ព័ត៌មានថ្មី
លោកបណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ ​ពិធី​បញ្ចុះ​ខណ្ឌ សីមា និងសម្ពោធ​សមិ ទ្ធផល​នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូស្ថិតក្នុង​ស្រុក​ កំពង់ត្រាច​​ខេត្តកំពត.! @ ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំ បង្ហាញប្លង់តូបគំរូថ្មីដល់អាជីវករលក់ដូរ នៅឆ្នេរអូរឈើទាល.! @ ពិធី​ប្រកាស​ចូល​កាន់តំ​ណែង​ប្រធាន​មន្ទីរ ​កិច្ចការនារី​ខេត្ត​ក្រចេះ​ អញ្ជើញជាអធិបតីភាព លោកជំទាវ វេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី.! @ អគារសិក្សា០១ខ្នងតម្លៃជាង១៥ម៉ឺនដុល្លា ជាអំណោយដ៍ថ្លៃថ្លា សម្តេចក្រឡាហោម ស ខេង ត្រូវបានធ្វើពិធីក្រុងពាលីសាងសង់ ផ្លូវការក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួង មហាផ្ទៃ.! @ គណកម្មាធិការជាតិគ្រោះ មហន្តរាយ ជម្លៀសប្រជាពលរដ្ឋជាង៥០០គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាពដែលត្រូវទឹក ជំនន់កំពុងគំរាមគំហែង.! @ លោក​បណ្ឌិត​ ប៉ែន ស៊ីម៉ន និងលោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពត ជួបសំ​ណេះ​សំណាល​ជាមួយ​សិស្ស​ត្រៀមប្រឡង ​(​បាក់​ឌុប​)​ឆ្នាំ​២០១៩​និង​គ្រូ​បង្រៀន​មក​ពី​វិទ្យាល័យ​ ទូទាំង​ខេត្ត​កំពត​​.! @ ព័ត៌មានលម្អិតក្រោយពីពន្លត់៖អគ្គិភ័យឆេះ ឃ្លាំងស្តុកសម្ភារខាងក្រោមផ្សារទំនើប The Olympia Mall ផ្ដើមចេញពីជាង ផ្សាដែកហើយខ្ទាតកម្ទេចភ្លើងចំស្នោរ.! @ ព័ត៌មានលម្អិតជុំវិញករណីគ្រោះថ្នាក់ចរា ចរណ៍នៅព្រឹកមិញនេះរវាងរថយន្តដឹក កម្មករនិងរថយន្តដឹកមាន់ខេត្តស្វាយរៀង.! @ លោកបណ្ឌិត គុណ ញឹមអគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិន គួរមើលរំលង លោក យូ ហេង ប្រធាន សាខាគយនិងរដ្ឋាករខេត្តបាត់ដំបងអនុ ញ្ញាតអោយរថយន្តកាកសំណល់ពីវៀត ណាមឆ្លងដែនទៅប្រទេសថៃក្នុង១ថ្ងៃមិន ក្រោមពី៥០ គ្រឿងនោះឡើយ.! @ ល្បែងឆ្នោត​យួនរីកដូចផ្សិតបើកបង្អួត លោក ឃួង ស្រេងអភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ.!
Comments Off

រណ្ដៅដីជម្រៅដ៍ជ្រៅជីកចេញថ្មហួស ក្បាលប្រែត លោក ឧកញ៉ា សាក់ ជីឡៅ មេឈ្មួញដ៍ធំប្រចាំស្រុកអង្គស្នួលខេត្ត កណ្ដាលជីកមិនខ្វល់និងការប៉ះពាល់ ដល់ប្រជាពលរដ្ឋណា?សង្ស័យ អាជ្ញាធរ សមត្ថកិច្ចនិងជំនាញឃុបឃិតជាប្រព័ន្ធ.!

