ព័ត៌មានថ្មី
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល រងខេត្តចំនួន០២រូបនិងនាយករដ្ឋបាល សាលាខេត្តមានការអញ្ជើញចូលរួមលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ.! @ រណ្ដៅដីជម្រៅដ៍ជ្រៅជីកចេញថ្មហួស ក្បាលប្រែត លោក ឧកញ៉ា សាក់ ជីឡៅ មេឈ្មួញដ៍ធំប្រចាំស្រុកអង្គស្នួលខេត្ត កណ្ដាលជីកមិនខ្វល់និងការប៉ះពាល់ ដល់ប្រជាពលរដ្ឋណា?សង្ស័យ អាជ្ញាធរ សមត្ថកិច្ចនិងជំនាញឃុបឃិតជាប្រព័ន្ធ.! @ រថយន្ដដឹកឈើ២គ្រឿងដែលកម្លាំងអាវុធ ហត្ថចាប់បាននៅស្រុកស្នួលខេត្តក្រចេះ​ ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង.! @ កងរាជអាវុធហត្ថលេីផ្ទៃប្រទេសបញ្ជូន ឧកញ៉ា សឹង្ហ សំអុល និងបក្ខពួក២នាក់ ទៀតទៅសាលាដំបូងខេត្តមណ្ឌលគីរី ដេីម្បីសាកសួរបន្តតាមនីតិវិធីច្បាប់.! @ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិ កម្ម​រុក្ខាប្រមាញ់និងនេសាទសម្រេចដក ​តំណែងលោក រី ដាវិន ប្រធានការិយា ល័យសុខភាពសត្វខេត្តត្បូងឃ្មុំបន្ទាប់ ពីកើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិកនិងដោយ សារការដឹកនាំមានភាពមិនប្រក្រតី.! @ លោក ឃួង ស្រេង​ អភិបាល​នៃគណៈ អភិបាលរាជធានី​ភ្នំពេញបើក​កិច្ចប្រជុំ និងដាក់​វិធានការ​រក្សា​សុវត្ថិភាព​សណ្ដាប់ ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យ​កាន់ តែ​ប្រសើរ​​.! @ ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណា ចក្រកម្ពុជា ព្រះ អង្គទ្រង់សព្វព្រះរាជហឬ ទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ព្រះ រាជពិធី រុក្ខទិវា.! @ លោកឧត្តមសេនីយ៍ អេង ហុី អ្នកនាំពាក្ស កងរាជអាវុធហត្ថផ្ទៃប្រទេសថា គណៈកម្មការ ដើម្បីទប់ស្កាត់និងបង្ក្រាបទបល្មើសធនធាន ធម្មជាតិជម្រាបជូន.! @ សម្ដេចតេជោ ហ៊ុន សែនអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់ ប្រទេសកម្ពុជាប្រកបដោយសុវត្តិភាព.! @ ឈ្មួញដឹកជញ្ជូនឈើប៉ែកភាគឦសាន្ត យកឈ្មោះលោក សេង ទៀង ជំនួយការ ផ្ទាល់សម្ដេចតេជោ ហ៊ុន សែន គំរាមកង កម្លាំងសមត្ថកិច្ច​និងជំនាញ.!
Comments Off

អាជ្ញាធរ សមត្ថកិច្ច និងជំនាញស្រុក~ ខេត្តឃុបឃិតបើកភ្លើងខៀវឲ្យឈ្មួញដុះ ស្លែ ឈ្មោះ ភារម្យ និងឈ្មោះ ភារ៉ាត់ ដឹក ជញ្ជូនឈើដើម្បីផលប្រយោជន៍.!

5ក្រចេះ៖មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្ត ក្រចេះបានឲ្យដឹងថាមួយរយៈចុងក្រោយនេះមេឈ្មួញភារម្យនិង​ ភា​រ៉ាត់ បង្កើន​សកម្មភាព​ដឹកជញ្ជូន​ ឈើ​តាម​រថយន្ត​ សាំ​យ៉ុង ជា ច្រើនគ្រឿង និង​រថយន្ត​កែច្នៃ​ពី​តំបន់ ​ស្រែ​ស្បូវ ខេត្តក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំចូលទៅខេត្តព្រៃវែងដោយគ្មានមន្ត្រីជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ពួកគេ​ទេ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់បាន​បញ្ជាក់ថាឈ្មួញ២នាក់បងប្អូននេះតែងរត់ការកញ្ចក់បើកផ្លូវជាមុន​ ទើបអាចដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងសុខស្រួលហើយ​សមត្ថកិច្ចតាមដងផ្លូវក្នុងខេត្តក្រចេះខេត្តត្បូងឃ្មុំនិងខេត្តព្រៃវែង បានចាត់ទុក​ពួកគេ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​។

