ព័ត៌មានថ្មី
សង្វៀន ជល់មាន់ បៀអាប៉ោង ដុះស្លែ នៅភូមិភ្នាតសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌ មានជ័យមិនទាន់បង្រ្កាប?សមត្ថកិច្ចរក្សា ភាពស្ងៀមស្ងាត់សម្ងំទទួលផលប្រយោជន៍.! @ ពិធីបើកវគ្គបំប៉នជំនាញប៉ូលីសបច្ចេកទេស វិទ្យាសាស្ត្រនិងរដ្ឋបាលឆ្នាំ២០១៩ ក្រោម អធិបតីភាពលោកឧត្តមសេនីយ៍ទោ សៀ សម្បតិ្ត ស្នងការ ស្នងការដ្នានសាវជ្រាវ បទល្មើសនិងបង្រ្កាបនៃកងរាជអាវុធហត្ថផ្ទៃ ប្រទេស.! @ រដ្ឋបាលខណ្ឌសែនសុខបានដង្ហែអង្គកឋិទាន សាមគ្គីទៅកាន់វត្តឃ្មួញអញ្ជើញចូលរួមលោក ម៉ប់ សារិន អនុប្រធានគណៈ កម្មការគណ បក្សប្រជាជនកម្ពុជា.! @ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បញ្ជា​ការ​ សេនាធិការ​កងរាជអាវុធហត្ថជំនាន់​ទី​ ១​ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា.! @ លោក ពេជ្រ ប៊ុនធិន រដ្ឋ មន្ត្រីក្រសួងមុខ ងារសាធារណៈនិងលោក វ៉ា ថនអភិបាល នៃអភិបាលខេត្តក្រចេះជួបសំណេះសំណាល ជាមួយសាស្ត្រាចារ្យនិងចែកជូនរង្វាន់លើក ទឹកចិត្តដល់សិស្សនិទ្ទេសAនិងB.! @ រដ្ឋបាលសាលាខេត្តកំពតបញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក ​ក្បាលរ​មាស​ជា​បន្ទាន់​​ព្រោះមានជនមួយចំនួន រំលោភយក.! @ រដ្ឋបាលសាលាខេត្តកែប​កោះប្រជំុណែ នាំគ្រប់មន្ទីរជុំវិញខេត្តចូលរួមធ្វើអនាម័យ កែលំអរសោភ័ណ្ឌភាពដើម្បីត្រៀមទទួល ភ្លៀវទេសចរណ៍មកកំសាន្ត​ក្នុងឱកាស បុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ.! @ បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.! @ លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.! @ ស្រុក​ចំនួន​២ក្នុងចំណោមស្រុក ក្រុង ទាំង៦នៃខេត្តក្រចេះរងផលប៉ះពាល់ ដែលបាក់ច្រាំងទន្លេ.!
Comments Off

ស្រុក​ចំនួន​២ក្នុងចំណោមស្រុក ក្រុង ទាំង៦នៃខេត្តក្រចេះរងផលប៉ះពាល់ ដែលបាក់ច្រាំងទន្លេ.!

bs190904a5ខេត្តក្រចេះ៖ជំនន់ទឹកទន្លេមេគង្គហក់ឡើងយ៉ាងខ្លាំងក្នុងរយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយនេះធ្វើឲ្យស្ថានភាពកម្ពស់ទឹកទន្លេឡើងដល់ ២០.៨៩​ម៉ែត្រ គិត​ត្រឹម​ថ្ងៃទី​០៤ ខែ​កញ្ញាឆ្នាំ២០១៩នេះខណៈ​ដែល​កម្រិត​ប្រកាសអាសន្ន​នៅ​កម្រិត​កម្ពស់ ២២​ម៉ែត្រ​។​

