ព័ត៌មានថ្មី
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល រងខេត្តចំនួន០២រូបនិងនាយករដ្ឋបាល សាលាខេត្តមានការអញ្ជើញចូលរួមលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ.! @ រណ្ដៅដីជម្រៅដ៍ជ្រៅជីកចេញថ្មហួស ក្បាលប្រែត លោក ឧកញ៉ា សាក់ ជីឡៅ មេឈ្មួញដ៍ធំប្រចាំស្រុកអង្គស្នួលខេត្ត កណ្ដាលជីកមិនខ្វល់និងការប៉ះពាល់ ដល់ប្រជាពលរដ្ឋណា?សង្ស័យ អាជ្ញាធរ សមត្ថកិច្ចនិងជំនាញឃុបឃិតជាប្រព័ន្ធ.! @ រថយន្ដដឹកឈើ២គ្រឿងដែលកម្លាំងអាវុធ ហត្ថចាប់បាននៅស្រុកស្នួលខេត្តក្រចេះ​ ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង.! @ កងរាជអាវុធហត្ថលេីផ្ទៃប្រទេសបញ្ជូន ឧកញ៉ា សឹង្ហ សំអុល និងបក្ខពួក២នាក់ ទៀតទៅសាលាដំបូងខេត្តមណ្ឌលគីរី ដេីម្បីសាកសួរបន្តតាមនីតិវិធីច្បាប់.! @ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិ កម្ម​រុក្ខាប្រមាញ់និងនេសាទសម្រេចដក ​តំណែងលោក រី ដាវិន ប្រធានការិយា ល័យសុខភាពសត្វខេត្តត្បូងឃ្មុំបន្ទាប់ ពីកើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិកនិងដោយ សារការដឹកនាំមានភាពមិនប្រក្រតី.! @ លោក ឃួង ស្រេង​ អភិបាល​នៃគណៈ អភិបាលរាជធានី​ភ្នំពេញបើក​កិច្ចប្រជុំ និងដាក់​វិធានការ​រក្សា​សុវត្ថិភាព​សណ្ដាប់ ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យ​កាន់ តែ​ប្រសើរ​​.! @ ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណា ចក្រកម្ពុជា ព្រះ អង្គទ្រង់សព្វព្រះរាជហឬ ទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ព្រះ រាជពិធី រុក្ខទិវា.! @ លោកឧត្តមសេនីយ៍ អេង ហុី អ្នកនាំពាក្ស កងរាជអាវុធហត្ថផ្ទៃប្រទេសថា គណៈកម្មការ ដើម្បីទប់ស្កាត់និងបង្ក្រាបទបល្មើសធនធាន ធម្មជាតិជម្រាបជូន.! @ សម្ដេចតេជោ ហ៊ុន សែនអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់ ប្រទេសកម្ពុជាប្រកបដោយសុវត្តិភាព.! @ ឈ្មួញដឹកជញ្ជូនឈើប៉ែកភាគឦសាន្ត យកឈ្មោះលោក សេង ទៀង ជំនួយការ ផ្ទាល់សម្ដេចតេជោ ហ៊ុន សែន គំរាមកង កម្លាំងសមត្ថកិច្ច​និងជំនាញ.!
Comments Off

ជំងឺគ្រុនឈាមនៅក្នុងរដូវវស្សានេះកើន ឡើងបើធៀបពីលោកប្រធានមន្ទីរពេទ្យ គន្ធបុផ្ផាខេត្តសៀមរាប.!

IMG-20190705-WA0001ខេត្តសៀមរាប៖ក្នុងឆ្នាំ២០១៩នេះករណីជំងឺគ្រុនឈាមបានហក់ ខ្ពស់ជាងឆ្នាំ២០១៨រហូតដល់ទៅជាង៥ដងដោយអ្នកកើតជំងឺ គ្រុនឈាម ពាក់ កណ្តា លឆ្នាំនេះគិតចាប់ពីខែមករាដល់មិថុនា ឆ្នាំ២០១៩នេះមានចំនួនសរុប១៥,០០០ករណីស្លាប់២៤នាក់។

