ភ្នំពេញ៖កាលពីរំលងអាទ្រាត្រឈានចូលថ្ងៃ៨មិថុនាឆ្នាំ២០១៩ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយឧត្តម សេនីយ៍ឯកសថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការ រាជធានីភ្នំពេញបានបើកប្រតិបត្តិការទាំងកណ្តាលអាធ្រាត្រចុះ បង្រ្កាបឆែកឆេរក្លឹបកម្សាន្ត”លុច្សសារីរកឃើញថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនអ្នកចូលលេងកំសាន្តប្រុសស្រីក្នុងក្លឹបជាង៤០០នាក់។
នៅក្នុងប្រតិបត្តិការចុះបង្ក្រាបក្លឹបកំសាន្ត”លុច្សសារីនេះបានធ្វើ ឡើងនាវេលាម៉ោង២:០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមិថុនាឆ្នាំ២០១៩ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤កែង ផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូន ពេញ។
ក្រោយចុះបង្ក្រាបសមត្ថកិច្ចបានបិទក្លឹបកំសាន្ត”លុច្សសារី”ជាបណ្តោះអាសន្ននិងបាននាំមនុស្សជិត៤០០នាក់ទៅស្នងកា រដ្ឋាននគរបាលរាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថាអ្នកលេងកំសាន្តក្នុងក្លឹបនេះភាគ ច្រេីនជន ជាតិចិននិងវៀតណាម។
ក្លឹបកំសាន្ត”លុច្សសារីជាក្លឹបមួយក្នុងចំណោមក្លឹបកំសាន្តជាច្រើន នៅក្នុងរាជធានីភ្នំពេញដែលត្រូវបានបិទជាបន្តបន្ទាបក្រោយពី សមត្ថកិច្ចនគរបាលបានចូលឆែកឆេររកឃើញមានការជួញដូ រនិងប្រើប្រាស់គ្រឿងញៀនចាប់តាំងជាច្រើនទៀតដែលនៅក្នុង ក្លិបនោះ។
ឯកឧត្តមឧត្តមសេនីយ៍ឯកសថេតចូលកាន់តំណែងជាស្នងការ នគរបាលរាជធានីភ្នំពេញកាលពីចុងឆ្នាំ២០១៨នេះបទល្មើស បានជាច្រើនគួរឲ្យកត់សម្គាល់៕