ព័ត៌មានថ្មី
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល រងខេត្តចំនួន០២រូបនិងនាយករដ្ឋបាល សាលាខេត្តមានការអញ្ជើញចូលរួមលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ.! @ រណ្ដៅដីជម្រៅដ៍ជ្រៅជីកចេញថ្មហួស ក្បាលប្រែត លោក ឧកញ៉ា សាក់ ជីឡៅ មេឈ្មួញដ៍ធំប្រចាំស្រុកអង្គស្នួលខេត្ត កណ្ដាលជីកមិនខ្វល់និងការប៉ះពាល់ ដល់ប្រជាពលរដ្ឋណា?សង្ស័យ អាជ្ញាធរ សមត្ថកិច្ចនិងជំនាញឃុបឃិតជាប្រព័ន្ធ.! @ រថយន្ដដឹកឈើ២គ្រឿងដែលកម្លាំងអាវុធ ហត្ថចាប់បាននៅស្រុកស្នួលខេត្តក្រចេះ​ ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង.! @ កងរាជអាវុធហត្ថលេីផ្ទៃប្រទេសបញ្ជូន ឧកញ៉ា សឹង្ហ សំអុល និងបក្ខពួក២នាក់ ទៀតទៅសាលាដំបូងខេត្តមណ្ឌលគីរី ដេីម្បីសាកសួរបន្តតាមនីតិវិធីច្បាប់.! @ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិ កម្ម​រុក្ខាប្រមាញ់និងនេសាទសម្រេចដក ​តំណែងលោក រី ដាវិន ប្រធានការិយា ល័យសុខភាពសត្វខេត្តត្បូងឃ្មុំបន្ទាប់ ពីកើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិកនិងដោយ សារការដឹកនាំមានភាពមិនប្រក្រតី.! @ លោក ឃួង ស្រេង​ អភិបាល​នៃគណៈ អភិបាលរាជធានី​ភ្នំពេញបើក​កិច្ចប្រជុំ និងដាក់​វិធានការ​រក្សា​សុវត្ថិភាព​សណ្ដាប់ ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យ​កាន់ តែ​ប្រសើរ​​.! @ ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណា ចក្រកម្ពុជា ព្រះ អង្គទ្រង់សព្វព្រះរាជហឬ ទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ព្រះ រាជពិធី រុក្ខទិវា.! @ លោកឧត្តមសេនីយ៍ អេង ហុី អ្នកនាំពាក្ស កងរាជអាវុធហត្ថផ្ទៃប្រទេសថា គណៈកម្មការ ដើម្បីទប់ស្កាត់និងបង្ក្រាបទបល្មើសធនធាន ធម្មជាតិជម្រាបជូន.! @ សម្ដេចតេជោ ហ៊ុន សែនអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់ ប្រទេសកម្ពុជាប្រកបដោយសុវត្តិភាព.! @ ឈ្មួញដឹកជញ្ជូនឈើប៉ែកភាគឦសាន្ត យកឈ្មោះលោក សេង ទៀង ជំនួយការ ផ្ទាល់សម្ដេចតេជោ ហ៊ុន សែន គំរាមកង កម្លាំងសមត្ថកិច្ច​និងជំនាញ.!
Comments Off

លោក អ៊ី សុខ​ឡេង អភិ បាលក្រុងព្រះ សីហនុនិងលោក ចេង ស្រុង ប្រធាន​ មន្ទីរ​រៀបចំ​ដែនដីនគរូបនីយកម្មនិងសំ ណង់ខេត្ត​ព្រះសីហនុគ្មានទំនួល​រឿង បាក់​រលំ​អគារកម្ពស់​៧​ជាន់​ស្លាប់​និង ​របួស​មនុស្ស​៥៤​នាក់.!

m190626b1ខេត្ត​ព្រះសីហនុ ៖ ករណី រ​លំបាក់​អាគារ​កម្ពស់៧​ជាន់​ស្លាប់​និង​របួសមនុស្សជាង៥០នាក់មហាជនបានរិះគន់ថាគឺអ្នកទទួលខុស ត្រូវក្នុងករណីនេះគឺមិនមែនតែលោកយន្តមីនចៅហ្វាយខេត្តព្រះ សីហនុម្នាក់ឯងនោះទេគឺនៅមានលោកអ៊ីសុខឡេងចៅហ្វាយក្រុង ព្រះសីហនុនិងលោកចេងស្រុងប្រធានមន្ទីររៀបចំដែនដីនគរូប ណីយកម្មនិងសំណង់ប៉ុន្តែក្រោយមកលោកយន្តមីនចៅហ្វាយ ខេត្ត ដឹង កំហុសបានស្នើរសុំទៅសម្តេចតេជោហ៊ុនសែនដោយ ផ្ទាល់ សុំ​លា លែង​ពី​តំណែង ចៅហ្វាយ ខេត្ត ។​ ​