ជាងនេះទៅទៀតជំងឺគ្រុនឈាមនេះមានពេញមួយឆ្នាំតែហក់ខ្ពស់ នៅរដូវវស្សាវ ឬធ្លាក់ភ្លៀងនេះ ។
លោកសាស្ដ្រាចារ្យគីសាន់ទីប្រធានមន្ទីរពេទ្យគន្ធបុប្ផាបានថ្លែងឲ្យ ដឹងនៅថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៩នេះថាក្នុងដើមរដូវភ្លៀងនេះ នឹងមានការកើន ឡើងនូវជំងឺគ្រុនឈាម ដែលគួរឱ្យព្រួយបារម្ដ ដែលយើងអាចចាត់ទុកថាការផ្ទុះនៃជំងឺគ្រុនឈាមបានមកដល់ វគ្គផ្ទុះនៃជំងឺគ្រុនឈាមដែលជាវគ្គនេះក្នុងអំឡុងពេលមួយដ៏វែង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុន ឈាម ព្រោះមានគ្រប់វ័យ ទាំងក្មេង ទាំងមនុស្សចាស់។

តាមការសង្កេតរបស់យើងនៅមន្ទីរពេទ្យគន្ធបុប្ផាគឺលេចក្បាលតាំង ពីដើមឆ្នាំមកម៉្លេះហើយក្រសួងសុខាភិបាលក៏បានត្រៀមរួចហើយ ដែរប៉ុន្ដែទោះបីជាយើងបានត្រៀមលក្ខណៈរួចក៏ដោយការកើនឡើង ពីដើមឆ្នាំរហូតដល់ខែកក្កដានេះជាពិសេសនៅចុងខែឧសភារហូត ដល់ដើមខែនេះមានការហក់ឡើងមានចំនួនច្រើនជាពិសេសនៅមន្ទីរ ពេទ្យគន្ធបុប្ផា ។

ជាងនេះទៅទៀតលោកសាស្ដ្រាចារ្យបន្ដថា«ជារៀងរាល់ថ្ងៃអ្នកជំងឺ ក្រៅនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងភ្នំពេញនិងសៀមរាបមានចំនួនជាង ៤ពាន់ករណីក្នុងមួយថ្ងៃក្នុងចំណោម៤ពាន់នាក់នេះប្រហែល៧០០ នាក់ត្រូវចូលសម្រាកពេទ្យហើយក្នុងចំណោម៧០០នាក់នេះគឺ៣០%- ៣៥%មានរោគសញ្ញាគ្រុនឈាមដែលត្រូវដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យ។

ដូច្នេះយើងសង្កេតឃើញថាមានការកើនឡើងនៅចុងខែមិថុនានិង ដើមសប្ដាហ៍ខែកក្កដានេះ មានចំនួនច្រើន ក៏ប៉ុន្ដែហាក់នៅថេរ, តែទោះជាយ៉ាងណាក្ដីរដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោកសាស្ដ្រាចារ្យ ម៉មប៊ុនហេងបានអញ្ជើញចូលរួមបណ្ដុះបណ្ដាលណែនាំជាបន្ទាន់ ដល់គ្រូពេទ្យរដ្ឋនិងឯកជនស្ដីពីការគ្រប់គ្រងនិងការថែទាំអ្នកជំងឺគ្រុន ឈាមដើម្បីត្រៀមបំរុងសម្រាប់ព្យាបាលអ្នកជំងឺគ្រុនឈាមឱ្យបាន ទាន់ ពេលវេលា ក្នុងរដូវធ្លាក់ភ្លៀងនេះ»។

លោកសាស្ដ្រាចារ្យបញ្ជាក់ថា«ក្នុងរយៈពេល២ថ្ងៃដើមខែកក្កដានេះ ចំពោះករណីថ្មីនៃជំងឺគ្រុនឈាមជាង៥០០នាក់ហើយបើគិតពីដើម ឆ្នាំចាប់ពីខែមករាដល់ចុងខែមិថុនាមានប្រមាណជាង១៥០០នាក់ ដែលសូមឱ្យប្រជាពលរដ្ឋសូមចូលរួមទាំងអស់គ្នាត្រូវសម្អាតបរិស្ថាន ជុំវិញផ្ទះកុំឱ្យមានកន្លែងដក់ទឹកថ្លាដែលជាជម្រកមូសខ្លាដែលជា ភ្នាក់ងារចម្លងជំងឺគ្រុនឈាម » ។

សូមជម្រាបថា គិតពីខែមករាដល់ថ្ងៃទី០១ខែកក្កដាឆ្នាំ២០១៩ ជំងឺគ្រុនឈាមបានសម្រាកនិងជាសះស្បើយនៅមន្ទីរពេទ្យគន្ធបុប្ផា. ភ្នំពេញនិងសៀមរាប(ជ័យវរ្ម័នទី៧សរុបចំនួន១៦១៣៥ករណីស្លាប់ ៣០នាក់ហើយដោយសារជម្ងឺនេះ៕

FB_IMG_1562283788065

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!