ព័ត៌មានថ្មី
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខ្លឹមសារជំនួប តាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ គណបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម.! @ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងបើក កិច្ចប្រជុំ មានការចូលរួម អភិបាលរង លោក លោកស្រី នាយក នាយករងរដ្ឋបាលនិងមន្រ្តីកងកម្លាំងទាំងបី ប្រភេទថ្នាក់ដឹកនាំច្រើនទៀតក្នុងខេត្តព្រៃវែង.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ខុសច្បាប់ដុះស្លែស្ថិត នៅក្នុងភូមិឈើទឺន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបំរើក្រុមញៀនល្បែងដោយមិនខ្វល់ សារាចរណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យ ការពារនៃការរីករាលដាលឆ្លងជំងឺកូវីដ ១៩.! @ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដឹកនាំមន្រ្តី ជាន់ខ្ពស់ប្រារព្វពិធីសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ដាក់ឲ្យដំណើរការជាផ្លូវការនៅអគារថ្មីនៃទីស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា អបអរសាទរថ្ងៃកំណើ​តគណ បក្សប្រជា​ជនកម្ពុជាខួប​លើកទី៦៩.! @ សម្តេចតេជោ ហ៊ុន សែន ចុះទៅពិនិត្យមើលការដ្ឋាន សាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីស្ថិតនៅ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល.! @ សង្វៀន មាន់ជល់ បៀអាប៉ោង ខុសច្បាប់នៅ ក្នុងចំការស្វាយចន្ទីស្ថិតនៅក្នុងភូមិទើតឃំុឃ្លើន ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបើកបំរើក្រុមអ្នកញៀន ល្បែងមិនខ្វល់សារាចរណ៍ណែនាំរបស់ប្រមុខរាជ រដ្ឋាភិបាលការពារការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ .! @ សង្វៀន​ ជល់មា​ន់ បៀ អា​ប៉ោងខុសច្បាប់ស្ថិតក្នុងដីឡូតិ៍ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យបើកលេងមិន ខ្វល់និងសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារជំងឺកូវីដ១៩ ខណៈអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន សម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.!
Comments Off on លោក ជាវ តា​យ អភិបាលនៃគណៈ អភិបាលខេត្តកំពតដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៩ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ.!

លោក ជាវ តា​យ អភិបាលនៃគណៈ អភិបាលខេត្តកំពតដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៩ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ.!

 

r190904c1ខេត្ត​កំពត​៖ ដោយ​ព្រឹត្តិការណ៍​នៃ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨   វិលជុំ​ទី​២​ចុងឆ្នាំ​២០១៩ ដែល​ខេត្ត​កំពត​ត្រៀម​រៀបចំ​ធ្វើជា​   ម្ចាស់ផ្ទះ​កាន់តែ​មាន​រយៈពេល​ខើច​ខ្លី​មក​ដល់​នោះ នៅ​ព្រឹក​    ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០ ១៩ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​   កិច្ចប្រជុំ​គណៈ កម្មការ​និង​អនុគណៈកម្មការ​ខេត្ត​រៀបចំ​ពិធី      បុណ្យ​សមុទ្រ​លើក​ទី​៨​វិលជុំ​ទី​២​ឆ្នាំ​២០១៩ ក្រោម​កិច្ច​ដឹកនាំ​  ប្រជុំ ពី​សំណាក់ លោក អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ ជាវ តាយ។​

