ព័ត៌មានថ្មី
រដ្ឋបាលខណ្ឌសែនសុខបានដង្ហែអង្គកឋិទាន សាមគ្គីទៅកាន់វត្តឃ្មួញអញ្ជើញចូលរួមលោក ម៉ប់ សារិន អនុប្រធានគណៈ កម្មការគណ បក្សប្រជាជនកម្ពុជា.! @ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បញ្ជា​ការ​ សេនាធិការ​កងរាជអាវុធហត្ថជំនាន់​ទី​ ១​ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា.! @ លោក ពេជ្រ ប៊ុនធិន រដ្ឋ មន្ត្រីក្រសួងមុខ ងារសាធារណៈនិងលោក វ៉ា ថនអភិបាល នៃអភិបាលខេត្តក្រចេះជួបសំណេះសំណាល ជាមួយសាស្ត្រាចារ្យនិងចែកជូនរង្វាន់លើក ទឹកចិត្តដល់សិស្សនិទ្ទេសAនិងB.! @ រដ្ឋបាលសាលាខេត្តកំពតបញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក ​ក្បាលរ​មាស​ជា​បន្ទាន់​​ព្រោះមានជនមួយចំនួន រំលោភយក.! @ រដ្ឋបាលសាលាខេត្តកែប​កោះប្រជំុណែ នាំគ្រប់មន្ទីរជុំវិញខេត្តចូលរួមធ្វើអនាម័យ កែលំអរសោភ័ណ្ឌភាពដើម្បីត្រៀមទទួល ភ្លៀវទេសចរណ៍មកកំសាន្ត​ក្នុងឱកាស បុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ.! @ បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.! @ លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.! @ ស្រុក​ចំនួន​២ក្នុងចំណោមស្រុក ក្រុង ទាំង៦នៃខេត្តក្រចេះរងផលប៉ះពាល់ ដែលបាក់ច្រាំងទន្លេ.! @ លោក ជាវ តា​យ អភិបាលនៃគណៈ អភិបាលខេត្តកំពតដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៩ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ.! @ កម្លាំង​ អធិការ នគរបាលស្រុកកំពង់ត្រាច សហការជាមួយការរិយាល័យគ្រឿងញៀន​ ខេត្ត​ចាប់ជនសង្ស័យ៧នាក់និងវត្ថុតាំងថ្នាំ ញៀនមួយចំនួនធំ.!
Comments Off

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួប ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ផុតអាណត្តិប្រ ចាំកម្ពុជា នៅ វិមានសន្តិភាព.!

FB_IMG_1560922874265ភ្នំពេញ៖នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានអញ្ជើញទទួលជួបលោកIngoKarsten អគ្គរដ្ឋទូតអាល្លឺម៉ង់ ដើម្បីជួបសំដែងការគួរសម និងជម្រាបលា បន្ទាប់ពីលោកបានចប់អណត្តិបេសកកម្មការងារនៅកម្ពុជា។

នៅក្នុងជំនួបព្រឹកមិញនេះ លោក Ingo Karsten បានគោរព ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថាលោកពេញចិត្តខ្លាំងបំផុតចំពោះ បេសកកម្មការទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះលោកមានការនឹករឭកប្រទេសកម្ពុជាយ៉ាងខ្លាំងហើយ សង្ឃឹមថាថ្ងៃណាមួយលោកនឹងមកលេងប្រទេសកម្ពុជាសារជា ថ្មីមិនខាន។
លោក Ingo Karsten បានសង្កេតឃើញកម្ពុជាមានការរីក ចម្រើនយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះជាពិសេសលើវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និង នយោបាយ។

លោកបានសំដែងនូវការរីករាយដែលបានឃើញការអភិវឌ្ឍនេះ កាន់តែរឹងមាំហើយលោកក៏មានមោទនភាពក្នុងនាមជាអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកធ្វើការជាមួយកម្ពុជាជាដៃគូដ៏ល្អក្នុងដំ ណើរឆ្ពោះទៅកាន់ការអភិវឌ្ឍរបស់កម្ពុជា។

