ព័ត៌មានថ្មី
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខ្លឹមសារជំនួប តាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ គណបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម.! @ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងបើក កិច្ចប្រជុំ មានការចូលរួម អភិបាលរង លោក លោកស្រី នាយក នាយករងរដ្ឋបាលនិងមន្រ្តីកងកម្លាំងទាំងបី ប្រភេទថ្នាក់ដឹកនាំច្រើនទៀតក្នុងខេត្តព្រៃវែង.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ខុសច្បាប់ដុះស្លែស្ថិត នៅក្នុងភូមិឈើទឺន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបំរើក្រុមញៀនល្បែងដោយមិនខ្វល់ សារាចរណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យ ការពារនៃការរីករាលដាលឆ្លងជំងឺកូវីដ ១៩.! @ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដឹកនាំមន្រ្តី ជាន់ខ្ពស់ប្រារព្វពិធីសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ដាក់ឲ្យដំណើរការជាផ្លូវការនៅអគារថ្មីនៃទីស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា អបអរសាទរថ្ងៃកំណើ​តគណ បក្សប្រជា​ជនកម្ពុជាខួប​លើកទី៦៩.! @ សម្តេចតេជោ ហ៊ុន សែន ចុះទៅពិនិត្យមើលការដ្ឋាន សាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីស្ថិតនៅ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល.! @ សង្វៀន មាន់ជល់ បៀអាប៉ោង ខុសច្បាប់នៅ ក្នុងចំការស្វាយចន្ទីស្ថិតនៅក្នុងភូមិទើតឃំុឃ្លើន ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបើកបំរើក្រុមអ្នកញៀន ល្បែងមិនខ្វល់សារាចរណ៍ណែនាំរបស់ប្រមុខរាជ រដ្ឋាភិបាលការពារការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ .! @ សង្វៀន​ ជល់មា​ន់ បៀ អា​ប៉ោងខុសច្បាប់ស្ថិតក្នុងដីឡូតិ៍ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យបើកលេងមិន ខ្វល់និងសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារជំងឺកូវីដ១៩ ខណៈអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន សម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.!
Comments Off on សម្ដេចតេជោ ហ៊ុន សែនអញ្ជើញដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីត យុទ្ធជនអាស៊ានលើ​កទី១៩ ប្រារព្ធធ្វើនៅ វិមានសន្តិភាព.!

សម្ដេចតេជោ ហ៊ុន សែនអញ្ជើញដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីត យុទ្ធជនអាស៊ានលើ​កទី១៩ ប្រារព្ធធ្វើនៅ វិមានសន្តិភាព.!

IMG-20191210-WA0001ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ១៤កើតខែមិគសិរឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ ។

មហាសន្និបាតនេះបានធ្វើឡើងនៅវិមានសន្តិភាពដោយមានការអញ្ជើញ ចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាថ្នាក់ដឹកនាំសមាគមអតីតយុទ្ធ ជនកម្ពុជានិងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនមកពីបណ្តាប្រទេសសមា ជិកអាស៊ានផងដែរ។
តាមរបាយការណ៍របស់ឯកឧត្តមគន់គីមអគ្គលេខាធិការសមាគមអតីត យុទ្ធជនកម្ពុជាបានអោយដឹងថាកម្ពុជាត្រូវបានទទួលធ្វើជាម្ចាស់ផ្ទះនិង ជាប្រធានបន្តវេនពីប្រទេសឡាវក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិលើកទី៣២និងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ាន លើកទី១៩ដែលបានគ្រោងទុកទៅតាមខ្លឹមសាររបៀបវារៈនៃកិច្ចប្រជុំមាន រយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩។

