ព័ត៌មានថ្មី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដឹកនាំមន្រ្តី ជាន់ខ្ពស់ប្រារព្វពិធីសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ដាក់ឲ្យដំណើរការជាផ្លូវការនៅអគារថ្មីនៃទីស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា អបអរសាទរថ្ងៃកំណើ​តគណ បក្សប្រជា​ជនកម្ពុជាខួប​លើកទី៦៩.! @ សម្តេចតេជោ ហ៊ុន សែន ចុះទៅពិនិត្យមើលការដ្ឋាន សាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីស្ថិតនៅ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល.! @ សង្វៀន មាន់ជល់ បៀអាប៉ោង ខុសច្បាប់នៅ ក្នុងចំការស្វាយចន្ទីស្ថិតនៅក្នុងភូមិទើតឃំុឃ្លើន ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបើកបំរើក្រុមអ្នកញៀន ល្បែងមិនខ្វល់សារាចរណ៍ណែនាំរបស់ប្រមុខរាជ រដ្ឋាភិបាលការពារការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ .! @ សង្វៀន​ ជល់មា​ន់ បៀ អា​ប៉ោងខុសច្បាប់ស្ថិតក្នុងដីឡូតិ៍ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យបើកលេងមិន ខ្វល់និងសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារជំងឺកូវីដ១៩ ខណៈអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន សម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.! @ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាគ្មានការបិទផ្សារ ធំៗនិងទីក្រុងនៅក្នុងរាជធា​នីភ្នំពេញដូចជន​អគតិ មួយចំនួនលើក​​ឡើងនោះទេ.! @ មហាជនបានសំណូមពរអោយសមត្ថកិច្ចចាត់វិធាន ការតាមផ្លូវច្បាប់ចំពោះលោកនីណាក់ម្ចាស់Face bookឈ្មោះ“IMan-KH”អោយដូចការអនុវត្តច្បាប់ ទៅលើចំប៉ីខ្មៅដើម្បីតម្លាភាពនៃយុត្តិធម៌សង្គម.! @ ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្រ្តីគ្រប់ជំនាញ ត្រូវពិនិត្យតាមដានឱ្យបាននូវក្រុមដែលតែងតែ ផ្សព្វផ្សាយព័ត៌មា​នមិនពិតដើ​ម្បីមានវិធា​នការ អនុវត្តន៍​តាមផ្លូវ​ច្បាប់.!
Comments Off on ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណា ចក្រកម្ពុជា ព្រះ អង្គទ្រង់សព្វព្រះរាជហឬ ទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ព្រះ រាជពិធី រុក្ខទិវា.!

ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណា ចក្រកម្ពុជា ព្រះ អង្គទ្រង់សព្វព្រះរាជហឬ ទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ព្រះ រាជពិធី រុក្ខទិវា.!

IMG_0167.JPG
ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈខ្ពង់ខ្ពស់ បំផុតដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យយាងជាព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីរុក្ខទិវាថ្ងៃអង្គារ ៨កើត ខែអាសាឍ  ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ខែកក្កដា ឆ្នាំ ២០១៩ ក្នុងនាមឲ្យក្រសួងកសិកម្រុក្ខាប្រមាញ់និងនេសាទទូលបង្គំ  ខ្ញុំព្រះករុណាខ្ញុំបាទ រួមជាមួយរដ្ឋបាលខេត្តក្រចេះមានមហាកិត្តិយស ដ៏ឧត្តុង្គឧត្តម និងមនោសញ្ចេតនារំភើបរីករាយជាអនេកប្បការចំពោះ ព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យ យាង ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីរុក្ខទិវាស្ថិតនៅក្នុង ស្ថានីយផ្សព្វផ្សាយនិងស្តារព្រៃឈើក្បាលដំរីភូមិស្រែត្រែង ឃុំក្បាល ដំរី  ស្រុកសំបូរ ខេត្តក្រចេះ។
ក្នុងទិវាដ៏មហានក្ខត្តឬក្សនេះផងដែរ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់  សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណា ចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាសម្តេច ក្រឡាហោម ស ខេងឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេចចៅហ្វាវាំង គង់ សំអុល វរវៀង ជ័យ អធិបតីស្រឹង្គារឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជ វាំងព្រមទាំងឯកឧត្តមលោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា  រដ្ឋសភា និងរាជរដ្ឋាភិបាលឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក  លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ  មន្រ្តីរាជការនៃមន្ទីរ ពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរដែនដី កងកំលាំងប្រដាប់អាវុធ លោកគ្រូ  អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋបានអញ្ជើញចូលរួម យ៉ាងច្រើនកុះករប្រមាណ២៥០០នាក់។
តាមការគ្រោងទុកសម្រាប់រុក្ខទិវា ឆ្នាំនេះមានកូនឈើពូជចម្រុះគ្រញួង  ធ្នង់កកោះអង្កាញ់ សរុបចំនួន១៣៦០០ដើម ដាំនៅលើផ្ទៃដីទំហំ១០ហត  នៃផ្ទៃដីសរុប  ៩៨៧ហត ដែលស្ថិតនៅក្រោម ការគ្រប់គ្រង របស់រដ្ឋបាលព្រៃ ឈើ។
ជាមួយនឹងមនោសញ្ចេតនាអបអរសាទរព្រះរាជពិធីរុក្ខទិវា ទូលព្រះ បង្គំយើងខ្ញុំទាំងអស់គ្នាសូមលំឱនកាយវាចាចិត្តគោរពបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធក្នុងលោក ពិសេសទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះរាជបល្ល័ង្ក ព្រះបារមី អតីតព្រះមហាក្សត្រ ព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ព្រះមហាក្ស ត្រីយានីគ្រប់ព្រះអង្គសូមតាមជួយប្រោះព្រំបីបាច់ថែរក្សាព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិ ខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុតសូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពល្អបរិបូណ៍ព្រះ កាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាង រយព្រះវស្សាដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ ដ៏ត្រជាក់ត្រជុំ សុខដុមរមនារបស់ប្រជារាស្រ្តព្រះអង្គជានិរន្តរ៍រៀងទៅ៕

IMG_0165.JPG

IMG_0169.JPG

IMG_0170.JPG

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!