ព័ត៌មានថ្មី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាបាន​បញ្ជាក់​ជំហរ​ចុង ​ក្រោយ​ដោយ​មិន​ខ្វល់​​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ ពន្ធ EBA​ .! @ សម្ដេចតេជោ ហ៊ុន សែនអញ្ជើញដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីត យុទ្ធជនអាស៊ានលើ​កទី១៩ ប្រារព្ធធ្វើនៅ វិមានសន្តិភាព.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ក្រោយ សួនកាណាឌីយ៉ា ឥឡូវចល័តមកសេះសវិញ ក្នុងសង្កាត់ស្ទឹងមាន​ជ័យ៣​ ដដែលខណ្ឌមាន​ ជ័យមិន​​ទាន់បង្ក្រាប​ទេ​​?សមត្ថកិច្ចសម្ងំ​​ ទទួលផ​ល​ប្រ​យោជ​ន៍​.! @ សារលិខិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ក្រោមប្រធានបទ"ទីក្រុងស្អាត-ឆ្នេរល្អ- ទេសចរណ៍រុងរឿង" @ នាព្រឹកថ្ងៃចន្ទ័សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូបពិភាក្សាការងារជាមួយឯក អគ្គរដ្ឋទូតអូស្រ្តាលីដែលត្រូវបញ្ចប់បេសក កម្មកាទូតកម្ពុជា នៅ វិមានសន្តិភាព.! @ ឈ្មួញធំៗប្រើឧបករណ៍នេសាទល្មើស ច្បាប់ចំនួន២ស្រុក ស្រុកស្ទោងនិងស្រុក កំពង់ស្វាយពេញបន្ទុកមានការបើកដៃ ពីមន្រ្តីរដ្ឋបាលជលផលសមត្ថកិច្ចនិងជំនាញ ពាក់ព័ន្ធក្នុងកំពង់ធំ.! @ សង្វៀន ជល់មាន់ បៀអាប៉ោង ដុះស្លែ នៅភូមិភ្នាតសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌ មានជ័យមិនទាន់បង្រ្កាប?សមត្ថកិច្ចរក្សា ភាពស្ងៀមស្ងាត់សម្ងំទទួលផលប្រយោជន៍.! @ ពិធីបើកវគ្គបំប៉នជំនាញប៉ូលីសបច្ចេកទេស វិទ្យាសាស្ត្រនិងរដ្ឋបាលឆ្នាំ២០១៩ ក្រោម អធិបតីភាពលោកឧត្តមសេនីយ៍ទោ សៀ សម្បតិ្ត ស្នងការ ស្នងការដ្នានសាវជ្រាវ បទល្មើសនិងបង្រ្កាបនៃកងរាជអាវុធហត្ថផ្ទៃ ប្រទេស.! @ រដ្ឋបាលខណ្ឌសែនសុខបានដង្ហែអង្គកឋិទាន សាមគ្គីទៅកាន់វត្តឃ្មួញអញ្ជើញចូលរួមលោក ម៉ប់ សារិន អនុប្រធានគណៈ កម្មការគណ បក្សប្រជាជនកម្ពុជា.! @ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បញ្ជា​ការ​ សេនាធិការ​កងរាជអាវុធហត្ថជំនាន់​ទី​ ១​ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា.!
Comments Off

ដីកោះដុះខាងក្រោយរមណីយដ្ឋាន ចំប៉ាមាសវត្តចំប៉ាសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅកំពុងរងនូវការទន្ទ្រាន យកពីអ្នកលុយមានអំណាចរំលោភ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនច្រើនហិកតា.!

