ព័ត៌មានថ្មី
ក្រុមគយចល័តផ្លូវជាតិលេខ១ ចាប់រថយន្តដឹកផ្លែឈើពីប្រទេសយួន១គ្រឿងតម្រូវឲ្យបង់លុយដល់ទៅ២០ លាន រៀលជាអំពើពុករលួយ!ក្រោមការគ្រប់គ្រងរបស់លោក  ផែន ភឿន.! @ សារលិខិតរបស់រាជរដ្ឋាភិបាលស្ដីពីការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ“ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩.! @ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចូលរួមកិច្ចប្រជុំតុមូល ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក.! @ សាលារាជធានីភ្នំពេញបានប្រកាសថាបុគ្គលដែលមិនគោរពដោយចេតនានូវ វិធានការរឹតត្បិតឬការហាមឃាត់ការធ្វើដំណើរគឺត្រូវពិន័យ២លាន៥សែនរៀល ខណៈអ្នកមិនគោរពវិធានការរឹតត្បិតឬការហាមឃាត់ការជួបជុំឬការប្រមូលផ្តុំ មនុស្សគឺត្រូវពិន័យ២លានរៀល.! @ ព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្ដែងនូវ​មរណៈ​ទុក្ខជាមួយក្រុមគ្រួសារសព ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ និងដាក់នូវវិធានការមួយចំនួនបន្ថែមទៀត.! @ ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន ក្នុងនាមថ្នាក់ដឹកនាំក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួម អបអរសាទរ ជាមួយកសិករនៅខេត្តមណ្ឌលគីរី ចំពោះលទ្ធផល សម្រេចបានគួរជាទីពេញចិត្ត លើការដាំខ្ទឹមសរ.! @ លោក រ័ត្ន ស៊្រាង ដាក់បញ្ជាឱ្យកម្លាំងអាវុធហត្ថបន្តការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍នៅតាមទីតាំងដាក់ឱ្យធ្វើ ចត្តាឡីស័ក និងទីតាំងព្យាបាលរបស់អ្នកជំងឺឆ្លងកូវីដ - ១៩ ក្នុងរាជធានីភ្នំពេញឲ្យបានម៉ឺងម៉ាត់បំផុត.! @ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរ ដែលចូល ប្លន់ និងជំរិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ.! @ ឯកឧត្តម ងួន រតនៈ អញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុក កំរៀងខេត្តបាត់ដំបង.! @ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈ អភិបាលខេត្តប៉ៃលិនប្រារព្ធនៅសាលាខេត្តប៉ៃលិន.!
Comments Off on លោកបណ្ឌិត គុណ ញឹមអគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិន គួរមើលរំលង លោក យូ ហេង ប្រធាន សាខាគយនិងរដ្ឋាករខេត្តបាត់ដំបងអនុ ញ្ញាតអោយរថយន្តកាកសំណល់ពីវៀត ណាមឆ្លងដែនទៅប្រទេសថៃក្នុង១ថ្ងៃមិន ក្រោមពី៥០ គ្រឿងនោះឡើយ.!

លោកបណ្ឌិត គុណ ញឹមអគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិន គួរមើលរំលង លោក យូ ហេង ប្រធាន សាខាគយនិងរដ្ឋាករខេត្តបាត់ដំបងអនុ ញ្ញាតអោយរថយន្តកាកសំណល់ពីវៀត ណាមឆ្លងដែនទៅប្រទេសថៃក្នុង១ថ្ងៃមិន ក្រោមពី៥០ គ្រឿងនោះឡើយ.!

FB_IMG_1564371761979ខេត្តបាត់ដំបង៖ទូទាំង២៥រាជធានី-ខេត្តមានតែច្រកអូរអន្លក់ស្រុក កំរៀងខេត្តបាត់ដំបង១គត់ ដែលមានទីផ្សារនាំចេញកាកសំណល់ សំបកកំប៉ុងគ្រីបឆ្លងទៅប្រទេសថៃដោយសារប្រទេសឌូប៉ៃ.ជាប្រទេស បញ្ជាទិញកាកសំណល់សំបកកំប៉ុងនេះយកទៅកែច្នៃធ្វើជាដែកអុី ណុក ខណៈប្រទេសជឿនលឿនខាងលើនេះ មានរោងចក្រផលិត កែច្នៃកាកសំណល់ដ៏ធំសម្រាប់បន្តនាំចេញទៅប្រទេសជាច្រើនលើ សកលលោក ។

