ព័ត៌មានថ្មី
@ @ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ ខេត្តតាកែវលើកទឹកដល់បេក្ខ ជនចូលទ្បងបម្រើការងារជាមន្ត្រីនគរបាល ត្រូវខិតខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បី ឈានទៅរកភាពជោគជ័យ.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាបាន​បញ្ជាក់​ជំហរ​ចុង ​ក្រោយ​ដោយ​មិន​ខ្វល់​​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ ពន្ធ EBA​ .! @ សម្ដេចតេជោ ហ៊ុន សែនអញ្ជើញដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីត យុទ្ធជនអាស៊ានលើ​កទី១៩ ប្រារព្ធធ្វើនៅ វិមានសន្តិភាព.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ក្រោយ សួនកាណាឌីយ៉ា ឥឡូវចល័តមកសេះសវិញ ក្នុងសង្កាត់ស្ទឹងមាន​ជ័យ៣​ ដដែលខណ្ឌមាន​ ជ័យមិន​​ទាន់បង្ក្រាប​ទេ​​?សមត្ថកិច្ចសម្ងំ​​ ទទួលផ​ល​ប្រ​យោជ​ន៍​.! @ សារលិខិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ក្រោមប្រធានបទ"ទីក្រុងស្អាត-ឆ្នេរល្អ- ទេសចរណ៍រុងរឿង" @ នាព្រឹកថ្ងៃចន្ទ័សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូបពិភាក្សាការងារជាមួយឯក អគ្គរដ្ឋទូតអូស្រ្តាលីដែលត្រូវបញ្ចប់បេសក កម្មកាទូតកម្ពុជា នៅ វិមានសន្តិភាព.! @ ឈ្មួញធំៗប្រើឧបករណ៍នេសាទល្មើស ច្បាប់ចំនួន២ស្រុក ស្រុកស្ទោងនិងស្រុក កំពង់ស្វាយពេញបន្ទុកមានការបើកដៃ ពីមន្រ្តីរដ្ឋបាលជលផលសមត្ថកិច្ចនិងជំនាញ ពាក់ព័ន្ធក្នុងកំពង់ធំ.! @ សង្វៀន ជល់មាន់ បៀអាប៉ោង ដុះស្លែ នៅភូមិភ្នាតសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌ មានជ័យមិនទាន់បង្រ្កាប?សមត្ថកិច្ចរក្សា ភាពស្ងៀមស្ងាត់សម្ងំទទួលផលប្រយោជន៍.!
Comments Off on លោក ឧកញ៉ា សាក់ ជីឡៅ ល្បី រន្ទឺមេ ឈ្មួញដ៍ធំប្រចាំអាណាចក្រស្រុកអង្គស្នួល ខេត្តកណ្ដាលជីកយកអាចម៍ដីលក់ចេញ ថ្ម មិនខ្វល់និងច្បាប់ ?សង្ស័យ អាជ្ញាធរ ជំនាញពាក់ព័ន្ធឃុបឃិតគ្នាជាប្រព័ន្ធ.!

លោក ឧកញ៉ា សាក់ ជីឡៅ ល្បី រន្ទឺមេ ឈ្មួញដ៍ធំប្រចាំអាណាចក្រស្រុកអង្គស្នួល ខេត្តកណ្ដាលជីកយកអាចម៍ដីលក់ចេញ ថ្ម មិនខ្វល់និងច្បាប់ ?សង្ស័យ អាជ្ញាធរ ជំនាញពាក់ព័ន្ធឃុបឃិតគ្នាជាប្រព័ន្ធ.!

r190613c2
ខេត្តកណ្តាល៖ប្រភពថ្មីៗនេះប្រជាពលរដ្ឋរបានបង្ហើបថាជារៀងរាល់ ថ្ងៃមានរណ្ដៅដីឧកញ៉ាសាក់ជីឡៅមេឈ្មួញល្បីរន្ទឺប្រចាំស្រុកអង្គស្នួល ខេត្តកណ្ដាលកំពុងប្រេីអំណាចរបស់ខ្លួនកាន់តែធំឡេីងៗដោយមិន ខ្វល់ និងការប៉ះ ពាល់ប្រជាពលរដ្ឋឡើយ។

