ព័ត៌មានថ្មី
សង្វៀន ជល់មាន់ បៀ អាប៉ោង ខុសច្បាប់ស្ថិតនៅ ក្នុងភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែងបើកលេងក្នុងផ្ទះវីឡាគគ្រឹកគគ្រេង មិនខ្លាចឆ្លងជំងឺកូវីដ១៩ ខណៈសមត្ថកិច្ចនិងអាជ្ញាធរ មូលដ្ឋានសម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.! @ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាគ្មានការបិទផ្សារ ធំៗនិងទីក្រុងនៅក្នុងរាជធា​នីភ្នំពេញដូចជន​អគតិ មួយចំនួនលើក​​ឡើងនោះទេ.! @ មហាជនបានសំណូមពរអោយសមត្ថកិច្ចចាត់វិធាន ការតាមផ្លូវច្បាប់ចំពោះលោកនីណាក់ម្ចាស់Face bookឈ្មោះ“IMan-KH”អោយដូចការអនុវត្តច្បាប់ ទៅលើចំប៉ីខ្មៅដើម្បីតម្លាភាពនៃយុត្តិធម៌សង្គម.! @ ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្រ្តីគ្រប់ជំនាញ ត្រូវពិនិត្យតាមដានឱ្យបាននូវក្រុមដែលតែងតែ ផ្សព្វផ្សាយព័ត៌មា​នមិនពិតដើ​ម្បីមានវិធា​នការ អនុវត្តន៍​តាមផ្លូវ​ច្បាប់.! @ លោក គង់ សឺឌី មេស្នាក់ការគយច្រកមុឺនជ័យ និងបក្ខពួកគៀបសង្កត់អាជីវករតាមរបៀបពុក រលួយ.!ក្រោមការគ្រប់គ្រង លោក កាំង លាង ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង.! @ សម្តេចតេជោ ហ៊ុន សែន អ​ញ្ជើញជាអធិបតីភាព ដ៍ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសុខាភិ​បាល.! @ សង្វៀន ជល់មាន់ បៀ អាប៉ោង យូគី ខុសច្បាប់ កំពុងបើកលេងបង្អួតថ្នាក់ជាតិខណៈថ្នាក់ក្រោម ជាតិសម្ងំទទួលប្រយោជន៍.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិត សាលាភូមិន្ទរដ្ឋបាលជិត ៦០០នាក់.!
Comments Off on ល្បែងឆ្នោត​យួនរីកដូចផ្សិតបើកបង្អួត លោក ឃួង ស្រេងអភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ.!

ល្បែងឆ្នោត​យួនរីកដូចផ្សិតបើកបង្អួត លោក ឃួង ស្រេងអភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ.!

IMG-20190715-WA0007ភ្នំពេញ៖ល្បែងឆ្នោតយួនដុះស្លែដែលគេស្គាល់ឈ្មោះហេងសម្បតិ្ត ហៅគ័ងនិងអីុនធឺណេតភ្នាល់បាល់នៅតែបន្តកើតឡើងយ៉ាងរាល ដាលគ្រប់បណ្ដាខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញហើយគ្មានមន្ត្រី​អាជ្ញាធរនិងសមត្ថកិច្ចថ្នាក់សង្កាត់ថ្នាក់ខណ្ឌមិនយកចិត្តទុកដាក់​បង្ក្រាបល្បែងស៊ីសងខុសច្បាប់ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្រប ទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចនោះទេ។

ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ដល់លោកឃួងស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាត់វិធាន ការ​បង្ក្រាប​ល្បែង​ឆ្នោត​យួន​និងអីុនធឺណេតភ្នាល់បាល់ឲ្យមានប្រសិទ្ទផង ព្រោះ​បច្ចុប្បន្ននេះ​មេ​ឆ្នោត​យួន​ឈ្មោះ ហេង សម្បត្តិ ហៅ​គ័ងកំពុងឌឺ និង ពង្រីក​ឥទ្ធិពល​របស់ខ្លួន​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។

