ព័ត៌មានថ្មី
សង្វៀន ជល់មាន់ បៀអាប៉ោង ដុះស្លែ នៅភូមិភ្នាតសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌ មានជ័យមិនទាន់បង្រ្កាប?សមត្ថកិច្ចរក្សា ភាពស្ងៀមស្ងាត់សម្ងំទទួលផលប្រយោជន៍.! @ ពិធីបើកវគ្គបំប៉នជំនាញប៉ូលីសបច្ចេកទេស វិទ្យាសាស្ត្រនិងរដ្ឋបាលឆ្នាំ២០១៩ ក្រោម អធិបតីភាពលោកឧត្តមសេនីយ៍ទោ សៀ សម្បតិ្ត ស្នងការ ស្នងការដ្នានសាវជ្រាវ បទល្មើសនិងបង្រ្កាបនៃកងរាជអាវុធហត្ថផ្ទៃ ប្រទេស.! @ រដ្ឋបាលខណ្ឌសែនសុខបានដង្ហែអង្គកឋិទាន សាមគ្គីទៅកាន់វត្តឃ្មួញអញ្ជើញចូលរួមលោក ម៉ប់ សារិន អនុប្រធានគណៈ កម្មការគណ បក្សប្រជាជនកម្ពុជា.! @ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បញ្ជា​ការ​ សេនាធិការ​កងរាជអាវុធហត្ថជំនាន់​ទី​ ១​ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា.! @ លោក ពេជ្រ ប៊ុនធិន រដ្ឋ មន្ត្រីក្រសួងមុខ ងារសាធារណៈនិងលោក វ៉ា ថនអភិបាល នៃអភិបាលខេត្តក្រចេះជួបសំណេះសំណាល ជាមួយសាស្ត្រាចារ្យនិងចែកជូនរង្វាន់លើក ទឹកចិត្តដល់សិស្សនិទ្ទេសAនិងB.! @ រដ្ឋបាលសាលាខេត្តកំពតបញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក ​ក្បាលរ​មាស​ជា​បន្ទាន់​​ព្រោះមានជនមួយចំនួន រំលោភយក.! @ រដ្ឋបាលសាលាខេត្តកែប​កោះប្រជំុណែ នាំគ្រប់មន្ទីរជុំវិញខេត្តចូលរួមធ្វើអនាម័យ កែលំអរសោភ័ណ្ឌភាពដើម្បីត្រៀមទទួល ភ្លៀវទេសចរណ៍មកកំសាន្ត​ក្នុងឱកាស បុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ.! @ បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.! @ លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.! @ ស្រុក​ចំនួន​២ក្នុងចំណោមស្រុក ក្រុង ទាំង៦នៃខេត្តក្រចេះរងផលប៉ះពាល់ ដែលបាក់ច្រាំងទន្លេ.!
Comments Off

ពិធីតែងតាំង លោក ទូ សាវុទ្ធ អតីត អភិបាលនៃអភិបាលស្រុកបូទុមសាគរចូល កាន់តំណែងអភិបាលរងនៃគណៈអភិបាល ខេត្តកោះកុង.!

IMG-20190831-WA0004-947x710កោះកុង៖ពិធីរៀបចំប្រកាសចូលកាន់តំណែងតែងតាំងលោកទូសាវុទ្ធ អតីត:អភិបាលស្រុកបូទុមសាគរចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកោះកុងជំនួសលោកអនភារ:ដែលជាអភិបាល រងចាស់ឲ្យទៅបំប្រើការងារទីស្ដីការក្រសួងមហាផ្ទៃលិខិតលេខ៣៣៧២ អរបចុះថ្ងៃច័ន្ទ១១រោជខែស្រាពណ៍ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹង ថ្ងៃទី២៦ខែសីហាឆ្នាំ២0១៩របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តមលេងវីរដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាង ដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ។

នារសៀលថ្ងៃទី៣0ខែសីហាឆ្នាំ២១៩ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្ដមកាយសំរួមប្រធានក្រុមប្រឹក្សាខេត្តកោះកុងលោក ជំទាវមិថុនាភូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុងលោកលោក ស្រីអភិបាលរងខេត្តនាយកនាយករងទីចាត់ការខេត្តនិងលោកលោកស្រី ប្រធានអនុប្រធានមន្ទីរមន្រ្តីរាជការជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ ។
លោកទូសាវុធទើបនិងតែងតាំងថ្មីបានប្ដេជ្ញាចិត្តខិតខំយកចិត្តទុក ដាក់បំពេញការងារប្រកបដោយការទទួលខុសត្រូវនិងអនុវត្តតាមច្បាប់ ព្រះរាជក្រឹត្យសេចក្តីណែនាំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តិ នានាឲ្យបានល្អប្រសើរ ខិតខំអនុវត្តការងារឲ្យបានល្អ។