នៅថ្មីៗកន្លងទៅនេះឧប្បហេតុចរាចរណ៍លោកអនុប្រធានភូមិត្រពាំង ជ្រៅឃំុក្រាំងម្កាក់ស្រុកអង្គស្នួលខេត្តកណ្ដាលម្នាក់ត្រូវបានបាត់បង់ អាយុជីវិតនាពេលថ្មីៗកន្លងមកនេះដោយសារក្រុមឡានក្រុមហ៊ុន ដឹកដីលោកឧកញ៉ាសាក់ជីឡៅបើកយ៉ាងអានាធិបត្តេយ្យបើកល្បឿន លឿនផ្លូវលំក្នុងភូមិទៅបុកម៉ូតូលោកអនុប្រធានភូមិពីក្រោយដោយ កិនពីលើធ្វើឲ្យស្លាប់បាត់បង់ជីវិតលោកអនុប្រធានភូមិត្រពាំងជ្រៅ ឃំុក្រាំង ម្កាក់ម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង។

ហេតុការគ្រោះថ្នាក់ចរាចរណ៍កើតនៅចំណុចផ្លូវលំក្នុងភូមិត្រពាំង ជ្រៅឃំុក្រាំងម្កាក់ស្រុកអង្គស្នួលខេត្តកណ្ដាលនៅថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៩នៅវេលាម៉ោង៦.៤០នាទីព្រឹកលោកអនុប្រធានស្លាប់ នោះមានឈ្មោះពេជ្យទូចភេទប្រុសអាយុ៥៧ឆ្នាំជាអនុប្រធានភូមិ ត្រពាំងជ្រៅឃំុក្រាំងម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាលរីឯជនបង្កមាន ឈ្មោះភុនសុភាភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិបឹងគ្រំក្រោមឃំុ បឹងគ្រំស្រុកល្វាឯមខេត្តកណ្ដាលជាអ្នកបើឡានដឹកដីឲ្យក្រុមហ៊ុន ឧកញ៉ា សាក់ ជីឡៅ។
ប្រភពប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងជ្រៅឃុំក្រាំងម្កាក់ស្រុក អង្គស្នួលខេត្តកណ្តាលបានបង្ហើបឲ្យដឹងថារណ្ដៅដែលជីកយកអាច ម៍ដីនោះមានជម្រៅហួសក្បាលប្រែតតាមតែអំពេីចិត្តដោយមិនខ្វល់ ខុសឬត្រូវនោះទេ?សំខាន់បានប្រយោជន៍ឬមួយមានការត្រូវរ៉ូវហ៊ុន ហ៊យជាមួយអាជ្ញាធរនិងជំនាញទេដឹង?បានជាដំណើការយ៉ាងរលូន បែបនេះ។
បេីតាមការលេីកឡេីងពីប្រជាពលរដ្ឋបានឲ្យដឹងថាលោកឧកញ៉ា សាក់ជីឡៅគឺជាមនុស្សម្នាក់ដែលមានអំណាចនិងឥទ្ធិពលយ៉ាងខ្លាំង ក្នុងអាណាចក្រស្រុកអង្គស្នួលខេត្តកណ្តាលមិនថាមន្ត្រីថ្នាក់ណា រឺ អ្នក ណានោះទេ? ។
ប្រភពបានបន្តទៀតថាពេលថ្មីៗនេះមានការដ្ឋានរណ្តៅដីក្នុងអាណា ចក្រស្រុកអង្គស្នួលជាច្រេីនកន្លែងត្រូវបានខាងក្រសួងរ៉ែនិងថាម ពលសហការជាមួយអាជ្ញាធរស្រុកអង្គស្នួលធ្វេីការបិទទាំងស្រុងមិន អោយដំណេីរការបន្តទៀតនោះទេ។