ឆ្នោតយួនដូចជានៅក្នុងទឹកដីខណ្ឌចំការមនខណ្ឌមានជ័យខណ្ឌ​សែន​សុខខណ្ឌពោធិ៍សែនជ័យនិងខណ្ឌប្ញស្សីកែវជាដើមល្បែង​កន្ទុយលេខឆ្នោតយួននិងអីុនធឺណេតនៅតែរាលដាលយ៉ាងគំ ហុក​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។
ប្រភពពីប្រជាពលរដ្ឋតាមបណ្ដាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថាបច្ចុប្បន្នមេឆ្នោតយួនឈ្មោះហេងសម្បត្តិហៅគ័ងកំពុង ឌឺប្រសាសន៍លោកអភិបាលរាជធានីភ្នំពេញនិងលោកស្នងការហើយ។

មិនតែប៉ុណ្ណោះទេពង្រីកឥទ្ធិពលកាន់តែខ្លាំងក្លាឡើងក្នុងការពង្រីក​កូន កញ្ច្រែង​កត់​ឆ្នោត​យួន​ក្រោម​ស្លាក​យីហោ  k38 ដោយ គ្មាន​ញញើត​អ្វី​ទាំងអស់​។

មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចតាមបណ្ដាសង្កាត់និងតាមបណ្ដាខណ្ឌ នានាក្នុងរាជធានីភ្នំពេញមិនហ៊ានចាត់វិធានការបង្ក្រាបមេឆ្នោតយួន​ឈ្មោះហេងសម្បត្តិហៅគ័ងនោះទេដោយសារដឹងថាមេឆ្នោតយួន​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​។

លើសនេះទៅទៀតប្រភពខ្លះបានឲ្យដឹងថាមេឆ្នោតយួនឈ្មោះហេង សម្បត្តិហៅគ័ងចេះបែងចែកផលប្រយោជន៍ដល់មន្ត្រីអាជ្ញាធរនិង​សមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទទួលបានផលប្រយោជន៍ពី​មេ​ឆ្នោត​យួន​ឈ្មោះ ហេង សម្បត្តិ ហៅ​គ័ង ជាប្រចាំ​ទើប​ទុក​ឲ្យ​បុគ្គល​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។
ប្រភពពីប្រជាពលរដ្ឋតាមបណ្ដាសង្កាត់មួយចំនួនក្នុងខណ្ឌប្ញស្សីកែវ និងខណ្ឌសែនសុខបានឲ្យដឹងថាមេឆ្នោតយួនឈ្មោះហេងសម្បត្តិ ហៅគ័ងមិនញញើតក្នុងការពង្រីកឥទ្ធិពលដើម្បីប្រមូលលុយព្រោះ​ល្បែងឆ្នោតយួនធ្វើឲ្យបុគ្គលនេះប្រមូលលុយបានរាប់រយលានរៀល​និង​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃៗ​។

សមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរតាមបណ្ដាសង្កាត់និងខណ្ឌនានាក្នុងរាជ ធានីភ្នំពេញកំពុងតែបណ្ដោយឲ្យមេឆ្នោតយួនឈ្មោះហេងសម្បត្តិ ហៅគ័ងធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនហើយមិនអនុវត្តន៍តាម​គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចដែលរដ្ឋាភិ បាលបានដាក់ឲ្យអនុវត្តនោះទេ​។

ដូច្នេះហើយទើបមេឆ្នោតយួនឈ្មោះហេងសម្បត្តិហៅគ័ងប្រើយីហោ  K38ដើម្បីពង្រាយកូនកញ្ច្រែង កត់ឆ្នោតយួនយ៉ាង រលូនព្រោះ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចតាមមូលដ្ឋានគិតតែពីរឿងផលប្រយោជ ន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​៕

20190203_041414

Presentation1-9

photo_2019-01-13_16-12-25-1024x768

Filed in: សង្គម

Recent Posts

Bookmark and Promote!