ព័ត៌មានថ្មី
ឯកឧត្តម ងួន រតនៈ អញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុក កំរៀងខេត្តបាត់ដំបង.! @ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈ អភិបាលខេត្តប៉ៃលិនប្រារព្ធនៅសាលាខេត្តប៉ៃលិន.! @ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញថ្លែងសារ ពិសេសទៅកាន់ជនរួមជាតិ ទាក់ទិនស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩.! @ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែ ធ្នូ​នេះ​ថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ២​នាក់​ទៀត​.! @ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញម៉ាសចំនួន២លាន បន្ថែមទៀត, ១លានសម្រាប់រាជធានីភ្នំពេញនិង១លានទៀត សម្រាប់ខេត្តសៀមរាប.! @ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុន ហេង បានសម្រេចឲ្យបិទ សណ្ឋាគារភ្នំពេញរយៈពេល២ថ្ងៃ ដោយហេតុផលអគ្គនាយក ពន្ធនាគារបានទៅហាត់ប្រាណនិងហែលទឹកនៅទីនោះកាលពីរសៀលទី២៣ខែវិច្ឆិកា ឆ្នាំ២០២០យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា .! @ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញ ជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិក ក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ចំនួន១៥៣នាក់.! @ កម្មករសំណង់២៧គ្រួសាររងគ្រោះដោយទឹកជំនន់ ទឹកភ្លៀងទទួលបានអំណោយសង្រ្គោះពីសាខាកាក បាទក្រហមកម្ពុជា ខេត្តកណ្ដាល.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធមជ្ឈមណ្ឌល កម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកនេះ.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី២៧ឆ្នាំនៃទិវាប្រកាសឱ្យ ប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា.!
Comments Off on បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.!

បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.!

B822ខេត្តស្វាយរៀង៖ថ្មីៗនេះយោងតាមសេចក្តីរាយកាណ៍ពីខេត្តស្វាយ រៀងបានឲ្យដឹងថាបច្ចុប្បន្នមានក្រុមឈ្មួញតូចធំនាំចូលទំនិញគេច ពន្ធទំនិញបងពន្ធមិនគ្រប់និងក្លែងប្រភេទទំនិញនាំចូលប្រទេស​កម្ពុជាតាមច្រកអន្តរជាតិបាវិតនិងរបៀងមួយចំនួនដូចជាច្រក៨ច្រក​ ៩តាមព្រំដែនរឹតតែកើនឡើងយ៉ាងអណាធិបតេយ្យដោយសមត្ថកិច្ច​ជំនាញគយមិនបានទប់ស្កាត់សកម្មភាពខុសច្បាប់នោះទេ?តែបែរ ជាធ្មេចភ្នែកឲ្យឈ្មួញនាំចូលទំនិញខុសច្បាប់ដើម្បីប្រមូលប្រាក់ក្រៅ​ប្រព័ន្ធ​គយ​(គ្មានវិក្ក័យប័ត្រ)ដែលគេចាត់ទុកថាជាការប្រព្រឹត្តអំ ពើពុក រលួយ ពេញបន្ទុក​ ? ។​

