ព័ត៌មានថ្មី
កម្មករសំណង់២៧គ្រួសាររងគ្រោះដោយទឹកជំនន់ ទឹកភ្លៀងទទួលបានអំណោយសង្រ្គោះពីសាខាកាក បាទក្រហមកម្ពុជា ខេត្តកណ្ដាល.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធមជ្ឈមណ្ឌល កម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកនេះ.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី២៧ឆ្នាំនៃទិវាប្រកាសឱ្យ ប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា.! @ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខ្លឹមសារជំនួប តាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ គណបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម.! @ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងបើក កិច្ចប្រជុំ មានការចូលរួម អភិបាលរង លោក លោកស្រី នាយក នាយករងរដ្ឋបាលនិងមន្រ្តីកងកម្លាំងទាំងបី ប្រភេទថ្នាក់ដឹកនាំច្រើនទៀតក្នុងខេត្តព្រៃវែង.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ខុសច្បាប់ដុះស្លែស្ថិត នៅក្នុងភូមិឈើទឺន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបំរើក្រុមញៀនល្បែងដោយមិនខ្វល់ សារាចរណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យ ការពារនៃការរីករាលដាលឆ្លងជំងឺកូវីដ ១៩.! @ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដឹកនាំមន្រ្តី ជាន់ខ្ពស់ប្រារព្វពិធីសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ដាក់ឲ្យដំណើរការជាផ្លូវការនៅអគារថ្មីនៃទីស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា អបអរសាទរថ្ងៃកំណើ​តគណ បក្សប្រជា​ជនកម្ពុជាខួប​លើកទី៦៩.! @ សម្តេចតេជោ ហ៊ុន សែន ចុះទៅពិនិត្យមើលការដ្ឋាន សាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីស្ថិតនៅ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល.! @ សង្វៀន មាន់ជល់ បៀអាប៉ោង ខុសច្បាប់នៅ ក្នុងចំការស្វាយចន្ទីស្ថិតនៅក្នុងភូមិទើតឃំុឃ្លើន ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបើកបំរើក្រុមអ្នកញៀន ល្បែងមិនខ្វល់សារាចរណ៍ណែនាំរបស់ប្រមុខរាជ រដ្ឋាភិបាលការពារការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ .!
Comments Off on សង្វៀន ជល់មាន់ បៀអាប៉ោង ដុះស្លែ នៅភូមិភ្នាតសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌ មានជ័យមិនទាន់បង្រ្កាប?សមត្ថកិច្ចរក្សា ភាពស្ងៀមស្ងាត់សម្ងំទទួលផលប្រយោជន៍.!

សង្វៀន ជល់មាន់ បៀអាប៉ោង ដុះស្លែ នៅភូមិភ្នាតសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌ មានជ័យមិនទាន់បង្រ្កាប?សមត្ថកិច្ចរក្សា ភាពស្ងៀមស្ងាត់សម្ងំទទួលផលប្រយោជន៍.!

IMG-20191108-WA0002ភ្នំពេញ៖សង្វៀនជល់មាន់.បៀរអាប៉ោងនៅដីឡូកណ្តាលក្រុងភ្នំពេញ​ជាប់ផ្លូវលូទឹកស្អុយ(ហៅថាដើមឆ័ត្រគេឃើញមានសកម្មភាពក្រុម អ្នកញៀនល្បែងស៊ីសងភ្នាល់ជល់មាន់.បៀរអាប៉ោងបានមកប្រមូល ផ្តុំគ្នាយ៉ាងពពាក់ពពូនមកភ្នាល់លេងដាក់លុយម៉ាសេរីដោយគ្មានការ រំខា​ន ពីអាជ្ញា​ធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋាននោះឡើ​យ​។