ចំណែកឯលោកអ៊ីសុខឡេងចៅហ្វាយក្រុងព្រះសីហនុនិងលោក ចេងស្រុងប្រធានមន្ទីររៀបចំដែនដីនគរូបណីយកម្មនិងសំណង់ សង្ងំ​ង្ងាត់ឲ្យឈឹង មិន​ទទួល​កំហុសនិង លា ឈប់​ទេ​?​។​
​ជុំវិញ​ករណីបាក់រលំអាគារកម្ពស់៧ជាន់ខេត្តព្រះសីហនុនេះដែរ មហាជន​បាននាំគ្នា​រិះគន់និងបញ្ចេញ​មតិ​ថា កំហុស ធ្ងន់​ជាង​គេ​នៅ ក្នុង​ករណីរ​លំបាក់​អាគា​រកម្ពស់៧​ជាន់បណ្ដាលឲ្យ​មាន​អ្នកស្លាប់​និង​របួស​ជាង​៥០​នាក់​នោះ គឺ​លោក​ អ៊ី សុខ​ឡេង ​ចៅហ្វាយ​ក្រុងព្រះសីហនុ​គឺ ជា​អ្នកទទួលខុសត្រូវ​ខ្លាំង​ជាង​គេ​ផង​ព្រោះថា​កុំថា ឡើយ​តែ​សំ ណង់​អាគា​រ ធំៗ​ខ្ពស់កប់ ពពក​នោះសូម្បី​តែពលរដ្ឋ​សង់​តូប​ឬ​ខ្ទម​រោង​មាន់​ឬ​សង់​ផ្ទះបាយ​ជា​លក្ខណៈ​គ្រួសារ​ក៏​មន្ដ្រីក្រោមឱវាទ​​របស់លោក អ៊ី សុខ​ឡេង មក​សួរនាំ​ដេញដោល​ដែរ ចុះ​ទំរាំ​សំណង់​មហាសាល​ដូច​អាគា​៧ជាន់ជាដើមនោះជឿទេថាម្ចាស់អាចសាងសង់អត់ច្បាប់នោះ? ។​
មហាជនបានរិះគន់​ចំៗទៅ​លោក ចេង ស្រុងប្រធានមន្ទីររៀបចំ​ដែនដី​នគរូបណីយកម្មនិង​សំណង់​ខេត្ត​ព្រះសីហនុ​នោះ​វិញ​គឺ​រិត​តែ​ខ្លាំង​បើ​អស់លោក​ជា​ប្រធា ន​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនេះ​មិន​អនុញាតិ​ច្បាប់​ឲ្យ​ទេ ? សួរថា​ តើ​ម្ចាស់​សំណង់​ទាំងនោះ​ថ្លើមធំ​ហ៊ាន​សង់​បាន​ទេ? ។
​ដូច្នេះ​មជ្ឈដ្ឋាននានាមើល ឃើញថា អ្នកពាក់ព័ន្ធ​សំខាន់​ក្នុង​ហេតុ​ការ​ណ៍រលំ​បាក់​អាគា​រកម្ពស់៧​ជាន់​ដែល​កំពង​ដំណើរការ​សាង សង់​នេះ មិនមែន​មាន​តែ​លោក យន្ដ មីន ចៅហ្វាយខេត្ត​ម្នាក់​ប៉ុណ្ណោះ​ទេ​វា​គួ​រតែ​មានលោក អ៊ី សុខ​ឡេង​ចៅហ្វាយនិង​លោក ចេងស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ក៏​ពាក់ព័ន្ធ​យ៉ាង​ច្បាស់ផងដែរ ចុះ​ហេតុ​អី​អស់លោក​ទាំង​ពីរនោះនៅ​បន្ដ​សម្ងំ​សោយសុខ​ដល់​ណា​ទៀត មិន​មើល​ គម្រូ​លោក​យន្ដ មីន ចៅហ្វាយ ខេត្តគម្រូ លោក​មាន​ទំនួល​ខុស​ត្រូវ​កម្រិតណា គួ​រតែ​យក​គម្រូ​តាម​មន្ដ្រី​ដូច​លោក​យន្ដ មីន​នេះ​កុំ​ចាំ​គេ​ដក​នាំឲ្យ​មាន​ការឈឺចាប់នោះ ។​
​មហាជន​ជាច្រើនបានមើល ឃើញ​ថា​ក្រោយពី​មាន​ឧបទ្ទវហេតុ​នេះ​កើតឡើង លោក​ យន្ដ​ មីន ចៅហ្វាយខេត្តព្រះសីហនុបាន​ប្រកាស​លាលែង​ពី​តំណែង​បែបនេះ គេ​មាន​ការគោរព​កោត​ស​សើរ​ចំពោះ​ភាព​ជា​អ្នកទទួល​​ខុស​ត្រូវ​របស់លោក​ខ្លាំងណាស់ តែមន្ដ្រីជំនាញខ្លះនិងចៅហ្វាយក្រុងខ្លះវិញដែលហាក់សម្ងំស្ងៀម​ដូចអណ្ដើកក្នុងស្នូកពេលមានព្យុះភ្លៀង?តើមហាជនអាចទទួល យក​បាន​ដែរ​ឬទេបើរបៀបនឹង?​។​
​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​២២​មិថុនា មាន​ហេតុ​ការបាក់​រលំ​អគារ កម្ពស់​៧​ជាន់​សាងសង់​ដោយ ក្រុមហ៊ុន ចិន បណ្តាល​ឲ្យ សង្កត់ កម្មករ ខ្មែរ ប្រុស ស្រី ចំនួន​៥៤​នាក់​ហើយក្នុងនោះ (​ស្លាប់​២៨​នាក់ ស្រី​៤​នាក់​) (​របួស​២៦​នាក់ ស្រី​២​នាក់​)៕

IMG_9061-300x200

m1906251j

m1906251c

m190626b2

m190626b3

Filed in: សង្គម

Recent Posts

Bookmark and Promote!