មណ្ឌលគិរី៖ច្រកទ្វេភាគីឡាប៉ាខេស្រុកកែវសីមាខេត្តមណ្ឌលគិរី ត្រូវបាខាងស្នាក់ការខាងគយនិងរដ្ឋាករនិងខាងនគរបាលប៉ុស្តិ៍ អនុញ្ញាតអោយបទល្មើសឈើចរាចរឆ្លងទៅប្រទេសវៀតណាម យ៉ាងគំហុក ស្របពេលថ្នាក់លើរឹតបន្តឹងអោយមានវិធាន ការ ទប់ស្កាត់ ស្រាវជ្រាវ និងបង្ក្រាប ។
មកទល់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៩នេះមានរយៈពេលប្រមា ណ៣សប្តាហ៍ហើយដែលច្រកមួយនេះអនុញ្ញាតអោយបទល្មើស ឈើដឹកជញ្ជូនឈើឆ្លងដែនក្នុងនោះមានឈ្មួញម្នាក់ឈ្មោះ(ប៉ោ ហៀង)ម្ចាស់ KTV ប្រចាំស្រុកកែវសីមា ជាអ្នកប៉ាវច្រក១នេះ ដែលគេពុំដឹងថា៖ត្រូវចំណាយក្នុងកម្រិតណាសម្រាប់អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរីទើបគាត់ហ៊ានបន្តប្រថុយប្រថាន និងការស្តីបន្ទោសពីសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអនុញ្ញាតអោយបទល្មើសឈើឆ្លងដែនដោយ គ្មានខ្លាចញញើតថ្នាក់លើលក្ខណះមិនរាងចាលនិងការព្រមានពី ខាងលើនិងសារស្តីបន្ទោសនេះឮសុះសាយគ្រប់ទិសទីក្នុងក្របខណ្ឌ ទូទាំងប្រទេសនោះ។
រាល់ការដឹកជញ្ជូនបទល្មើសឈើឆ្លងដែនទៅប្រទេសវៀតណាមតាម ច្រកឡាប៉ាខេ គឺខាងច្រកអោយមេឈ្មួញឈ្មោះ(ប៉ោហៀង)ម្ចាស់ KTVប្រចាំស្រុកកែវសីមាប៉ាវផ្តាច់ តែម្នាក់ឯងដោយ យកឡានសាំយ៉ុង៦គ្រឿងនិងឡានកាមរីគូទស្វិត៦គ្រឿងជាមធ្យោ បាយដឹកជញ្ជនឈើទៅមកប្ដូរវេនគ្នាយ៉ាងគឃ្លើននិងច្បាប់។
លោកហ៊នគាសេងមេនគរបាលប៉ុស្តិ៍ច្រកឡាប៉ាខេជាអ្នកបើកបា រ៉ាស់និងរកកញ្ចប់ទុកអោយខាងមេៗកើយរបស់ខ្លួនគាត់ហ៊ានប្រ ព្រឹត្តដោយសារមេៗទាំងឈ្លក់និងផលប្រយោជន៍បើកភ្លើងខៀវ ឲ្យផងដែរ។
បញ្ហាខាងលើនេះគេហទំព័រយើងខ្ញុំមិនអាចសុំការពន្យល់ពីលោក ហ៊នគាសេងមេនគរបាលប៉ុស្តិ៍ច្រកឡាប៉ាខេនៅព្រឹកថ្ងៃទី១៥ខែ ឧសភា ឆ្នាំ២០១ ៩ ដោយមិនអាចទំនាក់ ទំនងបាន។
ប៉ុន្តែកន្លងទៅលោកហ៊នគាសេងធ្លាប់បានប្រាប់ថាគ្មានករណីនេះ ទេបើមានមែនករណីឡានដឹកឈើតម្រង់មកច្រកឡាប៉ាខេតែជិត ដល់ច្រកក៏បត់ឆ្វេងបត់ស្តាំវាងតាមផ្លូវផ្សេងរបៀងនោះវិញទេទើប មានករណីយល់ច្រឡំថាមកតាមច្រកគាត់គ្រប់គ្រង។