លោក យូ ហេង ប្រធានសាខាគយនិងរដ្ឋាករខេត្តបាត់ដំបងបាន ចំណូលពីបទល្មើសនេះយ៉ាងច្រើនក្នុង១ថ្ងៃៗតាមរយៈមេគយច្រក អូរអន្លក់ ជាអ្នកចាត់ចែងកញ្ចប់ប្រភពបានទម្លាយថា៖ ក្នុងរថយន្ត ដឹកកាកសំណល់១គ្រឿងត្រូវបង់អោយខាងគយតិចបំផុតចាប់ពី ៣០០ដុល្លារដល់៥០០ដុល្លារ ហើយក្នុង១ថ្ងៃៗមិនតិចជាង៥០ រថយន្តនោះឡើយ។

តាមធម្មតាក្នុង១រថយន្តគេផ្ទុកតែ២៧តោនទៅ៣០តោនដោយសារ ខ្លាចមានបញ្ហាខាងស្ថានីយ៍ថ្លឹងរថយន្តតាមដងផ្លូវជាតិរករឿង ។

ដល់ពេលខាងឈ្មួញគេត្រូវគ្នាជាមួយខាងជញ្ជីង រថយន្តនីមួយៗ ផ្ទុកចាប់ពី៤៥តោន ទៅ៥០តោន ដែលបង្ហាញពីការព្រួយបារម្ភផ្លូវ ជាតិ ងាយប្រឈមនឹងបញ្ហាស្រុត ប្រេះ ស្រាំខូច៎ដោយសារផ្ទុកលើ សទំងន់នេះ។
ការដឹកកាកសំណល់ទៅប្រទេសថៃតាមច្រកអូរអន្លក់នេះ ដោយសារ គេបន្លំនិងអេតចាយមានជា៖ ដែកសំបកកំប៉ុង ក្រដាស ដែលប្រមូល ទិញក្នុងស្រុកនិងដឹកចេញពីដេប៉ូស្របច្បាប់នៅស្រុកខ្មែរ តែធាតុពិត សុទ្ធតែកាកសំណល់សំបកកំប៉ុងគ្រីបដែលលួចនាំចូលពីប្រទេសវៀត ណាមតាមច្រកតំបន់ ច្រកទ្វេរភាគីច្រករបៀងពីខេត្តតាកែវ ខេត្តក្រចេះ  ខេត្តកណ្តាលខេត្តព្រៃវែងខេត្តត្បូងឃ្មុំខេត្តកំពង់ចាមខេត្តស្វាយរៀង។ល។

រត់ការឆ្លងដែនទៅប្រទេសថៃតាមច្រកអូរអន្លក់ ស្រុកកំរៀងខេត្តបាត់ ដំបងដោយសារប្រធានច្រកនិងប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ ដំបងប្រឹងប្រមូលនិងបទល្មើសនេះទាំងបំពានចំពោះការរឹតបន្តឹងរបស់ រដ្ឋាភិបាល និងលិខិតលេខ ១៥៥៨/ ១៨អ.គ.រ ចុះថ្ងៃទី១០  ខែកក្កដាឆ្នាំ២០១៨របស់ អគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជាចុះហត្ថ លេខាដោយលោកបណ្ឌិតគុណញឹមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកអគ្គនាយកនៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា ។
សូមរម្លឹកថានាពេលកន្លងទៅអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជាបាន ជម្រាបមក លោក លោកស្រី ប្រធាននាយកដ្ឋានសាខា និងការិយា ល័យគយ និងរដ្ឋាករ មានវិធានការការពង្រឹង ការត្រួតពិនិត្យ និងទប់ ស្កាត់ការនាំចូលកាកសំណល់ ប្លាស្ទិក និងកាកសំណល់ផ្សេងៗគ្រប់ ប្រភេទយោងតាមចំណារដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែ មីនាឆ្នាំ២០១៥ លើលិខិតលេខ១៤០៨សហវ ចុះថ្ងៃទី១១ខែ មីនា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអនុក្រឹត្យលេខ  ៣៦ អនក្រ បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៩ ស្តីពីការគ្រប់គ្រង កាកសំណល់រឹង និងលិខិតលេខ ៣៨០ អគរ ចុះថ្ងៃទី២៣ខែមេសា  ឆ្នាំ២០១៥ របស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបង ហ៊ាន ប្រព្រឹត្តអំពើពុករលួយនេះជាលក្ខណៈចំហរ ខណៈសមត្ថកិច្ច ជំនាញ ខ្លះក្តោបកិច្ចការនេះមិនជុំ ក៏បន្លំទាញប្រយោជន៍ពីឈ្មួញដឹកកាកសំ ណល់ជាមួយខាងជំនាញបរិស្ថាននិងជំនាញពាក់ព័ន្ធដោយស្ងាត់ស្ងៀម និងបានចំណូលពុករលួយច្រើនរាប់មុឺន រាប់សែនដុល្លារក្នុង១ខែ។

