ព័ត៌មានថ្មី
រដ្ឋបាលសាលាខេត្តកែប​កោះប្រជំុណែ នាំគ្រប់មន្ទីរជុំវិញខេត្តចូលរួមធ្វើអនាម័យ កែលំអរសោភ័ណ្ឌភាពដើម្បីត្រៀមទទួល ភ្លៀវទេសចរណ៍មកកំសាន្ត​ក្នុងឱកាស បុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ.! @ បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.! @ លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.! @ ស្រុក​ចំនួន​២ក្នុងចំណោមស្រុក ក្រុង ទាំង៦នៃខេត្តក្រចេះរងផលប៉ះពាល់ ដែលបាក់ច្រាំងទន្លេ.! @ លោក ជាវ តា​យ អភិបាលនៃគណៈ អភិបាលខេត្តកំពតដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៩ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ.! @ កម្លាំង​ អធិការ នគរបាលស្រុកកំពង់ត្រាច សហការជាមួយការរិយាល័យគ្រឿងញៀន​ ខេត្ត​ចាប់ជនសង្ស័យ៧នាក់និងវត្ថុតាំងថ្នាំ ញៀនមួយចំនួនធំ.! @ លោក លាង រឿន​​សុធី អភិបាលនៃ អភិបាលក្រុង​កំពត រៀបចំ​ពិធី​ចែក ​អំណោយ​ដល់​សិស្សានុសិស្សលោក គ្រូ​អ្នកគ្រូនិង​គ្រួសារ​ក្រីក្រ​​.! @ ពិធីតែងតាំង លោក ទូ សាវុទ្ធ អតីត អភិបាលនៃអភិបាលស្រុកបូទុមសាគរចូល កាន់តំណែងអភិបាលរងនៃគណៈអភិបាល ខេត្តកោះកុង.! @ អាជ្ញាធរ~សមត្ថកិច្ចនិងអាវុធហត្ថខណ្ឌ មានជ័យអសមត្ថភាពក្នុងការបង្រ្កាបអីុន ធឺណេតយីហោ e888 កុំព្យូទ័របង្កប់ ល្បែងសុីសងភ្នាល់គ្រប់ប្រភេទ.! @ សម្តេច​តេជោ ហ៊ុន សែន បញ្ជា​មិន​ អនុញ្ញាតកម្លាំង​ប្រដាប់អាវុធមាន​ងារ​ ជា «​ឧកញ៉ា​» ទៀតឡើយ​​.!
Comments Off

ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំ បង្ហាញប្លង់តូបគំរូថ្មីដល់អាជីវករលក់ដូរ នៅឆ្នេរអូរឈើទាល.!

1-2ខេត្តព្រះសីហនុ៖ឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុបានជួបប្រជុំជាលើកទី២ជាមួយបងប្អូនអាជីវករ លក់ដូរនៅឆ្នេរអូរឈើទាលចំនួន៤៤តូបស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដើម្បីដាក់បង្ហាញប្លង់សាងសង់តូបគំរូថ្មី របស់គណៈកម្មការឆ្នេរកម្ពុជានារសៀលថ្ងៃព្រហស្បតិ៍ទី១៥ខែ សីហា ឆ្នាំ២០១៩ ។

តាមការបង្ហាញរបស់មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្មនិង សំណង់ខេត្តព្រះសីហនុបានបញ្ជាក់ថាតាមប្លង់សាងសង់តូបគំរូ ថ្មីនៅឆ្នេរអូរឈើទាលមាន ២ប្រភេទ  គឺតូបទោល និងតូបភ្លោះ ដែលគណកម្មការបានចុះវាស់កំណត់និយាមកាបោះតម្រុយព្រំ ដោយមានទំហំតូបគំរូឯកភាពគ្នាតាមបទដ្ឋានបច្ចេកទេសគតិយុត្តិ។
ឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុមានប្រសាសន៍សំណេះ សំណាលជាមួយអាជីវករលក់ដូរនៅឆ្នេរអូរឈើទាលថាតាមការ ឯកភាពរបស់គណកម្មការឆ្នេរបានរៀបចំគំរូប្លង់តូបដើម្បីឱ្យបងប្អូន យកទៅសាងសង់តាមគំរូថ្មីមានរចនាបទសោភ័ណភាពក្នុងការ ទាក់ទាញភ្ញៀវដូច្នេះពេលបញ្ចប់កិច្ចប្រជុំនេះបងប្អូនអាចរកជាង សាងសង់ដោយខ្លួនឯងបានហើយមន្ត្រីជំនាញរបស់យើងនៅរង់ ចាំជួយសម្របសម្រួលដើម្បីឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន។
ឯកឧត្តមបានបន្តថាការសាងសង់នៅពេលនេះមានលក្ខណសម ស្របព្រោះជារដូវភ្លៀងមិនសូវមានភ្ញៀវទេសចរហើយនូវរដូវប្រាំង ខាងមុខភ្ញៀវទេសចរនឹងមកលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើន ដូច្នេះបងប្អូនត្រូវជម្រុញការសាងសង់ឱ្យបានលឿនដើម្បីត្រៀមរៀប ចំទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលរដ្ឋបាលខេត្តនិងយក តំបន់ឆ្នេរអូរឈើទាលនេះជាកន្លែងបុណ្យឆ្លងឆ្នាំសកលទន្ទឹមនិង ដំណើរការសាងសង់តូបត្រូវចូលរួមផលប៉ះពាល់អនាម័បរិស្ថាន។

ថ្វីត្បិតយើងបានតូបគំរូល្អយើងក៏ត្រូវរៀបចំប្រព័ន្ធទឹកកខ្វក់បន្តទៀត ដើម្បីឱ្យតំបន់ឆ្នេរអូរឈើទាលក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ជាងគេក្នុងចំណោមតំបន់ឆ្នេរផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ៕

1-2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!