ព័ត៌មានថ្មី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដឹកនាំមន្រ្តី ជាន់ខ្ពស់ប្រារព្វពិធីសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ដាក់ឲ្យដំណើរការជាផ្លូវការនៅអគារថ្មីនៃទីស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា អបអរសាទរថ្ងៃកំណើ​តគណ បក្សប្រជា​ជនកម្ពុជាខួប​លើកទី៦៩.! @ សម្តេចតេជោ ហ៊ុន សែន ចុះទៅពិនិត្យមើលការដ្ឋាន សាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីស្ថិតនៅ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល.! @ សង្វៀន មាន់ជល់ បៀអាប៉ោង ខុសច្បាប់នៅ ក្នុងចំការស្វាយចន្ទីស្ថិតនៅក្នុងភូមិទើតឃំុឃ្លើន ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបើកបំរើក្រុមអ្នកញៀន ល្បែងមិនខ្វល់សារាចរណ៍ណែនាំរបស់ប្រមុខរាជ រដ្ឋាភិបាលការពារការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ .! @ សង្វៀន​ ជល់មា​ន់ បៀ អា​ប៉ោងខុសច្បាប់ស្ថិតក្នុងដីឡូតិ៍ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យបើកលេងមិន ខ្វល់និងសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារជំងឺកូវីដ១៩ ខណៈអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន សម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.! @ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាគ្មានការបិទផ្សារ ធំៗនិងទីក្រុងនៅក្នុងរាជធា​នីភ្នំពេញដូចជន​អគតិ មួយចំនួនលើក​​ឡើងនោះទេ.! @ មហាជនបានសំណូមពរអោយសមត្ថកិច្ចចាត់វិធាន ការតាមផ្លូវច្បាប់ចំពោះលោកនីណាក់ម្ចាស់Face bookឈ្មោះ“IMan-KH”អោយដូចការអនុវត្តច្បាប់ ទៅលើចំប៉ីខ្មៅដើម្បីតម្លាភាពនៃយុត្តិធម៌សង្គម.! @ ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្រ្តីគ្រប់ជំនាញ ត្រូវពិនិត្យតាមដានឱ្យបាននូវក្រុមដែលតែងតែ ផ្សព្វផ្សាយព័ត៌មា​នមិនពិតដើ​ម្បីមានវិធា​នការ អនុវត្តន៍​តាមផ្លូវ​ច្បាប់.!
Comments Off on លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.!

លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.!

 

FB_IMG_1536571242966ខេត្តស្វាយរៀង៖ថ្មីៗនេះយោងតាមសេចក្តីរាយកាណ៍ពីខេត្តស្វាយ រៀងបានឲ្យដឹងថាបច្ចុប្បន្នមានក្រុមឈ្មួញតូចធំនាំចូលទំនិញគេច ពន្ធទំនិញបងពន្ធមិនគ្រប់និងក្លែងប្រភេទទំនិញនាំចូលប្រទេសកម្ពុជា តាមច្រកអន្តរជាតិបាវិតនិងរបៀងមួយចំនួនដូចជាច្រក៨ច្រក៩តាម​ព្រំដែនរឹតតែកើនឡើងយ៉ាងអណាធិបតេយ្យដោយសមត្ថកិច្ចជំនាញ​គយមិនបានទប់ស្កាត់សកម្មភាពខុសច្បាប់នោះទេ?តែបែរជាធ្មេច ភ្នែកឲ្យឈ្មួញនាំចូលទំនិញខុសច្បាប់ដើម្បីប្រមូលប្រាក់ក្រៅប្រព័ន្ធ​គយ​(គ្មានវិក្ក័យប័ត្រ)ដែលគេចាត់ទុកថាជាការប្រព្រឹត្តអំពើពុក រលួយ ពេញបន្ទុក​ ? ។​

