ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុន ហេង បានសម្រេចឲ្យបិទ សណ្ឋាគារភ្នំពេញរយៈពេល២ថ្ងៃ ដោយហេតុផលអគ្គនាយក ពន្ធនាគារបានទៅហាត់ប្រាណនិងហែលទឹកនៅទីនោះកាលពីរសៀលទី២៣ខែវិច្ឆិកា ឆ្នាំ២០២០យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា .! @ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញ ជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិក ក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ចំនួន១៥៣នាក់.! @ កម្មករសំណង់២៧គ្រួសាររងគ្រោះដោយទឹកជំនន់ ទឹកភ្លៀងទទួលបានអំណោយសង្រ្គោះពីសាខាកាក បាទក្រហមកម្ពុជា ខេត្តកណ្ដាល.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធមជ្ឈមណ្ឌល កម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកនេះ.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី២៧ឆ្នាំនៃទិវាប្រកាសឱ្យ ប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា.! @ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខ្លឹមសារជំនួប តាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ គណបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម.! @ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងបើក កិច្ចប្រជុំ មានការចូលរួម អភិបាលរង លោក លោកស្រី នាយក នាយករងរដ្ឋបាលនិងមន្រ្តីកងកម្លាំងទាំងបី ប្រភេទថ្នាក់ដឹកនាំច្រើនទៀតក្នុងខេត្តព្រៃវែង.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ខុសច្បាប់ដុះស្លែស្ថិត នៅក្នុងភូមិឈើទឺន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបំរើក្រុមញៀនល្បែងដោយមិនខ្វល់ សារាចរណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យ ការពារនៃការរីករាលដាលឆ្លងជំងឺកូវីដ ១៩.! @ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដឹកនាំមន្រ្តី ជាន់ខ្ពស់ប្រារព្វពិធីសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ដាក់ឲ្យដំណើរការជាផ្លូវការនៅអគារថ្មីនៃទីស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា អបអរសាទរថ្ងៃកំណើ​តគណ បក្សប្រជា​ជនកម្ពុជាខួប​លើកទី៦៩.!
Comments Off on សង្វៀន ជល់មាន់ បៀ អា ប៉ោង ក្រោយ សួនកាណាឌីយ៉ា ឥឡូវចល័តមកសេះសវិញ ក្នុងសង្កាត់ស្ទឹងមាន​ជ័យ៣​ ដដែលខណ្ឌមាន​ ជ័យមិន​​ទាន់បង្ក្រាប​ទេ​​?សមត្ថកិច្ចសម្ងំ​​ ទទួលផ​ល​ប្រ​យោជ​ន៍​.!

សង្វៀន ជល់មាន់ បៀ អា ប៉ោង ក្រោយ សួនកាណាឌីយ៉ា ឥឡូវចល័តមកសេះសវិញ ក្នុងសង្កាត់ស្ទឹងមាន​ជ័យ៣​ ដដែលខណ្ឌមាន​ ជ័យមិន​​ទាន់បង្ក្រាប​ទេ​​?សមត្ថកិច្ចសម្ងំ​​ ទទួលផ​ល​ប្រ​យោជ​ន៍​.!

IMG-20191126-WA0000ភ្នំពេញ៖សង្វៀនជល់មាន់បៀអាប៉ោងកណ្តាលក្រុងភ្នំពេញក្រោយ សួនឧស្សាហកម្មកាណាឌីយ៉ាចល័តមកសេះសវិញដោយមានរបង ហ៊ំពទ្វ័សង្ក័សីជំុវិញគេឃើញមានសកម្មភាពក្រុមអ្នកញៀនល្បែង ស៊ីសងភ្នាល់ជល់មាន់បៀអាប៉ោងបានមកប្រមូលផ្តុំគ្នាចូលយ៉ាង ពពាក់ពពូនយកមាន់មកភ្នាល់លេងដាក់លុយម៉ាសេរីដោយគ្មាន ការរំខា​នពីអាជ្ញា​ធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋាននោះឡើយជាពិ​សេសគេឃើញសមត្ថកិច្ចមួយចំនួនទៅទទួលលាភសក្ការៈផល ប្រយោជន៍ផ្ទាល់ខ្លួន ​ ទើ​បមិន​ចាត់​វិធានការបង្ក្រាបដូច្នេះ។