FB_IMG_1563248496519ខេត្តកណ្តាល៖ប្រភពថ្មីៗនេះប្រជាពលរដ្ឋរបានបង្ហើបថារៀងរាល់ ថ្ងៃមានរណ្ដៅដីលោកឧកញ៉ាសាក់ជីឡៅមេឈ្មួញមហិមាកំពុងប្រេី អំណាចរបស់ខ្លួនកាន់តែធំឡេីងៗដោយមិនខ្វល់និងការប៉ះពាល់ ប្រជាពល រដ្ឋឡើង។

ប្រភពប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃខ្លាឃុំក្រាំងម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាលបានបង្ហើបឲ្យដឹងថារណ្ដៅដែលជីកយកអាចម៍ដីជម្រៅ ហួសក្បាលប្រែតតាមតែអំពេីចិត្តដោយមិនខ្វល់ខុសឬត្រូវនោះទេ? សំខាន់បានប្រយោជន៍ផ្ទាល់ខ្លួនឬមួយមានការត្រូវរ៉ូវហ៊ុនហ៊យជា មួយអាជ្ញាធរនិងជំនាញទេដឹងបានជាដំណើការយ៉ាងរលូនបែបនេះ។
បេីតាមការលេីកឡេីងពីប្រជាពលរដ្ឋបានឲ្យដឹងថាលោកឧកញ៉ា សាក់ជីឡៅគឺជាមនុស្សម្នាក់ដែលមានអំណាចនិងឥទ្ធិពលយ៉ាង ខ្លាំងក្នុងស្រុកអង្គស្នួលខេត្តកណ្តាលមិនថាមន្ត្រីថ្នាក់ណារឺអ្នកណា នោះទេ? ។
ប្រភពបានបន្តទៀតថានាពេលថ្មីៗនេះដែរមានការដ្ឋានរណ្តៅដីក្នុង ស្រុកអង្គស្នួលជាច្រេីនកន្លែងត្រូវបានខាងក្រសួងរ៉ែនិងថាមពល សហការជាមួយអាជ្ញាធរស្រុកអង្គស្នួលធ្វេីការបិទទាំងស្រុងមិន អោយដំណេីរការបន្តទៀតនោះទេ។

