ខេត្តកណ្តាល៖ យោងទៅតាមភូមិឃុំមានសុវត្តិភាពនៅរសៀល ថ្ងៃព្រហស្បត៍ត្រូវនឹងថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៩ក្រុមអាជ្ញាធរ មូលដ្ឋានរួម ជាមួយកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែករៃ បានចុះបង្ក្រាបល្បែងភ្នាល់ជល់មាន់តាមទូរទស្សន៍លួចលាក់មួយ កន្លែងនៅចំណុចទីតាំងផ្ទះប្រជាពលរដ្ឋមួយក្នុងភូមិព្រែកឈ្មោះ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល។
ការចុះបង្ក្រាបនេះដឹកនាំដោយលោកនងនាងមេឃុំព្រែករៃនិងក្រុម ប្រឹក្សាឃុំរួមសហការជាមួយលោកធួកចិត្រានាយប៉ុស្ត៍រដ្ឋបាលឃុំ ព្រែករៃនិងមន្ត្រីកម្លាំងប៉ុស្តិ៍បានចុះពិនិត្យមេីលក៏ដូចជាបញ្ឈប់កន្លែង ចាក់បញ្ចាំងមាន់ជល់នៅផ្ទះឈ្មោះឯករចនាភេទប្រុសអាយុ៤០ឆ្នាំ នៅក្នុងភូមិឃុំខាងលើ។
ករណីនេះអាជ្ញាធរបានធ្វើការព្រមានដល់ម្ចាស់ផ្ទះនិងធ្វេីកិច្ចសន្យា បញ្ឈប់ការចាក់បញ្ចាំងភ្នាល់មាន់ជល់តាមទូរទស្សន៍លេងសុីសង ល្បែងភ្នាល់ដាក់លុយនេះ តទៅទៀត៕
Comments Off on អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួមកម្លាំង ប៉ុសិ៍្តនគរបាលរដ្ឋបាលឃំុព្រែករៃចុះបង្រ្កាប ល្បែងភ្នាល់មាន់តាមអនឡាញ.ល្វាឯម.!
អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួមកម្លាំង ប៉ុសិ៍្តនគរបាលរដ្ឋបាលឃំុព្រែករៃចុះបង្រ្កាប ល្បែងភ្នាល់មាន់តាមអនឡាញ.ល្វាឯម.!
Filed in: សង្គម