ព័ត៌មានថ្មី
សង្វៀន ជល់មាន់ បៀ អាប៉ោង ខុសច្បាប់ស្ថិតនៅ ក្នុងភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែងបើកលេងក្នុងផ្ទះវីឡាគគ្រឹកគគ្រេង មិនខ្លាចឆ្លងជំងឺកូវីដ១៩ ខណៈសមត្ថកិច្ចនិងអាជ្ញាធរ មូលដ្ឋានសម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.! @ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាគ្មានការបិទផ្សារ ធំៗនិងទីក្រុងនៅក្នុងរាជធា​នីភ្នំពេញដូចជន​អគតិ មួយចំនួនលើក​​ឡើងនោះទេ.! @ មហាជនបានសំណូមពរអោយសមត្ថកិច្ចចាត់វិធាន ការតាមផ្លូវច្បាប់ចំពោះលោកនីណាក់ម្ចាស់Face bookឈ្មោះ“IMan-KH”អោយដូចការអនុវត្តច្បាប់ ទៅលើចំប៉ីខ្មៅដើម្បីតម្លាភាពនៃយុត្តិធម៌សង្គម.! @ ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្រ្តីគ្រប់ជំនាញ ត្រូវពិនិត្យតាមដានឱ្យបាននូវក្រុមដែលតែងតែ ផ្សព្វផ្សាយព័ត៌មា​នមិនពិតដើ​ម្បីមានវិធា​នការ អនុវត្តន៍​តាមផ្លូវ​ច្បាប់.! @ លោក គង់ សឺឌី មេស្នាក់ការគយច្រកមុឺនជ័យ និងបក្ខពួកគៀបសង្កត់អាជីវករតាមរបៀបពុក រលួយ.!ក្រោមការគ្រប់គ្រង លោក កាំង លាង ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង.! @ សម្តេចតេជោ ហ៊ុន សែន អ​ញ្ជើញជាអធិបតីភាព ដ៍ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសុខាភិ​បាល.! @ សង្វៀន ជល់មាន់ បៀ អាប៉ោង យូគី ខុសច្បាប់ កំពុងបើកលេងបង្អួតថ្នាក់ជាតិខណៈថ្នាក់ក្រោម ជាតិសម្ងំទទួលប្រយោជន៍.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិត សាលាភូមិន្ទរដ្ឋបាលជិត ៦០០នាក់.!
Comments Off on ពិធី​ប្រកាស​ផ្ទេរ​ភារៈកិច្ច​តែងតាំង​មុខ តំណែងនិង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រី​ នគរបាលជាតិក្រោមអធិបតីភាពឯក ឧត្តម ឧត្តសេនីយ៍ឯក ស ថេត ស្នងការ រាជធានីភ្នំពេញ.!

ពិធី​ប្រកាស​ផ្ទេរ​ភារៈកិច្ច​តែងតាំង​មុខ តំណែងនិង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រី​ នគរបាលជាតិក្រោមអធិបតីភាពឯក ឧត្តម ឧត្តសេនីយ៍ឯក ស ថេត ស្នងការ រាជធានីភ្នំពេញ.!

IMG-20190614-WA0007​ភ្នំពេញ​: តាម​ការគ្រោងទុក អធិការនគរបាល​ខ​ណ្ឌ​ថ្មី ចំនួន​២​រូប រួមមាន​ខណ្ឌ​កំបូល និង ខណ្ឌ​បឹង​កេងកង ក្នុងនោះ​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ នាយ​ប៉ុស្ដិ៍នគរបាល​៣​រូប​ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ ជូន​លោក​វរសេនីយ៍ត្រី ភា ប្រុសនាយប៉ុស្ដិ៍កាកាប​ទី​២ វរសេនីយ៍ត្រី ទូច ទីនាយប៉ុស្ដិ៍ត្រពាំងក្រសាំងវរសេនីយ៍ត្រី អ៊ឹមកាក់នាយប៉ុស្ដិ៍សំរោងក្រោមត្រូវបានរាជរដ្ឋាភិបាលទើបនឹង​បង្កើត​ថ្មី​នោះ ត្រូវបាន​ប្រកាស​ឱ្យចូល​កាន់តំណែង​ជា​ផ្លូវការ នា​ព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៩ក្រោយពេលដែលអភិបាលខណ្ឌ​ថ្មី​ទាំង​៣​រូប ត្រូវបាន​ប្រកាស កាលពី​ថ្ងៃទី ២២ មេសា២០១៩ នៅ សាលា​រាជធានី​ភ្នំ​ព​ញ កាលពីពេល​កន្លងទៅ ។​

