ភ្នំពេញ៖ប្រហែលជាម្ចាស់ទីតាំងហាងអុីធរណេតយីហោe888កុំព្យូទ័រ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ក្នុងសង្កាត់បឹងទំពន់១ខណ្ឌ មានជ័យដែលកំពុងបង្កប់ល្បែងសុីសងភ្នាល់និងល្បែងផ្សែងៗជា ច្រើនប្រភេទមានអំណាចខ្លាំងជាងលោកអភិបាលខណ្ឌនិងលោក អធិការអាវុធហត្ថខណ្ឌមានជ័យហើយមើលទៅទើបអាជ្ញាធរសមត្ថកិច្ច និងអាវុធហត្ថមិនហ៊ានបង្ក្រាបសោះទុកបណ្ដែតបណ្ដោយឲ្យបើក លេង២៤ម៉ោង លើ២៤ម៉ោងកើតបទ ល្មើ សចោរលួច ឆក់ប្លន់ ស្ទើររាល់ថ្ងៃ។
ប្រជាពលរដ្ឋបានលើកឡើងថាប្រហែលជាអំណាចរបស់ម្ចាស់ទីតាំង ដែលកំពុងបើកល្បែងសុីសងខុសច្បាប់នេះធំជាងលោកអភិបាល ខណ្ឌមានជ័យលោកអធិការនគរបាលខណ្ឌនិងអាវុធហត្ថខណ្ឌមាន ជ័យហើយទើបកម្លាំងទាំងបីភេទលោកមិនហ៊ានបញ្ជារកម្លាំងអោយ ចុះបង្ក្រាបដោយទុកអោយមានបនល្បែងខុសច្បាស់កើតមានក្នុងមូល ដ្ឋានរបស់ខ្លួននិងកើតបទល្មើសស្ទើររាល់ថ្ងៃបែបនេះ។
ប្រជាពលរដ្ឋបានបន្តថាបើអាជ្ញាធរមានសមត្ថកិច្ចអសមត្ថភាពរវល់ តែខ្លាចអំណាចក្រុមបើកល្បែងសុីសងខុសច្បាប់ទាំងនេះតើអោយ ពួកគាត់ប្រជាពលរដ្ឋសង្ឃឹមអ្នកណា?តើគោលនយោបាយភូមិឃុំ មានសុវត្តិភាពដែលរាជរដ្ឋាភិបាលដាក់អោយអនុវត្តនៅឯណាបើបទ ល្មើសកើតមានស្ទើរ តែរាល់ថ្ងៃបែប នេះ។
ប្រជាពលរដ្ឋបានសំណូមពរដល់លោកឃួងស្រេងអភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញមេត្តាមានចំណាត់ការលើទីតាំងបង្កប់ល្បែង សុីសងទាំងនេះផងទានព្រោះបទល្មើសកើតចោរលួចចោរឆក់ប្លន់ ច្រើនណាស់កើតចេញពីល្បែងសុីសងនេះឯង។
គួររំលឹកថាប្រមុខរាជរដ្ឋាភិបាលបានបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតប្រកបអាជីវកម្មអីុនធឺណេតល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអីុនធឺណេតអនឡាញក្នុងនិង ក្រៅប្រទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃចុះហត្ថលេខា លើសារាចរណែនាំនេះតទៅមហាជនរិះគន់អាជ្ញាធរអសមត្ថភាព បង្រ្កាប ៕