បន្ទាយមានជ័យ ៖កាលពី ថ្ងៃ ០១ មិថុនា ឆ្នាំ២០១៩ អាជ្ញាធរខេត្តបន្ទាយមានជយ័បានចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៦គ្រួសារនៅក្រុងប៉ោយប៉ែតដឹកនាំដោយលោកអ៊ុំរាត្រីនិងមន្ត្រីថ្នាក់ខេត្តបានប្រារព្វពិធីអបអរសាទរទិវាកុមារអន្តរជាតិ០១ មិថុនា ដែលរៀបចំឡើងនិងក្រើន រំលឹក បង្កើនការយកចិត្តទុកដាក់ ចំពោះកុមារទាំងអស់អោយមានជីវភាពរស់នៅអោយមាន សុខភាពល្អនិងជាសចេញពីគ្រឿងញៀន។
លោកអ៊ុំរាត្រីនិងលោកជំទាវភរិយាលោកក៏បានចូលរួមកម្មវិធី អបអសាទររៀបចំពិសារអាហារសាមគ្គីនិងសំណេះសំណាលសួរសុខទុក្ខ ក្មួយៗកុមារនៅមណ្ឌលអស់សង្ឃឹម២ ឯស្រុកមង្គលបូរី (ឧបត្ថម្ភដោយ លោកជំទាវឧកញ៉ា ម៉ៅ មាល័យ កែវ គឹមយ៉ាន) នៅនាវេលារសៀលនេះលោក អ៊ុំ រាត្រី ព្រមទាំងអភិបាលក្រុង ប៉ោយប៉ែត ក្រុមប្រឹក្សាក្រុង សង្កាត់~ភូមិ និងក្រុមការងារ យុវជន បានបន្តនាំយកអំណោយទៅទៅ ជូនដល់ប្រជាពលរដ្ឋចាស់ជរាខ្សត់ខ្សោយជីវភាពនិងសំណេះសំណាល សួរសុខទុក្ខ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ទីទាល់ក្រគ្មានលំនៅ ដ្ឋានសមរម្យ ចំណាកស្រុកពីបណ្តាស្រុក ខេត្តផ្សេងៗកំពុងរស់នៅក្រុងប៉ោយប៉ែត ចំនួន ៦គ្រសារ ដែលក្នុងនោះក៍មានការជួយធ្វើផ្ទះជូន ចំនួន៤ខ្នង លើ៤គ្រួសារក្នុងភូមិចាន់គីរី ៣គ្រួសារ និងភូមិអូរឬស្សី១គ្រួសារ ដោយលោក តាន់ គឹមរិទ្ធ សមា ជិកក្រុមប្រឹក្សាក្រុងប៉ោយ ប៉ែត និងមានការជួយឧបត្ថម្ភជាថវិកា ១០មឺនរៀល អង្ករ៥០គីឡូក្រាមក្នុង១ខែៗផងដែរ។
អំណោយនាំយកមកសួរ សុខទុក្ខ៦គ្រួសារ ក្នុង១គ្រួសារៗ ថវិកា ២០មឺន រៀល.អង្ករ ៥០គីឡូក្រាម.មី ២កេស.ទឹកបរិ សុទ្ធ ២កេស និងទឹកស៊ីអ៊ីវ ២យួរ ៕