ព័ត៌មានថ្មី
បទល្មើសឈើដឹកជញ្ជូនបន្តកើតមាន ជារៀងរាល់ថ្ងៃសង្ស័យថា អាជ្ញាធរសម ត្ថកិច្ចនិងជំនាញពាក់ព័ន្ធបើកភ្លើងខៀវ .! @ អបអរសាទរខួបអនុស្សាវរីយ៍លើក ទី៧៤ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ.! @ ដីកោះដុះខាងក្រោយរមណីយដ្ឋាន ចំប៉ាមាសវត្តចំប៉ាសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅកំពុងរងនូវការទន្ទ្រាន យកពីអ្នកលុយមានអំណាចរំលោភ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនច្រើនហិកតា.! @ អាជ្ញាធរ~សមត្ថកិច្ចនិង​ជំនាញ​~ពាក់ព័ន្ធ ស្រុក​ស្នួលខេត្តក្រចេះ​ឃុបឃិត​បើកដៃ​ ឲ្យ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើដឹក​ចេញ​ តាម​ផ្លូវ​(៩៩៩៩​)ដែលគេស្គាល់ឈ្មោះ លោក ជា​ វណ្ណៈ​មេ (គ៣)ជា​មេ​ឈ្មួញ​ មានឥទ្ធិពលយោធានិងលោក វុធមន្រ្តី យោធដូចគ្នាស្ទាត់ជំនាញរត់ការបង់លុយ ជូនសមត្ថកិច្ច.! @ លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបងរងនូវការរិះគន់ ឃុបឃិតបើដៃឲ្យឈ្មួញតូចធំដឹកជញ្ជូន ប្រេងសាំងទំនិញគេចពន្ធទំនិញបង់ពន្ធ មិនគ្រប់ពីប្រទេសថៃ.ចូលមកតាមអំពើចិត្ត.! @ ដីកោះដុះខាងក្រោយរមណីយដ្ឋាន ចំប៉ាមាសវត្តចំប៉ាសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅកំពុងរងនូវការទន្ទ្រាន យកពីអ្នកលុយមានអំណាចរំលោភ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនច្រើនហិកតា.! @ លោក ជំុ ឈាង អតីត ចៅ សង្កាត់ ព្រែកកំពឹសនិងជាប្រធានគណៈបក្ស ប្រជាជនកម្ពុជានិងលោក ប៉ាច ប៉ន លោកនាយកសាលាបឋមសិក្សាកែវ មុនីដោយទទួលការឧបត្ថម្ភពីលោក ឧត្តមសេនីឯក រ័ត្ន ស៊្រាងនូវគ្រឿង ឧបភោគ បរិក្ខានិងថវិកាផ្ទាល់ខ្លួន មួយចំនួនធំ.! @ សម្តេចតេជោ ហ៊ុន សែន ទទួលគោរ មងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ ទំនងអន្តរជាតិពីសាកលវិទ្យាល័យ ប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន.! @ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រាព្ធនៅខេត្តតាកែវ.! @ លោក ចាន់ យុត្ថាអ្នកនាំពាក្យក្រសួង ធនធានទឹកនិងឧត្តុនិយមជូនដំណឹង ដល់ប្រជាជនទាំងអស់ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់.!
Comments Off

អបអរសាទរខួបអនុស្សាវរីយ៍លើក ទី៧៤ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ.!

 

IMG_5795
ភ្នំពេញ៖ព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩នេះគឺជាខួបលើកទី ៧៤នៃការបដិសន្ធិកងកម្លាំងនគរបាលជាតិកម្ពុជា(១៦ឧសភា ១៩៥៤-១៦ឧសភា២០១៩)ដែលការចងចាំជាប្រវត្តិសាស្ត្រ របស់អង្គប្រតិបត្តិច្បាប់ហើយត្រូវបានចាប់បដិសន្ធិក្រោមស្នាព្រះ ហស្ថរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះ មហាវីរក្សត្រព្រះបរមរតនកោដ្ឋ ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩នេះលោកឧបនា យករដ្ឋមន្ដ្រី សខេងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃតំណាងលោកនាយ ករដ្ឋមន្រ្ដីហ៊ុនសែនអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទ រខួបអនុស្សាវរីយ៍នៃកំណើតនេះផងដែរដែលត្រូវបានរៀបចំឡើង នៅទីស្ដីការក្រសួងមហាផ្ទៃដោយមានការចូលរួមពីមន្ដ្រីនគរបាល គ្រប់ជាន់ ថ្នាក់ផងដែរ។
លោកឆាយគឹមខឿនអគ្គស្នងការរងនគរបាលជាតិធ្លាប់បានបញ្ជាក់ ថា ការដែលក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៤ឆ្នាំនេះគឺដើម្បីរំលឹកនូវគុណូបការៈ របស់អតីតនគរបាលជំនាន់មុននិងក៏ជាការបង្ហាញនូវវីរៈភាពរបស់ នគរបាលជំនាន់មុនប្រាប់ដល់នគរបាលជំនាន់ក្រោយផងដែរ។

អគ្គស្នងការរងនគរបាលជាតិរូបនេះបានលើកឡើងទៀតថាមន្ត្រី នគរបាលជាតិរួមទាំងថ្នាក់ដឹកនាំពីជំនាន់មុននិងជំនាន់បច្ចុប្បន្ន បានចូលរួមពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមរួមសហការគ្នាទប់ ស្កាត់ បានរាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ការពារសុវត្ថិភាព សណ្ដាប់ធ្នាប់នៃសកម្មភាពបាតុកម្ម-កូដកម្មហើយបានបញ្ចៀស នូវសកម្មភាពភេរវកម្មទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននិងការពារពិធី បុណ្យជាតិ-អន្តរជាតិជាច្រើនប្រកបដោយសុវត្ថិភាពជាពិសេស ការពារបាននូវរាជរដ្ឋាភិបាលស្របច្បាប់ជាតិសាសនាព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ និងគណៈប្រតិភូអន្តរជាតិផងដែរ។

ក្រៅពីជួយការពារនិងថែរក្សាសុវត្ថិភាពសុខសន្តិភាពជូនប្រជាព លរដ្ឋនិងសង្គមជាតិទាំងមូលកងកម្លាំងនគរបាលទូទាំងប្រទេស ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការចុះជួយបងប្អូនប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយផ្សេងៗផងដែរ។
ជាការកត់សម្គាល់ការរៀបចំធ្វើពិធីរំលឹកខួបលើកទី៧៤ឆ្នាំនេះ ក្រសួងមហាផ្ទៃធ្វើឡើងមានលក្ខណៈធំជាងពេលមុនៗដោយមាន ការតាំងពិព័រណ៍នូវរូបថតអនុស្សាវរីយ៍ជាច្រើននៃសកម្មភាពរបស់ នគរបាលគ្រប់រាជធានី-ខេត្តនិងនាយកដ្ឋាននានាចំណុះអគ្គស្នង ការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃផងដែរ ៕

IMG_5798

IMG_5796

IMG_5799

IMG_5797

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!