សូម្បីតែការជីកស្តារស្រះឡេីងវិញក៏ខាងអាជ្ញាធរស្រុកនិងក្រសួង រ៉ែ មិនលេីកលែងអោយរួចខ្លួននោះដែរ។
ប្រភពខ្លះទៀតបន្តថាមួយរយៈកាលកន្លងមកលោកឧកញ៉ាសាក់ ជីឡៅបានមានរឿងអាស្រូវជាច្រេីនក្នុងមុខរបរជំនួញរកសុីរបស់ លោកតែនៅបន្តដដែលៗធ្វេីដូចគ្មានរឿងអ្វីកេីតឡេីងទាំងអស់មិន ថាដូចជា៖ករណីគ្រោះថ្នាក់ចរាចរណ៍ករណីកូនចៅប្រើអំពើហិង្សា ដាក់គ្នាយ៉ាងសាហាវព្រៃផ្សៃនិងករណីបណ្តឹងរបស់ពលរដ្ឋចំពោះ ក្បួនរថយន្តដឹកដីបេីកល្បឿនលឿនដូចហោះបង្កអោយខូចខាត់ ដល់ផ្លូវថ្នល់ជាពិសេសការជីកយកអាច៍ដីជម្រៅមហាសែនជ្រៅ ហួលក្បាលប្រែតបណ្តាលឲ្យប៉ៈពាល់យ៉ាងខ្លាំងដល់ក្បាលដីអ្នក ស្រែភូមិដ្ឋានរបស់ប្រជាពលរដ្ឋជាដេីម។ល។
ពាក់ព័ន្ធបញ្ហារណ្តៅដីជីកដល់ក្បាលប្រែតជាច្រេីនកន្លែងរបស់លោក ឧកញ៉ាសាក់ជីឡៅបានបើកដំណើរការឡើងវិញមិនត្រូវបានខាងក្រ សួងរ៉ែនិងថាមពលនិងអាជ្ញារធរខេត្ត.ស្រុកអង្គស្នួលធ្វេីការបិទនោះ ទេ?ចំណុចនេះហើយទើបធ្វេីអោយគេសង្ស័យថាមានការត្រូវរ៉ូវឃុប ឃិតគ្នាជាប្រព័ន្ធក្នុងផលប្រយោជន៍ណាមួយហេីយមេីលទៅបានជា បើកដំណេីរយ៉ាងរលូនបែប នេះ។
មានមតិមហាជនខ្លះក៏ដូចជាចំងល់របស់ប្រជាពលរដ្ឋមួយចំនួនក្នុង ស្រុកអង្គស្នួលខេត្តកណ្ដាលបានចោទសួរថាតើឲ្យរាស្ត្រពឹងទៅលើ ច្បាប់?តែបេីច្បាប់គ្មានលំនឹងតេីអោយរាស្ត្រពឹងអ្នកណា?តេីអំ ណាចបង្កេីតអោយអ្នកធំទាំងនោះធ្វេីព្យុះភ្លៀងតាមតែអំពេីចិត្តឬយ៉ាង ណា?តេីលោកអភិបាលខេត្ត~ ស្រុកមានទួនាទី ជាចៅហ្វាយ រាស្ត្រឬជាអ្នកបំរេីរាស្ត្រដោយឆន្ទៈឬ?តេីយុតិ្តធម៌មានពិតទេចំពោះ ប្រជាពលរដ្ឋគ្មានខ្សែទុយោគ្មានបក្ខពួកគ្មានលុយគ្មានអំណាចនិង គេនោះមានពិតទេ?ព្រោះកាលកន្លងមកសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកកម្ពុជាបានធ្វេីការប្រមានទៅលេីមន្ត្រី តាមមូលដ្ឋានក៏ដូចជាអ្នកមានអំណាចមួយចំនួនសូមអោយធ្វេីការបំរេី រាស្ត្រប្រកបដោយឆន្ទៈមិនមានបក្ខពួកនិយមរឹប្រកាន់និនាការនយោ បាយគណបក្សណាមួយនោះទេ ។
ប៉ុន្តែដោយឡែកសម្រាប់ស្រុកអង្គស្នួលខេត្តកណ្តាលនៅមិនបាន បំពេញកតព្វកិច្ចជាថ្នាក់ដឹកនាំល្អនោះទេជាក់ស្តែងដូចការលេីក ឡេីងខាងលេីជាដេីមសូម្បីតែសំណូមពររបស់ប្រជាពលរដ្ឋក្នុងភូមិ ត្រពាំងត្នោតឃុំម្កាក់សុំខាងអាជ្ញាធរស្រុកជួយសម្រួលក្នុងការជីក ស្តាររណ្តៅស្រះឡេីងវិញក៍មិនបានផង ។
មហាជនសង្ឃឹមថាថ្នាក់ដឹកនាំលោកនឹងបានដឹងរឿងអវិជ្ជមានរបស់ មន្ត្រីគ្រាប់ល្ពៅទាំងនេះហេីយនឹងមានវិធានការជាបន្ទាន់ដេីម្បីកុំឲ្យ បុគ្គលទាំងនេះបង្កេីតបញ្ហាកាន់តែច្រេីនឡេីងៗក្នុងសង្គមជាតិបន្ តទៀត ជៀសវាងខឹងគោទៅវាយរទេះជាដេីម។
ជុំវិញការលេីកឡេីងខាងលេីនេះសូមឯកឧត្តមស៊ុយសែមរដ្ឋមន្រ្តី ក្រសួងរ៉ែនិងថាមពលមេត្តាពិនិត្យទៅលើរណ្តៅដីជីកជម្រៅជ្រៅហួស ក្បាលប្រែតរបស់លោកឧកញ៉ាសាក់ជីឡៅដែលបើកដំណើរការជីក ហួសក្បាលប្រែតមិនខ្លាចច្បាប់ជារាងរាល់ថ្ងៃតាមអំពើចិត្តនេះផងទាន។
ពាក់ព័ន្ធបញ្ហារណ្ដៅដីខាងលើគេហទំព័រ(www.ckrnews.com) យើងខ្ញុំរងចាំការពន្យល់បកស្រាយពីលោកឧកញ៉ាសាក់ ជីឡៅ និង អាជ្ញាធរសមត្ថកិច្ច ជំនាញ ពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕នៅលេខក្រោយ

IMG-20190209-WA0005

r190613c2

Filed in: សង្គម

Recent Posts

Bookmark and Promote!