កំពង់ធំ៖ប្រភពសេចក្ដីរាយការណ៍ពីមន្រ្តីនៃមន្ទីរកសិកម្មតូចតាច បានឲ្យដឹងថាថ្មីៗនេះដោយមានការបើកភ្លើងខៀវពីមន្ត្រីជំនាញ ជលផលមួយចំនួនឃុបឃិតគ្នាឲ្យឈ្មួញធំៗប្រើឧបករណ៍ចាប់ត្រី ខុសច្បាប់ដើម្បីផលប្រយោជន៍ផ្ទាល់ ខ្លួន។
ប្រភពដដែលបានខ្សឹបខ្សៀវឲ្យដឹងទៀតថាដោយសារមានការបើក ដៃពីសំណាក់លោកហមហ៊ុននាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ ធំនិងលោកប៉ែនវណ្ណរិទ្ធប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបានចាត់ ទុកបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ជាប្រភពនៃចំណូលដ៍ធំរបស់ខ្លួនទើបមិនចាត់វិធានការបង្ក្រាបបទល្មើសប្រកបដោយប្រសិ ទ្ធភាពនោះទេ។
សូម្បីតែលោក សុខ លូ អភិបាល ខេត្តកំពង់ធំនិងលោក អេង ជាសាន្តប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផលក៏ធ្វើជា មិនដឹងមិនឮចំពោះបទល្មើសនេសាទដែលកើតឡើងយ៉ាងគំហុកពេញបឹងទន្លេសាបនៃខេត្ត កំពង់ធំនោះឡើយ។
ប្រការនេះហើយដែលធ្វើឲ្យប្រជានេសាទនៅតំបន់បឹងទន្លេសាប ក្នុងខេត្តកំពង់ធំ លើកឡើងថាបទល្មើសប្រើឧបកណ៍ខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុកគួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្នគឺមានការឃុប ឃិតគ្នាជាប្រព័ន្ធហើយលោក ហមហ៊ុននិងលោកប៉ែន វណ្ណរិទ្ធជាអ្នកទទួលខុសត្រូវធំជាងគេក្នុងការបណ្ដោយឲ្យបទល្មើសនេសាទកើត ឡើងឥតឈប់ឈរនាពេលបច្ចុប្បន្ននេះ។
ប្រភពពីប្រជានេសាទនៅតំបន់បឹងទន្លេសាបក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោងខេត្តកំពង់ធំបានឲ្យដឹងថារយៈពេលជាងមួយខែ កន្លងទៅនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កំពុងមាន ការកើនឡើងយ៉ាងគំហុកព្រោះមន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបឡើយ។
ប្រជានេសាទជាលក្ខណៈគ្រួសារក្នុងតំបន់ផាត់ សណ្ដាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា មន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធគឺជាអ្នកឃុបឃិតឲ្យក្រុមជនល្មើសមួយ ចំនួនប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំចាប់ត្រីយ៉ាងមហន្ត រាយដើម្បីជាថ្នូរនឹងផលប្រយោជន៍។
ចំណែកលោកហមហ៊ុននាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ សម្ងំស្ងាត់ឈឹងទុកឲ្យបទល្មើសនេសាទក្នុងតំបន់បឹងទន្លេ សាប នៃស្រុកកំពង់ស្វាយ រាលដាលកាន់តែខ្លាំងក្លា។
ចំណែកប្រភពព័ត៌មានពីប្រជានេសាទជាលក្ខណៈគ្រួសារក្នុងតំបន់បឹងទន្លេ សាប នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើត ឡើងយ៉ាងពេញបន្ទុក ព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចក្នុងមូលដ្ឋាន។
ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ លោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្ត កំពង់ធំនោះទេគឺមន្ត្រីរដ្ឋបាលជលផលប្រចាំតំបន់បឹងទន្លេសាបនៃស្រុកស្ទោង មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនេះទេ។
ដោយសារតែមន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចមួយចំនួនពាក់ ព័ន្ធឃុបឃិតដើម្បីផលប្រយោជន៍ទើបក្រុមជនល្មើសមួយចំនួន អាចប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំនេសាទត្រីតាមអំពើចិត្តដោយមិនខ្វល់ពីមហន្តរាយនៃធនធានត្រីក្នុងបឹងទន្លេសាបនោះទេ។
ពាក់ពន្ធ័នូវការរិះគន់ខាងលើគេហទំព័រ(www. ckrnews. com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលនិងលោកប៉ែនសុវណ្ណរិទ្ធប្រធានមន្ទីរ កសិកម្មខេត្តកំពងធំនិងមន្ត្រីទំនាញពាក់ពន្ធ័រាល់ម៉ោងធ្វើការ៕