សង្វៀនជល់មាន់បៀអាប៉ោងមួយកន្លែងនេះតែងតែចល័តទៅមកពី ក្រោយសួនកាណាឌីយ៉ាមកសេះសសមត្ថកិច្ចមិនបង្ក្រាបទាល់តែសោះ?។​
សូមជម្រាបថាសង្វៀនជល់មាន់បៀអាប៉ោងក្បែររបងសួនការណាឌី យ៉ាឥឡូវចល័តមកលេងសេះសវិញបានបើកលេងជាយូរឆ្នាំមកហើយ​គឺចាប់តាំងពីលោកពេជ្រកែវមុនីឡើងកាន់តំណែងជាចៅហ្វាយខណ្ឌ មានជ័យនិងលោកម៉េងវិមានដារ៉ាអធិការខណ្ឌមកនេះគឺសង្វៀនជល់ មាន់បៀអាប៉ោងចំណុចតំបន់សនេះដែលស្ថិតក្នុងភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យជាប់នឹងព្រំប្រទល់ខណ្ឌពោធិ៍ សែនជ័យនិងខណ្ឌសែនសុខរាជធានីភ្នំពេញផ្តើមចេញពីមេសង្វៀន អត់ច្បាប់ឈ្មោះម៉ាប់និងអាខេសាន់ដែលបានលួចបើកលេងជាយូរ ណាស់មកហើយដោយចងតង់ធ្វើរោងសង្វៀននៅជាប់ក្បែរត្រពាំង ឈូកក្នុងព្រៃដើមកាស្យានិងដើមត្នោតក្រោយសួនឧស្សាហកម្មកា ណាឌីយ៉ាឥឡូវចល័តមកសេះសវិញបានបើកលេងជារៀងរាល់ថ្ងៃ តាំពីព្រឹកដល់ល្ងាចគ្មានដែលឃើញមានកម្លាំងសមត្ថកិច្ចណាហ៊ានចុះ ទៅចាប់ បង្ក្រាបម្តងណាឡើយ។​

តាមសេចក្ដីរាយការណ៍ពីកន្លែងសង្វៀនជល់មាន់បៀអាប៉ោងខាងលើ ល្បែងគ្រប់ប្រភេទបើកលេងយ៉ាងគគ្រឹកគគ្រេងបៀអាប៉ោងមាន់ជល់ រាប់សិបគូរភ្នាល់ចាក់លុយច្រើនៗណាស់យកឈ្នះចាញ់ស៊ីសងគ្នាហ៊ោក​ញ្ចៀវទ្រហឹងអឺងកងនិងមានបៀរអាប៉ោងលេងគាបស៊ីគ្នាយ៉ាងសាហាវ​កំពុងល្បីល្បាញកក្រើកពេញសង្វៀននៅទីតាំងខាងលើនេះមិនមាន​កា​ររំខាន ពីអាជ្ញាធរនិ​ងស​ម​ត្ថកិច្ចក្នុងមូលដ្ឋាននោះទេ។​
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាបច្ចុប្បន្ននេះសង្វៀនជល់មាន់ បៀអាប៉ោងនៅចំណុចសេះសផ្លូវឌួងងៀប១ព្រោះគេចល័តពីត្រពាំង ឈូកដើមកាស្យាក្បែរដើមត្នោតខាងក្រោយជាប់នឹងរបងសួនឧស្សាហ កម្មកាណាឌីយ៉ាហើយចល័តមកសេះសវិញដែលស្ថិតក្នុងសង្កាត់ស្ទឹង មានជ័យ៣ខណ្ឌមានជ័យផ្លូវឌួងងៀប២ខាងកើតឆៀងខាងត្បូងវត្តអ​ង្គតាម៉ិុញញនេះឥឡូវបានចល័តមកលេងនៅផ្លូវឌួងងៀបទី១វិញនៅ ដីឡូហ៊ំពទ្វ័ដោយរបងសង្ក័សីបានបើកដំណើរការលេងយ៉ាងទ្រហឹងអឺ​ងកងជាយូរណាស់មកហើយគេមិនដែលឃើញសមត្ថកិច្ចក្នុងមូលដ្ឋាន ឬសមត្ថកិច្ចខាងក្រសួងនិងកម្លាំងអន្តរាគមន៍ក្រុងចុះមកចាត់វិធានការ ទប់ស្កាត់និងបង្ក្រា បបានម្តងណា​ឡើយ។

