ព័ត៌មានថ្មី
រដ្ឋបាលសាលាខេត្តកែប​កោះប្រជំុណែ នាំគ្រប់មន្ទីរជុំវិញខេត្តចូលរួមធ្វើអនាម័យ កែលំអរសោភ័ណ្ឌភាពដើម្បីត្រៀមទទួល ភ្លៀវទេសចរណ៍មកកំសាន្ត​ក្នុងឱកាស បុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ.! @ បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.! @ លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.! @ ស្រុក​ចំនួន​២ក្នុងចំណោមស្រុក ក្រុង ទាំង៦នៃខេត្តក្រចេះរងផលប៉ះពាល់ ដែលបាក់ច្រាំងទន្លេ.! @ លោក ជាវ តា​យ អភិបាលនៃគណៈ អភិបាលខេត្តកំពតដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៩ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ.! @ កម្លាំង​ អធិការ នគរបាលស្រុកកំពង់ត្រាច សហការជាមួយការរិយាល័យគ្រឿងញៀន​ ខេត្ត​ចាប់ជនសង្ស័យ៧នាក់និងវត្ថុតាំងថ្នាំ ញៀនមួយចំនួនធំ.! @ លោក លាង រឿន​​សុធី អភិបាលនៃ អភិបាលក្រុង​កំពត រៀបចំ​ពិធី​ចែក ​អំណោយ​ដល់​សិស្សានុសិស្សលោក គ្រូ​អ្នកគ្រូនិង​គ្រួសារ​ក្រីក្រ​​.! @ ពិធីតែងតាំង លោក ទូ សាវុទ្ធ អតីត អភិបាលនៃអភិបាលស្រុកបូទុមសាគរចូល កាន់តំណែងអភិបាលរងនៃគណៈអភិបាល ខេត្តកោះកុង.! @ អាជ្ញាធរ~សមត្ថកិច្ចនិងអាវុធហត្ថខណ្ឌ មានជ័យអសមត្ថភាពក្នុងការបង្រ្កាបអីុន ធឺណេតយីហោ e888 កុំព្យូទ័របង្កប់ ល្បែងសុីសងភ្នាល់គ្រប់ប្រភេទ.! @ សម្តេច​តេជោ ហ៊ុន សែន បញ្ជា​មិន​ អនុញ្ញាតកម្លាំង​ប្រដាប់អាវុធមាន​ងារ​ ជា «​ឧកញ៉ា​» ទៀតឡើយ​​.!
Comments Off

លោកបណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ ​ពិធី​បញ្ចុះ​ខណ្ឌ សីមា និងសម្ពោធ​សមិ ទ្ធផល​នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូស្ថិតក្នុង​ស្រុក​ កំពង់ត្រាច​​ខេត្តកំពត.!

r190817f00ខេត្តកំពត៖នៅព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០១៩នេះលោកបណ្ឌិត ហ៊ុនម៉ាណែតតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែននាយករដ្ឋ មន្ត្រីនៃកម្ពុជាបានអញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានានៅវត្តពោធិ៍រាជលំពូស្ថិតក្នុងភូមិបឹងធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជាវតាយអភិ បាលនៃគណៈអភិបាលខេត្តកំពតលោកជឹងផល្លាប្រធានក្រុមប្រឹក្សា​ខេត្តលោកលោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្តនិងលោកលោកស្រី ជាអភិបាលរងខេត្តកងកម្លាំងទាំងបីប្រភេទអភិបាលក្រុងស្រុកលោក​មេឃុំយុវជនសម្ពន័ស្រលាញ់សន្តិភាពយុវជនកាយរិទ្ធយុវជន.ស ស យ ក ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ច្រើនផងដែរ។​
​បន្ទាប់មកលោកជាវតាយអភិបាលខេត្តកំពតបានស្រង់របាយការណ៍​រួចមកលោកបណ្ឌិតហ៊ុនម៉ាណែតបានលើកឡើងដោយបាននាំមកនូវ​ប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុនសែននាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែព្រួយ បារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោកបានបន្តថាដោយសារការដឹកនាំដោយភាពត្រឹមត្រូវរបស់ប្រមុខ​រាជរដ្ឋាភិបាលទើបប្រទេសយើងទទួលបានសុខសន្តិភាពរហូតមក​ដល់បច្ចុប្បន្នហើយចំពោះសមិទ្ធផលដែលបានបង្ហាញរូបរាងនាពេល នេះ គឺ​បាន​ផ្តើមចេញ​ពី​កត្តា​សុខសន្តិភាព​យ៉ាង​ពិតប្រាកដ​។​