​កិច្ចប្រជុំ​នេះ បាន​ផ្ដោត​លើ​ការចូលរួម​មតិ​យោបល់​ពិនិត្យ​ពិភាក្សា​លើ​គម្រោង​ផែនការ​លម្អិតរ​បស់​អនុ គណៈកម្មការ​នី​មួយៗ​ទាំង​៦​គឺ​៖ ១/អនុគណៈកម្មការ​ពិព័​រណ៍ សិល្បៈ និង​សកម្មភាព​កីឡា​ផ្សេងៗ​។
២/អនុគណៈកម្មការ​រៀប​ចំ​មហោស្រព ម្ហូបអាហារភេសជ្ជៈនិង​អនាម័យ​បរិស្ថាន​។
៣/អនុគណៈកម្មការរៀបចំទីតាំងប្រារព្ធពិធីនិងហេដ្ឋារចនាសម្ព័ន្ធ។
៤/អនុគណៈកម្មការសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ និង​សង្គ្រោះ បន្ទាន់ ។
៥/អនុគណៈកម្មការខ្លឹមសារពិធីការនិងកិច្ចប្រជុំពាក់ព័ន្ធនានា។
៦/អនុគណៈកម្មការ​ផ្គត់ផ្គង់​។​
​បន្ទាប់​ពី អនុគណៈកម្មកា​រទាំង​៦​បាន​រាយការណ៍​បង្ហាញ​ពី​គម្រោង​ផែនការ​លម្អិត​ដែល​ត្រៀម​ក្នុង​ដំណើរការ​នៃ​ការប្រព្រឹត្ត​ក្នុង ពិធីបុណ្យ​សមុទ្រ នៅ​ខេត្ត​កំពត ខាងមុខនេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បានបញ្ជាក់​ថា​៖​ពិធីបុណ្យ​សមុទ្រ លើក​ទី​៨​វិលជុំ​ទី​២ នៅ​ចុងឆ្នាំ​២០ ១៩​នេះ​ដែល​ខេត្ត​កំពត ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ គឺ​ធ្វើ​យ៉ាងណាឲ្យ​ការប្រព្រឹត្តទៅ​នៃ​ពិធី​បុណ្យ​មួយនេះ​មាន​ភាព​កាន់តែ​ល្អ​និង​ការចាប់ អារម្មណ៍​ព្រមទាំង​ភាព​ទាក់ទាញ​កាន់តែ​ល្អប្រសើរ​ឡើង​ពី​សំណាក់​ប្រជាពល រដ្ឋ​ក៏​ដូច​ប្រិយមិត្ត​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​ដែល​ត្រូវបាន​មក​ចូលរួម​កម្សាន្ត ស្រប​តាម​គម្រោង​ផែនការ​របស់​ថ្នាក់ជាតិ​។
​ដោយ​ពេលវេលា​កាន់​តែគៀក​កិតមកដល់​ផង​នោះ លោក អភិបាល​ខេត្ត​កំពត ក៏បាន ក្រើនរម្លឹក ណែនាំ​ដល់​គ្រប់​អនុគណៈកម្មកា​រ ទាំង​៦ ចាប់ពី​ពេលនេះ​តទៅ​ត្រូវតែ​ជំរុញ​លើក​គម្រោង​ផែនការ​លម្អិត រ​បស់​អនុគណៈកម្មការ​នី​មួយៗ ជា​ការប្រញាប់ ហើយ​គណៈកម្មការ​នី​មួយៗ​ក៏​ត្រូវ​បន្តឲ្យមាន​បើក​កិច្ចប្រជុំ​បន្ថែមទៀ​ត​ដោយ​ដាក់​ផែនការ​ច្បាស់លាស់​ពិសេស​ពាក់ព័ន្ធ​ការការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជា​ការចាំ បាច់​។​
​ជាមួយនេះលោកអភិបាលខេត្តក៏បានជំរុញដល់អនុគណៈកម្មកា​រទាំង​៦​គឺត្រូវតែហ៊ានលើកគម្រោងផែនការវាយតម្លៃឲ្យត្រឹមត្រូវ​ដើម្បីឲ្យខេត្តមានមូលដ្ឋានទំលាក់ប្រគល់លុយជូនសម្រាប់យក ទៅអនុវត្ត​ផ្ទាល់​តែម្ដង ព្រោះ​យើង​មិនអាច​យកមក​គ្រប់ គ្រង​ឲ្យ​ក្រុមហ៊ុន​នេះឬក្រុមហ៊ុននោះដោយមិនមានការបែងចែកនូវការ ទទួលខុសត្រូវ​របស់​អនុ គណៈកម្មកា​រ​នី​មួយៗ​ដើម្បី​គ្រប់គ្រង​ផ្ទាល់​បាន​ទេ ពោល​គឺ​យើង​ធ្វើ​យ៉ាងម៉ិច​ឲ្យបាន​ទាន់ ហើយ​បាន​ល្អ​រលូន កុំ​រងចាំ​ពេលវេលា​គៀក​នាំឲ្យ​យើង​ធ្វើ​អី​មិន​ចេញ​។​
​សូមបញ្ជាក់​ថា​៖ ពិធីបុណ្យ​សមុទ្រ លើក​ទី​៨​វិលជុំ​ទី​២ ដែល​ខេត្ត​កំពត ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​ឆ្នាំ​២០១៩​នេះ គឺ ត្រូវបាន​រាជរដ្ឋាភិ បាល​សម្រេច​អនុញ្ញាតឲ្យ​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​២០-២១ -២២​ខែ​ធ្នូ ២០១៩​នាពេលខាងមុខ​នេះ៕ r190904c4

r190904c3

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!