ប្រភេទកាកសំណល់នេះមានតែឈ្មួញវៀតណាមទេ ដែលដឹងពីទីផ្សារ នៅប្រទេសថៃនិងមានក្រុមហ៊ុនជាដៃគូចាំទទួលទិញធ្វើយ៉ាងណាអោយ តែនាំពីវៀតណាមឆ្លងកាត់កម្ពុជាចូលដល់ទឹកដីថៃ បានតំលៃក្នុង១តោន ១០០០ដុល្លារឬលើសពីនេះ ប៉ុន្តែឈ្មួញវៀតណាមបានជួលអោយឈ្មួញ ខាងកម្ពុជារត់ការដឹក ចំណាយលើសមត្ថកិច្ចអាជ្ញាធរ ជំនាញក្នុងទឹកដីខ្មែរ  ចាប់ពីមាត់ច្រកតាមព្រំដែនវៀតណាម-កម្ពុជា ដល់ច្រកអូរអន្លក់ស្រុកកំរៀង  ខេត្តបាត់ដំបង ចូលដល់ថៃ គឺវៀតណាមហ៊ានអោយតំលៃ ១រថយន្ត ចាប់ពី២៧០០ដុល្លារដល់៣០០០ដុល្លារ តាមរយៈការចចារផ្ទុកត្រឹម២៧ តោនទៅ៣០តោន។

ផ្ទុយទៅវិញខាងឈ្មួញខ្មែរធានារត់ការដឹកផ្ទុកដល់៤៥តោនដល់៥០ តោនដើម្បីយកសេវាបន្ថែមមករត់ការជាមួយខាងគយច្រកអូរអន្លក់ មេគយសាខាខេត្តបាត់ដំបងនិងគយចល័តផ្ទៃប្រទេសតាមតំបន់របស់ នាយកដ្ឋានបង្ការ បង្ក្រាបបទល្មើស នៃអគ្គនាយដ្ឋានគយ និងរដ្ឋាករ កម្ពុជា។
ជុំវិញបញ្ហានេះខាងក្រសួងបរិស្ថានក៏មិនចេញអាជ្ញាបណ្ណខាងអគ្គនា យដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏មិនអនុញ្ញាត តែខាងគយលោតឆ័ត្រ យកលុយពីដឹកបទល្មើសកាកសំណល់នេះដ៏គឃ្លើនបំផុត គេកំពុង រង់ចាំមើលតើលោកបណ្ឌិតគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកអគ្គនាយកនៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា មានវិធានការ ទប់ស្កាត់ដែរឬទេ? ប្រសិនមិនបាទទួលផលខណៈមានមន្ត្រីគយរបស់ គាត់តែម្តងនៅច្រកបឹងជ្រោង ស្រុកមេមត់ខេត្តត្បូងឃ្មុំ ជាអ្នកចេញ មុខរត់ការអោយឈ្មួញវៀតក្នុងនោះប្រធានច្រកឈ្មោះសារឿន ជាអ្នក បើកច្រកហើយអនុប្រធាន ឈ្មោះរិទ្ធ ជារត់ការអោយឈ្មួញវៀតណាម។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ(www.ckrnews.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពី លោក យូ ហេង ប្រធានសាខាគយនិងរដ្ឋាករខេត្ត បាត់ដំបងរាល់ម៉ោងធ្វើការ ៕

66AA1E55-D394-4A69-9E5F-28F9C4F37D31(2)

3B89988A-B691-4265-A9BB-9525EF622807(2)

IMG-20190216-WA0060

Filed in: សង្គម

Recent Posts

Bookmark and Promote!