ប្រភពបានបង្ហើបឲ្យដឹងថាលោកខៀវសារឿនប្រធានសាខាគយនិង រដ្ឋាករខេត្តស្វារៀងមានទំនាក់ទំនងនិងលោកនងសុខុមប្រធានការិយា ល័យគយនិងរដ្ឋាករបាវិតយ៉ាងស្អិតរមួតគ្រប់យ៉ាងព័ត៌មាននៃមុខសញ្ញា​រត់ពន្ធទំនិញសុទ្ធតែស្ថិតក្នុងកណ្តាប់ដៃលោកនងសុខុមហើយខណៈ​គយដើមទីក្រោដឹកតាមកុងតឺន័របង្កប់តាមរថយន្តក្រុងដឹកនាក់ធ្វើដំ ណើរតាមច្រកបាវិតរាល់ថ្ងៃសុទ្ធសឹងជាប្រភពចំណូលយ៉ាងក្រាស់ក្រែល របស់លោកនងសុខុមប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំច្រក​បាវិតហើយជាមួយគ្នានោះលោកខៀវសារឿនប្រធានសាខាគយនិង រដ្ឋាករខេត្តក៏មានលទ្ធភាពប្រើប្រាស់មនុស្សជំនិតប្រមូលលុយពីឈ្មួញ​តូចធំ បាន​យ៉ាង​ងាយស្រួល​ផងដែរ​ ? ។​
ចាប់តាំងពីលោកខៀវសារឿនតែងតាំងជាប្រធានសាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀងបើតាមការរំលឹកពីថ្នាក់ដឹងនាំកែលំអរអនុវត្តគោល នយោបាយកំណែទម្រង់ឲ្យមានប្រសិទ្ធភាពតែផ្ទុយទៅវិញអស់រយះ ពេលច្រើនឆ្នាំមកនេះគេមិនដែលឃើញលោកខៀវសារឿនចាត់ចែង​ដាក់បញ្ជារឲ្យកូនចៅពង្រឹងបន្ថែមនូវប្រសិទ្ធភាពនៃការបង្ការនិងបង្ក្រាប អំពើរត់ពន្ធដែលការងារនេះមានសារៈសំខាន់ណាស់ពីព្រោះវានិង​បង្កើនថវិកាចូលរដ្ឋផងនិងកាត់បន្ថយនូវវិសមភាពក្នុងការប្រកួតប្រ ជែងនៅលើទីផ្សារផងនិងជាការរួមចំណែកអនុវត្តន៍គោលនយោបាយ កែទម្រង់​ក្នុង ការប្រមូល​ពន្ទ​ជូន​ជាតិ ឲ្យ​មាន​ប្រសិទ្ធភាព​។​
ជាញឹកញាប់សម្តេចតេជោហ៊ុនសែនបានក្រើនរំលឹកដល់មន្ត្រីគយ​និងរដ្ឋាករឲ្យប្រឹងប្រែងបន្តធ្វើការកែទម្រង់លើវិស័យគយនិងរដ្ឋាករ ដោយមិនស្ងប់ចិត្តនិងសប្បាយភ្លេចខ្លួនចំពោះលទ្ធផលដែលសម្រេច បាន​នោះឡើយ​។​
​សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានរំលឹកក្នុងឱកាស ខួប៦៥ឆ្នាំថ្ងៃកំណើតរដ្ឋាបាលគយនិងរដ្ឋាករកម្ពុជាថាការកែរទម្រង់​គឺជាកត្តាស្លាប់រស់របស់កម្ពុជាកែរទម្រង់រស់មិនកែរស្លាប់ហេតុនេះ ចាត់ទុកថាការកែរទម្រង់គឺជាកិច្ចការប្រចាំថ្ងៃគ្មានពេលដែលស្ងប់ចិត្ត​ហើយសប្បាយភ្លេចខ្លួនចំពោះលទ្ធផលដែលគយសម្រេចបាននោះទេ។


​បើទោះជាប្រមុខរដ្ឋាភិបាលរំលឹកហើយរំលឹកទៀតយ៉ាងណាក៏ដោយ ចំពោះខេត្តស្វាយរៀងឯណេះវិញស្ថាប័ន្តគយខេត្តដែលដឹកនាំដោយ​លោកខៀវសារឿននៅបន្តទម្លាប់ធូរលង់បណ្តែតបណ្តោយឲ្យមានការ​រត់ពន្ធទំនិញនាំចូលពីវៀតណាមកាន់តែកើនឡើងយ៉ាងអនាធិបតេយ្យ។


ករណីខាងលើនេះសូមឯកឧត្តមអូនព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុជាពិសេសឯកឧត្តមឱមយិនទៀងប្រធានអង្គភាពប្រឆាំង​អំពើពុករលួយគួរតែដាក់ការស៊ើបអង្កេតស្រាវជ្រាវអំពើពុករលួយដែល​ប្រព្រឹត្តឡើងដោយលោកខៀវសារឿនិងលោកនងសុខុមជាបន្ទាន់ដើម្បី​ទប់ស្កាត់ការបំផ្លាញប្រាក់ចំណូលពន្ធរដ្ឋពីមន្ត្រីគយខិលខូចមួយក្តាប់​តូច​នេះ​។​

ពាក់ព័ន្ធនូវការលើកឡើងខាងលើគេហទំព័រ (www.enn-tv.com) យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក ខៀវ សារឿន ប្រធាន សាខាគយនិងរដ្ឋាករខេត្តស្វាយរៀងនិងលោក នងសុខុមប្រធានការិយាល័យច្រកទ្វាអន្តរជាតិបាវិតរាល់ម៉ោងធ្វើការ៕

40994701_276319176536077_5751581505700757504_n

40778873_242858236422563_2807037822614110208_n

FB_IMG_1536571242966

Filed in: សង្គម

Recent Posts

Bookmark and Promote!