ព័ត៌មានថ្មី
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខ្លឹមសារជំនួប តាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ គណបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម.! @ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងបើក កិច្ចប្រជុំ មានការចូលរួម អភិបាលរង លោក លោកស្រី នាយក នាយករងរដ្ឋបាលនិងមន្រ្តីកងកម្លាំងទាំងបី ប្រភេទថ្នាក់ដឹកនាំច្រើនទៀតក្នុងខេត្តព្រៃវែង.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ខុសច្បាប់ដុះស្លែស្ថិត នៅក្នុងភូមិឈើទឺន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបំរើក្រុមញៀនល្បែងដោយមិនខ្វល់ សារាចរណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យ ការពារនៃការរីករាលដាលឆ្លងជំងឺកូវីដ ១៩.! @ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដឹកនាំមន្រ្តី ជាន់ខ្ពស់ប្រារព្វពិធីសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ដាក់ឲ្យដំណើរការជាផ្លូវការនៅអគារថ្មីនៃទីស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា អបអរសាទរថ្ងៃកំណើ​តគណ បក្សប្រជា​ជនកម្ពុជាខួប​លើកទី៦៩.! @ សម្តេចតេជោ ហ៊ុន សែន ចុះទៅពិនិត្យមើលការដ្ឋាន សាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីស្ថិតនៅ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល.! @ សង្វៀន មាន់ជល់ បៀអាប៉ោង ខុសច្បាប់នៅ ក្នុងចំការស្វាយចន្ទីស្ថិតនៅក្នុងភូមិទើតឃំុឃ្លើន ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបើកបំរើក្រុមអ្នកញៀន ល្បែងមិនខ្វល់សារាចរណ៍ណែនាំរបស់ប្រមុខរាជ រដ្ឋាភិបាលការពារការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ .! @ សង្វៀន​ ជល់មា​ន់ បៀ អា​ប៉ោងខុសច្បាប់ស្ថិតក្នុងដីឡូតិ៍ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យបើកលេងមិន ខ្វល់និងសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារជំងឺកូវីដ១៩ ខណៈអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន សម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.!
Comments Off on បង្រ្កាបទីតាំងសង្វៀនជល់មាន់២កន្លែង នឹងឃាត់ខ្លួនមនុស្សចំនួន១៣នាក់ ម៉ូតូ ០៥គ្រឿង.!

បង្រ្កាបទីតាំងសង្វៀនជល់មាន់២កន្លែង នឹងឃាត់ខ្លួនមនុស្សចំនួន១៣នាក់ ម៉ូតូ ០៥គ្រឿង.!

IMG-20190722-WA0042ភ្នំពេញ៖សមត្ថកិច្ចចុះបង្រ្កាបទីតាំងសង្វៀនជល់មាន់២កន្លែងខុស គ្នានឹងឃាត់ខ្លួនមនុស្សចំនួន១៣នាក់ម៉ូតូ០៥គ្រឿនមាន់ជល់០៤ ក្បាលនិងសម្ភារ:មួយចំនួនកម្លាំងនគរបាលផ្នែកអន្តរាគមន៍ខណ្ឌ ពោធិ៍សែនជ័យសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍កាកាប២ និងសង្កាត់ត្រពាំងក្រសាំងក្រោមការបញ្ជាលោកវរសេនីយ៍ឯកយឹម សារ៉ាន់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានចុះទៅបង្រ្កាប សង្វៀនជល់មាន់ ២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែ មួយ។