ប្រភពបានបង្ហើបឲ្យដឹងថាលោកខៀវសារឿនប្រធានសាខាគយនិង រដ្ឋាករខេត្តស្វារៀងមានទំនាក់ទំនងនិងលោកនងសុខុមប្រធានការិ យាល័យគយនិងរដ្ឋាករបាវិតយ៉ាងស្អិតរមួតគ្រប់យ៉ាងព័ត៌មាននៃមុខ សញ្ញារត់ពន្ធទំនិញសុទ្ធតែស្ថិតក្នុងកណ្តាប់ដៃលោកនងសុខុមហើយ​ខណៈគយដើមទីក្រោមការចាត់ចែងរបស់លោកនងសុខុមជាអ្នកត្រួត ពិនិត្យប្រភេទនិងបរិមាណទំនិញបង់ពន្ធគ្រប់ឬមិនគ្រប់ទំនិញគេច ពន្ធដឹកតាមកុងតឺន័របង្កប់តាមរថយន្តក្រុងដឹកនាក់ធ្វើដំណើរតាម​ច្រកបាវិតរាល់ថ្ងៃសុទ្ធសឹងជាប្រភពចំណូលយ៉ាងក្រាស់ក្រែលរបស់ លោកនងសុខុមប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំច្រកបាវិត ហើយជាមួយគ្នានោះលោកខៀវសារឿនប្រធានសាខាគយនិងរដ្ឋាករ ខេត្តក៏មានលទ្ធភាពប្រើប្រាស់មនុស្សជំនិតប្រមូលលុយពីឈ្មួញតូចធំ បាន​យ៉ាង​ងាយស្រួល​ផងដែរ​ ? ។​
ចាប់តាំងពីលោកខៀវសារឿនតែងតាំងជាប្រធានសាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀងបើតាមការរំលឹកពីថ្នាក់ដឹងនាំកែលំអរអនុវត្តគោល នយោបាយកំណែទម្រង់ឲ្យមានប្រសិទ្ធភាពតែផ្ទុយទៅវិញអស់រយះ ពេលច្រើនឆ្នាំមកនេះគេមិនដែលឃើញលោកខៀវសារឿនចាត់ចែង​ដាក់បញ្ជារឲ្យកូនចៅពង្រឹងបន្ថែមនូវប្រសិទ្ធភាពនៃការបង្កានិងបង្ក្រាប អំពើរត់ពន្ធដែលការងារនេះមានសារៈសំខាន់ណាស់ពីព្រោះវានិង​បង្កើនថវិកាចូលរដ្ឋផងនិងកាត់បន្ថយនូវវិសមភាពក្នុងការប្រកួតប្រ ជែងនៅលើទីផ្សារផងនិងជាការរួមចំណែកអនុវត្តន៍គោលនយោបាយ កែទម្រង់​ក្នុង ការប្រមូល​ពន្ទ​ជូន​ជាតិ ឲ្យ​មាន​ប្រសិទ្ធភាព​។​
ជាញឹកញាប់សម្តេចតេជោហ៊ុនសែនបានក្រើនរំលឹកដល់មន្ត្រីគយ​និងរដ្ឋាករឲ្យប្រឹងប្រែងបន្តធ្វើការកែទម្រង់លើវិស័យគយនិងរដ្ឋាករ ដោយមិនស្ងប់ចិត្តនិងសប្បាយភ្លេចខ្លួនចំពោះលទ្ធផលដែលសម្រេច បាន​នោះឡើយ​។​
​សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានរំលឹកក្នុងឱកាស ខួប៦៥ឆ្នាំថ្ងៃកំណើតរដ្ឋាបាលគយនិងរដ្ឋាករកម្ពុជាថាការកែរទម្រង់​គឺជាកត្តាស្លាប់រស់របស់កម្ពុជាកែរទម្រង់រស់មិនកែរស្លាប់ហេតុនេះ ចាត់ទុកថាការកែរទម្រង់គឺជាកិច្ចការប្រចាំថ្ងៃគ្មានពេលដែលស្ងប់ចិត្ត​ហើយសប្បាយភ្លេចខ្លួនចំពោះលទ្ធផលដែលគយសម្រេចបាននោះទេ។


​បើទោះជាប្រមុខរដ្ឋាភិបាលរលឹកហើយរំលឹកទៀតយ៉ាងណាក៏ដោយ ចំពោះខេត្តស្វាយរៀងឯណេះវិញស្ថាប័ន្តគយខេត្តដែលដឹកនាំដោយ​លោកខៀវសារឿននៅបន្តទម្លាប់ធូរលង់បណ្តែតបណ្តោយឲ្យមានការ​រត់ពន្ធទំនិញនាំចូលពីវៀតណាមកាន់តែកើនឡើងយ៉ាងអនាធិបតេយ្យ។​
ករណីខាងលើនេះសូមឯកឧត្តមអូនព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុជាពិសេសឯកឧត្តមឱមយិនទៀងប្រធានអង្គភាពប្រឆាំង​អំពើពុករលួយគួរតែដាក់ការស៊ើបអង្កេតស្រាវជ្រាវអំពើពុករលួយដែល​ប្រព្រឹត្តឡើងដោយលោកខៀវសារឿនិងលោកនងសុខុមជាបន្ទាន់ ដើម្បីទប់ស្កាត់ការបំផ្លាញប្រាក់ចំណូលពន្ធរដ្ឋពីមន្ត្រីគយខិលខូច​មួយ​ក្តាប់​តូច​នេះ​។

​ពាក់ព័ន្ធនូវការលើកឡើងខាងលើគេហទំព័រ (www.enn-tv.com) យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក ខៀវ សារឿនប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងនិងលោកនង សុខុមប្រធានការិយាល័យច្រកទ្វាអន្តរជាតិបាវិតរាល់ម៉ោងធ្វើការ៕

img_20181214_160929_0415558771329013596819

img_20181214_160924_3165253991552227847800

48381568_2070331839727490_6317055924934541312_n

40994701_276319176536077_5751581505700757504_n

B822

Filed in: សង្គម

Recent Posts

Bookmark and Promote!