ពិសេសជាងនេះគេឃើញសមត្ថកិច្ចមួយចំនួនទៅទទួលលាភសក្ការៈ ផលប្រយោជន៍ផ្ទាល់ខ្លួនទើបមិនបង្ក្រាបសង្វៀនជល់មាន់បៀរ.អាប៉ោង មួយកន្លែងនៅដីឡូជាប់ផ្លូវលូទឹកស្អុយ(ហៅថាដើមឆ័ត្រកណ្ដាលក្រុង នេះ​ទា​ល់​តែសោះ​? ។​
សូមជម្រាបថាសង្វៀនជល់មាន់បៀរ.អាប៉ោងដីឡូជាប់ផ្លូវលូទឹកស្អុយ (ហៅថាដើមឆ័ត្រ)បានបើកលេង​ជាយូរឆ្នាំមក​ហើយ​។

គឺចាប់តាំងពីលោកពេជ្រកែវមុនីឡើងកាន់តំណែងជាចៅហ្វាយខណ្ឌមានជ័យ និងលោកម៉េងវិមានដារ៉ាអធិការខណ្ឌមកគឺសង្វៀនជល់មាន់បៀរ.អាប៉ោង ដែលស្ថិតក្នុងភូមិភ្នាតសង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យជាប់នឹង លូទឹកស្អុយ(ហៅថាដើមឆ័ត្រកណ្ដាលរាជធានីភ្នំពេញផ្តើមចេញពីមេសង្វៀន អត់ច្បាប់ឈ្មោះឆើតដែលបានលួចបើកលេងជាយូរឆ្នាំណាស់មកហើយ​ សង្វៀនដីឡូតិ៍នៅជាប់ផ្លូវលូទឹកស្អុយ(ហៅដើមឆ័ត្រហើយបានបើកលេង ជារៀងរាល់ថ្ងៃតាំងពីព្រឹកដល់ល្ងាចមិនដែលឃើញមាកម្លាំងសមត្ថកិច្ច​ណាហ៊ានចុះទៅចាប់ បង្ក្រាបម្តងណាឡើយ ។

