ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុន ហេង បានសម្រេចឲ្យបិទ សណ្ឋាគារភ្នំពេញរយៈពេល២ថ្ងៃ ដោយហេតុផលអគ្គនាយក ពន្ធនាគារបានទៅហាត់ប្រាណនិងហែលទឹកនៅទីនោះកាលពីរសៀលទី២៣ខែវិច្ឆិកា ឆ្នាំ២០២០យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា .! @ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញ ជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិក ក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ចំនួន១៥៣នាក់.! @ កម្មករសំណង់២៧គ្រួសាររងគ្រោះដោយទឹកជំនន់ ទឹកភ្លៀងទទួលបានអំណោយសង្រ្គោះពីសាខាកាក បាទក្រហមកម្ពុជា ខេត្តកណ្ដាល.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធមជ្ឈមណ្ឌល កម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកនេះ.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី២៧ឆ្នាំនៃទិវាប្រកាសឱ្យ ប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា.! @ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខ្លឹមសារជំនួប តាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ គណបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម.! @ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងបើក កិច្ចប្រជុំ មានការចូលរួម អភិបាលរង លោក លោកស្រី នាយក នាយករងរដ្ឋបាលនិងមន្រ្តីកងកម្លាំងទាំងបី ប្រភេទថ្នាក់ដឹកនាំច្រើនទៀតក្នុងខេត្តព្រៃវែង.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ខុសច្បាប់ដុះស្លែស្ថិត នៅក្នុងភូមិឈើទឺន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបំរើក្រុមញៀនល្បែងដោយមិនខ្វល់ សារាចរណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យ ការពារនៃការរីករាលដាលឆ្លងជំងឺកូវីដ ១៩.! @ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដឹកនាំមន្រ្តី ជាន់ខ្ពស់ប្រារព្វពិធីសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ដាក់ឲ្យដំណើរការជាផ្លូវការនៅអគារថ្មីនៃទីស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា អបអរសាទរថ្ងៃកំណើ​តគណ បក្សប្រជា​ជនកម្ពុជាខួប​លើកទី៦៩.!
Comments Off on រណ្តៅ​ដី​ខ្នា​​ត​យក្ស​ដ៏ធំដែលជ្រកក្រោម ស្លាកទឹកស្អាតរបស់​លោកឧកញ៉ា ម៉ៅ សុផល នៅ​ជួរកង​អង្គរក្សជីក​ជម្រៅ​ដល់​ ក្បាល​ប្រែត​កំពុង​បង្ក​ភាព​ភ័យ​ខ្លាច​ដល់ ដល់ប្រជាពលរដ្ឋ .!

រណ្តៅ​ដី​ខ្នា​​ត​យក្ស​ដ៏ធំដែលជ្រកក្រោម ស្លាកទឹកស្អាតរបស់​លោកឧកញ៉ា ម៉ៅ សុផល នៅ​ជួរកង​អង្គរក្សជីក​ជម្រៅ​ដល់​ ក្បាល​ប្រែត​កំពុង​បង្ក​ភាព​ភ័យ​ខ្លាច​ដល់ ដល់ប្រជាពលរដ្ឋ .!

suysemខេត្តកណ្តាល៖ប្រភពប្រជាពលរដ្ឋដែលរស់នៅក្បែររណ្ដៅដីនោះ បានបង្ហើបឲ្យដឹងថា ដោយខ្លាច​អំណាច​របស់ថៅកែ​អាជីវ កម្ម​ទឹកស្អាត​នៅឃុំសៀម រាម ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តាល ដែលមាន​ថៅកែឈ្មោះឧកញ៉ា ម៉ៅ សុផល ធ្វើអោយមន្រ្តីពាក់ ព័ន្ធមួយចំនួនរួមមានក្រសួងរ៉ែនិងថាមពល-ក្រសួងឧស្សាហ៍កម្ម និងសិប្បកម្ម-ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរួញដូចជាដោយ ធ្វើមិនដឹងមិនលឺពីការជីកយកអាចម៍ដីយកទៅលក់យ៉ាងអាណា ធិបត្យ រហូតមានទំហំធំ និងជម្រៅជ្រៅមហិមាដល់ក្បាលប្រែត ។