មានការ​កត់សម្គាល់ថា កន្លងមក​សមត្ថកិច្ច​ក្នុង​ខេត្តក្រចេះ និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំធ្លាប់​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកឈើ​មួយ ចំនួន​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើប៉ុន្តែសម្រាប់ឈ្មួញឈ្មោះ ភារម្យនិងឈ្មោះភារ៉ាត់តែងគេចផុតពីការបង្ក្រាបដោយសាឈ្មួញ ទាំងនេះចេះ វេទមន្ទសិល្ប៍។
សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត ក្រចេះ បាន​ឲ្យ​ដឹងថា ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ បន្ត សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​កែច្នៃចេញពីតំបន់ស្រែស្បូវទៅចែកចាយតាមដេប៉ូក្នុងខេត្តព្រៃវែង យ៉ាង​រលូន​។

មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកសំបូរក៏ដូចជាមន្ត្រីរដ្ឋបាលព្រៃឈើ​នៅ​ក្រុង​ក្រចេះ ព្រមទាំង​លោក ទ្រី សុភ័ក្ត្រប្រធានមន្ទីរកសិកម្ម​ខេត្ត ក្រចេះ មិន​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះភារ៉ាត់នោះទេព្រោះខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន។

ផ្ទុយទៅវិញមន្ត្រីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ គឺជាអ្នកឃុបឃិតឲ្យឈ្មួញឈ្មោះភារម្យនិងឈ្មោះភារ៉ាត់ដឹកជញ្ជូន​ឈើពីខេត្តក្រចេះឆ្លងកាត់ខេត្តត្បូងឃ្មុំទៅចែកចាយតាមដេប៉ូក្នុង​ខេត្តព្រៃវែង យ៉ាង​ស្រួលៗ​។
មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តក្រចេះបានលើកឡើងថាចាប់ តាំងពីលោកទ្រីសុភ័ក្ត្រទទួលបានតំណែងជាប្រធានមន្ទីរកសិកម្ម​ខេត្តក្រចេះរួចមកគឺបទល្មើសព្រៃឈើក្នុងខេត្តក្រចេះពុំមានការ ថយចុះគួរឲ្យកត់សម្គាល់នោះទេហើយលោកវ៉ាថនអភិបាលខេត្ត​ក្រចេះបែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

ដូច្នេះហើយទើបឈ្មួញឈ្មោះភារម្យនិងឈ្មោះភារ៉ាត់អាចបន្តស កម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​កែច្នៃ​ពី​តំបន់ស្រែស្បូវខេត្តក្រចេះឆ្លងកាត់ខេត្តត្បូងឃ្មុំចូលទៅចែកចាយ​តាម​ដេប៉ូ​ជាច្រើន​កន្លែង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ក៏ដូចជាមេរដ្ឋបាលព្រៃឈើខេត្ត​ត្បូងឃ្មុំបាន​រក្សា​ភាព​ស្ងៀម ស្ងាត់​ក្នុងខណៈដែល​ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ កំពុងតែបន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​។

រីឯលោកសាន្តប៊ុនថានមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងជាគណៈកម្មាការបង្រ្កាបបទល្មើសធនធានធម្មជាតិខេត្តក្រចេះ រក្សាភាពស្ងៀមស្ងាត់ចាំទទួលប្រយោជន៍ផងដែរ។

ពាក់ព័ន្ធនូវការរិគន់ខាងលើគេហទំព័រ(www.ckrnews.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីអាជ្ញាធរសមត្ថកិច្ចនិង ជំនាញ ពាក់ព័ន្ធ រាល់ម៉ោងធ្វើការ៕

IMG-20190616-WA0000

FB_IMG_1553512829815

6

Filed in: សង្គម

Recent Posts

Bookmark and Promote!