តាមការបែងចែកតួនាទីភារកិច្ចនិងរបៀបរបបធ្វើការងាររបស់គណៈ អភិបាលខេត្តនឹងខិតខំយកចិត្តទុកដាក់បំពេញការងារតាមការណែ នាំរបស់ក្រុមប្រឹក្សាខេត្តនិងលោកជំទាវអភិបាលនៃគណៈអភិបាល ខេត្តកោះកុងនឹងខិតខំអនុវត្តឲ្យបានអតិបរិមានូវការគោរពវិន័យនិង បទបញ្ជាផ្សេងៗខិតខំលើកកម្ពស់ស្មារតីសាមគ្គីភាពនិងកិច្ចសហការ ក្នុងជួរមន្ត្រីរាជការ-អង្គភាពនានាដើម្បីលើកកម្ពស់ការអនុវត្តការងារ និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ។
ឯកឧត្តមលេងវីរដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំខេត្តរួមទាំងមន្ត្រីរាជការក្នុងខេត្តកោះកុងទាំងមូល ជាពិសេសអភិបាលរងដែលទើបនិងទទួលភារកិច្ចថ្មីត្រូវខិតខំបំពេញ ការងារទ្វេដងដោយស្មារតីយកចិត្តទុកដាក់និងមានការទទួលខុសត្រូវ ខ្ពស់ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនប្រជាពលរដ្ឋព្រមទាំងសកម្មឲ្យកាន់តែខ្លាំងក្លា ថែមទៀត។

ត្រូវបន្តជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យចូលរួមអនុវត្ត គោល{នយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីរួមគ្នាបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ។

ត្រូវដាក់ចេញវិធានការឲ្យបានម៉ឺងម៉ាត់ចំពោះទីតាំងសប្បាយសណ្ឋាគារ និងផ្ទះសំណាក់នានានៅក្នុងការចូលរួមបង្ការទប់ស្កាត់ការជួញដូរការ ចែកចាយ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ទន្ទឹមនេះថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវ តែស្អាតស្អំដោយមិនត្រូវមានការពាក់ព័ន្ធនិគ្រឿងញៀនខុសច្បាប់នោះឡើយ។
ត្រូវបន្តលើកកម្ពស់ការពង្រឹងសណ្ដាប់ធ្នាប់សុវត្ថិភាពសាធារណៈដោយ ផ្ដល់អាទិភាពលើការផ្សព្វផ្សាយអប់រំការគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានសកម្មផុលផុស ជាប់ជាប្រចាំ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអុីនធើណេតអនឡាញក្នុងនិងក្រៅប្រទេសគ្រប់រូបភាពនៅក្នុង ភូមិសាស្ត្រខេត្តឲ្យមានប្រសិទ្ធភាពស្របតាមចរាចរណ៍ណែនាំរបស់រាជ រដ្ឋា ភិបាលដែលទើបបានដាក់ចេញនាពេលកន្លងទៅថ្មីៗនេះ។

និងលើកកម្ពស់ការគ្រប់គ្រងថែរក្សាការពារធនធានធម្មជាតិទ្រព្យសម្បត្តិ សាធារណៈដោយខិតខំពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ដើម្បីបង្ការ ទប់ស្កាត់បង្រ្កាបបទល្មើសនេសាទនិងបទល្មើសធនធានធម្មជាតិគ្រប់ ប្រភេទដើរទន្ទឹមនិងការបង្កើនការផ្សព្វផ្សាយអប់រំបំផុសឲ្យមានការចូល រួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងកិច្ចការពារធនធានធម្មជាតិ។
ក្នុងឱកាសនោះឯកឧត្តមមានប្រសាសន៍ទៀតថាត្រូវពង្រឹងកិច្ចសហការ ជាមួយកងទ័ពនិងកងកម្លាំងមានសមត្ថកិច្ចនានាដើម្បីថែរក្សាការពារ បូរណភាពទឹកដីអធិបតេយ្យភាពជាតិបង្កើនការគ្រប់គ្រងការចេញចូល ឆ្លងកាត់ព្រំដែនទាំងមនុស្សនិងទំនិញឲ្យបានម៉ឺងម៉ាត់ដោយត្រូវបង្ការ ទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេលានៅបទល្មើសឆ្លងកាត់ព្រំដែន គ្រប់ប្រភេទជាពិសេសការចរាចរការជួញដូរគ្រឿងញៀនខុសច្បាប់ ឆ្លងកាត់ព្រំដែន។

ត្រូវបន្តពង្រឹងនិងពង្រីកការទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយ អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសជិតខាងក្នុងការ ការពារសន្តិសុខសណ្ដាប់ធ្នាប់និងការអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែនដើម្បី ប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ដែលប្រកបដោយសន្តិភាពសុវត្ថិភាព និងការអភិវឌ្ឍន៍ ៕                                                   IMG-20190831-WA0010-947x710

IMG-20190831-WA0000-1024x576

IMG-20190831-WA0003-947x710

IMG-20190831-WA0006-947x710

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!