​ពិធីប្រកាសមុខតំណែងអធិការនគរបាលខណ្ឌទាំង២ខាងលើនេះ បានធ្វើ​ឡើង​ក្រោម អធិបតីភាព ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯកស ថេតស្នងការរាជធានីភ្នំពេញព្រមទាំងមានការចូលរួមពីសំណាក់ ស្នងការរងប្រធានការិយាល័យអធិការខណ្ឌព្រមទាំងមន្ដ្រីនគរបា ល​មួយចំនួនទៀត​។​
​ក្រៅពី​ពិធី​ប្រកាស​តែងតាំង អធិការនគរបាល​ខ​ណ្ឌ​ទាំង​២​រូប​ខាង លើ​នេះ ក៏មាន​ការប្រកាស តែងតាំង​និង​ប្រគល់​ភារកិច្ច​ថ្មី ព្រមទាំង​បំពាក់​ឋា​ន្ដ​រ​ស័ក្ដិ​ជូន ដល់​មន្ដ្រីនគរបាល​ជាច្រើន នាក់​ផ្សេងទៀតមានថ្នាក់វរសេនីយ៍ឯកថ្នាក់វរសេនីយ៍ទោថ្នាក់វរសេនី យ៍ត្រី ថ្នាក់​អនុសេនីយ៍ឯក និង ថ្នាក់​អនុសេនីយ៍ទោ ជាដើម ។​
​នៅក្នុង​ពិធី​នេះលោកឧត្តមសេនីយ៍ឯកសថេតស្នងការរាជធានី​ភ្នំពេញ បានលើកឡើង​ដោយ សង្ខេប​ពី​លទ្ធផល​ការងារ ដែល​សម្រេចបានរបស់កម្លាំងនគរបាលរាជធានីភ្នំពេញនាពេលកន្លង ទៅទាំងការចូលរួមការពារបទល្មើសរក្សារសន្ដិសុខសណ្ដាប់ធ្នាប់​សង្គម ជាដើម ។​
លោកឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ជំរុញ​ឱ្យ​មន្ដ្រី នគរបាល​នគរបាល ជាពិសេសអធិការនគរបាលខណ្ឌទាំង២រូបត្រូវខិតខំ​បំពេញការងារតាមបទបញ្ជាថ្នាក់លើតបទៅនឹងអ្វីដែលទទួលបាន​ការតែងតាំង​នេះ​។​
​លោកឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ផ្តាំផ្ញើរ​ដល់ អធិការ​ខណ្ឌ​ទាំង​១៤ ខណ្ឌ មេត្តា​យកចិត្តទុកដាក់​លើក​ការគ្រប់គ្រង​មន្ត្រី​ក្រោម​ឳ​វាទ ទាំង​មន្ត្រី​ដល់​វ័យ​ចូលនិវត្តន៍ និង មន្ត្រី​ត្រូវ​តម្លើង តួនាទី និង​ឋានន្តរៈស័ក្តិ ស្របតាម​ការខិតខំ​ប្រឹង​ប្រែង​របស់​ពួកគាត់​។​
​លោកឧត្តមសេនីយ៍ឯកសថេតបន្តថាពិនិត្យអោយអស់ពីលទ្ធភា ពលើមន្ត្រីមូលដ្ឋានត្រូវបានលើកទឹកចិត្តទទួលមុខតំណែងឬតួនាទី ក្រោយនាយប៉ុស្តិ៍ឬអធិការចូលនិវត្តន៍ឬផ្លាស់ប្តូរទៅកន្លែងផ្សេង។


​លោកស្នងការសង្កត់ធ្ងន់ថានិងមិនលើកលែងឡើយចំពោះមន្ត្រី នគរបាល​រូប​ណា ពាក់ព័ន្ធ​និង​គ្រឿងញៀន​។

អធិការខណ្ឌទាំង១៤ត្រូវខិតខំបោសសំអាតការចរាចរណ៍ចែក ចាយប្រើប្រាស់និងជួយដូរគ្រឿងញៀនពីមូលដ្ឋានអោយមានប្រ សិទ្ធភាព​ខ្ពស់​។

ករណី ចោរឆក់និងចោរគាស់ផ្ទះទាំងយប់ទាំងថ្ងៃត្រូវដាក់កម្លាំង​ពួនស្ទាក់​ទប់ស្កាត់ បង្ក្រាប​អោយទាន់​ពេលវេលា​។

(​កុំអោយ​មានតែ​ផែន​ការណ៍ ក្នុង​ក្រដាស់ អោយតែ​ល្អមើល​)​។​
​សូមបញ្ជាក់​ផងដែរ​ថា លោក​វរសេនីយ៍ទោ ហង្ស មុនីអត្តលេខ ១៣១៦២ ទទួលបាន​មុខតំណែង​ថ្មីពីអធិការរងនៃអធិការដ្ឋាន​នគរបាលខណ្ឌសែនសុខទៅជាអធិការនៃអធិការដ្ឋាននគរបាល​ខណ្ឌ​ខណ្ឌ​កំបូល​។​
​ប្រវត្តិ​ការងារ​​ឆ្នាំ ១៩៨៦ ដល់ ១៩៨៧ ជា​បុគ្គលិក​នគរបាល​ឃុំ ភ្នំពេញ​ថ្មី ស្រុក​ឬ​ស្សី​កែវ ។​
​ឆ្នាំ ១៩៨៨ ដល់ ១៩៩០ A3 ស្រុក​ឬ​ស្សី​កែវ​។​
​ឆ្នាំ១៩៩០ដល់១៩៩៧ជានាយរងប៉ុស្តិ៍ភ្នំពេញថ្មីខណ្ឌឬស្សីកែវ។​
​ឆ្នាំ១៩៩៧ដល់២០០៩ជានាយប៉ុស្តិ៍ភ្នំពេញថ្មីខណ្ឌឬស្សីកែវ។​
​ឆ្នាំ ២០០៩ ដល់​បច្ចុប្បន្ន ជា​អធិការរង​ខណ្ឌ​សែន​សុខ ទទួល​ផែន​សន្តិសុខ​។​
​ដោយឡែកលោកវរសេនីយ៍ទោស៊ឹមពិសិដ្ឋអត្តលេខ១៧៥២៦ ទទួលបាន​មុខតំណែង​ថ្មី ពី​អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ទៅជា​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​។​
​ប្រវត្តិ​ការងារ​លោក​បាន​បំពេ​ល​ការងារ​ជាង​៣០​ឆ្នាំ ចាប់ពី​មន្ត្រី​ប៉ុស្តិ៍ ប្រធាន​ក្រុម នាយរង​ប៉ុស្តិ៍ នាយប៉ុស្តិ៍ និង ជា​អធិការរង​៕

IMG-20190614-WA0000

IMG-20190614-WA0005

IMG-20190614-WA0003

IMG-20190614-WA0003

IMG-20190614-WA0006

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!