ប្រជាពលរដ្ឋរស់នៅក្បែរសង្វៀនជល់មាន់បៀរអាប៉ោងបានបង្ហើបថារាល់ ថ្ងៃគេឃើញតែសមត្ថកិច្ចមួយចំនួនមកប្រមូលប្រយោជន៍ប៉ុណ្ណោះ។​
តាមសេចក្ដីរាយការណ៍ពីកន្លែងសង្វៀនជល់មាន់ខាងលើល្បែងគ្រប់ ប្រភេទបើកលេងយ៉ាងគគ្រឹកគគ្រេងមានមាន់ជល់ច្រើនគូរភ្នាល់ចាក់​លុយច្រើនៗណាស់យកឈ្នះចាញ់ស៊ីសងគ្នាហ៊ោកញ្ចៀវទ្រហឹងអឺងកង​ និងមានបៀរអាប៉ោងលេងគៀបស៊ីគ្នាយ៉ាងសាហាវកំពុងល្បីល្បាញកក្រើ​កពេញសង្វៀននៅទីតាំងខាងលើនេះមិនមានការរំខានពីអាជ្ញាធរនិ​ងស​ម​ត្ថកិច្ចក្នុងមូលដ្ឋាននោះទេ។​
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាបច្ចុប្បន្ននេះសង្វៀនជល់មាន់ បៀអាប៉ោងនៅភូមិភ្នាតស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ ចូលតាមផ្លូវក្រោមស្ពានស្ទឹងមានជ័យជាប់ប្រឡាយលូ(ដើមឆ័) បានបើកដំណើរការលេងយ៉ាងទ្រហឹងអឺងកងជាយូរឆ្នាំណាស់មកហើយ​ គេមិនដែលឃើញសមត្ថកិច្ចក្នុងមូលដ្ឋានឬសមត្ថកិច្ចខាងក្រសួងនិង កម្លាំងអន្តរាគមន៍ក្រុងចុះមកចាត់វិធានការទប់ស្កាត់និងបង្ក្រាបបានម្តង ណាឡើយជាក់ស្តែងគេឃើញក្រុមអ្នកញៀនជល់មាន់បៀអាប៉ោងបា​នណាត់ជួបគ្នាភ្នាល់យ៉ាងគគ្រឹកគគ្រេងដោយមានអ្នកស្ពាយកន្ត្រកមាន់ ជល់ចុះពីលើរថយន្តនិងម៉ូតូហើយចតផ្ញើរនៅម្តុំចិញ្ចើមផ្លូវក្បែរគល់ស្ពាន​មាត់លូនិងផ្ញើម៉ូតូនៅកន្លែងលក់បាយលក់ចាប់ហួយដែលមានម៉ូតូនិង រថយន្តជាច្រើនគ្រឿងរួចដើរចូលទៅលេងនៅសង្វៀនខាងលើនេះ។​
ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះកំពុងមានការភ័យខ្លាច​យ៉ាងខ្លាំងដោយសារមានចោរលួចគាស់ផ្ទះឆក់ប្លន់និងអំពើហឹង្សាវ៉ៃតប់គ្នា យ៉ាងអនាធិបតេយ្យគឺបណ្ដាលមកពីភូមិឃុំគ្មានសុវត្ថិភាពព្រោះក្នុងមូល ដ្ឋានរស់នៅមានបនល្បែងស៊ីសងបៀរអាប៉ោងជល់មាន់យ៉ាងធំនៅទីនោះ និងគ្មានអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់ហ៊ានបង្ក្រាបឡើយទើបបានកើត ជារឿងអំពើហឹង្សាមានចោរគាស់ផ្ទះចោរលួចចោរប្លន់បែបនេះកើតឡើង​ជារឿយៗជាពិសេសសង្វៀនជល់មាន់បៀអាប៉ោងដុះស្លែក្បែរលូទឹកស្អុយ (ដើមឆ័ត្រ)កណ្តាលក្រុង​នេះតែម្តង។​
លោកឃួងស្រេងបានប្រកាសដាក់បទបញ្ជាថា”ត្រូវមានវិធានការយ៉ាងម៉ឺង ម៉ាត់នូវល្បែងស៊ីសងគ្រប់ប្រភេទដែលនេះជាបញ្ហាមួយយ៉ាងក្តៅគគុក​ ”ជាពិសេសសង្វៀនជល់មាន់បៀអាប៉ោងនៅកណ្តាលក្រុងភ្នំពេញនេះតែ ម្តងដែលស្ថិតនៅសង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យនៅតែបន្តលេងយ៉ាង​គគ្រឹកគគ្រេងដដែលៗខណៈលោកឃួងស្រេងបានជំរុញឲ្យអភិបាលខណ្ឌ ទាំង១៤ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំង​នេះដោយហេតុថាល្បែងស៊ីសងខុសច្បាប់ទាំងនេះវាជាចំណុចដែលផ្ដើម ឲ្យមានបទល្មើសផ្សេងៗធ្វើឲ្យបាត់បង់ស្ថេរភាពនៅក្នុងសង្គមដូចជាអំពើ ឃាតកម្មចោរលួចឆក់ប្លន់ជាដើមគ្រាដែលមជ្ឈដ្ឋានប្រជាពលរដ្ឋនិយាយថា ស្តាប់បទបញ្ជាលោកចៅហ្វាយក្រុងឃួងស្រេងឮតែប្រកាសដដែលៗស្ទើរ ហឹងត្រចៀកទៅហើយដោយហាក់គ្មានប្រសិទ្ធភាពចំពោះសង្វៀនជល់មាន់ បៀអាប៉ោងនៅកណ្តាលរាជធានីភ្នំពេញអត់មានការបង្ក្រាបអីទាល់តែសោះ?។​
ប្រជាពលរដ្ឋរស់នៅទីនោះបានបញ្ជាក់ថាសង្វៀនជល់មាន់បៀអាប៉ោងនេះ បានបើកលេងជាចំហរជាយូរឆ្នាំណាស់មកហើយគេមិនដឹងថាម្ចាស់សង្វៀន ជល់មាន់បៀអាប៉ោងនេះមានខ្នងបង្អែកធំប៉ុណ្ណាទេ?ទើបមានលទ្ធភាពបើក សង្វៀនជល់មាន់បៀអាប៉ោងនៅកណ្តាលក្រុងភ្នំពេញបានយ៉ាងរំភើយបែប នេះដោយមិនមានសមត្ថកិច្ចមូលដ្ឋានក៏ដូចអធិការដ្ឋាននគរបាលខណ្ឌមាន ជ័យមានវិធានការបង្ក្រាបទាល់តែសោះប្រហែលជាម្ចាស់សង្វៀនជន់មា​ន់បៀអាប៉ោងនេះមានទំនាក់ទំនងល្អជាមួយសមត្ថកិច្ចឬមួយមកពីសមត្ថ​កិច្ចនិងអាជ្ញាធរគ្មានសមត្ថភាពបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើឲ្យបទបញ្ជាលោកចៅហ្វាយក្រុងឃួងស្រេងនិងលោកស្នងការសថេត “​សាបដូចទឹក”។​
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ការដាស់តឿនជាច្រើនលើកច្រើនសារនេះបានធ្វើដំណើរមកដល់ចំណុច អភិក្រមទី៥ហើយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបាន ព្រមានធ្ងន់ៗយ៉ាងដូច្នេះថា”ចាប់ពីពេលនេះទៅមេប៉ុស្តិ៍មេឃុំចៅសង្កាត់ ចៅហ្វាយស្រុកខណ្ឌចៅហ្វាយខេត្តក្រុងរាជធានីត្រូវតែយកចិត្តទុកដាក់ ឲ្យខ្លាំងក្លាបំផុតដោយចុះល្បាតតាមដានរកមើលទីតាំងដែលលួចបើកប​នល្បែងស៊ីសងដោយខុសច្បាប់ដូចជាល្បែងជល់មាន់បៀរអាប៉ោងហ្គែម អុីនធើណេត​ ចា​ក់ឆ្នោត ចាក់បាល់​ កន្ទុយលេខ​។ល។”​

