ព័ត៌មានថ្មី
រដ្ឋបាលខណ្ឌសែនសុខបានដង្ហែអង្គកឋិទាន សាមគ្គីទៅកាន់វត្តឃ្មួញអញ្ជើញចូលរួមលោក ម៉ប់ សារិន អនុប្រធានគណៈ កម្មការគណ បក្សប្រជាជនកម្ពុជា.! @ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បញ្ជា​ការ​ សេនាធិការ​កងរាជអាវុធហត្ថជំនាន់​ទី​ ១​ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា.! @ លោក ពេជ្រ ប៊ុនធិន រដ្ឋ មន្ត្រីក្រសួងមុខ ងារសាធារណៈនិងលោក វ៉ា ថនអភិបាល នៃអភិបាលខេត្តក្រចេះជួបសំណេះសំណាល ជាមួយសាស្ត្រាចារ្យនិងចែកជូនរង្វាន់លើក ទឹកចិត្តដល់សិស្សនិទ្ទេសAនិងB.! @ រដ្ឋបាលសាលាខេត្តកំពតបញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក ​ក្បាលរ​មាស​ជា​បន្ទាន់​​ព្រោះមានជនមួយចំនួន រំលោភយក.! @ រដ្ឋបាលសាលាខេត្តកែប​កោះប្រជំុណែ នាំគ្រប់មន្ទីរជុំវិញខេត្តចូលរួមធ្វើអនាម័យ កែលំអរសោភ័ណ្ឌភាពដើម្បីត្រៀមទទួល ភ្លៀវទេសចរណ៍មកកំសាន្ត​ក្នុងឱកាស បុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ.! @ បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.! @ លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.! @ ស្រុក​ចំនួន​២ក្នុងចំណោមស្រុក ក្រុង ទាំង៦នៃខេត្តក្រចេះរងផលប៉ះពាល់ ដែលបាក់ច្រាំងទន្លេ.! @ លោក ជាវ តា​យ អភិបាលនៃគណៈ អភិបាលខេត្តកំពតដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៩ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ.! @ កម្លាំង​ អធិការ នគរបាលស្រុកកំពង់ត្រាច សហការជាមួយការរិយាល័យគ្រឿងញៀន​ ខេត្ត​ចាប់ជនសង្ស័យ៧នាក់និងវត្ថុតាំងថ្នាំ ញៀនមួយចំនួនធំ.!
Comments Off

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិ កម្មរុក្ខាប្រមាញ់និងនេសាទបាន​ទទួល ​ជួប​ក្រុមការងារ​ស្រាវជ្រាវ​នៃ​អង្គភាព​ដើម្បី​ គាំទ្រ​កា​រវិន​យោគ​វិស័យ​កសិកម្មក្នុងក្រម ខ័ណ្ឌ​ASPlRE នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ធ កិច្ចជាតិ​.!

r190620d4​ភ្នំពេញ ៖​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ០៣​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ត្រូវនឹងថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៩លោករដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ក្រុមការងារ​ស្រាវជ្រាវ​នៃ​អង្គភាព​   គ្រប់គ្រង​គម្រោង​ដើម្បី​គាំទ្រ​ការវិនិយោគ​វិស័យ​កសិកម្ម ក្នុង​  ក្របខ័ណ្ឌ ASPIRE នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ដែល​ដឹកនាំ​ដោយ​លោក រស់ សីល​វ៉ា​។

ជំនួប​ប្រឹក្សា​យោបល់​នា​ពេល​នេះ​មានបំណង​សិក្សា​ស្វែង​យល់​បន្ថែម​អំពី “​ការពិនិត្យ​ឡើងវិញ​លើ​ការវិនិយោគ​វិស័យ​កសិកម្ម​នៅកម្ពុជា”ធ្វើការវាយតម្លៃលើទំហំវិនិយោគដោយរាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន ម៉ូ​ដែល គោលនយោបាយ និង​យុទ្ធសាស្ត្រ​នៃ​ការវិនិយោគ​។
​មានមតិ​ស្វាគមន៍ លោក វេង សាខុនរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់​ចំពោះ​ពេល វេលា និង​សុច្ឆន្ទៈ​របស់​ក្រុម ប្រឹក្សា​សេដ្ឋកិច្ចជាតិ​ដែលមានបំណង់ចង់សិក្សានិងស្រាវជ្រាវបន្ថែមលើការវិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នា​ពេល​នេះ​។

