ព័ត៌មានថ្មី
សង្វៀន ជល់មាន់ បៀ អាប៉ោង ខុសច្បាប់ស្ថិតនៅ ក្នុងភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែងបើកលេងក្នុងផ្ទះវីឡាគគ្រឹកគគ្រេង មិនខ្លាចឆ្លងជំងឺកូវីដ១៩ ខណៈសមត្ថកិច្ចនិងអាជ្ញាធរ មូលដ្ឋានសម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.! @ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាគ្មានការបិទផ្សារ ធំៗនិងទីក្រុងនៅក្នុងរាជធា​នីភ្នំពេញដូចជន​អគតិ មួយចំនួនលើក​​ឡើងនោះទេ.! @ មហាជនបានសំណូមពរអោយសមត្ថកិច្ចចាត់វិធាន ការតាមផ្លូវច្បាប់ចំពោះលោកនីណាក់ម្ចាស់Face bookឈ្មោះ“IMan-KH”អោយដូចការអនុវត្តច្បាប់ ទៅលើចំប៉ីខ្មៅដើម្បីតម្លាភាពនៃយុត្តិធម៌សង្គម.! @ ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្រ្តីគ្រប់ជំនាញ ត្រូវពិនិត្យតាមដានឱ្យបាននូវក្រុមដែលតែងតែ ផ្សព្វផ្សាយព័ត៌មា​នមិនពិតដើ​ម្បីមានវិធា​នការ អនុវត្តន៍​តាមផ្លូវ​ច្បាប់.! @ លោក គង់ សឺឌី មេស្នាក់ការគយច្រកមុឺនជ័យ និងបក្ខពួកគៀបសង្កត់អាជីវករតាមរបៀបពុក រលួយ.!ក្រោមការគ្រប់គ្រង លោក កាំង លាង ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង.! @ សម្តេចតេជោ ហ៊ុន សែន អ​ញ្ជើញជាអធិបតីភាព ដ៍ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសុខាភិ​បាល.! @ សង្វៀន ជល់មាន់ បៀ អាប៉ោង យូគី ខុសច្បាប់ កំពុងបើកលេងបង្អួតថ្នាក់ជាតិខណៈថ្នាក់ក្រោម ជាតិសម្ងំទទួលប្រយោជន៍.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិត សាលាភូមិន្ទរដ្ឋបាលជិត ៦០០នាក់.!
Comments Off on លោក ពេជ្រ ប៊ុនធិន រដ្ឋ មន្ត្រីក្រសួងមុខ ងារសាធារណៈនិងលោក វ៉ា ថនអភិបាល នៃអភិបាលខេត្តក្រចេះជួបសំណេះសំណាល ជាមួយសាស្ត្រាចារ្យនិងចែកជូនរង្វាន់លើក ទឹកចិត្តដល់សិស្សនិទ្ទេសAនិងB.!

លោក ពេជ្រ ប៊ុនធិន រដ្ឋ មន្ត្រីក្រសួងមុខ ងារសាធារណៈនិងលោក វ៉ា ថនអភិបាល នៃអភិបាលខេត្តក្រចេះជួបសំណេះសំណាល ជាមួយសាស្ត្រាចារ្យនិងចែកជូនរង្វាន់លើក ទឹកចិត្តដល់សិស្សនិទ្ទេសAនិងB.!

2-3ក្រចេះ:ព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៩នេះលោកពេជ្រប៊ុនធិនរដ្ឋ មន្ត្រីក្រសួងមុខងារសាធារណៈនិងប្រធានក្រុមការងារថ្នាក់កណ្តាល ចុះខេត្តក្រចេះអញ្ជើញជាធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយ សាស្ត្រាចារ្យនិងចែកជូនរង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេសAនិង Bទូទាំងខេត្តដោយមានការអញ្ជើញចូលរួមពីសំណាក់លោកវ៉ាថន អភិបាលខេត្តលោកលោកជំទាវក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ប្រធានក្រុមប្រឹក្សាខេត្តលោកគ្រួអ្នកគ្រួសិស្សានុសិស្សនិងមាតាបិតា សិស្សផងដែរ ។