ស្របពេលដែលរាជរដ្ឋាភិបាលបញ្ឈប់ការផ្តល់គោការណ៍និងអាជ្ញាប័ណ្ណ​អនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកតាមរ​យៈអុីនធើណែតអនឡាញក្នុងនិងក្រៅប្រទេសនៅក្នុងព្រះរាជាណាច ក្រកម្ពុជា ចា​ប់ពីថ្ងៃចុះ​ហត្ថលេខាលើសារាចរណែនាំនេះតទៅ។​
ដូច្នេះឃើញថាបច្ចុប្បន្ននេះបទល្មើសល្បែងស៊ីសងនិងសង្វៀនជល់មាន់ បៀអាប៉ោងនេះជារឿងក្តៅគគុកដែលមិនអាចអត់ឱនឲ្យបានឡើយក្នុង នោះមានទាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌក្រុងកម្លាំងជំនាញច្រើនផ្នែកណាស់ចុះហេតុអ្វីក៏នៅតែកើតមានស​ង្វៀនជល់មាន់បង្កប់ដោយល្បែងស៊ីសងគ្រប់ប្រភេជាលក្ខណៈទ្រង់ទ្រា​យធំទៀតនៅក្នុងទឹកដីរាជធានីភ្នំពេញដែលបញ្ហានេះបើលោកឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្នងការនគរបាលក្រុង​ សថេតបើពិតជាមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ?គួរតែមាន វិធានការទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិង បទប​ញ្ជារបស់សម្តេចក្រឡា​ហោម ស ខេង ផងទាន.!៕

IMG-20191108-WA0004

IMG-20191108-WA0003

IMG-20191108-WA0001

សង្វៀនមាន់ជល់បៀអាប៉ោងប្រមូលគ្នាមកខណ្ឌមានជ័យហើយឆក់ឱកាសសមត្ថកិច្ចស្ងៀមស្ងាត់?

Filed in: សង្គម

Recent Posts

Bookmark and Promote!