ព័ត៌មានថ្មី
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខ្លឹមសារជំនួប តាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ គណបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម.! @ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងបើក កិច្ចប្រជុំ មានការចូលរួម អភិបាលរង លោក លោកស្រី នាយក នាយករងរដ្ឋបាលនិងមន្រ្តីកងកម្លាំងទាំងបី ប្រភេទថ្នាក់ដឹកនាំច្រើនទៀតក្នុងខេត្តព្រៃវែង.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ខុសច្បាប់ដុះស្លែស្ថិត នៅក្នុងភូមិឈើទឺន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបំរើក្រុមញៀនល្បែងដោយមិនខ្វល់ សារាចរណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យ ការពារនៃការរីករាលដាលឆ្លងជំងឺកូវីដ ១៩.! @ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដឹកនាំមន្រ្តី ជាន់ខ្ពស់ប្រារព្វពិធីសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ដាក់ឲ្យដំណើរការជាផ្លូវការនៅអគារថ្មីនៃទីស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា អបអរសាទរថ្ងៃកំណើ​តគណ បក្សប្រជា​ជនកម្ពុជាខួប​លើកទី៦៩.! @ សម្តេចតេជោ ហ៊ុន សែន ចុះទៅពិនិត្យមើលការដ្ឋាន សាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីស្ថិតនៅ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល.! @ សង្វៀន មាន់ជល់ បៀអាប៉ោង ខុសច្បាប់នៅ ក្នុងចំការស្វាយចន្ទីស្ថិតនៅក្នុងភូមិទើតឃំុឃ្លើន ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបើកបំរើក្រុមអ្នកញៀន ល្បែងមិនខ្វល់សារាចរណ៍ណែនាំរបស់ប្រមុខរាជ រដ្ឋាភិបាលការពារការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ .! @ សង្វៀន​ ជល់មា​ន់ បៀ អា​ប៉ោងខុសច្បាប់ស្ថិតក្នុងដីឡូតិ៍ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យបើកលេងមិន ខ្វល់និងសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារជំងឺកូវីដ១៩ ខណៈអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន សម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.!
Comments Off on ពិធីប្រារព្ធ​ខួប​៤២​ឆ្នាំទិវា​ចងចាំ​ដំណើរ​ ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជ សាសន៍ «​ប៉ុល ពត​»នៅ​តំបន់​កោះ​ថ្ម ឃុំ​ទន្លុ​ង​ស្រុក មេមត់ ខេត្តត្បូងឃ្មុំក្រោម អធិបតីភាពសម្ដេចវិជ័យសេនា ទៀ បាញ់.!

ពិធីប្រារព្ធ​ខួប​៤២​ឆ្នាំទិវា​ចងចាំ​ដំណើរ​ ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជ សាសន៍ «​ប៉ុល ពត​»នៅ​តំបន់​កោះ​ថ្ម ឃុំ​ទន្លុ​ង​ស្រុក មេមត់ ខេត្តត្បូងឃ្មុំក្រោម អធិបតីភាពសម្ដេចវិជ័យសេនា ទៀ បាញ់.!

 