តប​តាម​គោលបំណង​របស់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច លោករដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​ក្រុម​ការងារ​យ៉ាង​លម្អិត​ពី​ការ​វិវឌ្ឍន៍​រីកចម្រើន​ពី​ដំណាក់ កាល​មួយ មក​ដំណាក់ កាល​មួយ​ក្នុង​វិស័យ​កសិកម្ម គោលនយោបាយ បរិយាកាស សក្តានុពល ឱកាស បញ្ហា​ប្រឈម និង​យន្តការ ឬ​នីតិវិធី​ដោះ ស្រាយ​ទាំង​រយ​:​ពេល​ខ្លីនិង​រយ​:​ពេល​វែង​ដែល​វិស័យ​នេះ​បាននិងកំពុង​ជួបប្រទះ​។

ក្រៅពីនេះលោករដ្ឋមន្ត្រីក៏បានជ្រាបជូនភ្ញៀវផងដែរអំពីបច្ចុប្បន្ន ភាព​នៃ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​ដែល​ក្រសួង​កំពុង​ខំ​ប្រឹង​ជំរុញ​គឺ​ការ កែច្នៃ និង​នាំចេញ ដោយ​អនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ទំនើប ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យាការធ្វើកសិពាណិជ្ជកម្ម​សំដៅ​ដល់​ការ ផលិត​ផលិតផល​ដែល​មាន​គុណភាព អនាម័យ និង​ភូតគាម​អនាម័យឆ្លើយតមតាមតម្រូវការទីផ្សារក្នុងស្រុកនិង​ទីផ្សារ​នាំចេញ​។

លោកក៏បានបន្ថែមទៀតថាដើម្បីឲ្យគោលនយោបាយនេះទទួល បាន​នូវ​លទ្ធផល​កាន់តែ​ជោគជ័យ និង​ប្រកបដោយ​និរន្តរភាពគឺ​ទាមទារ​ឲ្យមាន​ការគាំទ្រនិងកិច្ចសហការអនុវត្តពេញលេញនិង​មានប្រសិទ្ធភាពខ្ពស់ជាមួយវិស័យឯកជនដៃគូអភិវឌ្ឍសហគមន៍​កសិកម្មនិងជាពិសេសស្ថាប័នពាក់ព័ន្ធទៅតាមតួនាទីនិងភារកិច្ច​ដែលទាំងអស់នេះជាធាតុចូលដ៏សំខាន់ក្នុងការគាំទ្រដល់ការវិនិ យោគ​លើ​វិស័យ​កសិកម្ម​ឲ្យមាន​ការអភិវឌ្ឍ​រីកចម្រើ​ន​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត​។​
​ទទួលបាន​អនុ​ស​សន៍​ពី​លោករដ្ឋមន្ត្រី លោក រស់ សីល​វ៉ា និង​ក្រុម​ការងារ​បាន​ថ្លែង អំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ធាតុ​ចូលសំខាន់ៗដែលលោករដ្ឋមន្ត្រីបានផ្តល់ជូននាពេលនេះហើយ​ក្រុមការងារថានឹងយកលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះទៅរៀប ចំ​ចង​ក្រ​ជា​ឯកសារ​សម្រាប់​ជា​ធាតុ​ចូល​ទុកជា​ត្រីវិស័យ​សម្រាប់​រៀបចំ​ក្របខ័ណ្ឌ​ម៉ូ​ដែល​នៃ​ការវិនិយោគ​មួយ​មាន​យន្តការ​អនុវត្ត​ច្បាស់លាស់សម ស្របនិង​មានប្រសិទ្ធភាព​៕

r190620d1

r190620d2

r190620d3

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!