សូម្បីតែការជីកស្តារស្រះឡេីងវិញក៏ខាងអាជ្ញាធរស្រុកនិងក្រសួងរ៉ែ មិនលេីកលែងអោយរួចខ្លួននោះដែរ។
ប្រភពខ្លះទៀតបន្តថាមួយរយៈកាលកន្លងមកលោកឧកញ៉ាសាក់ជី ឡៅបានមានរឿងអាស្រូវជាច្រេីនក្នុងមុខរបរជំនួញរកសុីរបស់លោក ប៉ុន្តែលោកនៅបន្តដដែលៗធ្វេីដូចគ្មានរឿងអ្វីកេីតឡេីងទាំងអស់មិន ថាដូចជា៖ករណីគ្រោះថ្នាក់ចរាចរណ៍ថ្មីៗនេះនៅថ្ងៃទី១១កក្កដាឆ្នាំ ២០១៩នេះវេលាម៉ោង៦.៤០នាទីព្រឹកមានគ្រោះថ្នាក់ចរាចរណ៍កើត ឡើងនៅចំណុចផ្លូវលំក្នុងភូមិត្រពាំងជ្រៅឃំុក្រាំងម្កាក់ស្រុកអង្គស្នួល ខេត្តកណ្ដាល។

មុនពេលកើតហេតុគេឃើញអ្នកបើកបរឡានដឹកដីក្រុមហ៊ុនលោក ឧកញ៉ាសាក់ជីឡៅបើកល្បឿនលឿនទៅបុកម៉ូតូពីក្រោយក្នុងទិស ដៅពីលិចទៅកើតឡានពាក់ស្លាកលេខភ្នំពេញ៣A0៣១២បើកបរ ដោយឈ្មោះភុនសុភាអាយុ៣១ឆ្នាំរីឯអ្នកបើកម៉ូតូជនរងគ្រោះត្រូវ ឡានដឹកដីបុកឲ្យស្លាប់នោះជាអនុប្រធានភូមិត្រពាំងជ្រៅឃំុក្រាំង ម្កាក់ស្រុកអង្គស្នួលខេត្តកណ្ដាល។
លោកអនុប្រធានភូមិដែលឡានដឹកដីក្រុមហ៊ុនឧកញ៉ាសាក់ជីឡៅ បុកពីក្រោយឲ្យស្លាប់មានឈ្មោះពេជ្យទូចភេទប្រុសអាយុ៥៧ឆ្នាំ ជាអនុប្រធានភូមិជិះម៉ាកC១២៥ស្លាកលេខកណ្ដាល១B១២ ១៨ស្លាប់បាត់បង់ជីវិតដោយសារក្រុមឡានដឹកដីក្រុមហ៊ុនឧកញ៉ា សាក់ជីឡៅបើកបរយ៉ាងអានាធិបត្តេយ្យមិនគោរពច្បាប់ចរាចរណ៍ ក្នុងការបើកបរបន្តិចណាឡើយ។
ប្រភពបានបន្តថាមានករណីកូនចៅប្រើអំពើហិង្សាដាក់គ្នាយ៉ាងសា ហាវព្រៃផ្សៃនិងករណីបណ្តឹងរបស់ពលរដ្ឋចំពោះក្បួនរថយន្តដឹកដី បេីកល្បឿនលឿនដូចហោះបង្កអោយខូចខាត់ដល់ផ្លូវថ្នល់ជាពិសេ សការជីកយកអាច៍ដីជម្រៅមហាសែនជ្រៅហួលក្បាលប្រែតបណ្តា លឲ្យប៉ៈពាល់យ៉ាងខ្លាំងដល់ក្បាលដីអ្នកស្រែភូមិដ្ឋានរបស់ប្រជាព លរដ្ឋជាដេីម។ល។
ពាក់ព័ន្ធបញ្ហារណ្តៅដីជីកដល់ក្បាលប្រែតជាច្រេីនកន្លែងរបស់លោក ឧកញ៉ាសាក់ជីឡៅបានបើកដំណើរការឡើងវិញមិនត្រូវបានខាងក្រ សួងរ៉ែនិងថាមពលនិងអាជ្ញារធរខេត្ត.ស្រុកអង្គស្នួលធ្វេីការបិទនោះទេ?ចំណុចនេះហើយទើបធ្វេីអោយគេសង្ស័យថាមានការត្រូវរ៉ូវឃុបឃិត គ្នាជាប្រព័ន្ធក្នុងផលប្រយោជន៍ណាមួយហេីយមេីលទៅបានជាបើក ដំណេីរយ៉ាងរលូនបែបនេះ ។