 

IMG-20190506-WA0001
ភ្នំពេញ៖ប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាថ្មីៗនេះមាន ប្រពន្ធធំម្នាក់នៅក្រសួងមហាផ្ទៃកំពុងរំលោ ភទន្រ្ទានយកដីរដ្ឋ ដីកោះដុះខាងក្រោយរមណីយដ្ឋានចំប៉ាមាសវត្តចំប៉ាដែលជា កោះសាធារណៈរបស់រដ្ឋត្រូវបានអ្នកលុយមានអំណាចមួយក្ដាប់ តូចរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ ខ្លួន។
តំបន់មួយចំនួនដែលមានដីកោះលិចទឹកកំពុងត្រូវបានបុគ្គល មួយចំនួនរំលោភយកកម្មសិទ្ធជាការពិតណាស់ការរំលោភយក ដីរដ្ឋធូរកម្លាំងនិងស្រួលជាងរំលោភយកដីរាស្ត្រជាក់ស្តែងដីកោះ ដុះលិចទឹកនៅខាងក្រោយរមណីយដ្ឋានចំប៉ាមាសវត្តចំប៉ានៅ ក្នុងសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញជាច្រើន ហិកតាកំពុងរងនូវការរុករានទន្ទ្រានកាយហ៊ុមព័ទ្ធនិងគ្រឿងច្រក កាប់កាយយកបន្តជារៀងរាល់ថ្ងៃដើម្បីយកធ្វើជាកម្មសិទ្ធទុក លក់ឲ្យក្រុមហ៑ុនផ្សេងៗដូចជាក្រុមហ៊ុនចិន។ល។
បើទោះបីដឹងថាជាដីកោះដុះខាងក្រោយរមណីយដ្ឋានចំប៉ាមាស វត្តចំប៉ាដីកោះដុះលិចទឹករបស់រដ្ឋយ៉ាងណាក៍ដោយនៅតែបំពាន់ យកអាងខ្លួនជាប្រពន្ធអ្នកមានអំណាចម្នាក់នៅក្រសួងមហាផ្ទៃ ដ៍មហិមា។
ពាក់ព័ន្ធដីរដ្ឋដីកោះនៅខាងក្រោយរមណីយដ្ឋានចំប៉ាមាសវត្តចំ ប៉ាខាងលើនេះគេហទំព័រយើងបានខលសម្ភាសន៍លោកលឹមពីរ ប្រធានការិយាល័យភូមិបាលខណ្ឌច្បារអំពៅលោកបានប្រាប់ថា ពាក់ព័ន្ធដីកោះដុះខាងក្រោយរមណីយដ្ឋានចំប៉ាមាសវត្តចំប៉ានេះ ឯកឧត្តអភិបាលរាជធានីភ្នំពេញគាត់ឲ្យចុះបញ្ជីហើយលោកបាន ដាក់សំណើរទៅខណ្ឌប៉ុន្តែគាត់អត់ទាន់ឃើញដាក់ក្រុមការងារចំ រុះទៅប៉ុន្តែអ្នកដែលរំលោភយកដីកោះដុះនៅលើនឹងកន្លងមកលោក ក៍មិនទទួលស្គាល់នោះដែរខាងលោកធ្លាប់បានចុះទៅជាក្រុមការ ងារចំរុះចុះធ្វើលិខិតនិងកំណត់ហេតុមួយហើយបានប្រគល់ដីកោះ ដុះនៅខាងក្រោយរមណីយដ្ឋានចំប៉ាមាសវត្តចំប៉ាទៅឲ្យសង្កាត់ជា អ្នកគ្រប់គ្រងវិញ?ហើយលោកបានប្រាប់ថាចង់ដឹងច្បាស់រឿងដី កោះដុះខាងក្រោយរមណីយដ្ឋានចំប៉ាមាសវត្តចំប៉ានេះលោកសួរ ទៅអាជ្ញាធរខណ្ឌព្រោះខណ្ឌជាអ្នកគ្រប់គ្រងឯលោកគ្រាន់តែជាអ្នក ចូល រួមប៉ុណ្ណុះទេ។
ចំណែកលោកណុបផាអភិបាលរងខណ្ឌច្បារអំពៅលោកបញ្ជាក់ តាមទូរសព្ទ័ថាដីកោះដុះនៅខាងក្រោយរមណីយដ្ឋានចំប៉ាមាស វត្តចំប៉ាគឺដីកោះដុះរបស់រដ្ឋមានបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួ សារនាំគ្នាទន្ទ្រានយកមានអជ្ញាធរណាគេទទួលស្គាល់ទេហើយ ថែមទាំងឈ្លោះគ្នាដាក់ពាក្យសុំសិទ្ធកាន់កាប់ដីកោះដុះដីរដ្ឋមាន ទាំងប្ដឹងឲ្យអាជ្ញាធរខណ្ជួយដោះស្រាយលោកបានបន្តថាលោក មានសិទ្ធឯណាកាត់ដីកោះដីរដ្ឋទៅឲ្យពួកគាត់នោះតែត្រង់ថាកាត់ ឲ្យមិនឲ្យគឺថ្នាក់ លើឯណ្ណោះទេ។
ឯលោកវិញមានសិទ្ធត្រឹមតែធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ ប៉ុណ្ណេះទេតែលឺថាបន្តិចទៀតពេលដែលទឹកឡើងមកប្រហែល ជាគេដាក់ម៉ាសុីបូមផ្ដាច់ដីកោះដុះនេះដើម្បីបើកផ្លូវទឹកផងក៍មិន ដឹងតែដឹងមិនច្បាស់ដែរទេសំរាបលោក។
លោកសបញ្ជាក់ដីរដ្ឋដីកោះដុះនៅខាងក្រោយរមណីយដ្ឋានចំ ប៉ាមាសវត្តចំប៉ាដីរបស់រដ្ឋមិនមែនដីបុគ្គលណាម្នាក់នោះទេ។
ដីកោះដុះនៅខាងក្រោយរមណីយដ្ឋានចំប៉ាមាសវត្តចំប៉ានេះ លោកធ្លាប់យកអេស្កាវ៉ាទ័រមកកាត់ផ្ដាច់ទំបន់ផ្លូវដែលបុគ្គល មួយចំនួនមករំលោភទន្រ្ទានយកដីកោះដុះខាងក្រោយរមណី យដ្ឋានចំប៉ាមាសវត្តចំប៉ាម្តងរួចមកហើយដែរ។
ប្រភពពលរដ្ឋបានបង្ហើបថាមានបុគ្គលប្រពន្ធអ្នកធំម្នាក់នៅក្រ សួងមហាផ្ទៃមានលុយមានអំណាចរំលោភយកដីដុះកោះខាង ក្រោយរមណីយដ្ឋានចំប៉ាមាសវត្តចំប៉ាធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនដាក់ ទាំងគ្រឿងចក្រនិងកងកម្លាំងប្រដាប់អាវុធការពារយ៉ាងកឹងរឹង មិនអនុញាត្តិឲ្យប្រជាពលរដ្ឋណាឆ្លងកាត់ដីកោះដុះខាងក្រោយ រមណីយដ្ឋានចំប៉ាមាសវត្តចំប៉ាបាននោះទេ។

