានលុះត្រាតែគ្មានការ​ជំទាស់​ពី​សំណាក់​សភា ឬ​ក្រុមប្រឹក្សា​អឺរ៉ុប។

ប៉ុន្តែប្រសិនបើសភាអឺរ៉ុបឬក្រុមប្រឹក្សាអឺរ៉ុបសម្រេចមិនជំទាស់ឬមិនអាច​រកសំឡេងភាគច្រើនដើម្បីជំទាស់នឹងសេចក្តីសម្រេចរបស់គណៈកម្មការ​អឺរ៉ុបបានទេការព្យួរប្រព័ន្ធអនុគ្រោះពន្ធនឹងត្រូវចូលជាធរមាន៦ខែរាប់ចាប់​ពីថ្ងៃដែលគណៈកម្មការអឺរ៉ុបអនុម័តសេចក្តីសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ៕

IMG-20191211-WA0001

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!