ជាក់ស្តែងគេឃើញក្រុមអ្នកជល់មាន់បានណាត់ជួបគ្នាយ៉ាងគគ្រឹកគគ្រេង​ដោយមានអ្នកស្ពាយកន្ត្រកមាន់ជល់ចុះពីលើរថយន្តនិងម៉ូតូហើយចតផ្ញើ​នៅម្តុំចិញ្ចើមផ្លូវនិងផ្ញើម៉ូតូនៅកន្លែងលក់បាយលក់ចាប់ហួយដែលមាន​ម៉ូតូនិងរថយន្តជាច្រើនគ្រឿងរួចដើរចូលទៅក្នុងរបងសង្ក័សីហ៊ំពទ្វ័លេ​ងនៅសង្វៀនខាងលើនេះហ៊ោយ៉ាងសប្បាយមិនរំខានសមត្ថកិច្ចនិង អាជ្ញាធរឡើយ។​
ប្រជាពលរដ្ឋរស់នៅក្នុងសង្កត់ស្ទឹងមានជ័យដូចជាក្នុងរាជធានីភ្នំពេញ​សព្វថ្ងៃនេះកំពុងតែមានការភ័យខ្លាចយ៉ាងខ្លាំងដោយសារមានចោរលួច​គាស់ផ្ទះឆក់ប្លន់និងអំពើហឹង្សាវ៉ៃតប់គ្នាយ៉ាងអនាធិបតេយ្យគឺបណ្ដាល មកពីភូមិឃុំគ្មានសុវត្ថិភាពព្រោះក្នុងមូលដ្ឋានរស់នៅមានបនល្បែងស៊ីស​ងបៀរអាប៉ោងជល់មាន់យ៉ាងធំនៅទីនោះនិងគ្មានអាជញាធរមានសមត្ថកិ​ច្ចណាម្នាក់ហ៊ានបង្ក្រាបឡើយទើបបានកើតជារឿងអំពើហឹង្សាមានចោរគា​ស់ផ្ទះចោរលួចចោរប្លន់បែបនេះកើតឡើងជារឿយៗជាពិសេសសង្វៀន ជល់មាន់បៀអាប៉ោងដុះស្លែក្បែរក្រោយសួនឧស្សាហកម្មកាណាឌីយ៉ា​នេះហើយឥឡូវចល័តមកសេះស កណ្តាលក្រុង​នេះតែម្តង ។​
លោកឃួងស្រេងបានប្រកាសដាក់បទបញ្ជាថា”ត្រូវមានវិធានការយ៉ាង ម៉ឺងម៉ាត់នូវល្បែងស៊ីសងគ្រប់ប្រភេទដែលនេះជាបញ្ហាមួយយ៉ាងក្តៅគគុក​ ”ជាពិសេសសង្វៀនជល់មាន់បៀអាប៉ោងនៅកណ្តាលក្រុងភ្នំពេញ​នេះតែម្តងដែលស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យនៅតែបន្ត លេងយ៉ាងកក្រើកដដែលខណៈលោកឃួងស្រេងបានជំរុញឲ្យអភិបាល ខណ្ឌទាំង១៤ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បា​ប់ទាំងនេះដោយហេតុថាល្បែងស៊ីសងខុសច្បាប់ទាំងនេះវាជាចំណុចដែល ផ្ដើមឲ្យមានបទល្មើសផ្សេងៗធ្វើឲ្យបាត់បង់ស្ថេរភាពនៅក្នុងសង្គមដូច​ជាអំពើឃាតកម្មចោរលួចឆក់ប្លន់ជាដើមគ្រាដែលមជ្ឈដ្ឋានប្រជាពលរដ្ ឋនិយាយថាស្តាប់បទបញ្ជាលោកចៅហ្វាយក្រុងឃួងស្រេងឮតែប្រ​កាសដដែលៗស្ទើរហឹងត្រចៀកហើយហាក់គ្មានប្រសិទ្ធភាពចំពោះសង្វៀន ជល់មាន់បៀអាប៉ោងនៅកណ្តាលរាជធានីភ្នំពេញអត់មានការបង្ក្រាបអី ទាល់តែសោះអញ្ចឹង?។​
ប្រជាពលរដ្ឋរស់នៅទីនោះបានបញ្ជាក់ថាសង្វៀនជល់មាន់បៀអាប៉ោងនេះ បានបើកលេងជាចំហរជាយូរណាស់មកហើយគេដាក់សង្ស័យមានហ៊ុន ហយជាមួយគ្នាទេដឹងបានជាម្ចាស់សង្វៀនជល់មាន់បៀអាប៉ោងមិនក្លាច ការបង្រ្កាបឬមានខ្នងបង្អែកធំទេដឹង?ទើបមានលទ្ធភាពបើកសង្វៀន ជល់មាន់បៀអាប៉ោងនៅកណ្តាលក្រុងភ្នំពេញបានយ៉ាងរំភើយបែបនេះ ដោយមិនមានសមត្ថកិច្ចមូលដ្ឋានក៏ដូចសមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ គ្មានវិធានការបង្ក្រាបទាល់ តែ​សោះ។
ប្រហែលជាម្ចាស់សង្វៀនជន់មាន់បៀអាប៉ោងមានហ៊ុយហយឬមានទំនាក់ ទំនងល្អជាមួយសមត្ថកិច្ចឬមួយមកពីសមត្ថកិច្ចនិងpអាជ្ញាធរគ្មានសមត្ថ ភាពបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួនធ្វើឲ្យបទបញ្ជាលោកចៅ ហ្វាយក្រុងឃួងស្រេងនិងលោកស្នងការសថេត“សាបដូចទឹកបែបនេះ”។​
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ការដាស់តឿនជាច្រើនលើកច្រើនសារនេះបានធ្វើដំណើរមកដល់ចំណុច អភិក្រមទី៥ហើយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានព្រមានធ្ងន់ៗ​យ៉ាងដូច្នេះថា”ចាប់ពីពេលនេះទៅមេប៉ុស្តិ៍មេឃុំចៅសង្កាត់ចៅហ្វាយស្រុក ខណ្ឌចៅហ្វាយខេត្តក្រុងរាជធានីត្រូវតែយកចិត្តទុកដាក់ឲ្យខ្លាំងក្លាបំផុត​ ដោយចុះល្បាតតាមដានរកមើលទីតាំងដែលលួចបើកបនល្បែងស៊ីសង ដោយខុសច្បាប់ដូចជាល្បែងជល់មាន់បៀរអាប៉ោងហ្គែមអុីនធើណេត​ ចា​ក់ឆ្នោត ចាក់បាល់​ កន្ទុយលេខ​។ល។”​

