ព័ត៌មានថ្មី
រដ្ឋបាលសាលាខេត្តកែប​កោះប្រជំុណែ នាំគ្រប់មន្ទីរជុំវិញខេត្តចូលរួមធ្វើអនាម័យ កែលំអរសោភ័ណ្ឌភាពដើម្បីត្រៀមទទួល ភ្លៀវទេសចរណ៍មកកំសាន្ត​ក្នុងឱកាស បុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ.! @ បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.! @ លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.! @ ស្រុក​ចំនួន​២ក្នុងចំណោមស្រុក ក្រុង ទាំង៦នៃខេត្តក្រចេះរងផលប៉ះពាល់ ដែលបាក់ច្រាំងទន្លេ.! @ លោក ជាវ តា​យ អភិបាលនៃគណៈ អភិបាលខេត្តកំពតដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៩ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ.! @ កម្លាំង​ អធិការ នគរបាលស្រុកកំពង់ត្រាច សហការជាមួយការរិយាល័យគ្រឿងញៀន​ ខេត្ត​ចាប់ជនសង្ស័យ៧នាក់និងវត្ថុតាំងថ្នាំ ញៀនមួយចំនួនធំ.! @ លោក លាង រឿន​​សុធី អភិបាលនៃ អភិបាលក្រុង​កំពត រៀបចំ​ពិធី​ចែក ​អំណោយ​ដល់​សិស្សានុសិស្សលោក គ្រូ​អ្នកគ្រូនិង​គ្រួសារ​ក្រីក្រ​​.! @ ពិធីតែងតាំង លោក ទូ សាវុទ្ធ អតីត អភិបាលនៃអភិបាលស្រុកបូទុមសាគរចូល កាន់តំណែងអភិបាលរងនៃគណៈអភិបាល ខេត្តកោះកុង.! @ អាជ្ញាធរ~សមត្ថកិច្ចនិងអាវុធហត្ថខណ្ឌ មានជ័យអសមត្ថភាពក្នុងការបង្រ្កាបអីុន ធឺណេតយីហោ e888 កុំព្យូទ័របង្កប់ ល្បែងសុីសងភ្នាល់គ្រប់ប្រភេទ.! @ សម្តេច​តេជោ ហ៊ុន សែន បញ្ជា​មិន​ អនុញ្ញាតកម្លាំង​ប្រដាប់អាវុធមាន​ងារ​ ជា «​ឧកញ៉ា​» ទៀតឡើយ​​.!
Comments Off

សម្តេច​តេជោ ហ៊ុន សែន បញ្ជា​មិន​ អនុញ្ញាតកម្លាំង​ប្រដាប់អាវុធមាន​ងារ​ ជា «​ឧកញ៉ា​» ទៀតឡើយ​​.!

r190822i1ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានិង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជា​យ៉ាង​ដាច់​ណាត់​មិនអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់របស់កម្ពុជាមាន​ទាហាន នគរ បាល និង​កងរាជអាវុធហត្ថ មាន​ងារ​ជា «​ឧកញ៉ា​» តទៅ ទៀត​នោះ​ទេ​។

នេះបើតាមការបញ្ជាក់របស់លោកឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាបានថ្លែងប្រាប់បណ្តាញព័ត៌មានយើង នៅ​ព្រលប់​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៩​នេះ​នាពេលថ្មីៗ។​
​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជា​មិនអនុញ្ញាតឲ្យកងកម្លាំង​ប្រដាប់​អាវុធ​ណា ដែល​មាន​ងារ​ជា «​ឧកញ៉ា​» ធ្វើការ​ជ្រើសរើស​ជា​បន្ទាន់ ថា​តើ​ត្រូវ​យក​ងារ «ឧកញ៉ាឬយកតួនាទីជាកងកម្លាំង​ប្រដាប់អាវុធ ដែល​ខ្លួន​កំពុង​បំពេញ​ការងារ​តទៅទៀត​។​
​បទបញ្ជា​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល រ​បស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៩​នេះ​។​
​លោក ឈឹម ផល​វរុណ បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ឱ្យដឹងថា នេះ​ជា​ការ​បញ្ជាក់​អំពី​ភាពម៉ឺងម៉ាត់ គឺ​សម្តេច​បាន​បញ្ជា​ពី​កន្លែង​ប្រជុំ​ព្រឹក​មិញ​នេះ​តែម្តង គឺ​លែងឱ្យ​មាន​ភាព ជាន់​គ្នា​រវាង ងារ «​ឧកញ៉ា​» និង​ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ វរ​សេនីយ៍ ក្នុង​ក្របខណ្ឌ​ប្រដាប់អាវុធ មានដូចជា​ប៉ូលិស ទាហាន និង​កងរាជអាវុធហត្ថ​ទៀត​ទេ គឺ​សា​ម៉ី​ខ្លួន​ត្រូវ​សម្រេច​ជ្រើសរើស យក​មួយ អត់​មួយ​។​
​លោក​បាន​បន្តទៀតថា នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​សង្កត់ធ្ងន់​ទៅលើ​ការអនុវត្ត​នូវ​អភិក្រម​ទី​៥ របស់​សម្តេច​ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​អាណត្តិ​ទី​០៦​នេះ​ផង​ដែរ​។

សម្តេច​បាន​ណែនាំ​ចំៗ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ហើយ​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ សម្តេច​ចង្អុល​ចំ​ទៅ​នាយ​ឧត្តមសេនីយ៍ សៅ សុខា​។

សម្តេចបានចង្អុលចំឱ្យរឹបអូស​ទ្រព្យ សម្បត្តិ​ពី​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​កម្ពុជា​ផងដែរ​៕

r190822i1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!