ព័ត៌មានថ្មី
@ @ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ ខេត្តតាកែវលើកទឹកដល់បេក្ខ ជនចូលទ្បងបម្រើការងារជាមន្ត្រីនគរបាល ត្រូវខិតខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បី ឈានទៅរកភាពជោគជ័យ.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាបាន​បញ្ជាក់​ជំហរ​ចុង ​ក្រោយ​ដោយ​មិន​ខ្វល់​​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ ពន្ធ EBA​ .! @ សម្ដេចតេជោ ហ៊ុន សែនអញ្ជើញដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីត យុទ្ធជនអាស៊ានលើ​កទី១៩ ប្រារព្ធធ្វើនៅ វិមានសន្តិភាព.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ក្រោយ សួនកាណាឌីយ៉ា ឥឡូវចល័តមកសេះសវិញ ក្នុងសង្កាត់ស្ទឹងមាន​ជ័យ៣​ ដដែលខណ្ឌមាន​ ជ័យមិន​​ទាន់បង្ក្រាប​ទេ​​?សមត្ថកិច្ចសម្ងំ​​ ទទួលផ​ល​ប្រ​យោជ​ន៍​.! @ សារលិខិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ក្រោមប្រធានបទ"ទីក្រុងស្អាត-ឆ្នេរល្អ- ទេសចរណ៍រុងរឿង" @ នាព្រឹកថ្ងៃចន្ទ័សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូបពិភាក្សាការងារជាមួយឯក អគ្គរដ្ឋទូតអូស្រ្តាលីដែលត្រូវបញ្ចប់បេសក កម្មកាទូតកម្ពុជា នៅ វិមានសន្តិភាព.! @ ឈ្មួញធំៗប្រើឧបករណ៍នេសាទល្មើស ច្បាប់ចំនួន២ស្រុក ស្រុកស្ទោងនិងស្រុក កំពង់ស្វាយពេញបន្ទុកមានការបើកដៃ ពីមន្រ្តីរដ្ឋបាលជលផលសមត្ថកិច្ចនិងជំនាញ ពាក់ព័ន្ធក្នុងកំពង់ធំ.! @ សង្វៀន ជល់មាន់ បៀអាប៉ោង ដុះស្លែ នៅភូមិភ្នាតសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌ មានជ័យមិនទាន់បង្រ្កាប?សមត្ថកិច្ចរក្សា ភាពស្ងៀមស្ងាត់សម្ងំទទួលផលប្រយោជន៍.!
Comments Off on រដ្ឋបាលសាលាខេត្តកំពតបញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក ​ក្បាលរ​មាស​ជា​បន្ទាន់​​ព្រោះមានជនមួយចំនួន រំលោភយក.!

រដ្ឋបាលសាលាខេត្តកំពតបញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក ​ក្បាលរ​មាស​ជា​បន្ទាន់​​ព្រោះមានជនមួយចំនួន រំលោភយក.!

r190920b5ខេត្តកំពត៖នៅរសៀលថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៩លោកជាវតាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានចុះពិនិត្យមើលទីតាំងដែល​ជនមិនស្គាល់មុខបានចាក់លុបដីសាធារណៈរបស់រដ្ឋត្រង់ចំណុច​ដៃព្រែកខាងលិចស្ពានក្បាលរមាសស្ថិតក្នុងភូមិសាស្ត្រស្រុកទឹកឈូ ខេត្តកំពតដោយការចុះពិនិត្យនិងបញ្ជាឲ្យស្ថាប័ន្ធពាក់ព័ន្ធត្រូវតែកាយ អាចម៍ដីចេញនេះគឺជាលើកទីពីរហើយប៉ុន្តែគេហាក់មិនទាន់ឃើញ​ផ្នែក​ជំនាញ​ណាមួយ​អនុវត្ត​នៅឡើយ​ទេ​។​