ដូច្នេះយើងទាំងអស់គ្នាពិតជាមិនចង់ឲ្យមានសង្គ្រាមកើតឡើងនោះ​ទេព្រោះកន្លងមកសង្គ្រាមបានធ្វើឲ្យមានសោកនាដកម្មធ្ងន់ធ្ងរធ្វើឲ្យ​ខ្ទេចខ្ទាំនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងពិសេសការនិរាសព្រាត់ ប្រាស់​ដែល​បាន​បន្សល់​នូវ​ភាពឈឺចាប់​។​
​លោកបណ្ឌិតហ៊ុនម៉ាណែតបានលើកឡើងផងដែរថាលោកសូមថ្លែង អំណរគុណដល់លោកតាលោកយាយនិងបងប្អូនប្រជាពលរដ្ឋគ្រប់​មជ្ឈដ្ឋានដែលតែងបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជាឲ្យ​ដឹកនាំដោយសម្តេចតេជោហ៊ុនសែនហើយលោកជឿជាក់ថាលោកតា លោកយាយនិងបងប្អូនប្រជាពលរដ្ឋពិតជាបន្តគាំទ្រសម្តេចហ៊ុនសែន ឲ្យធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដើម្បី​ដឹកនាំ​ប្រទេស​គ្រប់​អាណ​តិ្ត​។​
​ទន្ទឹមគ្នានោះដែរលោកហ៊ុនម៉ាណែតក៏សូមវាយតម្លៃខ្ពស់នូវកិច្ចខិតខំ​ប្រឹងប្រែងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្តកំពតក្នុងនោះក៏មានកង ម្លាំងប្រដាប់អាវុធទាំងបីប្រភេទកម្លាំងយុវជនទាំងអស់ដែលរួមសហការ​គ្នាបានល្អក្នុងការគ្រប់គ្រងនូវគ្រោះមហន្តរាយដែលផ្តើមដោយសារជំនន់​ភ្លៀង​បាន​ល្អប្រសើរ​។​

លើសពីនេះលោកបណ្ឌិតសូមឲ្យអាជ្ញាធរសមត្ថកិច្ចគ្រប់មូលដ្ឋានត្រូវ​ត្រៀមលក្ខណៈបន្តទៀតដើម្បីត្រៀមវិធានការទប់ទល់រាល់ករណីចាំបាច់​ណាមួយសម្រាប់ទប់ស្កាត់រាល់ផលប៉ះពាល់ទាំងឡាយដែលកើតឡើង​ដោយសារគ្រោះធម្មជាតិពិសសជំនន់ភ្លៀងព្រោះឆ្នាំនេះមានភ្លៀងធ្លាក់​ខ្លាំង​នៅ​គ្រប់​តំបន់​ទូទាំងប្រទេស​។​
​ក្នុងឱកាសនោះលោកបណ្ឌិតហ៊ុនម៉ាណែតក៏បានបំពាក់គ្រឿងឥស្សរិយ យសជូនដល់មន្ត្រីរាជការមានស្នាដៃនិងសប្បុរសជនដែលបានជួយ ឧបត្ថម្ភជាថវិកាសម្រាប់កសាងសមិទ្ធផលនានានៅវត្តពោធិ៍រាជលំពូ និងប្រគេនថវិកាជូនព្រះចៅអធិការវត្តព្រមទាំងឧបត្ថម្ភថវិកាដល់លោក តាលោកយាយអាជ្ញាធរមូលដ្ឋានកងកម្លាំងទាំងបីក្រុមយុវជនលោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ផងដែរ៕

r190817f00a

r190817f07

r190817f06

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!