សហព័ន្ធអតីតយុទ្ធជនអាស៊ានត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ហើយ បច្ចុប្បន្នមានសមាជិកចំនួន១០ប្រទេសដូចជាព្រុយណេដារ៉ូសាឡឹម, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី,មីយ៉ាន់ម៉ា,ហ្វីលីពីន, សឹង្ហបុរី, ថៃ, និងវៀតណាម។
សម្តេចតេជោហ៊ុនសែនបានបង្ហាញនូវក្តីរីករាយនិងស្វាគមន៍ឯកឧត្តម លោកជំទាវប្រធាន-អនុប្រធានសហព័ន្ធអតីតយុទ្ធជនអាស៊ានព្រមទាំង ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសជាសមាជិកសហព័ន្ធ ដែលបានអញ្ជើញចូលរួមក្នុងមហាសន្និបាតដ៏មានសារៈសំខាន់ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាពេលនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថាប្រវត្តិអតីតយុទ្ធជន ដែលបានឆ្លងកាត់សង្គ្រាមពិតជាមានភាពស្រដៀងគ្នានៅគ្រប់បណ្តាប្រទេស នៅលើពិភពលោកក្នុងន័យនេះក្រុមជនដែលបានធ្វើពលិកម្មដើម្បីជាតិមាតុ ភូមិរបស់ខ្លួនគឺជានិមិត្តរូបនៃស្មារតីលះបង់ខ្ពស់ជាមួយនឹងមនសិកាស្នេហា ជាតិរបស់ខ្លួនដែលត្រូវបានចារឹកទុកនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ នីមួយៗ។
ជាក់ស្ដែងអតីតយុទ្ធជនដោយសារសង្គ្រាមនៅកម្ពុជាបានឆ្លងកាត់នូវទុក្ខ សោកនិងមហាវិនាសកម្មដោយសារសង្គ្រាមជាបន្តបន្ទាប់និងជាច្រើនជំនាន់ ចាប់ពីសង្គ្រាមឥណ្ឌូចិនពីឆ្នាំ១៩៧០-១៩៧៥និងរបបប្រល័យពូជសាសន៍ ប៉ុលពតពីឆ្នាំ១៩៧៥-១៩៧៩ព្រមទាំងបន្តមានបញ្ហាប្រឈមជាច្រើនដែល កម្ពុជាត្រូវដោះស្រាយទាំងផ្នែកសេដ្ឋកិច្ចសង្គមនយោបាយនិងការទូតជាពិ សេសការតស៊ូជាមួយនឹងសង្គ្រាមស៊ីវិលជាបន្តបន្ទាប់នៅក្នុងប្រទេស។
សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថាបន្ទាប់ពីកម្ពុជាទទួលបានសុខ សន្តិភាពនៅចុងឆ្នាំ១៩៩៨តាមរយៈការដាក់ចេញនូវ«នយោបាយឈ្នះឈ្នះ កម្ពុជាទទួលបាននូវការឯកភាពទឹកដីទាំងស្រុងកងកម្លាំងប្រដាប់អាវុធនិង គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៃអតីតយុទ្ធជនដោយសារសង្គ្រាមបានធ្វើសមា ហរណកម្មក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ។