ក្នុងការដឹកនាំសហការីចុះពិនិត្យលើកនេះលោកជាវតាយអភិបាល​ខេត្តកំពតបានលើលឡើងថាដីសាធារណៈរបស់រដ្ឋទាំងអស់គឺមិន​អាចឲ្យបុគ្គលណាមួយមានសិទ្ធិកាន់កាប់ឬទន្ទ្រានរំលោភយកតាម​អំពើចិត្តបានឡើយព្រោះករណីបែបនេះវាមិនត្រឹមតែល្មើសច្បាប់ ប៉ុណ្ណោះទេថែមទាំងជាទម្លាប់ដ៏អាក្រក់មួយដែលគួរតែចៀសវាងឲ្យបាន។

​លោកអភិបាលខេត្តបានបន្ថែមថាចំពោះទីតាំងដីដែលបុគ្គលខិលខូច​ចាក់លុបនេះគឺជាដៃព្រែកធម្មជាតិដែលមានមុខងារយ៉ាងសំខាន់ក្នុង​ការបណ្តោះទឹកចេញពីប្រភពផ្សេងៗសម្រាប់នាំចូលក្នុងព្រែកក្បាល​រមាស ដើម្បី​បញ្ជូន​ទៅ​ក្នុង​សមុទ្រ​ផងដែរ​។​
​ក្នុងដំណាក់កាលនេះលោកអភិបាលខេត្តក៏បានប្រគល់ភារកិច្ចតួនាទី​ដល់លោកនាក់សុវណ្ណារីអភិបាលស្រុកទឹកឈូជាអ្នកដឹកនាំដល់ជំនាញ​និងមន្ត្រីពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបន្តតាមដានរាល់កា រអនុវត្តកាយអាចម៍ដីនេះចេញវិញឲ្យអស់ដូចសភាពដើមវិញដោយ​គ្មាន​លក្ខខណ្ឌ​។​
​ជាមួយនេះដែរលោកអភិបាលខេត្តក៏បានណែនាំបន្ថែមទៀតដោយ​តម្រូវឲ្យកាយអាចម៍ដីនេះចេញឲ្យលឿននិងឆាប់បំផុតដោយមិនត្រូវ​រង់ចាំឬរារែកអី្វឡើយហើយលោកក៏បានក្រើនរំឭកដល់មន្ត្រីពាក់ព័ន្ធ មុននឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋណាម្នាក់សុំច្បាប់ចាក់ដីអភិវឌ្ឍន៍អី្វ​មួយត្រូវតែពិនិត្យឲ្យបានគ្រប់ឯកសារស្របទៅតាមច្បាប់ថាតើការស្នើ​សុំចាក់ដីនោះគាត់មានប័ណ្ណកម្មសិទ្ធិកាន់កាប់ស្របច្បាប់ដែរឬទេ?។​
​លោកអភិបាលខេត្តបានសង្កត់ធ្ងន់ទៀតថាក្នុងនាមអាជ្ញាធរមូលដ្ឋាន​មិនត្រូវអនុញ្ញាតឲ្យមានការចាក់លុបលើដីសាធារណៈរបស់រដ្ឋដោយ​ខុសច្បាប់បែបនេះឡើយយើងគួរតែចេះសហការគ្នារួមគ្នាទប់ស្កាត់​រាល់បទល្មើសទាំងឡាយដែលបានបង្កផលប៉ះពាល់ដល់សម្បតិ្តសា​ធារណៈរបស់រដ្ឋនិងដីឯកជនដែលគេមានច្បាប់ទម្លាប់ត្រឹមត្រូវដើម្បី​ជៀសវាងកើតជាវិវាទទំនាស់ដីធ្លីនាំឲ្យមានការលំបាកដល់អាជ្ញាធ​រ​និង​ថ្នាក់ដឹកនាំ​។​
​ជាចុងក្រោយលោកជាវតាយអភិបាលខេត្តកំពតក៏បានអំពាវនាវឲ្យ​អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវស្រាវជ្រាវវែកមុខរកជនល្មើសឲ្យ ឃើញដើម្បីងាយស្រួលក្នុងការអនុវត្តច្បាប់ដោយគ្មានការលើកលែង​ឡើយធ្វើបែបនេះសម្រាប់ជាបទពិសោធន៍និងជាគំរូមួយសម្រាប់អ្នក​ដ៏​ទៃ ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា​៕

r190920b1

r190920b2

r190920b4

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!