ព័ត៌មានថ្មី
ពិធី​ប្រកាស​ផ្ទេរ​ភារៈកិច្ច​តែងតាំង​មុខ តំណែងនិង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រី​ នគរបាលជាតិក្រោមអធិបតីភាពឯក ឧត្តម ឧត្តសេនីយ៍ឯក ស ថេត ស្នងការ រាជធានីភ្នំពេញ.! @ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួមកម្លាំង ប៉ុសិ៍្តនគរបាលរដ្ឋបាលឃំុព្រែករៃចុះបង្រ្កាប ល្បែងភ្នាល់មាន់តាមអនឡាញ.ល្វាឯម.! @ ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​ផ្លូវ​បេតុង ប្រវែង​២៤៥០នៅ​ស្រុក​ស្អាង​​ក្រោមអធិ បតីភាពលោក ម៉ៅ ភិរុណអភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល.! @ ពិធីប្រកាសចូលកាន់តំណែងសមាសភាព ក្រុមប្រឹក្សា រាជធានី ភ្នំពេញ អាណត្តិទី៣ នេះអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង.! @ សម្តេចក្រឡាហោម​ ស ខេងបានស្នើឲ្យ អាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធចាត់ វិធាន ការម៉ឺងម៉ាត់​ ចំពោះការហូរចូលយាន យន្តគេចវេសពីការបង់ពន្ធ .! @ សាលាបឋមសិក្សាយុគន្ធរចំនួន២ខ្នង ស្ថិតក្នុងភូមិឆ្នុកទ្រូឃំុឆ្នុកទ្រូស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងត្រូវភ្លើងឆេះគ្មានសល់.! @ លោក ចឹង សុចន្ថា អភិបាលរងខេត្ត មណ្ឌលគិរីដឹកនាំមន្រ្តីក្រោមឱវ៉ាទចុះ ត្រួតពិនិត្យលទ្ធផលការងារស្ថានីយ៍បូម ទឹកឆៅនៅទំនប់សណ្ឋាគារមណ្ឌលគិរី.! @ ឯកឧត្តមឧត្តមសេនីយឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងស្នង ការនគរបាល រាជធានី ភ្នំពេញ ដឹកនាំ កម្លាំងបង្ក្រាបក្លឹបកំសាន្ត"លុច្សសារី" ប្រើប្រាស់គ្រឿងញៀននិងឃាត់មនុស្ស បានជិត ៤០០នាក់.! @ អំណោយដ៏ថ្លៃថ្លារបស់សម្តេច​តេ​ជោ​ ហ៊ុន​ សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន.! @ លោក អ៊ំុ រាត្រី អភិបាល នៃគណៈអភិ បាលខេត្ត​បន្ទាយ​មាន​ជយ័​និងមន្រ្តីក្រោម ឱវាទចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន ៦​ដល់គ្រួសារនៅ​ក្រុង​ប៉ោយ​ប៉ែត.!
Comments Off

សម្តេចក្រឡាហោម​ ស ខេងបានស្នើឲ្យ អាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធចាត់ វិធាន ការម៉ឺងម៉ាត់​ ចំពោះការហូរចូលយាន យន្តគេចវេសពីការបង់ពន្ធ .!

IMG-20190611-WA0148ត្បូងឃ្មុំ​ ៖​ ថ្ងៃអង្គារ ៩កើត ខែជេស្ឋឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០ ១៩​ ឯកឧត្តមស៊ុនចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបាន    អញ្ជើញអមដំណើរសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិ   ភាពចរាចរណ៍ផ្លូវគោកក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍  ផ្លូវគោកលើកទី១២ ដែលបានប្រព្រឹត្ត ទៅនៅខេត្តត្បូងឃ្មុំ។

ការប្រារព្ធទិវានេះសហការរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃគណៈកម្មាធិការជាតិសុវត្ថិភាពច រាចរណ៍ផ្លូវគោកនិងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តត្បូងឃ្មុំដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យ យកចិត្តទុក ដាក់លើកកម្ពស់សុវត្ថិភាពចរាចរណ៍។
កម្មវិធីនេះមានការចូលរួមពីអាជ្ញាធរដែនដីលោកគ្រូអ្នកគ្រូក្មួយៗ សិស្សានុសិស្សនិស្សិតនិងប្រជាពលរដ្ឋប្រមាណជាង៤០០០នាក់។
ឆ្លៀតក្នុងឱកាសនោះសម្តេចក្រឡាហោមបានផ្ញើសារណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជាជូនចំពោះអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវខិតខំ យកអស់ស្មារតីចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបង្កើន ការប្រុងប្រយ័ត្នគ្រប់ពេលធ្វើដំណើរតាមដងផ្លូវមានសីលធម៌យោគ យល់អធ្យាស្រ័យដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងទទួល នូវសេចក្តីសុខ និងសុវត្ថិភាព។
ជាមួយគ្នានេះផងដែរសម្តេចបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ទាំងអស់ឱ្យចូលរួមអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា “ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍”និងបានស្នើ ឱ្យ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីខេត្តទាំង អស់បង្កើនការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់ ចរាចរណ៍និងចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ចំពោះការហូរចូល យានយន្តគេចវេសពីការបង់ពន្ធនាំចូលពីប្រទេសជិតខាងការប្រើ ប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់និងផ្លាកលេខឬការប្រើ ប្រាស់បណ្ណសម្គាល់យានយន្តនិងផ្លាកលេខក្លែងក្លាយដើម្បីធានា សន្តិសុខសុវត្ថិភាពសង្គម។
លើសពីនេះទៀតសម្តេចក្រឡាហោមបានស្នើឱ្យអង្គពិធីក៏ដូចជា សិស្សនិស្សិតទាំងអស់ដែលបានចូលរួមក្នុងទិវាសប្តាហ៍សុវត្ថិ ភាពចរាចរណ៍លើកទី១២នេះពេលត្រឡប់ទៅវិញសូមជួយផ្សព្វ ផ្សាយដល់បងប្អូនមិត្ដភក្ដិនិងខិតខំអនុវត្តវិធានការសុវត្ថិភាពឱ្យ បានខ្ជាប់ខ្ជួននិងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើចរាចរណ៍ តាមផ្លូវជាប្រចាំគ្រប់ពេល និងគ្រប់ទីកន្លែង។
នៅចុងបញ្ចប់នៃកម្មវិធីសម្តេចក្រឡាហោមបានអញ្ជើញបំពាក់ មួកសុវត្ថិភាពជានិមិត្តរូបដល់កងកម្លាំងនគរបាលកងកម្លាំងរាជ អាវុធហត្ថលោកគ្រូអ្នកគ្រូសិស្សកាកបាទក្រហមសហភាពសហ ព័ន្ធយុវជនកម្ពុជា និងកាយរិទ្ធសរុបចំនួន​ ១៦នាក់​ ៕

IMG-20190611-WA0152

IMG-20190611-WA0147

IMG-20190611-WA0153

IMG-20190611-WA0151

IMG-20190611-WA0149

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!