ព័ត៌មានថ្មី
រដ្ឋបាលសាលាខេត្តកែប​កោះប្រជំុណែ នាំគ្រប់មន្ទីរជុំវិញខេត្តចូលរួមធ្វើអនាម័យ កែលំអរសោភ័ណ្ឌភាពដើម្បីត្រៀមទទួល ភ្លៀវទេសចរណ៍មកកំសាន្ត​ក្នុងឱកាស បុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ.! @ បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.! @ លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.! @ ស្រុក​ចំនួន​២ក្នុងចំណោមស្រុក ក្រុង ទាំង៦នៃខេត្តក្រចេះរងផលប៉ះពាល់ ដែលបាក់ច្រាំងទន្លេ.! @ លោក ជាវ តា​យ អភិបាលនៃគណៈ អភិបាលខេត្តកំពតដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៩ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ.! @ កម្លាំង​ អធិការ នគរបាលស្រុកកំពង់ត្រាច សហការជាមួយការរិយាល័យគ្រឿងញៀន​ ខេត្ត​ចាប់ជនសង្ស័យ៧នាក់និងវត្ថុតាំងថ្នាំ ញៀនមួយចំនួនធំ.! @ លោក លាង រឿន​​សុធី អភិបាលនៃ អភិបាលក្រុង​កំពត រៀបចំ​ពិធី​ចែក ​អំណោយ​ដល់​សិស្សានុសិស្សលោក គ្រូ​អ្នកគ្រូនិង​គ្រួសារ​ក្រីក្រ​​.! @ ពិធីតែងតាំង លោក ទូ សាវុទ្ធ អតីត អភិបាលនៃអភិបាលស្រុកបូទុមសាគរចូល កាន់តំណែងអភិបាលរងនៃគណៈអភិបាល ខេត្តកោះកុង.! @ អាជ្ញាធរ~សមត្ថកិច្ចនិងអាវុធហត្ថខណ្ឌ មានជ័យអសមត្ថភាពក្នុងការបង្រ្កាបអីុន ធឺណេតយីហោ e888 កុំព្យូទ័របង្កប់ ល្បែងសុីសងភ្នាល់គ្រប់ប្រភេទ.! @ សម្តេច​តេជោ ហ៊ុន សែន បញ្ជា​មិន​ អនុញ្ញាតកម្លាំង​ប្រដាប់អាវុធមាន​ងារ​ ជា «​ឧកញ៉ា​» ទៀតឡើយ​​.!
Comments Off

ពិធី​ប្រកាស​ចូល​កាន់តំ​ណែង​ប្រធាន​មន្ទីរ ​កិច្ចការនារី​ខេត្ត​ក្រចេះ​ អញ្ជើញជាអធិបតីភាព លោកជំទាវ វេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី.!

k190814a2​ក្រចេះ៖លោកជំទាវវេជ្ជបណ្ឌិតអុឹងកន្ថាផាវីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩នេះបានអញ្ជើញជាអធីបតី​ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារីខេត្តក្រចេះ ។​
​ក្នុងពិធីនោះវត្តមានចូលរួមឯកឧត្តមហឿស៊ីយ៉ែមប្រធានក្រុមប្រឹក្សា​ខេត្តនិងឯកឧត្តមវ៉ាថនអភិបាលនៃគណៈអភិបាលខេត្តរួមមន្ត្រីពាក់ ព័ន្ធ​ក្នុង​ខេត្ត​ផងដែរ នៅ​សាល​ម​ហោ​ស្រព្វ​ខេត្ត ។​

