ព័ត៌មានថ្មី
លោកបណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ ​ពិធី​បញ្ចុះ​ខណ្ឌ សីមា និងសម្ពោធ​សមិ ទ្ធផល​នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូស្ថិតក្នុង​ស្រុក​ កំពង់ត្រាច​​ខេត្តកំពត.! @ ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំ បង្ហាញប្លង់តូបគំរូថ្មីដល់អាជីវករលក់ដូរ នៅឆ្នេរអូរឈើទាល.! @ ពិធី​ប្រកាស​ចូល​កាន់តំ​ណែង​ប្រធាន​មន្ទីរ ​កិច្ចការនារី​ខេត្ត​ក្រចេះ​ អញ្ជើញជាអធិបតីភាព លោកជំទាវ វេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី.! @ អគារសិក្សា០១ខ្នងតម្លៃជាង១៥ម៉ឺនដុល្លា ជាអំណោយដ៍ថ្លៃថ្លា សម្តេចក្រឡាហោម ស ខេង ត្រូវបានធ្វើពិធីក្រុងពាលីសាងសង់ ផ្លូវការក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួង មហាផ្ទៃ.! @ គណកម្មាធិការជាតិគ្រោះ មហន្តរាយ ជម្លៀសប្រជាពលរដ្ឋជាង៥០០គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាពដែលត្រូវទឹក ជំនន់កំពុងគំរាមគំហែង.! @ លោក​បណ្ឌិត​ ប៉ែន ស៊ីម៉ន និងលោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពត ជួបសំ​ណេះ​សំណាល​ជាមួយ​សិស្ស​ត្រៀមប្រឡង ​(​បាក់​ឌុប​)​ឆ្នាំ​២០១៩​និង​គ្រូ​បង្រៀន​មក​ពី​វិទ្យាល័យ​ ទូទាំង​ខេត្ត​កំពត​​.! @ ព័ត៌មានលម្អិតក្រោយពីពន្លត់៖អគ្គិភ័យឆេះ ឃ្លាំងស្តុកសម្ភារខាងក្រោមផ្សារទំនើប The Olympia Mall ផ្ដើមចេញពីជាង ផ្សាដែកហើយខ្ទាតកម្ទេចភ្លើងចំស្នោរ.! @ ព័ត៌មានលម្អិតជុំវិញករណីគ្រោះថ្នាក់ចរា ចរណ៍នៅព្រឹកមិញនេះរវាងរថយន្តដឹក កម្មករនិងរថយន្តដឹកមាន់ខេត្តស្វាយរៀង.! @ លោកបណ្ឌិត គុណ ញឹមអគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិន គួរមើលរំលង លោក យូ ហេង ប្រធាន សាខាគយនិងរដ្ឋាករខេត្តបាត់ដំបងអនុ ញ្ញាតអោយរថយន្តកាកសំណល់ពីវៀត ណាមឆ្លងដែនទៅប្រទេសថៃក្នុង១ថ្ងៃមិន ក្រោមពី៥០ គ្រឿងនោះឡើយ.! @ ល្បែងឆ្នោត​យួនរីកដូចផ្សិតបើកបង្អួត លោក ឃួង ស្រេងអភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ.!
Comments Off

លោក ឃួង ស្រេងសមាជិកគណៈកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជាអញ្ជើញ អធិបតីភាពបិទយុទ្ធនាការឃោសនាបោះឆ្នោត.!

 

013C9EA6-9A02-460B-8448-D8ED9A94B777ភ្នំពេញ៖លោកឃួងស្រេងសមាជិកគណៈកម្មាធិការកណ្តាគណបក្ស ប្រជាជនកម្ពុជាអនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារពង្រឹងខណ្ឌព្រែកព្នៅកាលពីនៅព្រឹកថ្ងែទី ២៤ខែឧសភាឆ្នាំ២០១៩នេះបានអញ្ចើញជាអធិបតីភាពក្នុងពិធីបិទ យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខណ្ឌអាណត្តិទី៣ ដែលបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែក ព្នៅនិងបានបន្តដឹកនាំដង្ហែក្បួនឃោសនារកសំលេងឆ្នោតនៅតាមមូល ដ្ឋានខណ្ឌព្រែកព្នៅ។

លោកឃួងស្រេងបានមានប្រសាសន៍លើកឡើងថាគណបក្សប្រជាជន កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែទទួលបានជ័យជម្នះ រាល់ការបោះឆ្នោត។

ការដែលទទួលបាននូវភាពជោគជ័យនេះដោយសារតែការដឹកនាំរបស់ សម្ដេចតេជោធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនឥតឈប់ឈរ ចាប់តាំងពីភូមិរហូតដល់សង្កាត់ខណ្ឌ។

ជាងនេះទៅទៀតសម្តេចបានប្រឆាំងដាច់ខាតចំពោះពួកអ្នកបំភ្លេច បំផ្លាញសុខសន្តិភាពដែលបានមកពីកម្លាំងញើសឈាមរបស់សម្ដេច។