ស្របពេលដែលរាជរដ្ឋាភិបាលបញ្ឈប់ការផ្តល់គោលការណ៍និងអាជ្ញាប័ណ្ណ​អនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកតាមរយៈ អុីនធើណែតអនឡាញក្នុងនិងក្រៅប្រទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចា​ប់ពីថ្ងៃចុះ​ហត្ថ លេខាលើសារាចរណែនាំនេះ ត​ទៅ។​
ដូច្នេះឃើញថាបច្ចុប្បន្ននេះបទល្មើសល្បែងស៊ីសងនិងសង្វៀនជល់មាន់ បៀអាប៉ោងនេះជារឿងក្តៅគគុកដែលមិនអាចអត់ឱនឲ្យបានឡើយក្នុង នោះមានទាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌក្រុងកម្លាំងជំនាញច្រើនផ្នែកណាស់ចុះហេតុអ្វីក៏នៅតែកើតមានស​ង្វៀនជល់មាន់បៀអាប៉ោងបង្កប់ដោយល្បែងស៊ីសងគ្រប់ប្រភេទជាលក្ខណៈ​ទ្រង់ទ្រាយធំទៀតនៅក្នុងទឹកដីរាជធានីភ្នំពេញដែលបញ្ហានេះបើលោក ឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ,លោកស្នងការ នគរបាលក្រុងសថេតបើពិតជាមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជ​ន៍នោះទេគួរតែមានវិធានការទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលនិងបទបញ្ជារបស់សម្តេចក្រឡាហោមសខេង ជាបន្ទាន់​ផងទាន.!។

FB_IMG_1575944220971

Filed in: សង្គម

Recent Posts

Bookmark and Promote!