ព័ត៌មានថ្មី
រដ្ឋបាលសាលាខេត្តកែប​កោះប្រជំុណែ នាំគ្រប់មន្ទីរជុំវិញខេត្តចូលរួមធ្វើអនាម័យ កែលំអរសោភ័ណ្ឌភាពដើម្បីត្រៀមទទួល ភ្លៀវទេសចរណ៍មកកំសាន្ត​ក្នុងឱកាស បុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ.! @ បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.! @ លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.! @ ស្រុក​ចំនួន​២ក្នុងចំណោមស្រុក ក្រុង ទាំង៦នៃខេត្តក្រចេះរងផលប៉ះពាល់ ដែលបាក់ច្រាំងទន្លេ.! @ លោក ជាវ តា​យ អភិបាលនៃគណៈ អភិបាលខេត្តកំពតដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៩ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ.! @ កម្លាំង​ អធិការ នគរបាលស្រុកកំពង់ត្រាច សហការជាមួយការរិយាល័យគ្រឿងញៀន​ ខេត្ត​ចាប់ជនសង្ស័យ៧នាក់និងវត្ថុតាំងថ្នាំ ញៀនមួយចំនួនធំ.! @ លោក លាង រឿន​​សុធី អភិបាលនៃ អភិបាលក្រុង​កំពត រៀបចំ​ពិធី​ចែក ​អំណោយ​ដល់​សិស្សានុសិស្សលោក គ្រូ​អ្នកគ្រូនិង​គ្រួសារ​ក្រីក្រ​​.! @ ពិធីតែងតាំង លោក ទូ សាវុទ្ធ អតីត អភិបាលនៃអភិបាលស្រុកបូទុមសាគរចូល កាន់តំណែងអភិបាលរងនៃគណៈអភិបាល ខេត្តកោះកុង.! @ អាជ្ញាធរ~សមត្ថកិច្ចនិងអាវុធហត្ថខណ្ឌ មានជ័យអសមត្ថភាពក្នុងការបង្រ្កាបអីុន ធឺណេតយីហោ e888 កុំព្យូទ័របង្កប់ ល្បែងសុីសងភ្នាល់គ្រប់ប្រភេទ.! @ សម្តេច​តេជោ ហ៊ុន សែន បញ្ជា​មិន​ អនុញ្ញាតកម្លាំង​ប្រដាប់អាវុធមាន​ងារ​ ជា «​ឧកញ៉ា​» ទៀតឡើយ​​.!
Comments Off

អគារសិក្សា០១ខ្នងតម្លៃជាង១៥ម៉ឺនដុល្លា ជាអំណោយដ៍ថ្លៃថ្លា សម្តេចក្រឡាហោម ស ខេង ត្រូវបានធ្វើពិធីក្រុងពាលីសាងសង់ ផ្លូវការក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួង មហាផ្ទៃ.!

IMG-20190813-WA0009ខេត្តបាត់ដំបង៖អគារសិក្សា១ខ្នងស្មើនឹង១២បន្ទប់តម្លៃជាង១៥ម៉ឺន ដុល្លាជាអំណោយដ៍ថ្លៃថ្លាសម្តេចក្រឡាហោមសខេងត្រូវបានធ្វើពិធី ក្រុងពាលីបញ្ចុះសាងសង់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នាយ ឧត្តមសេនីយ៍សន្តិបណ្ឌិតសុខផលរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់។

ពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩នៅវិទ្យាល័យ តាគ្រាមស្ថិតក្នុងឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបងដែលមានការ អញ្ជើញចូលរួមពីឯកឧត្ដមលោកជំទាវជាអភិបាលអភិបាលរងខេត្ត ឯកឧត្តមលោកជំទាវជាប្រធានអនុប្រធានក្រុមការងារលោកលោក ស្រីជាប្រធានអនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តលោកគ្រូអ្នកគ្រូសិស្សានុ សិស្ស រួមនឹងប្រជាពលរដ្ឋជាច្រើននាក់បានចូលរួមផងដែរ។
ឯកឧត្តមងួនរតន:អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់នាយឧត្តមសេនីយ៍សន្តិបណ្ឌិតសុខ ផលរដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយស្រុកបាណន់តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោមសខេងដែល បានធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់សាលាបានចំនួន ៣កន្លែងមកហើយសំរាប់ឆ្នាំ២០១ ៩នេះ។
ហើយនេះជាសមិទ្ធិផលថ្មី១ទៀតដែលខេត្តបាត់ដំបងបានទទួលអគារ សិក្សា១ខ្នងថ្មីបន្ថែមទៀតដែលមាន២ជាន់ស្មើនិង១២បន្ទប់ដែលជា អំណោយសម្តេចក្រឡាហោមសខេងតាមរយៈក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានស្រុកបាណន់ដែលមានការផ្តួចផ្តើមគំនិតពីឯកឧត្តមសន្តិបណ្ឌិត សុខផលរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋានស្រុកបាណន់ដោយគ្រោងចំណាយប្រមាណទឹកប្រាក់ ជាង ១៥ម៉ឺនដុល្លា សម្រាប់ការ សាងសង់ ។
ជាមួយគ្នានេះនាយឧត្តមសេនីយ៍សន្តិបណ្ឌិតសុខផលរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុក បាណន់បានមានប្រសាសន៍សំណេះសំណាលក្នុងអង្គពិធីថាដើម្បីឆ្លើយ តបទៅនឹងសេចក្តីត្រូវការនិងកំណើនសិស្សជារៀងរាល់ឆ្នាំតាមការចាំ បាច់និងឆ្លើយតបរបស់អាជ្ញាធរមូលដ្ឋានសម្តេចក្រឡាហោមសខេង បានផ្តល់អគារសិក្សា១ខ្នងនេះជូនដល់ឃុំតាគ្រាមបន្ថែមទៀតសម្រាប់ អោយសិស្សបានចូលរៀនកាន់តែច្រើនឡើងនិងសម្រាប់ទុកអោយ ក្មួយៗបានចូលរៀនសូត្រតាមតម្រូវការនិងបានធ្វើការតម្លើងពីអនុវិទ្យា ល័យទៅ ជាវិទ្យាល័យតាគ្រាមផងដែរ ។
ឯកឧត្តមសន្តិបណ្ឌិតបានបន្តថាសាលារៀនទូទៅពិសេសសាលារៀន ជាវិទ្យាល័យដែលយើងបានបញ្ចុះបឋមសិលានាពេលនេះគឺជាមូល ដ្ឋានគ្រិះជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សពីថ្នាក់ក្រោមឡើងទៅ ដើម្បីធ្វើអោយក្មេងៗជំនាន់ក្រោយក្លាយជាទំពាំងស្នងឬស្សីកសាងនិង អភិវឌ្ឍន៍ប្រទេ សជាតិទៅថ្ងៃអនាគត ។
ឯកឧត្តមសន្តិបណ្ឌិតបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្ត ទុកដាក់កសាងធនធានមនុស្សតាមរយ:ក្រសួងអប់រំយុវជននិងកីឡា បានបើកទូលាយផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតមានឱកាសចូល រៀននៅតាមវិទ្យាស្ថានបច្ចេកទេសជំនាញនានានិងសាកលវិទ្យាល័យ ផ្សេងៗដើម្បីជម្រុញអោយសិស្សទាំងអស់ខិតខំរៀនទៅតាមកម្រិតនិង លទ្ធភាពដែលអាចធ្វើទៅបាននិងមានចំណេះសម្រាប់ធ្វើការងារមាន មុខរបរចិញ្ចឹមជីវិតរៀងៗខ្លួនទៅអនាគត់។
ចុងបញ្ចប់នះដែរឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់សិស្សានុសិស្សទាំង អស់ថាពេលជិះម៉ូតូត្រូវពាក់មួកសុវត្តិភាពអោយបានគ្រប់ៗគ្នាដើម្បីការ ពារអាយុជីវិតខ្លួនឯងព្រោះអាត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងជាងការស្លាប់ដោយសាររឿងផ្សេងទៀតដូច្នេះដើម្បី កាត់បន្ថយអាត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចុះបានគឺផ្តើម ចេញពីខ្លួនយើងនិងការពារគ្រួសារយើងជាមួយគ្នានេះឯកឧត្តមបានចែក មួកសុវត្តិភាពដល់អ្នកចូលរួមប្រមាណ១.០០០នាក់ដែលក្នុងម្នាក់ៗ ទទួលបានមួកសុវត្ថិភាព១ផងដែរ ៕

IMG-20190813-WA0000

IMG-20190813-WA0008

IMG-20190813-WA0004

IMG-20190813-WA0003

IMG-20190813-WA0006

IMG-20190813-WA0007

IMG-20190813-WA0005

IMG-20190813-WA0001

IMG-20190813-WA0002

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!