ជាបន្តបន្ទាប់កម្ពុជាបានផ្តោតការយកចិត្តទុកដាក់និងដោះស្រាយលើការងារ ជាអាទិភាពសំខាន់ៗរបស់ជាតិជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ដើម្បីអភិ វឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យរួមទាំងការអនុវត្តគោលនយោបាយជាតិស្តីពី អតីតយុទ្ធជនតាមរយៈការខិតខំប្រឹងប្រែងបង្កើនសកម្មភាពលើកកម្ពស់ជីវ ភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនជាមួយក្រុមគ្រួសាររួមមានការផ្តល់សេ វាថែទាំអតីតយុទ្ធជនការគាំពារសុខភាពនិងការឧបត្ថម្ភសម្ភារៈចាំបាច់ទាំង ឡាយការជួយបណ្តុះបណ្តាលវិជ្ជាជីវៈការដោះស្រាយការងារមុខរបរការផ្តល់ សម្បទានដីសង្គមកិច្ចការជួយសាងសង់លំនៅឋានដើម្បីឱ្យពួកគេមានធនធាន ដីធ្លីមានលំនៅឋាននិងអាចប្រកបមុខរបរផ្សេងៗសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ឱ្យកាន់តែល្អប្រសើរ ។
ដើម្បីឱ្យសហព័ន្ធនេះសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងក្របខណ្ឌ សកម្មភាពអាស៊ានសម្តេចតេជោនាយករដ្ឋមន្ត្រីបានចូលរួមចែករំលែកនូវមតិ មួយចំនួន ដូចខាងក្រោម៖
១/សហព័ន្ធអតីតយុទ្ធជនអាស៊ានត្រូវរួមគ្នាបន្តជំរុញការលើកកម្ពស់ប្រណិត ភាពជីវិតនិងការពារផលប៉ះពាល់នៃអាយុកាលដែលបញ្ហាលមកពីសង្គ្រាមទៅ លើសុខភាពអតីតយុទ្ធជនតាមរយៈការការពារសិទ្ធិស្របច្បាប់ដើម្បីអត្ថប្រយោ ជន៍រួមរបស់អតីតយុទ្ធជនដោយសារសង្គ្រាមនិងក្រុមគ្រួសាររបស់ពួកគេជាមួយ នឹងការទទួលស្គាល់ផ្លូវច្បាប់នៃសមាគមអតីតយុទ្ធជននៃបញ្ហាប្រទេសជាសមា ជិកសហព័ន្ធ ។
២/សហព័ន្ធអតីតយុទ្ធជនអាស៊ានត្រូវរួមគ្នារៀបចំគោលនយោបាយផែនការស កម្មភាពនិងយន្តការអនុវត្តនានាដើម្បីពង្រីកវិស័យអតីតយុទ្ធជនឱ្យបានកាន់តែ ទូលំទូលាយជាពិសេសការបន្តលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនឱ្យស័ក្តិ សមទៅនឹងគុណបំណាច់របស់ពួកគេតាមរយៈការលើកទឹកចិត្តខាងផ្នែកស្មារតី ការផ្តល់កិត្តិយសការផ្គត់ផ្គង់ដល់ជីវភាពរស់នៅឱ្យបានសមរម្យស្របតាមស្ថាន ភាពនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម ។
៣/ត្រូវបន្តលើកកម្ពស់សមត្ថភាពចំណេះដឹងឱ្យបានទូលំទូលាយដល់អតីត យុទ្ធជននិងជនរងគ្រោះដោយសារសង្គ្រាមនៅក្នុងតំបន់តាមរយៈការរៀបចំជា កម្មវិធីអភិវឌ្ឍន៍សិក្ខា សាលា។
៤/ថ្នាក់ដឹកនាំនៃបញ្ហាប្រទេសសមាជិកអាស៊ានទាំងអស់សូមបន្តចូលរួមឱ្យ កាន់តែសកម្មឡើងដើម្បីពង្រីកវិសាលភាពនៃការលើកទឹកចិត្តដល់អតីតយុទ្ធ ជនអាស៊ានការការពារសិទ្ធិរស់រានមានជីវិតសុវត្ថិភាពបុគ្គលជាមួយនឹងការ ពង្រឹងចំណងមិត្តភាពនិងសាមគ្គីភាពឱ្យកាន់តែជិតស្និទ្ធដើម្បីបង្កើតនូវកិច្ច សហការគ្នាល្អនិងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកដែលជាប្រយោជន៍ រួមរបស់សហ ព័ន្ធអតីតយុទ្ធជនអាស៊ាន ។
សម្តេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថាសមាគមអតីតយុទ្ធជនកម្ពុជានិងសហ ព័ន្ធអតីតយុទ្ធជនអាស៊ាននឹងបន្តកិច្ចសហការកាន់តែជិតស្និទ្ធក្នុងស្មារតីសា មគ្គីភាពនិងការទទួលខុសត្រូវខ្ពស់ដើម្បីជំនះនូវរាល់បញ្ហាប្រឈមនានាទទួល បានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់អតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធ ជនដោយសារសង្គ្រាមសំដៅរួមចំណែកសម្រេចបានគោលដៅរបស់សហព័ន្ធ អតីតយុទ្ធជនអាស៊ានគឺសន្តិភាពវិបុលភាពនិងភាពសុខដុមរមនាជាមួយនឹង ការលើកកម្ពស់ការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជនទាំងក្នុង តំបន់ និងនៅលើពិភពលោក។
មុននឹងបញ្ចប់សម្តេចតេជោបានជូនសមាជិកសមាជិកាអង្គមហាសន្និបាត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិសូមទទួលបាននូវសុខភាពបរិបូរណ៍ជាមួយនឹង សេចក្តីសុខសេចក្ដីចម្រើននិងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។
បន្ទាប់មកនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញថតរូបអនុស្សាវរីយ៍ ជាមួយសមាគមអតីតយុទ្ធជនកម្ពុជានិងសហព័ន្ធអតីតយុទ្ធជនអាស៊ាន ដែលបានចូលរួមក្នុងភាពសប្បាយរីករាយក្រៃលែងនិងភាពស្និទ្ធស្នាល៕

IMG-20191210-WA0000

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!