ព័ត៌មានថ្មី
រដ្ឋបាលខណ្ឌសែនសុខបានដង្ហែអង្គកឋិទាន សាមគ្គីទៅកាន់វត្តឃ្មួញអញ្ជើញចូលរួមលោក ម៉ប់ សារិន អនុប្រធានគណៈ កម្មការគណ បក្សប្រជាជនកម្ពុជា.! @ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បញ្ជា​ការ​ សេនាធិការ​កងរាជអាវុធហត្ថជំនាន់​ទី​ ១​ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា.! @ លោក ពេជ្រ ប៊ុនធិន រដ្ឋ មន្ត្រីក្រសួងមុខ ងារសាធារណៈនិងលោក វ៉ា ថនអភិបាល នៃអភិបាលខេត្តក្រចេះជួបសំណេះសំណាល ជាមួយសាស្ត្រាចារ្យនិងចែកជូនរង្វាន់លើក ទឹកចិត្តដល់សិស្សនិទ្ទេសAនិងB.! @ រដ្ឋបាលសាលាខេត្តកំពតបញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក ​ក្បាលរ​មាស​ជា​បន្ទាន់​​ព្រោះមានជនមួយចំនួន រំលោភយក.! @ រដ្ឋបាលសាលាខេត្តកែប​កោះប្រជំុណែ នាំគ្រប់មន្ទីរជុំវិញខេត្តចូលរួមធ្វើអនាម័យ កែលំអរសោភ័ណ្ឌភាពដើម្បីត្រៀមទទួល ភ្លៀវទេសចរណ៍មកកំសាន្ត​ក្នុងឱកាស បុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ.! @ បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.! @ លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.! @ ស្រុក​ចំនួន​២ក្នុងចំណោមស្រុក ក្រុង ទាំង៦នៃខេត្តក្រចេះរងផលប៉ះពាល់ ដែលបាក់ច្រាំងទន្លេ.! @ លោក ជាវ តា​យ អភិបាលនៃគណៈ អភិបាលខេត្តកំពតដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៩ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ.! @ កម្លាំង​ អធិការ នគរបាលស្រុកកំពង់ត្រាច សហការជាមួយការរិយាល័យគ្រឿងញៀន​ ខេត្ត​ចាប់ជនសង្ស័យ៧នាក់និងវត្ថុតាំងថ្នាំ ញៀនមួយចំនួនធំ.!
Comments Off

ព្រះរាជអាជ្ញាចេញដីការបញ្ជាឲ្យចាប់ ខ្លួនមន្ត្រីរដ្ឋបាល​ព្រៃឈើ​៣​រូប​ពាក់ព័ន្ធ ​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគីរី ដែលរត់គេចខ្លួន.!