​ពិធីនេះត្រូវបានប្រកាសតែងតាំងលោកស្រីឆូគឹមសូតពីអនុប្រធា​មន្ទីរកិច្ចការនារីខេត្តចូលកាន់តំណែងជាប្រធានមន្ទីរកិច្ចការនារីខេត្ត ជំនួសលោកស្រីប៊ុនស៊ីថូតដែលបានផ្លាស់ប្តូរពីប្រធានមន្ទីរកិច្ចការនារី មក​ចូល​ជា​សមជិក​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ​វិញ​ម្តង ។​
​ឆ្លៀតក្នុងឱកាសនោះឯកឧត្តមវ៉ាថនអភិបាលខេត្តក៏បានវាយតម្លៃនឹង​កោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកលោកស្រី​មន្ត្រីគ្រប់លំដាប់ថ្នាក់នៃមន្ទីរកិច្ចការនារីខេត្តក្រចេះដែលសម្រេចបាន​ជា​លទ្ធ​ផល​ល្អ​ប្រសើរ​គួរ​ជាទី​មោតនៈ​នា​ពេលកន្លងមក ។

ពិសេសការចូលរួមចំណែកក្នុងការជួយគាំទ្រដល់ការអនុវត្តគោល នយោបាយលើកកម្ពស់សមភាពយេនឌ័រការថែទាំសុខភាពស្រី្តនិង​កុមារ ជាពិសេស​ការជួយ​ពង្រឹង​សមត្ថភាព​ស្ត្រី ទាំង​ចំណេះដឹង ចំណេះធ្វើនិងទាំងក្នុងការងារសេដ្ឋកិច្ចនិងការសម្រេចចិត្តនានាស្រប តាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល​កម្ពុជា​។​
​ជាក់ស្ដែងសព្វថ្ងៃនេះមានសមាសសភាពស្ត្រីចូលរួមបម្រើការងារ​ក្នុងក្របខណ្ឌមន្ត្រីរាជការក្នុងខេត្តក្រចេះមានប្រមាណជាង៤០%។
​មានប្រសាសន៍ថ្លែងនៅក្នុងពិធីនោះដែរលោកជំទាវអុឹងកន្ថាផាវីក៏​បានផ្ដាំផ្ញើដល់លោកស្រីឆូគឹមសូតប្រធានមន្ទីរកិច្ចការនារីខេត្តក្រចេះ ដែលទើបទទួលបានការតែងតាំងថ្មីត្រូវបន្តបេសកកម្មដឹកនាំអនុវត្ត​ការងារកិច្ចការនារីក្នុងខេត្តឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ​ថែម​ទៀត ។

ជាពិសេសលើកកម្ពស់ស្រ្តីនិងបញ្ជ្រាបសមភាពយេនឌ័រការផ្ដល់និង​ពង្រឹងសិទ្ធិអំណាចស្ដ្រីការពារនិងការផ្ដល់សេវាអប់រំសុខភាពរួមទាំង​ការងារជាច្រើនទៀតដើម្បីជាប្រយោជន៍សម្រាបស្ត្រីកុមារជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ ។

ត្រូវខិតខំពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អដើម្បីធានា​និរន្តភាពការងារប្រកបដោយប្រសិទ្ធភាពនិងត្រូវយកចិត្តទុកដាក់​គ្រប់គ្រងដឹកនាំមន្ត្រីរាជការក្រោមឱវាទឲ្យបានល្អប្រសើរប្រកបដោយ​ការទទួលខុសត្រូវខ្ពស់ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ សុខមាលភាពរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍខេត្តឲ្យកាន់តែមាន​ការរីកចម្រើន ។​
ចុងបញ្ចប់លោកជំទាវក៏បានជម្រុញបន្ថែមដល់មន្ត្រីនៃមន្ទីរកិច្ចការ នារីខេត្តក្រចេះទាំអស់ត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាពលទ្ធភាព អនុវត្តការងារតាមគោលនយោបាយកម្មវិធីរបស់ក្រសួងកិច្ចការនារី លើកកម្ពស់ស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុងនិងបង្កើតកិច្ចសហប្រតិ បត្តិការយ៉ាងជិតស្និតជាមួយដៃគូដើម្បីឲ្យលំហូរការងារមានភាពល្អ ប្រសើរនិងស៊ីសង្វាក់គ្នាខិតខំអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីបំពេញ​ការងារ​ឲ្យ ទទួលបាន​ជោគជ័យ ៕

k190814a2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!