ព័ត៌មានថ្មី
ពិធី​ប្រកាស​ផ្ទេរ​ភារៈកិច្ច​តែងតាំង​មុខ តំណែងនិង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រី​ នគរបាលជាតិក្រោមអធិបតីភាពឯក ឧត្តម ឧត្តសេនីយ៍ឯក ស ថេត ស្នងការ រាជធានីភ្នំពេញ.! @ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួមកម្លាំង ប៉ុសិ៍្តនគរបាលរដ្ឋបាលឃំុព្រែករៃចុះបង្រ្កាប ល្បែងភ្នាល់មាន់តាមអនឡាញ.ល្វាឯម.! @ ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​ផ្លូវ​បេតុង ប្រវែង​២៤៥០នៅ​ស្រុក​ស្អាង​​ក្រោមអធិ បតីភាពលោក ម៉ៅ ភិរុណអភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល.! @ ពិធីប្រកាសចូលកាន់តំណែងសមាសភាព ក្រុមប្រឹក្សា រាជធានី ភ្នំពេញ អាណត្តិទី៣ នេះអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង.! @ សម្តេចក្រឡាហោម​ ស ខេងបានស្នើឲ្យ អាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធចាត់ វិធាន ការម៉ឺងម៉ាត់​ ចំពោះការហូរចូលយាន យន្តគេចវេសពីការបង់ពន្ធ .! @ សាលាបឋមសិក្សាយុគន្ធរចំនួន២ខ្នង ស្ថិតក្នុងភូមិឆ្នុកទ្រូឃំុឆ្នុកទ្រូស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងត្រូវភ្លើងឆេះគ្មានសល់.! @ លោក ចឹង សុចន្ថា អភិបាលរងខេត្ត មណ្ឌលគិរីដឹកនាំមន្រ្តីក្រោមឱវ៉ាទចុះ ត្រួតពិនិត្យលទ្ធផលការងារស្ថានីយ៍បូម ទឹកឆៅនៅទំនប់សណ្ឋាគារមណ្ឌលគិរី.! @ ឯកឧត្តមឧត្តមសេនីយឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងស្នង ការនគរបាល រាជធានី ភ្នំពេញ ដឹកនាំ កម្លាំងបង្ក្រាបក្លឹបកំសាន្ត"លុច្សសារី" ប្រើប្រាស់គ្រឿងញៀននិងឃាត់មនុស្ស បានជិត ៤០០នាក់.! @ អំណោយដ៏ថ្លៃថ្លារបស់សម្តេច​តេ​ជោ​ ហ៊ុន​ សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន.! @ លោក អ៊ំុ រាត្រី អភិបាល នៃគណៈអភិ បាលខេត្ត​បន្ទាយ​មាន​ជយ័​និងមន្រ្តីក្រោម ឱវាទចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន ៦​ដល់គ្រួសារនៅ​ក្រុង​ប៉ោយ​ប៉ែត.!
Comments Off

អាជ្ញាធរ សមត្ថកិច្ច ខណ្ឌនិងប៉ុស្តិ៍បឹងត្របែក បើកដៃឲ្យមានហ្គេមបាញ់ត្រីនិងល្បែង គ្រប់ប្រភេទលេងយ៉ាងរលូនផ្លូវលេខ ៧៤៧ទល់មុខការាស់សាំង (P.t.t)និង ហាងការហ្វម្លប់ជ្រៃបើកលេងគគ្រឹក គគ្រេងល្មើសបទបញ្ជារ សម្តេចក្រឡា ហោម ស ខេង.!

013C9EA6-9A02-460B-8448-D8ED9A94B777ភ្នំពេញ៖ទីតាំងហ្គេមបាញ់ត្រីដែលគេបានស្គាល់ឈ្មោះហ៊ុនពៅត្រូវ ជាកូនមន្រ្តីជាន់ខ្ពស់មួយរូបនៅក្នុងក្រសួងមហាផ្ទៃល្បែង៤-៥ល្វែង នេះបើកលេងដុះស្លែស្ថិតនៅផ្លូវលេខ៧៤៧ទល់មុខការាស់សាំង (P.t.t)បឹងត្របែកនិងហាងការហ្វេម្លប់ជ្រៃមិនក្រោម៤-៥ ល្វែងនោះទេដែលស្ថិតនៅក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមនរាជធានី ភ្នំពេញសមត្ថកិច្ចមូលដ្ឋានកំពុងឃុបឃិតបើកដៃឲ្យលេងយ៉ាងរលូន ផ្ទុយទៅនឹងបទបញ្ជារបស់សម្តេចក្រឡាហោមសខេងដូចជាមិនគោរព តាមបទបញ្ជារបស់លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងលោក ស្នងការរាជធានីភ្នំពេញដែលបានប្រកាសក្ដែងៗថាលុបបំបាត់ឲ្យអស់នូវ ល្បែងស៊ីសងតែបែរជាមិនឃើញនគរបាលប៉ុស្តិ៍បឹងត្របែកនិងខណ្ឌ បង្ក្រាបម្តងណាឡើយប្រហែលខ្លាចនិងអំណាចល្បែងទើបមិនហ៊ាន ចុះបង្ក្រាបឬជាឆ្នាំងបាយ?អាជ្ញាធរសមត្ថកិច្ចពាក់ពន្ធ័ក្នុងខណ្ឌចំការមន បានមិនបង្រ្កាប។

បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថាទីតាំងហ្គេមបាញ់ត្រី ខាងលើនេះភាគច្រើនសម្បូរក្រុមក្មេងទំនើងសង្ស័យញៀនផងក៍មិន ដឹងពួកគេតែងតែមកចូលលេងទាំងយប់ទាំងថ្ងៃយ៉ាងអណាធិបតេយ្យ ពពាក់ពពូនគ្នាដូចជាគ្មានសណ្តាប់ធ្នាប់ទាល់តែសោះ ហើយ។
ប្រជាពលរដ្ឋបានលើកឡើងថា“តើឯណាភូមិឃុំមានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ឲ្យអាជ្ញាធរសមត្ថកិច្ចអនុវត្តនោះ? បើក្នុងមូលដ្ឋានមានតែល្បែងស៊ីសងក្មេងស្ទាវពពាក់ពពូនគ្នាបែបនេះ”។
គួរម្លឹកថាកន្លងមកសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ព័ន្ធនៅ ក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យ ខានតែបានដោយ មិនត្រូវ មានការយោគយល់ឡើយ។
មិនតែប៉ុណ្ណោះនៅពេលថ្មីៗលោកឃួងស្រេងអភិបាលនៃគណៈអភិ បាលរាជធានីភ្នំពេញក៏ធ្លាប់បានប្ដេជ្ញានិងដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ឲ្យលោកចៅហ្វាយខណ្ឌ១៤និងលោកអធិការទាំងអស់ត្រូវតែទប់ ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដើម្បីធានាឲ្យបាននូវភូមិ ឃុំមានសុវត្តិភាព៩ចំណុច ជូនប្រជាពលរដ្ឋ។
មិនតែប៉ុណ្ណោះលោកសថេតស្នងការរាជធានីភ្នំពេញបានប្រកាសក្ដែងៗ តាមបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុកថា“ខ្ញុំបាទសថេតជាអគ្គ ស្នងការរងនិងស្នងការនគរបាលរាជធានីភ្នំពេញបានសង្កេតឃើញថា កន្លងទៅករណីបង្រ្កាបទូរហ្គេមបាញ់ត្រីបានធ្វើហើយប៉ុន្តែកើតឡើង វិញជារឿយៗដូច្នេះចាប់ពីថ្ងៃនេះតទៅខ្ញុំដាក់បទបញ្ជារគ្រប់ខណ្ឌ១៤ ឲ្យបង្រ្កាបឲ្យអស់ព្រមទាំងតាមដានតើករណីនេះនឹងកើតឡើងទៀត ឬទេ?បើកើតទៀតតើនរណាជាអនុញ្ញាតឲ្យបើកវិញខ្ញុំសង្ឃឹមថាគ្រប់ ភាគីទាំងអស់នឹងសហការជាមួយខ្ញុំដើម្បីលុបបំបាត់រាល់បទល្មើស គ្រឿងញៀន.លូចឆក់ប្លន់ចោរកម្មអំពើហិង្សាគ្រួសារនិងក្មេងទំនើង ដែលកើតចេញពីកន្លែងដែលមានហ្គេមបាញ់ត្រីសុីសងនិងល្បែង គ្រប់ប្រភេទផ្សេងទៀតយើងរួមគ្នាដើម្បីសន្តិសុខនិងសណ្តាប់ធ្នាប់ ល្អសម្រាប់រាជធានី ភ្នំពេញ”។
តែផ្ទុយទៅវិញបែរជាសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌចំការមនជាពិសេស សមត្ថកិច្ចប៉ុស្តិ៍បឹងត្របែកផ្ទាល់តែម្តងមិនបានអើពើចំពោះបទបញ្ជា សម្តេចក្រឡាហោមសខេង,និងលោកអភិបាលរាជធានីភ្នំពេញរួម និងបទបញ្ជារបស់ លោក ស្នងការរាជធានី ភ្នំពេញ នោះទេ។

ប្រភពខ្លះបានបង្ហើបថារាងរាល់ពេលកន្លងទៅគេឧស្សាហ៍ឃើញ វត្តមានលោកនាយប៉ុស្តិ៍នៅទីនោះដែរតែធ្វើមិនដឹងមិនឮ?រក្សាភាព ស្ងៀមស្ងាត់ទុកឲ្យក្រុមមេល្បែងហ្គេមបាញ់ត្រីនិងល្បែងសុីសងគ្រប់ ប្រភេទទៀតកើតមានក្នុង ទឹកដីខ្លួនដើម្បីប្រយោជន៍៕

IMG-20190418-WA0002

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!