ព័ត៌មានថ្មី
សង្វៀន ជល់មាន់ បៀ អាប៉ោង ខុសច្បាប់ស្ថិតនៅ ក្នុងភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែងបើកលេងក្នុងផ្ទះវីឡាគគ្រឹកគគ្រេង មិនខ្លាចឆ្លងជំងឺកូវីដ១៩ ខណៈសមត្ថកិច្ចនិងអាជ្ញាធរ មូលដ្ឋានសម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.! @ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាគ្មានការបិទផ្សារ ធំៗនិងទីក្រុងនៅក្នុងរាជធា​នីភ្នំពេញដូចជន​អគតិ មួយចំនួនលើក​​ឡើងនោះទេ.! @ មហាជនបានសំណូមពរអោយសមត្ថកិច្ចចាត់វិធាន ការតាមផ្លូវច្បាប់ចំពោះលោកនីណាក់ម្ចាស់Face bookឈ្មោះ“IMan-KH”អោយដូចការអនុវត្តច្បាប់ ទៅលើចំប៉ីខ្មៅដើម្បីតម្លាភាពនៃយុត្តិធម៌សង្គម.! @ ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្រ្តីគ្រប់ជំនាញ ត្រូវពិនិត្យតាមដានឱ្យបាននូវក្រុមដែលតែងតែ ផ្សព្វផ្សាយព័ត៌មា​នមិនពិតដើ​ម្បីមានវិធា​នការ អនុវត្តន៍​តាមផ្លូវ​ច្បាប់.! @ លោក គង់ សឺឌី មេស្នាក់ការគយច្រកមុឺនជ័យ និងបក្ខពួកគៀបសង្កត់អាជីវករតាមរបៀបពុក រលួយ.!ក្រោមការគ្រប់គ្រង លោក កាំង លាង ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង.! @ សម្តេចតេជោ ហ៊ុន សែន អ​ញ្ជើញជាអធិបតីភាព ដ៍ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសុខាភិ​បាល.! @ សង្វៀន ជល់មាន់ បៀ អាប៉ោង យូគី ខុសច្បាប់ កំពុងបើកលេងបង្អួតថ្នាក់ជាតិខណៈថ្នាក់ក្រោម ជាតិសម្ងំទទួលប្រយោជន៍.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិត សាលាភូមិន្ទរដ្ឋបាលជិត ៦០០នាក់.!
Comments Off on ព័ត៌មានលម្អិតក្រោយពីពន្លត់៖អគ្គិភ័យឆេះ ឃ្លាំងស្តុកសម្ភារខាងក្រោមផ្សារទំនើប The Olympia Mall ផ្ដើមចេញពីជាង ផ្សាដែកហើយខ្ទាតកម្ទេចភ្លើងចំស្នោរ.!

ព័ត៌មានលម្អិតក្រោយពីពន្លត់៖អគ្គិភ័យឆេះ ឃ្លាំងស្តុកសម្ភារខាងក្រោមផ្សារទំនើប The Olympia Mall ផ្ដើមចេញពីជាង ផ្សាដែកហើយខ្ទាតកម្ទេចភ្លើងចំស្នោរ.!

IMG-20190802-WA0011ភ្នំពេញ៖ ករណីអគ្គិភ័យឆេះឃ្លាំងស្ដុកសម្ភារនៅខាងក្រោមផ្សារទំ នើប The Olympia Mallបានកើតឡើងនៅ វេលាម៉ោង ០ ៨ៈ៣០នាទីព្រឹកថ្ងៃទី០២ខែសីហាឆ្នាំ២០១៩ដែលបង្កឲ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បុគ្គលិកដែលកំពុងបម្រើការនិងប្រជាពល រដ្ឋដែលនៅក្បែរទីតាំងកន្លែងកើតហេតុខណៈដែលផ្សារទំនើបមួយ នេះ ទើបតែដាក់ឲ្យដំណើរការនាពេលថ្មីៗកន្លងទៅនេះ។

