ព័ត៌មានថ្មី
ឧកញ៉ា ឈាង ប៉ាក់សួរ យកគ្រឿងចក្រ ឈូសឆាយដីព្រៃលិចទឹកដែនជំរក ត្រីពងកូនដែលស្ថិតនៅឡូនេសាទលេខ៣ ដីរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន! @ សម្ដេចតេជោហ៊ុនសែនបញ្ជាឲ្យដកហូត កោះជាង៣០ពីក្រុមហ៊ុនឯកជនដែលគ្មាន ការអភិវឌ្ឍន៍! @ លោកវ៉ាថនអភិបាលរងខេត្តក្រចេះត្រូវ តែងតាំងជាអភិបាលនៃគណ:អភិបាល ជំនួសលោកសចំរ៉ុង! @ កំលាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ជនជាតិចិន119នាក់ជម្រិតទាប្រាក់តាម ប្រពន្ធ័អិនធឺណែត(VOIP @ មន្ត្រីយោធាជាន់ខ្ពស់មួយរូបគឺ​លោក​ឧត្ដមសេនីយ៍​ឯក​ ហូ​ចំរើន​ដែល​ព្រះមហាក្សត្រទើបនឹងតែងតាំង ជាឧកញ៉ា​មិនដល់​ ១០​ ថ្ងៃផង​បានបាញ់បោះ យ៉ាងអាណាធិបតេយ្យ​ ! @ លោកកុលផាន់ណា អតីតនាយរងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងព័ត៌មានត្រូវផ្ទេរភារ:កិច្ចជា ប្រធានមន្ទីរព័ត៌មានជំនួសលោកឆាយបូរិន! @ មេឈ្មួញរកសុីដឹកជញ្ជូនបទល្មើសឈើ ប្រណិតទៅវៀតណាមត្រូវគេដាក់ការសង្សយ័ ថាលោកអភិបាលស្រុកសៀមប៉ាងនៅពីរ ក្រោយនៃការដឹកជញ្ជូនឈើ.! @ មន្ត្រីខេត្តមណ្ឌលគីរីនិងស្រុកកែវសីមា និងមន្រ្តីជំនាញគ្រប់ស្ថាប័នត្រូវថ្នាំសណ្ដំ មេឈ្មួញឈ្មោះញ៉ញ់នងស្រីលីនអស់ទៅហើយ,! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន ការិយាល័យគយច្រកទំនប់រលក.! @ មេឈ្មួញ​នៅបន្តសកម្មភាព​កាប់ដឹក ជញ្ជូន​ឈើ​ដោយមានការ​បើកភ្លើងខៀវ និងឃុបឃិត​ជា​ប្រព័ន្ធ​..!
Comments Off

ជិះម៉ូតូធ្លាក់បឹង ស្អែកឡើងទើបឃើញ​សាកសព

មណ្ឌលគិរី ៖ មន្រ្តីប៉ូលិស​នៃស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គិរី​ម្នាក់បាន​បាត់​បង់​ជីវិត ដោយ​សារ​​ជិះម៉ូតូ​​ធ្លាក់ទឹក​បឹង​ជម្រៅ ជាង ១០ ម៉ែត្រ ។ ត្រង់ចំណុចទំនប់ក្រោម ស្ថិតក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ  ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ថ្ងៃទី ១៣ ខែធ្នូ​ឆ្នាំ​២០១៣។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា  ជនរងគ្រោះជិះម៉ូតូ ម៉ាកស្មាស់ស៊េរី២០០៨ ក្នុងទិសខាងកើតទៅលិច ។ មកដល់ចំណុចកើតហេតុបានគេឮម៉ូតូរោទិ៍យ៉ាងខ្លាំងបណ្តាលឲ្យម៉ូតូហោះទៅមុខហួសផ្លូវធ្លាក់ ចូលអាងស្តុកទឹក​មានជម្រៅ​ជាង​១០​ម៉ែត្រ ទាំងមនុស្សទាំងម៉ូតូ ។ បន្ទាបពីហេតុការណ៍នេះកើតឡើង ប្រជាពលរដ្ឋដែលរស់នៅជិត​កន្លែងកើត​ហេតុបាននាំគ្នា​ជួយ​សង្គ្រោះ​ជនរងគ្រោះដែរ តែ រកមិនឃើញទាំងមនុស្សនិងម៉ូតូ រហូតមកដល់ម៉ោងជាង៨ ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣ ទើបសមត្ថកិច្ច​និងប្រជាពលរដ្ឋបានរកឃើញ  ហើយស្រង់យកមកធ្វើកោសល្យវិច័យ ។

សមត្ថកិច្ចនបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ បឿយ ចាន់ថន ភេទប្រុស អាយុ៥០ឆ្នាំ មានតួនាទីជានាយរងការិយាល័យ​អន្តរា​គមន៍ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីមានទីលំនៅភូមិដើមស្រល់សង្កាត់មនោរម្យក្រុងសែនមនោរម្យ។បច្ចុប្បន្ន សាកសព​ជន​រងគ្រោះត្រូវបាន ក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕

Filed in: ចរាចរណ៍, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!