អ្នកដឹងពីសកម្មភាពបទល្មើសដឹកជញ្ជូនឈើឆ្លងដែនតាមច្រកឡា ប៉ាខេបានលួចបង្ហើបថាករណីដឹកជញ្ជូនឈើឆ្លងដែននេះបើលោក ស្នងការខេត្តមិនអនុញ្ញាតឲ្យទេ?រឿងអីលោកហ៊នគាសេងថ្លើមធំ ហ៊ានបើកបារ៉ាស់អោយឈើដឹកឆ្លងដែននោះទេ?ចំណុចនេះគឺគេ មានវប្បធម៌យករួចខ្លួននិងទម្លាក់កំហុសដល់ថ្នាក់ក្រោមប្រសិនបែក ការណ៍និងរកវិធីដោះបន្ទុកជួយកូនចៅវិញ?ដដែលព្រោះបានលុយ ដូចគ្នា ចៀសវាងបែកពាងប្រហុកដោយប្រ ការណាមួយ។
រីឯលោកឡោសុខាស្នងការនគរបាលខេត្តមណ្ឌលគិរីគេហទំព័រយើង ខ្ញុំមិនអាចសុំការពន្យល់បាននោះទេ?នៅព្រឹកថ្ងៃទី១៥ខែឧសភាឆ្នាំ ២០១៩ ដោយគ្មានលេខទូរសព្ទ័។
បើលោកអ៊ុំវណ្ណសុភក៌នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី កំពូលខាងប្រើល្បិចធ្វើមិនដឹងមិនឮជំនាញសម្ងំស្ងៀមកើបលុយពី បទល្មើសព្រៃឈើនិយាយថាសុីលុយហើយសុខជាងគេ?បើសមត្ថ កិច្ចបង្ក្រាបជារឿងសមត្ថកិច្ចខ្លួនរងចាំទទួលយកវត្ថុតាងយ៉ាងងាយ។
ដោយឡែកត្រង់ឈ្មួញ?អ្នកឯងរត់ការត្រូវឬមិនត្រូវជាមួយសមត្ថកិច្ច ជំនាញស្ថាប័នផ្សេងជាទៀតរឿងរបស់អ្នកឯងសំខាន់កុំអោយតែអ៊ុំ វណ្ណសុភក៌ ចាប់ទៅនោះប្រពៃពេកទៅហើយ។
លោកទៀងសៅរ័ត្នន៍ស្នងការរងទទួលបន្ទុកព្រំដែនគ្រប់គ្រងច្រក ទ្វេភាគីបានប្រាប់ថា៖កន្លងទៅលោកបានហៅមេប៉ុស្តិ៍ឡាប៉ាខេមក សួរនាំរឿងឈើឆ្លងដែននេះដែរប៉ុន្តែបច្ចុប្បន្នលោកមានធុរៈមិនទាន់ ទទួលដំណឹងរឿងឈើឆ្លងដែននៅឡើយទេ។
លោកស្វាយសំអ៊ាងអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីហាក់ គ្មានទំនួលខុសត្រូវក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងខណៈបទល្មើស ដឹកជញ្ជូនឈើបន្តកើតមាននិងអាចសន្និដ្ឋានបានថាបទល្មើសឈើ អាចឆ្លងដែនបានក៏អាស្រ័យដោយលោកស្វាយសំអ៊ាងបើកភ្លើងខៀវ ដែរមិនមែនដល់ថ្នាក់លោកមិនដឹងរឿងបទល្មើសដឹកជញ្ជូនឈើនេះទេ។
ម្យ៉ាងទៀតលោកជាមុខទទួលខុសត្រូវចំពោះមុខសម្តេចក្រឡាហោម សខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរឿងអីដែលគាត់ឲ្យ បទល្មើសឈើបន្តកើត ឬមួយដោយសារលាភ សក្ការៈជាធំ.?។
ពាក់ព័ន្ធនូវការរិៈគន់ខាងសើគេហទំព័រ(www.ckrnews.com)យើងខ្ញុំរងចាំការពន្យល់បកស្រាយពីលោកស្វាយសំអ៊ាងអភិបាល ខេត្តនិងលោកឡោសុខាស្នងការខេត្តមណ្ឌលគីរីនិងជំនាញពាក់ព័ន្ធ រាល់ម៉ោងធ្វើការ៕