ព័ត៌មានថ្មី
ពិធី​ប្រកាស​ផ្ទេរ​ភារៈកិច្ច​តែងតាំង​មុខ តំណែងនិង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រី​ នគរបាលជាតិក្រោមអធិបតីភាពឯក ឧត្តម ឧត្តសេនីយ៍ឯក ស ថេត ស្នងការ រាជធានីភ្នំពេញ.! @ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួមកម្លាំង ប៉ុសិ៍្តនគរបាលរដ្ឋបាលឃំុព្រែករៃចុះបង្រ្កាប ល្បែងភ្នាល់មាន់តាមអនឡាញ.ល្វាឯម.! @ ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​ផ្លូវ​បេតុង ប្រវែង​២៤៥០នៅ​ស្រុក​ស្អាង​​ក្រោមអធិ បតីភាពលោក ម៉ៅ ភិរុណអភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល.! @ ពិធីប្រកាសចូលកាន់តំណែងសមាសភាព ក្រុមប្រឹក្សា រាជធានី ភ្នំពេញ អាណត្តិទី៣ នេះអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង.! @ សម្តេចក្រឡាហោម​ ស ខេងបានស្នើឲ្យ អាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធចាត់ វិធាន ការម៉ឺងម៉ាត់​ ចំពោះការហូរចូលយាន យន្តគេចវេសពីការបង់ពន្ធ .! @ សាលាបឋមសិក្សាយុគន្ធរចំនួន២ខ្នង ស្ថិតក្នុងភូមិឆ្នុកទ្រូឃំុឆ្នុកទ្រូស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងត្រូវភ្លើងឆេះគ្មានសល់.! @ លោក ចឹង សុចន្ថា អភិបាលរងខេត្ត មណ្ឌលគិរីដឹកនាំមន្រ្តីក្រោមឱវ៉ាទចុះ ត្រួតពិនិត្យលទ្ធផលការងារស្ថានីយ៍បូម ទឹកឆៅនៅទំនប់សណ្ឋាគារមណ្ឌលគិរី.! @ ឯកឧត្តមឧត្តមសេនីយឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងស្នង ការនគរបាល រាជធានី ភ្នំពេញ ដឹកនាំ កម្លាំងបង្ក្រាបក្លឹបកំសាន្ត"លុច្សសារី" ប្រើប្រាស់គ្រឿងញៀននិងឃាត់មនុស្ស បានជិត ៤០០នាក់.! @ អំណោយដ៏ថ្លៃថ្លារបស់សម្តេច​តេ​ជោ​ ហ៊ុន​ សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន.! @ លោក អ៊ំុ រាត្រី អភិបាល នៃគណៈអភិ បាលខេត្ត​បន្ទាយ​មាន​ជយ័​និងមន្រ្តីក្រោម ឱវាទចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន ៦​ដល់គ្រួសារនៅ​ក្រុង​ប៉ោយ​ប៉ែត.!
Comments Off

លោក ចឹង សុចន្ថា អភិបាលរងខេត្ត មណ្ឌលគិរីដឹកនាំមន្រ្តីក្រោមឱវ៉ាទចុះ ត្រួតពិនិត្យលទ្ធផលការងារស្ថានីយ៍បូម ទឹកឆៅនៅទំនប់សណ្ឋាគារមណ្ឌលគិរី.!

 

FB_IMG_1559889395315-1មណ្ឌលគិរី៖នាព្រឹកថ្ងៃទី០ ៧ ខែមិថុនា ឆ្នាំ២០១៩ លោក ចឹង សុចន្ថា អភិ បាលរង ខេត្តមណ្ឌលគិរី និង លោក ឡុង វិបុល អភិ បាលក្រុងសែនមនោរម្យ និងមន្រ្តី នៃមន្ទីរឧស្សាហ កម្ម និងសិប្បកម្មខេត្តបានចុះត្រួតពិនិត្យលទ្ធផលការងារស្ថានីយ៍បូម ទឹកឆៅនៅទំនប់សណ្ឋាគារមណ្ឌលគិរីដែលអង្គភាពរដ្ឋាករទឹក ខេត្តមណ្ឌលគិរីធ្វើការបំពាក់ម៉ាស៊ីនបូមទឹកនិងទុយោរថ្មីៗដោយ ទាញទឹកឆៅពីប្រភពទឹកទំនប់សណ្ឋាគារមណ្ឌលគិរីសម្រាប់ផ្គត់ ផ្គង់បន្ថែមដល់ការផលិតទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកដើម្បី ដោះស្រាយបញ្ហាកង្វះប្រភពទឹកឆៅ។

លោកតូវសុធារ៉ាប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តមណ្ឌលគិរី បានឱ្យដឹងថាយោងតាមស្មារតីអង្គប្រជុំដោះស្រាយបន្ទាន់ករណី រីងប្រភពទឹកបឹងទំនប់លើកាលពីថ្ងៃ ទី២៩ខែមេសាឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរីបានណែនាំដល់អង្គភាព រដ្ឋាករទឹកខេត្តមណ្ឌលគិរីធ្វើការបំពាក់ម៉ាស៊ីនបូមទឹកនិងទុយោរថ្មីៗ ដោយទាញទឹកឆៅពីប្រភពទឹកទំនប់សណ្ឋាគារមណ្ឌលគិរីសម្រាប់ ផ្គត់ផ្គង់បន្ថែមដល់ការផលិតទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកដើម្បី ដោះស្រាយបញ្ហាកង្វះប្រភពទឹកឆៅ។

ដូច្នេះអង្គភាពរដ្ឋាករទឹកមណ្ឌលគិរីបានធ្វើការបំពាក់ទុយោរប្រភេទ HDPE Ø110ប្រវែង៩៨០ម៉ែត្រនិងម៉ាស៊ីនម៉ាស៊ូតបូមទឹក កម្លាំង៣០សេះព្រមទាំងក្បាលបូមNដែលមានសមត្ថភាពអាចបូម ទឹកបាន ១២ m3/ម៉ោងចាប់ពីថ្ងៃទី ១៧ខែឧសភាឆ្នាំ២០១៩ ដោយមានកិច្ចសហការរបស់សាលាក្រុងសែនមនោរម្យនិងមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរីបានបញ្ចប់ជាស្ថាពរ និងត្រៀមដំណើរ ការបូម ផលិតនិងផ្គត់ផ្គង់។
លោកចឹងសុចន្ថាអភិបាលរងបានថ្លែងនូវការកោតសរសើរដល់មន្ទីរ ឧស្សាហកម្មនិងសិប្បកម្មខេត្តក៏ដូចជាអាជ្ញាធរក្រុងសែនមនោរម្យ និងមន្ទីរជំនាញទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំ បំពាក់ម៉ាស៊ីនបូមទឹកនិងទុយោរថ្មីៗដោយទាញទឹកឆៅពីប្រភពទឹក ទំនប់សណ្ឋាគារមណ្ឌលគិរីដើម្បីផ្គួបជាមួយទឹកបឹងទំនប់ក្រោម ក្នុងការយកមកផ្គត់ផ្គង់ជូនពលរដ្ឋប្រើប្រាស់ឲ្យបានល្អប្រសើជាងនេះ៕

FB_IMG_1559889393157-1

FB_IMG_1559889401787-1

FB_IMG_1559889397459-1

FB_IMG_1559889406267-1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!