ព័ត៌មានថ្មី
ពិធី​ប្រកាស​ផ្ទេរ​ភារៈកិច្ច​តែងតាំង​មុខ តំណែងនិង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រី​ នគរបាលជាតិក្រោមអធិបតីភាពឯក ឧត្តម ឧត្តសេនីយ៍ឯក ស ថេត ស្នងការ រាជធានីភ្នំពេញ.! @ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួមកម្លាំង ប៉ុសិ៍្តនគរបាលរដ្ឋបាលឃំុព្រែករៃចុះបង្រ្កាប ល្បែងភ្នាល់មាន់តាមអនឡាញ.ល្វាឯម.! @ ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​ផ្លូវ​បេតុង ប្រវែង​២៤៥០នៅ​ស្រុក​ស្អាង​​ក្រោមអធិ បតីភាពលោក ម៉ៅ ភិរុណអភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល.! @ ពិធីប្រកាសចូលកាន់តំណែងសមាសភាព ក្រុមប្រឹក្សា រាជធានី ភ្នំពេញ អាណត្តិទី៣ នេះអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង.! @ សម្តេចក្រឡាហោម​ ស ខេងបានស្នើឲ្យ អាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធចាត់ វិធាន ការម៉ឺងម៉ាត់​ ចំពោះការហូរចូលយាន យន្តគេចវេសពីការបង់ពន្ធ .! @ សាលាបឋមសិក្សាយុគន្ធរចំនួន២ខ្នង ស្ថិតក្នុងភូមិឆ្នុកទ្រូឃំុឆ្នុកទ្រូស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងត្រូវភ្លើងឆេះគ្មានសល់.! @ លោក ចឹង សុចន្ថា អភិបាលរងខេត្ត មណ្ឌលគិរីដឹកនាំមន្រ្តីក្រោមឱវ៉ាទចុះ ត្រួតពិនិត្យលទ្ធផលការងារស្ថានីយ៍បូម ទឹកឆៅនៅទំនប់សណ្ឋាគារមណ្ឌលគិរី.! @ ឯកឧត្តមឧត្តមសេនីយឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងស្នង ការនគរបាល រាជធានី ភ្នំពេញ ដឹកនាំ កម្លាំងបង្ក្រាបក្លឹបកំសាន្ត"លុច្សសារី" ប្រើប្រាស់គ្រឿងញៀននិងឃាត់មនុស្ស បានជិត ៤០០នាក់.! @ អំណោយដ៏ថ្លៃថ្លារបស់សម្តេច​តេ​ជោ​ ហ៊ុន​ សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន.! @ លោក អ៊ំុ រាត្រី អភិបាល នៃគណៈអភិ បាលខេត្ត​បន្ទាយ​មាន​ជយ័​និងមន្រ្តីក្រោម ឱវាទចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន ៦​ដល់គ្រួសារនៅ​ក្រុង​ប៉ោយ​ប៉ែត.!
Comments Off

ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​ផ្លូវ​បេតុង ប្រវែង​២៤៥០នៅ​ស្រុក​ស្អាង​​ក្រោមអធិ បតីភាពលោក ម៉ៅ ភិរុណអភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល.!

r190613c2ខេត្តកណ្ដាល៖លោកអភិបាលខេត្តកណ្តាលបានលើកឡើងថា ស្រុកស្អាងនិងក្លាយជាទីក្រុងទៅថ្ងៃអនាគត់លោកឡើងបែប​នេះ​នៅក្នុង​ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​ផ្លូវ​បេតុងប្រវែង​២៤៥០​ម៉ែត្រស្ថិតនៅក្នុងបរិវេនវត្តធន់មន្តឃុំព្រែកគយស្រុកស្អាងខេត្ត កណ្ដាលកាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។​

​លោក អភិបាលខេត្ត​បានបន្តថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃកម្ពុជា បាន​ធ្វើឱ្យ​ប្រទេស​យើង​មាន​សុខ សន្តិភាព ដែល​ពុំ​ធ្លាប់​មាន​អស់​រយៈពេល​ជាង​៥០០​ឆ្នាំ​។

ក្រោមដំបូលនៃសន្តិភាពនេះធ្វើឱ្យប្រទេសយើងមានការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​
​ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបាននឹងកំពង់មានការអភិវឌ្ឍន៍ នៅខេត្តកណ្តាលពិសេសផ្លូវក្រវ៉ាត់ក្រុងទី៣ដែលបានឆ្លងកាត់​ស្រុកចំនួន២ក្នុងខេត្តកណ្តាលគឺស្រុកស្អាងនិងស្រុកកណ្តាលស្ទឹង។

ហើយទៅថ្ងៃខាងមុខនេះនឹងមានសមិទ្ធផលថ្មីមួយទៀតកើតឡើង​នៅ​ស្រុក​ស្អាង នោះ​គឺ​ព្រលានយន្តហោះ​អន្តរជាតិដែលអាចឲ្យ​យន្តហោះ​ឆ្លង​ទ្វីប អាច​ឈប់​ចុះចត​បាន​។

ហើយនឹងមានសមិទ្ធផលថ្មីៗបន្ថែមទៀតនៅជុំវិញព្រលានយន្តហោះ ដែល​ធ្វើឱ្យ​ស្រុក​ស្អាង​ក្លាយជា​ទីក្រុង​ទៅ​ថ្ងៃ​ខាង​មុខ។​
​លោកម៉ៅភិរុណអភិបាលនៃគណៈអភិបាលខេត្តបានស្នើឱ្យមន្ត្រី រាជការ កងកំលាំងនិងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សា​សន្តិភាព ឲ្យបាន​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត​។​
​ក្នុងឱកាស​នោះ​ដែរ​លោកបាន​ស្នើ​ដល់​ អាជ្ញា​ធរ មាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន ត្រូវ​ទប់ស្កាត់​ឲ្យ បាន​នូវ​រាល់​ភាព​អសកម្ម​នៅក្នុង​មូលដ្ឋាន​ជាពិសេស​គឺ អំពើ​ចោរលួច ចោរឆក់ចោរប្លន់ការលេង​ល្បែង ស៊ីសង ការប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន នៅ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

លោកបានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាកំចាត់គ្រឿង ញៀននិងចាកចេញឆ្ងាយពីគ្រឿងញៀនព្រោះការបង្ក្រាបនិងទប់ ស្កាត់គ្រឿងញៀនត្រូវមានការសហការពីបងប្អូនប្រជាពលរដ្ឋនៅ ក្នុង​មូលដ្ឋាន​ផងដែរ។

លោកបានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវគោរពច្បាប់​ចរាចរណ៍ផ្លូវគោកត្រូវមានភាពអធ្យាស្រ័យក្នុងការបើកបរបើកបរ​ដោយ​ប្រុងប្រយ័ត្ន និង​គោរព​ស្លាក​សញ្ញា​ចរាចរណ៍​។​
​ក្នុងនោះក្រុមហ៊ុនដែលបានទទួលធ្វើការសាងសង់ផ្លូវត្រូវសាងសង់​តាមលក្ខណៈស្តង់ដារបច្ចេកទេសដើម្បីឱ្យផ្លូវប្រើប្រាស់បានយូរអង្វែង​មិនមែនចាក់ក្រាស់សុីស្តើងចាក់ស្តើងសុីក្រាស់ដូចដែលពាក្យមហាជន តែងតែរិះគន់កាលពីកន្លងមកនោះទេ៕

r190613c1

r190613c7

r190613c3

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!