អ្នកដែលរកស៊ីជីកដី លក់ដូចគ្នា បានសសើរមិនដាច់ពីមាត់ថា មកពីគេមានខ្សែ ទុយោធំៗ ធ្វើអ្វីៗ មិនចេះខុសនោះឡើយ ។
រណ្តៅដីខ្នាតយក្សរបស់លោកឧកញ៉ាម៉ៅសុផលនេះបានបង្កបញ្ហា ជាច្រើនដល់ប្រជាពលរដ្ឋរស់នៅក្បែរផ្លូវចេញ-ចូលដែលក្រុមឡាន នេះបានងើបដឹកជញ្ជូនចាប់ពីម៉ោង៤ភ្លឺរហូតដល់ម៉ោង៩យប់។

ឡានរបស់ពួកគេភាគច្រើនមិនមានស្លាកលេខរឺមានតែពីមុខពី ក្រោយអត់ ។

នេះគេហៅថា អាណាធិតេយ្យ មិនយល់ដល់អារម្មណ៏ប្រជាជន ក៏ដូចផ្លូវជាលេខ២រួមនឹងស្ពានមួយចំនួនបានបាក់ស្រុតជាច្រើន កន្លែង ។

​ មួយវិញទៀតរណ្តៅដីនេះបានផលប៉ះពាល់ដល់ដីស្រែអ្នកជិត ខាងដែលធ្វើឲ្យប្រជាជនបង្ខំចិត្តលក់ទៅអោយថៅកែនេះក្នុងតំ លៃថោកបំផុត ។
ប្រភពស្និតនឹងក្រសួងរ៉ែនិងថាមពលបានបង្ហើបថាកាលពីពេល ថ្មីកន្លងទៅមានខាងក្រសួងពាក់ព័ន្ធបានចុះទៅពិនិត្យនឹងបាន ផាកពិន័យអោយបង់ពន្ធជូនរដ្ឋរហូតដល់ខ្ទង់លានដុល្លាឯណោះ ។

តែមិនដឹងថាគេបង់របៀបណាទើបថៅកែដ៏មានអំណាចនេះមាន លទ្ធភាព ជីកបន្ត យ៉ាងរលូនដូច្នេះ ?តាមសំដី លោក ហេង ចាន់ធួន រដ្ឋលេខាធិការ ក្រសួងរ៉ែ និង ថាមពលបានបញ្ជាក់ថា រណ្តៅដីលោកឧកញ៉ាម៉ៅសុផលនេះមានច្បាប់អាជីវកម្មទឹកស្អាត ពីក្រសួងឧស្សាហ៍កម្ម និង សិប្បកម្ម ។

ដូច្នេះក្រសួង រ៉ែ និង ថាមពលមានលទ្ធភាពត្រឹមតែរាយការណ៍ ទៅក្រសួង សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ប្រសិនបើ លោកឧកញ៉ា ម៉ៅ សុផល ជីកយកអាចម៍ដីយកទៅលក់ ។

លោកបន្តថា ដោយសារវាជាន់ដានគ្មាសមត្ថកិច្ចដូច្នេះក្រសួងរ៉ែ និង ថាមពល មិនអាចចេញ ច្បាប់អោយគាត់នោះទេ ។
ដោយឡែកសំរាប់ចំងល់ប្រជាពលរដ្ឋឯណោះវិញបានសួរទៅ ក្រសួងពាក់ព័ន្ធថាតើបានចេញច្បាប់ឲ្យលោកឧកញ៉ាម៉ៅសុផល ជីកអាងស្តុកទឹកដើម្បីផលិតទឹកស្អាតមានទំហំប៉ុន្មាន និង ជំរៅ ប៉ុន្មាន ? ចុះបើ លោកឧកញ៉ា ម៉ៅសុផលធ្វើហួសកំរិតនៃច្បាប់ តើត្រូវមានវិធានការណ៍ច្បាស់លាស់យ៉ាងដូចម្តេចរឺមួយត្រូវរ៉ូវគ្នា ជាប្រព័ន្ធ រួចទៅហើយទេដឹង ? ។

ពាក់ព័ន្ធនូវការរិះគន់ខាងលើគេហទំព័រ(www.ckrnews.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោកឧញ៉ាម៉ៅសុផល រាល់ម៉ោងធ្វើការ៕

n021

r190613c2

Filed in: សង្គម

Recent Posts

Bookmark and Promote!