ជាមួយគ្នានោះដែរលោក Ingo Karsten បានបញ្ជាក់ជូន សម្តេចតេជោថាកំណែទម្រង់វិនិយោគនិងពាណិជ្ជកម្មកន្លងទៅ ថ្មីៗដែលបានកាត់ចេញនូវការបង់ថ្លៃមួយចំនួនគឺបានទាក់ទាញ និងធ្វើអោយអ្នកវិនិយោគអាល្លឺម៉ងជាច្រើនមានការពេញចិត្តក្នុង ការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ជូនដល់ លោក Ingo Karstenដែលបានបំពេញបេសកកម្ម ការទូតដ៏មានសារៈ សំខាន់នៅកម្ពុជា។

សម្ដេចតេជោក៏បានបញ្ជាក់ពីការពេញចិត្តចំពោះទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរដែលមិនជ្រៀតចូល ក្នុងកិច្ច ការផ្ទៃក្នុងនៃប្រទេសនីមួយៗ។

សម្តេចតេជោបានបញ្ជាក់ផងដែរថាកត្តាសំខាន់បំផុតដែលបាន ជំរុញដល់ល្បឿននៃការអភិវឌ្ឍប្រទេសជាតិគឺដោយសារសន្តិភាព និងស្ថិរភាពនយោបាយ។

ទន្ទឹមនឹងនោះគឺសម្តេចតេជោបានកំណត់យុទ្ធសាស្ត្រ២សំខាន់ បន្ថែមគឺទី១កែប្រែតំបន់សង្គ្រាមឲ្យទៅជាតំបន់អភិវឌ្ឍន៍និងទីផ្សារ និងទី២កែប្រែតំបន់ព្រំដែនឲ្យទៅជាព្រំដែនមានសុខសន្តិភាពមិត្ តភាពអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ទាំងអស់។
សម្តេចតេជោហ៊ុនសែនក៏បានថ្លែងនូវអំណរគុណដល់រដ្ឋាភិបាល និង ប្រជាជនអាល្លឺម៉ង់ដែលតែងតែ ជួយដល់កម្ពុជាកន្លងមក ដូចជាការជួយលើវិស័យដោះមីនតាមរយៈអង្គា Halo Trust ដែលជួយកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិតរបស់ប្រជាពលរដ្ឋនិង បានជួយស្តារនូវដីធ្លីជាច្រើនដើម្បីពលរដ្ឋមានឱកាសបានបង្កបង្កើន ផលដំណាំកសិកម្មគ្រប់ប្រភេទនិងអភិវឌ្ឍនលំនៅដ្ឋានបានរីក ចម្រើននៅតាមបណ្តាខេត្តនានា។

ទន្ទឹមនឹងនោះដែរគឺរដ្ឋាភិបាលអាល្លឺម៉ង់បានចូលរួមជួយពង្រឹង ដល់លទ្ឋិប្រជាធិបតេយ្យជំរុញដល់ការអភិវឌ្ឍន៍ជនបទរួមទាំង វិស័អប់រំវប្បធម៌និងវិស័យផ្សេងៗទៀតជាច្រើនដែលនេះបានបង្ហាញ អោយឃើញពីសណ្តានចិត្តនិងជាមិត្តល្អនិងជាដៃគូដ៏ល្អរបស់ របស់កម្ពុជា។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់លោក Ingo Karsten និងផ្ញើសេចក្តីនឹករឮកនិងសួរសុខទុក្ខដល់ លោកស្រីអធិការបតីអាល្លឺម៉ង់(AngelaMerkel,Chancellor of Germany) ហើយក៏បានស្នើសុំឲ្យភាគីអាល្លឺម៉ង់បន្តជួយ ដល់កម្ពុជាជាបន្តទៀតជាពិសេសលើវិស័យដោះមីនដូចជាតាម រយៈមជ្ឈមណ្ឌលដោះមីនអាស៊ានដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា៕

FB_IMG_1560922876801

FB_IMG_1560922879155

FB_IMG_1560922889789

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!