​ដោយឡែក មាន​ស្រុក​ចំនួន​ពីរ ក្នុង​ចំណោម​ស្រុក​ក្រុង​ទាំង​៦​នៃខេត្តក្រចេះដែលបានទទួលរងផលប៉ះពាល់ការបាក់ច្រាំងទន្លេ ក្នុងស្រុក​ឆ្លូង និង​ស្រុក​ព្រែក​ប្រសព្វ ។​
​យោង​តាម​ការ​ឲ្យដឹង​ពី​អាជ្ញាធរ​ស្រុក​ឆ្លូង បានឲ្យដឹងថា មាន​ការបាក់​ច្រាំងទន្លេរ និង​មាន​ការហូរ​ច្រោះ​ដាច់​ផ្លូវដូចជា៖ នៅ​ភូមិ​ហាន់ជ័យ​ទី ៣ ឃុំ​ហាន់ ជ័យ បាក់ ចំនួន ៥​កន្លែង និង​ផ្លូវ​ទៅ​ភូមិប​ល​ង្គ័ នៅ​ឃុំ​ដំរី​ផុង ទឹកភ្លៀង​ហូរ​ច្រោះ​ដាច់​ប្រវែង ១៥​ម៉ែត្រ ។​
​ស្រុក​ព្រែក​ប្រសព្វ ទទួល រង​ផលប៉ះពាល់​ការបាក់​ច្រាំងទន្លេ ដោយលោកហង្សចាន់ឌីអភិបាលស្រុកព្រែកប្រសព្វបានឲ្យដឹងថា មាន​ការបា​ក់ដី​ច្រាំងទន្លេ ប្រវែង ៣៥​ម៉ែត្រ ស្ថិតនៅ ភូមិ​តា​ម៉ៅ​កណ្ដា ល ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ បណ្ដា ល​ឲ្យ​ប៉ះពាល​ផ្លូវលំ​ប្រវែង ២​ម៉ែត្រ ប៉ុន្តែ​មិន​បង្ក​ផលប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ឡើយ​។

ដោយ​លោកបានបញ្ជាក់ថាបច្ចុប្បន្នលោកបានបញ្ជាឲ្យអាជ្ញាធរ​មូលដ្ឋាន​ឃុំ បិតផ្លូវ​មាត់ ទន្លេផ្អាក់ការធ្វើដំណើរបណ្ដោះអាសន្ន ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។​
​ដោយឡែក នៅតាម​តំបន់​ទំនាប​មួយចំនួន ដូចជា នៅ​ស្រុក​ចិត្រ​បុរី និង​ស្រុក​ព្រែក​ប្រសព្វ បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ជម្លៀស​ខ្លួន និង​គោក្របីទៅកាន់ទីទួលសុវត្ថិភាពជាបណ្តើរៗ។​
​ជាមួយគ្នា​នោះ លោក ហេង រត្ន័​ម៉ូ​នីដា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ក្រចេះ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ កញ្ញា​នេះ​ថា ស្ថានភាព​កម្រិត​កម្ពស់​ទឹក​ទន្លេមេគង្គ ក្រចេះ នៅ​ស្ថានីយ៍​ជល​សាស្ត្រ​ខេត្តក្រចេះ មាន​កម្ពស់ ២០.៨៩​ម៉ែត្រ ដែល​មាន​ការ​ហក់​ឡើង គួរឲ្យគត់សម្គាល់ ។ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី ការកើនឡើង​នៃ​កម្ពស់​ទឹកទន្លេ​នេះ គឺជា​កម្ពស់ មួយ​ល្អ ធ្វើឲ្យ​ទឹក​ហូរ​ចូល​អាង ស្ទឹង បឹង ព្រែក​ស្តុក​ទឹក​ទុក សម្រាប់​បង្កបង្កើន​ផល​ស្រូវ រដូវវស្សា ។​

​លោក បានបញ្ជាក់​ថា សម្រាប់​ខេត្ត​ក្រចេះ កម្រិត​កម្ពស់​ទឹក​ទន្លេមេគង្គ​ក្រចេះ គឺ​ប្រកាសអាសន្ន​នូវ​កម្រិត​កម្ពស់ ២២​ម៉ែត្រ ៕
bs190904a9

bs190904a7

bs190904a6

bs190904a4

bs190904a3

bs190904a2

bs190904a1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!