ប្រភពបន្តថាបុគ្គលរំលោភយកដីកោះដុះខាងក្រោយរមណីយ ដ្ឋានចំប៉ាមាសវត្តចំប៉ាដែលដីរដ្ឋនោះត្រូវជាប្រពន្ធធំលោកម្នាក់ មានលុយមានអំណាចបើមិនដូច្នេះទេមិនអាចដាក់គ្រឿងច្រក និងកងកម្លាំងប្រួងព្រាតបានទេរីឯកងកម្លាំងទៀតសោធសុីប្រាក់ ប្រជា ពលរដ្ឋការពារឲ្យបុគ្គលឯកជនទៅវិញ។
ពាក់ព័ន្ធទៅនិងដីកោះដុះនៅខាងក្រោយរមណីយដ្ឋានចំប៉ាមាស វត្តចំប៉ាសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញខាង លើគេទំព័រ(www.ckrnews.com)យើងខ្ញុំរងចាំពន្យល់បក ស្រាយពីអ្នកពាក់ព័ន្ធដីកោះដុះនៅក្រោយរមណីយដ្ឋានចំប៉ាមាស វត្តចំប៉ារាល់ម៉ោងធ្វើការ៕

IMG-20190515-WA0001

IMG-20190506-WA0002

IMG-20190506-WA0004

IMG-20190506-WA0000

IMG-20190506-WA0003

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!