សម្ដេចបានការកែទម្រង់ស៊ីជម្រៅទៅលើធនធានមនុស្សនិងហិរញ្ញវត្ថុ និងបានផ្ដល់នូវអំណាចទៅឲ្យថ្នាក់ក្រោមជាតិដើម្បីធ្វើការអភិវឌ្ឍន៍មូល ដ្ឋានផ្ដល់សេវាឲ្យកាន់តែកៀកកិតជាមួយនឹងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

បានពង្រឹងនិងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទបានធ្វើឲ្យជីវភាព របស់ប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារនិងប្រសើរឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។
លោកឃួងស្រេងក្នុងឱកាសនោះដែរក៏បានសូមឲ្យអង្គបោះឆ្នោត ត្រៀមខ្លួនដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខណ្ឌអាណត្តិទី៣នាថ្ងៃអាទិត្យទី២៦ខែឧសភាឆ្នាំ២០១៩ខាងមុខនេះ។
លោកឃួងស្រេងបានថ្លែងបន្តថាបេក្ខជនក្រុមប្រឹក្សាដែលជាអង្គបោះឆ្នោត ត្រូវតែទទួលខុសត្រូវគ្រប់គ្រងសតិអារម្មណ៍វត្តមានថែទាំសុខភាពពង្រឹង សាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំហ្មត់ចត់ដើម្បីពង្រឹងការចងចាំថែម ទៀតអំពីនីតិវិធីបោះឆ្នោតនិងត្រូវគោរពតាមការណែនាំរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត។
លើសពីនេះលោកបានថ្លែងកោតសសើរនិងវាយតំលៃខ្ពស់ចំពោះ គណៈកម្មាធិការបក្សខណ្ឌសង្កាត់កងកម្លាំងប្រដាប់អាវុធនគរបាល កងរាជអាវុធហត្ថយោធាអាជ្ញាធរដែនដីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកអនុវត្តគោលនយោបាយបក្សនិងរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោហ៊ុនសែនធ្វើឲ្យបរិស្ថាននៃយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខណ្ឌអាណត្តិទី ៣ឆ្នាំ ២០១៩ប្រព្រឹត្តិទៅដោយ សេរីនិងមានសុវត្ថិភាព។
លោកសុខសម្បតិ្តប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ ក្នុងឱកាសនោះដែរក៏បានលើកឡើងពីសកម្មភាពការងារមួយចំនួន របស់សមាជិកគណបក្សប្រជាជនកម្ពុជាខណ្ឌសង្កាត់ដែលបានចូល រួមនៅក្នុងការបើកយុទ្ធនាការឃោសនាបោះឆ្នោតដែលបានធ្វើឡើង កាលពីថ្ងៃទី១៧ឧសភានៅកោះពេជ្រហើយនឹងបន្តការបង្រៀនគូស សន្លឹកឆ្នោតដល់សមាជិកដែលជាអង្គបោះឆ្នោតនៅតាមមូលដ្ឋាន ដើម្បីឲ្យចេះគូសសន្លឹកឆ្នោត។

លោកបន្តថាសម្រាប់ខណ្ឌព្រែកព្នៅសន្លឹកឆ្នោតដែលត្រូវគូសមាន លេខរៀងលេខ៣និងសម្រាប់រាជធានីភ្នំពេញមានលេខរៀងលេខ៤។
គួរបញ្ជាក់ថាបើតាមការឲ្យដឹងពីគណៈកម្មការរៀបចំការបោះឆ្នោតរាជ ធានីភ្នំពេញបញ្ជាក់ថានៅរាជធានីភ្នំពេញមានគណបក្សនយោបាយ ចំនួន៦បានចុះឈ្មោះជាផ្លូវការក្នុងការចូលរួមប្រកួតប្រជែងសំរាប់ការ បោះឆ្នោតក្រុម ប្រឹក្សាអាណត្តិទី៣នេះ។
គណបក្សទាំង៦នោះរួមមានគណបក្សប្រជាជនកម្ពុជា~គណបក្ស យុវជនកម្ពុជា~គណបក្សឆន្ទះខ្មែរ~គណបក្សខ្មែររួបរួមជាតិ~គណបក្សហ៊្វុន ស៊ីនប៉ិច~គណបក្សសញ្ជាតិកម្ពុជា។

តាមការចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះបោះ  ឆ្នោតក្នុងនោះមណ្ឌលរាជធានីភ្នំពេញមានបេក្ខជនសរុបចំនួន២៧៤ រូបស្រីចំនួន១១៥រូបនិងមណ្ឌលខណ្ឌទាំង១៤មានបេក្ខជនសរុប ចំនួន១. ៣៤៣រូបស្រី៥៣៧រូប។

ក្រោយពីមានការជួបជុំនៅកោះពេជ្រអង្គមិទ្ទិញក៏បានបំបែកគ្នាដង្ហែរ ក្បួនទៅតាមខណ្ឌរៀងៗខ្លួនតាមកម្មវិធីដែលបានគ្រោងទុក្ខ៕

85D16275-6B2E-428F-ACED-D61B276C9367

BCC49E34-3EB2-460A-8D2A-4796DB6A4887

6291B44A-8A8C-4AEF-A6C3-E10F4110A728

131FC6D7-2EC3-4356-B06B-9002B2288936

43C9517F-4BD9-455D-9F70-7E6912F58660

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!