IMG-20190718-WA0007ខេត្ត​មណ្ឌលគិរី​៖ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍០១​រោច​ខែ​អាសាឍ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៩នេះ ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ដ៏​កក្រើក​នៅក្នុង​ខេត្ត​មណ្ឌលគិរី បាន​ធ្វើឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​៣​រូប​នៅ​ក្នុង​ខេត្ត​នេះ​រត់​គេចខ្លួន បន្ទាប់ពី​គេ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការបើក​ដៃ​ឱ្យ​ក្រុម​ជ្មួញ​ប្រព្រឹត្ត​បទល្មើស​។​
​មន្ត្រីរដ្ឋបាលព្រៃឈើទាំង៣រូបដែលកំពុងរត់គេចខ្លួននេះរួមមាន៖​
១/លោក លឿង ភិរុណ អាយុ ៥៥​ឆ្នាំ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​សង្គម​ណង​ឃី​លឹក មាន​ទីលំនៅ​ក្នុង​ភូមិ​ដំណាំ​កិន ឃុំ​ដើម​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។​
២/លោក ហ៊ុន វណ្ណេ អាយុ ៥០​ឆ្នាំ នាយ​សង្កាត់​រដ្ឋ បាល​ព្រឈើ​រយ៉ មាន​ទីលំនៅ​ក្នុង​ភូមិ​ស្មៅ​ខ្ចី ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។​
៣/លោក គង់ វិរៈ អាយុ ៤៦​ឆ្នាំ ជា​នាយ​ផ្នែក​រដ្ឋ បាល​ព្រៃឈើ​កោះ​ញែក មាន​ទីលំនៅ​ក្នុង​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទាំង​៣​រូបនេះ នៅ​ថ្ងៃ​ទី​១៧ ខែកក្ក ដា ឆ្នាំ​២០១៩​នេះ ក៏​ត្រូវបាន​លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌ លគិរី បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​ពួកគេ​បង្ហាញ​ខ្លួន​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធ ហត្ថ​ខេត្ត​មណ្ឌលគិរីឱ្យបានមុនថ្ងៃទី២៤ខែសីហាឆ្នាំ២០១៩នេះផងដែរ។​
​ការឱ្យចូលខ្លួននេះដើម្បីសាកសួរទៅលើករណីមួយចំនួនមានដូចជា៖​
–ផ្តល់ការអនុញ្ញាតផ្ទុយនឹងបទបញ្ញត្តិនៃច្បាប់អនុគ្រោះចំពោះបទល្មើស​ព្រៃឈើ–មិនរាយការណ៍ឬមិនបានដាក់ពាក្យបណ្តឹងចំពោះបទល្មើស​ព្រៃឈើថ្នាក់ទី១ដែលបានកើតក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួនទាន់ពេល វេលា​។​
–ធ្វេសប្រហែសដោយចេតនាក្នុងការបំពេញភារកិច្ចឬផ្តល់ព័ត៌មាន​ក្លែងក្លាយបន្លំជាលាយលក្ខណ៍អក្សរដែលជាមូលហេតុបង្កឱ្យកើត មាន​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១​។​
​ដីកាបញ្ជារបស់លោកហៀងសុភក្ត្រក៏បើកផ្លូវឱ្យសមត្ថកិច្ចចាប់ខ្លួន​មន្ត្រីរដ្ឋបាលព្រៃឈើទាំង៣រូបនេះផងដែរប្រសិនបើប្រទះឃើញ​រូបគេ​នៅទីណា​នោះ​។​

សូមបញ្ជាក់ថាប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងខេត្ត មណ្ឌលគិរី​នេះ ក្រៅពី​ការចាប់ខ្លួន​លោក សឹង្ហ សំអុលមេឈ្មួញ​ឈើ និង​បក្ខពួក​៣​នាក់​ទៅ​។​
​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ក៏​បាន​ចេញ​ដីកា​បញ្ជា​ឱ្យអ្នករកស៊ីឈើ៤នាក់ផ្សេងទៀតឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធបទល្មើស​ព្រៃឈើ​នេះ​ផង​ដែរ​។​
​អ្នក​រកស៊ី​ឈើ​ទាំង​៤​នាក់​ដែល​កំពុង​គេច​ខ្លួន​ដែរ​នោះ​រួមមាន​:
– ឈ្មោះ សុង វិន​ចាង (Song Wenzhang)អាយុ៦៨ឆ្នាំ មុខរបរ​ជា​អគ្គនាយក​ក្រុមហ៊ុន​ដាច់​វូដ​
– ឈ្មោះ ចាង វិន​តាវ (Wentao Zhang) នាយក​ក្រុមហ៊ុន​យ៉ាន​ចាវ​
–លោកណេងម៉ៅអាយុ៥០ឆ្នាំតួនាទីជាអ្នកចាត់ចែងការប្រមូល​ឈើ​របស់​ក្រុមហ៊ុន«ម៉ាស្ទ័រខេសាន់»មានទីលំនៅក្នុងភូមិក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ
– និង​លោក លោក សាំង សុខុន អាយុ២៧ឆ្នាំជាអ្នកចាត់ចែង​របស់​ក្រុមហ៊ុន«ម៉ាស្ទ័រខេសាន់មានទីលំនៅក្នុងភូមិកោះសំរោង ឃុំ​កោះសំរោង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​៕

IMG-20190718-WA0010

IMG-20190718-WA0006

IMG-20190718-WA0009IMG-20190718-WA0005IMG-20190718-WA0004IMG-20190718-WA0011IMG-20190718-WA0003

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!