តាមរបាយការរបស់លោកឡាយបូរ៉ាប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តបានឲ្យដឹងថាលទ្ឋផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបមានបេក្ខជនប្រឡងជាប់ចំនួន១៥៣១នាក់ស្រី៨១៦នាក់ ស្មើនឹង៧១,២៨ភាគរយ(បើប្រៀបធៀបនឹងឆ្នាំ២០១៨កន្លងទៅ គឺមានកាកើនឡើង ដោយឆ្នាំ២០១៨ មានចំនួន ៥២,៥៧%) ដោយឡែកសម្រាប់បេក្ខជនប្រឡងជាប់និទ្ទេសAធ្លាក់ចុះវិញដោយក្នុង ២០១៨ មានចំនួន ០៧នាក់ ។

លទ្ឋផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ បេក្ខជនដែលទទួលបាននិទ្ទេសAមានចំនួន៤នាក់ស្រី២នាក់និទ្ទេស Bមានចំនួន៥១នាក់ស្រី២៣នាក់និទ្ទេសមានចំនួន១១២នាក់ស្រី ៦៤នាក់និទ្ទេសDមានចំនួន២៤៤នាក់ស្រី១២៥នាក់និងនិទ្ទេស E មានចំនួន ១១ ២០នាក់ ស្រី ៦០២នាក់ ។
លោកពេជ្រប៊ុនធិនរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងប្រធានក្រុម ការងារថ្នាក់កណ្តាលចុះខេត្តក្រចេះមានប្រសាសន៍លើកកោតសរសើ រនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សាស្ត្រាចារ្យលោក នាយកលោកគ្រូអ្នកគ្រូទាំងអស់នឹងសូមធ្វើយ៉ាងណាខិតខំបន្តដើម្បី គុណភាពនៃការអប់រំមានប្រសិទ្ធខ្ពស់និងដើម្បីកិត្តិយសរបស់សាលា ផងដែរដើម្បីឲ្យបានសមស្របទៅនិងប្រទេសកម្ពុជាស្ថិតក្រោមការដឹក នាំដ៏ត្រឹមត្រូវប្រកបដោយគិត្តិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសន្តិភាពពេញបរិបូណ៍រយៈពេល៤០ឆ្នាំ មានការអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះវិស័យអប់រំត្រូវបានធ្វើការកំណែ ទម្រងជាពិសេសកត្តាសន្តិភាពបានផ្ដល់ឱកាសឲ្យក្មួយៗចៅៗសិស្សានុ សិស្សទទួលបានការសិក្សារៀនសូត្រគ្រប់កម្រឹតមានចំណេះដឹងនិង ទទួលបានលទ្ធផលដូចថ្ងៃនេះ ។
ជាមួយគ្នានោះដែរលោកបានបន្តជំរុញទឹកចិត្តដល់ក្មួយៗសិស្សានុ សិស្សដែលបានប្រឡងជាប់ទាំងអស់ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណា បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាសាកលវិទ្យាល័យនិងមហាវិទ្យាល័យ ដើម្បីយកចំណេះដឹងដែលយើងមានស្វែងរការងារធ្វើទាំងវិស័យរដ្ឋ និងឯកជនឲ្យបានដើម្បីទទួលបានប្រាក់ចំណូលសម្រាប់គ្រួសារ។

ជាមួយគ្នានោះការជ្រើសរើសសាលារៀនបន្តនៅថ្នាក់ឧត្តមសិក្សាគឺ សំខាន់ណាស់ត្រូវមើលទៅលើសមត្ថភាពដែលយើងមានកុំធ្វើតាម រម្មណ៍តាមមិត្តភក្តិឬការបង្ខិតបង្ខំណាមួយដើម្បីជៀសវាងការខាតបង់ ពេលវេលាថវិការនិងការបោះបង់កាសិក្សារនៅថ្នាក់ឧត្តមសិក្សាតែម្តង។
លោកបានអញ្ចើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តចំពោះសិស្សជាប់និទ្ទេស A ៤នាក់ ទទួលបានថវិការចំនួន ១លានរៀលនិង tabblate១គ្រឿងនិទ្ទេស B ៥១នាក់ក្នុងម្នាក់ទទួលបាន៨០ម៉ឺនរៀល៕

3-1

1-4

4-2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!