r190620c2ត្បូងឃ្មុំ៖នៅព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៩នេះសម្ដេចវិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ជាតិ   តំណាង សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​  គណៈប្រតិភូ​ក្រសួង​ការពារជាតិ ប្រារព្ធ​ខួប​៤២​ឆ្នាំ ទិវា​ចងចាំ​   ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ «​ប៉ុល   ពត​» (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩) នៅ​តំបន់​កោះ​ថ្ម ឃុំ​ទន្លុ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឥស្សរ:ជនជាន់ខ្ពស់​តាមបណ្តាក្រសួងស្ថាប័ននានាលោកជាសុផារ៉ាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយ កម្មនិងសំណង់លោកវងសូត រដ្ឋមន្ត្រី​ក្រសួង​សង្គម កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ត្បូងឃ្មុំព្រមទាំង សមាជិក​ក្រុម ប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក​លោកស្រី ថ្នាក់ដឹកនាំ​តាម​បណ្តា​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ត្បូងឃ្មុំកងកម្លាំង​ទាំង​៣​ប្រភេទ លោកគ្រូ​អ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​
​នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​តិអ្នកនាំពាក្យក្រសួងការពារជាតិ បាន​អះអាង​ថា ទីតាំង​កោះ​ថ្ម ឃុំ​ទន្លូ​ង ស្រុក​មេមត់គឺជាចំណុច​ចាប់ផ្តើមដំបូងបង្អស់នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​៤២​ឆ្នាំ​មុន​នោះសមមិត្តហ៊ុនសែន (​សម្តេច​តេជោ ហ៊ុន សែន​) និង​កម្មាភិបាល​ដ៏​ទុកចិត្ត​៤​រូប គឺ​លោក នុ​ច ថន​, ញឹក ហួន​, ស៊ូ គីម​ស្រ៊ាង និង វ៉ាប៉ោអ៊ានបាន​ភៀសខ្លួនទៅកាន់ប្រទេសវៀតណាមដើម្បីស្វែងរកជំនួយឧបត្ថម្ភ​ក្នុងការរំដោះជាតិកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត

។ការប្រារព្ធខួប៤២ឆ្នាំទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបប​ប្រល័យ​ពូជសាសន៍ «​ប៉ុល ពត​»គឺចង់រម្លឹកនូវប្រវត្តិសាស្ត្រដ៏ជូរ​ចត់ ក្នុង​ការបូជា​សាច់​ស្រស់​ឈាម​ស្រស់​របស់​ សម​មិត្ត ហ៊ុន សែន និង​សម​មិត្ត​ផ្សេងៗទៀត ប្រាប់​ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យដឹង និង​ចងចាំ​បន្ថែមទៀត​។​
​នៅក្នុងឱកាសនេះដែរសម្ដេចវិជ័យសេនាទៀបាញ់ឧបនាយករដ្ឋ មន្ត្រីក្រសួងការពារជាតិនឹងរៀបចំពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​ផ្លូវ​ប្រវត្តិសាស្ត្រ​សម្តេច​តេជោ​» ដែល​ជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មាន​ប្រវែង​៩,៩០០​ម៉ែត្រ​, ធ្វើ​ពិធី​រំ​ឮ​ក​គុណ គោរព​ព្រះ​ភូមិ ទេព​បង្ហាញផ្លូវ ទេវតា​ថែរក្សា​ទឹកដី​, ពិធី​ដាំ​ដើម​ជ្រៃ ជា​និមិត្តរូប​។ បន្ទាប់មក​លោក នឹង​គណៈប្រតិភូ​ធ្វើដំណើរ​តាម​រថយន្ត​ផ្ទាល់ខ្លួន​ចេញពី​សាលា​បឋមសិក្សា ប៊ុន រ៉ានី ហ៊ុន​សែន​កោះ​ថ្ម ទៅកាន់​ព្រំប្រទល់​កម្ពុជា​-​វៀតណាម ចំណុច​អាង​ដាច់ X16 «​ដើម​ត្រ​យឹង​» និង​ធ្វើ​ពិធី​ទាញ​ស្បៃ​សម្ពោធ​ដាក់ តាំង​ផ្ទាំង​សិលាចារឹក នៅ​ចំណុច​អាង​ដាច់​X16 «​ដើម​ត្រ​យឹង​»​។​
«ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជ សាសន៍ ប៉ុល ពត​» ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​រាល់​ឯកសារ​នានារបស់សមមិត្តហ៊ុនសែនពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់​ជីវិត ដើម្បី​ជាតិ​មាតុភូមិ​ត្រូវបាន​ឆ្លាក់​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ដើម្បី​ទុក​ឱ្យ​កូនចៅ ជំនាន់​ក្រោយ​បាន​សិក្សា​រៀន សូត្រនិងចងចាំនូវ​ប្រវត្តិ​សាស្ត្រមួយ​នេះ​៕

r190620c1

r190620c3

r190620c4

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!