ភ្លាមៗបន្ទាប់ពីមានហេតុការណ៍នេះកម្លាំងរបស់អង្គភាពបង្ការនិង ពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងនាយក ដ្ឋានបង្ការនិងពន្លត់អគ្គិភ័យនៃអគ្គស្នងការដ្ឋាននគរបាលជាតិសហ ការជាមួយកម្លាំងកងរាជអាវុធហត្ថនិងអាជ្ញាធរមានសមត្ថកិច្ចបាន រួមដៃគ្នាចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះរហូតប្រមាណជាង២ ម៉ោងក្រោយ ទើបសមត្ថកិច្ចអាចគ្រប់គ្រងបានទាំងស្រុង។
លោកឧត្តមសេនីយ៍ទោនេតវន្ថាប្រធាននាយកដ្ឋានបង្ការនិងពន្លត់ អគ្គិភ័យដែលចុះអន្ដរាគមន៍ដោយផ្ទាល់ជាមួយលោកមានចាន់យ៉ា ដា អភិបាលរងរាជធានីភ្នំពេញនិងអ្នកគ្រប់គ្រងផ្សារទំនើបThe Olympia Mall បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា តាម ការសន្និដ្ឋានជំហានដំបូងមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យ នេះគឺផ្ដើមចេញពីជាងផ្សាដែកក្នុងឃ្លាំងស្ដុកសម្ភារហើយខ្ទាតក ម្ទេចភ្លើងទៅប៉ះជាមួយកេសស្នានិងខ្សែភ្លើងនៅក្បែរនោះទើបបង្ក ជាអគ្គិភ័យតែម្ដង។
លោកឧត្តមសេនីយ៍ទោនេតវន្ថាបានបន្ដទៀតថានៅពេលមានភ្លើង ឆេះភ្លាមៗក្រុមជាងដែលកំពុងតែផ្សាដែកនោះបាននាំគ្នាយកបំពុង ពន្លត់អគ្គិភ័យបាញ់ដែរប៉ុន្ដែមិនអាចគ្រប់គ្រងស្ថានការណ៍បានហើយ ពួកគេបានគេចចេញពីកន្លែងឆេះដើម្បីរាយការណ៍ជូនសមត្ថកិច្ចមក ជួយអន្ដរាគមន៍ភ្លាមៗ។
ប្រធាននាយកដ្ឋានបង្ការនិងពន្លត់អគ្គិភ័យរូបនេះបានបន្ថែមទៀត ថាសម្រាប់ប្រតិបត្តិការនៃការជួយសង្គ្រោះវិញសមត្ថកិច្ចមានផល លំបាកយ៉ាងខ្លាំងព្រោះតែស្ថានភាពបន្ទប់មានបណ្ដោយវែងហើយ ស្ថានភាពឆេះនោះទៀតសោតគឺសុទ្ធតែកេសស្នោរនិងខ្សែភ្លើងដែល ធ្វើឲ្យផ្សែងឈួលខ្លាំងពិបាកក្នុងការដកបង្ហើមពេលចូលសង្គ្រោះ។

ប៉ុន្ដែដោយសារសមត្ថកិច្ចមានជំនាញច្បាស់លាស់បានប្រើប្រាស់នូវ បំពុងខ្យល់ជំនួយពាក់ដើម្បីចុះទៅបាញ់ពន្លត់ទីតាំងដែលមានភ្លើងឆេះ។
យ៉ាងណាមិញសម្រាប់ប្រតិបត្តិការនេះការជួយសង្គ្រោះករណីឆេះឃ្លាំង ស្ដុកសម្ភារនៅក្រោមផ្សារទំនើបដ៏ធំមួយនេះត្រូវបានលោកឧត្តមសេនី យ៍ទោនេតវន្ថាបញ្ជាក់ថាសមត្ថកិច្ចបានចេញឡានទឹកចំនួន៤០គ្រឿង ប្រើទឹកអស់ចំនួន១១១ឡាន ដើម្បីអន្ដរាគមន៍បាញ់ពន្លត់។
ក្នុងនោះរួមមាន៖រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន ២៣គ្រឿងប្រើប្រាស់ទឹកអស់៦៩ឡាន,រថយន្ដនាយកដ្ឋានបង្ការនិង ពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃចំនួន០៣គ្រឿងប្រើប្រាស់ទឹកអស់០៩ ឡាន,រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន០៣គ្រឿងប្រើ ប្រាស់ទឹកអស់០៩ឡាន, រថយន្ត OCIC ជ្រោយចង្វា ចំនួន ០៧គ្រឿងប្រើប្រាស់ទឹកអស់១២ឡាន,រថយន្តផ្សារទំនើបអូឡាំព្យា ចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់០៣ឡាន,រថយន្តក្រុមហ៊ុនស្រា បៀកម្ពុជាចំនួន០១គ្រឿង,ប្រើប្រាស់ទឹកអស់០៣ឡានរថយន្តសួន ឧស្សាហកម្មកាណាឌីយ៉ាចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់០៦ឡាន។
សម្រាប់គ្រោះថ្នាក់សង្គមមួយនេះសមត្ថកិច្ចជំនាញបញ្ជាក់ថាមិនមាន ប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេហើយការខូចខាតវិញបំផ្លាញ សម្ភារសាងសង់មួយចំនួនដូចជាស្នោរជ័រទុយយោនិងខ្សែភ្លើង៕

IMG-20190802-WA0011

IMG-20190802-WA0012

IMG-20190802-WA0010

IMG-20190802-WA0009

IMG-20190802-WA0007

IMG-20190802-WA0008

IMG-20190802-WA0006

IMG-20190802-WA0005

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!