ទីតាំងទីមួយនៅចំណុចក្រោយភូមិត្រពាំងទាសង្កាត់សង្កាត់ត្រពាំង ក្រសាំងខណ្ឌពោធិ៍សែនជ័យការចុះបង្រ្កាបសង្វៀនមាន់ជល់នេះ នៅវេលាម៉ោង៩និង០០ព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៩ឃាត់ មនុស្ស៤នាក់និងទីតាំងទី២វេលាម៉ោង១០ព្រឹកថ្ងៃដដែលស្ថិតនៅ ក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជ ធានីភ្នំពេញឃាត់មនុស្ស ៩នាក់។
ហើយក្រុមអ្នកញៀនល្បែងទាំង៩នាក់នោះដែលឃាត់នៅសង្កាត់ កាកាបទី១/ឈ្មោះថាចាន់ថនអាយុ២៧ឆ្នាំស្នាក់នៅបន្ទប់ជួលក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ទី២/ឈ្មោះ ហយម៉ាណែត អាយុ៣៩ ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំផ្សារទួលសង្កែ ក្នុងសង្កាត់ ទួល សង្កែ ខណ្ឌឫស្សីកែវទី៣/ឈ្មោះ អេង សំអាន អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យទី៤/ឈ្មោះសុខ អ៊ាង អាយុ៣៧ឆ្នាំ ស្នាក់ នៅផ្ទះជួល សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ទី៥/ ឈ្មោះ ផាន់ រិទ្ធី អាយុ២៧ ឆ្នាំ ស្នាក់នៅភូមិត្រពាំងជ្រៃ សង្កាត់ កាកាប២ខណ្ឌពោធិ៍សែនជ័យទី៦/ឈ្មោះមាឃ ថាប់ ហៅ ឡាយ ស្នាក់ នៅបន្ទប់ជួលភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យទី៧/ឈ្មោះស៊ុន បុនណា អាយុ២៩ឆ្នាំ ស្នាក់ ស្នាក់នៅផ្ទះជួលភូមិចំការឪឡឹកសង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យទី៨/ឈ្មោះស៊ុតហួងហៅពៅអាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិចំការឪឡឹក២ ខណ្ឌពោធិ៍សែនជ័យទី៩/ ឈ្មោះ យី សម្បត្តិ អាយុ២៩ឆ្នាំ ស្នាក់នៅ្ទះជួលក្នុង ភូមិត្រពាំង ជ្រៃសង្កាត់កាកាប២ខណ្ឌពោធិ៍សែនជ័យ។
ទីតាំងសង្វៀនទី២ ឃាត់ ខ្លួន មនុស្សបានចំនួន ៤ នាក់ទៀត នៅសង្កាត់ត្រពាំងក្រសាំង។
ទី១/ឈ្មោះ ជាង សំណាង ភេទប្រុសអាយុ៣១ ឆ្នាំ មុខរបរ កម្មកររោងចក្រស្នាក់នៅភូមិ ពោធិសង្កាត់ចោមចៅទី២/ឈ្មោះ ថេង សុង ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរលក់ពងទា ស្នាក់ នៅសង្កាត់ចោមចៅទី៣/ឈ្មោះ គ្រី សិលា ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងសំណង់ ស្នាក់ នៅសង្កាត់ កំបូលទី៤ / ឈ្មោះ ស្រ៊ុន សាវ៉ាត ភេទប្រុសអាយុ២៥ ឆ្នាំ មុខរបរកម្មករ រោងចក្រ។
បើតាមឲ្យដឹងពីលោក យឹម សារ៉ាន់ អធិការដ្ឋានគរបាល ខណ្ឌ ពោធិ៍សែនជ័យ បានអោយសារព័ត៌មានដឹងថា នៅមុនពេល ឈានដល់ការចុះទៅបង្ក្រាបនិងចាប់ ខ្លួននេះកម្លាំង នគរបាល ខាងលើបានល្បាតពួន ស្ទាក់ចាប់បទល្មើសនៅក្នុង មូលដ្ឋាន ខណៈនោះបានទទួលដំណឹងពីអ្នកភូមិថាមានមនុស្សមួយក្រុម កំពុងជួបជុំគ្នាជល់មាន់យ៉ាងសប្បាយហើយពេលនោះកម្លាំង អន្តរាគមន៍បានឆ្មក់ចូលទៅបង្ក្រាបនិងចាប់ខ្លួន់ព្រមទាំងដកហូត បានម៉ូតូហុងដាឌ្រីមសង់ ១២៥c ចំនួន៤គ្រឿង និងម៉ូតូម៉ាក ហុងដាគុបពី រួមជាមួយមាន់ជល់ចំនួន ៤ ក្បាលផងដែរ ។
បន្ទាប់មកបាននាំអ្នកញៀនល្បែងទាំងនោះទៅកាន់អធិការដ្ឋានគរ បាលខណ្ឌពោធិ៍សែនជ័យដើម្បីធ្វើការសាកសួរនិងកសាងសំណុំ រឿងចាត់ការតាមនីតិវិធី លោកអធិការបានប្រាប់បន្តថា ធ្វើឡើង នេះខណៈពេលដែលកម្លាំងទទួលបានព័ត៌មានទើបចុះ ទប់ ស្កាត់បទល្មើសនៅក្នុងមូលដ្ឋានហើយបានទទួលព័ត៌មានពីប្រជា ពលរដ្ឋនៅក្នុងភូមិខាងលើដែលលួចរាយការណ៍ប្រាប់ឲ្យកម្លាំងជួយ ចុះអន្តរាគមន៍ព្រោះមានការព្រួយបារម្ភខ្លាចមានបទល្មើសចេញ ផ្សេងៗចេញពីល្បែងសុីសងមួយនេះ។

ក្រោយពីឃាត់ខ្លួនក្រុមមនុស្សជាអ្នកញៀនល្បែងសុីសងមាន់ជល់ ទាំងនោះត្រូវបានបញ្ជូនទៅអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យ តាមនីតិវិធី។
ប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងមូលដ្ឋានខាងលើសូមសាទរ ចំពោះចំណាត់ការសមត្ថកិច្ចមូលដ្ឋាននិងលោកអធិការខណ្ឌដែល បានចុះបង្រ្កាបសង្វៀនយ៉ាងយកចិត្តទុកដាក់ដើម្បីសុខសុវត្តិភាពសង្គម៕

IMG-20190722-WA0045

IMG-20190722-WA0041

IMG-20190722-WA0039

Filed in: សង្គម

Recent Posts

Bookmark and Promote!