មតិមហាជនជាច្រើនក៏ដូចជាចំងល់របស់ប្រជាពលរដ្ឋមួយចំនួនក្នុង ស្រុកអង្គស្នួលខេត្តកណ្ដាលបានចោទសួរថារាស្ត្រពឹងលើច្បាប់? តែបេីច្បាប់គ្មានលំនឹងតេីអោយរាស្ត្រពឹងអ្នកណា?តេីអំណាចបង្កេីត អោយអ្នកធំទាំងនោះធ្វេី ព្យុះភ្លៀងតាមតែអំពេីចិត្តឬយ៉ាងណា? តេីលោកអភិបាលខេត្ត~ស្រុកមានទួនាទីជាចៅហ្វាយរាស្ត្រឬជាអ្នក បំរេីរាស្ត្រដោយឆន្ទៈឬ?តេីយុតិ្តធម៌មានពិតទេចំពោះប្រជាពលរដ្ឋគ្មាន ខ្សែទុយោគ្មានបក្ខពួកគ្មានលុយគ្មានអំណាចនិងគេនោះមានពិតទេ?
ព្រោះកាលកន្លងមកសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះ រាជាណាច្រកកម្ពុជាបានធ្វេីការប្រមានទៅលេីមន្ត្រីគ្រាប់ល្ពៅមួយចំ នួនតាមមូលដ្ឋានក៏ដូចជាអ្នកមានអំណាចសូមអោយធ្វេីការបំរេីរាស្ត្រ ប្រកបដោយឆន្ទៈមិនមានបក្ខពួកនិយមរឹមិនប្រកាន់និនាការនយោ បាយគណ បក្សណាមួយនោះទេ ។
ប៉ុន្តែដោយឡែកសម្រាប់ស្រុកអង្គស្នួលខេត្តកណ្តាលនៅមិនបានបំ ពេញកតព្វកិច្ចជាថ្នាក់ដឹកនាំល្អនោះទេជាក់ស្តែងដូចការលេីកឡេីង ខាងលេីជាដេីមសូម្បីតែសំណូមពររបស់ប្រជាពលរដ្ឋក្នុងភូមិត្រពាំង ត្នោតឃុំក្រាំងម្កាក់សុំខាងអាជ្ញាធរស្រុកជួយសម្រួលក្នុងការជីកស្តារ រណ្តៅស្រះឡេីងវិញក៍មិនបានផង ។
មហាជនសង្ឃឹមថាថ្នាក់ដឹកនាំលោកនឹងបានដឹងរឿងអវិជ្ជមានរបស់ មន្ត្រីគ្រាប់ល្ពៅទាំងនេះហេីយនឹងមានវិធានការជាបន្ទាន់ដេីម្បីកុំឲ្យ បុគ្គលទាំងនេះបង្កេីតបញ្ហាកាន់តែច្រេីនឡេីងៗក្នុងសង្គមជាតិបន្ត ទៀត ជៀសវាងខឹងគោទៅវាយរទេះជាដេីម។
ជុំវិញការលេីកឡេីងខាងលេីនេះសូមឯកឧត្តមស៊ុយសែមរដ្ឋមន្រ្តី ក្រសួងរ៉ែនិងថាមពលមេត្តាពិនិត្យទៅលើរណ្តៅដីជីកជម្រៅជ្រៅហួស ក្បាលប្រែតរបស់លោកឧកញ៉ាសាក់ជីឡៅដែលបើកដំណើរការជីក ហួសក្បាលប្រែតមិនខ្លាចច្បាប់ជារាងរាល់ថ្ងៃតាមអំពើចិត្តនេះផងទាន។
ពាក់ព័ន្ធបញ្ហារណ្ដៅដីខាងលើគេហទំព័រ(www.ckrnews.com) យើងខ្ញុំរងចាំការពន្យល់បកស្រាយពីលោកឧកញ៉ាសាក់ជីឡៅនិង  អាជ្ញាធរសមត្ថកិច្ច ជំនាញ ពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕

IMG-20190718-WA0000

IMG-20190718-WA0001

suysem

Filed in: សង្គម

Recent Posts

Bookmark and Promote!