ព័ត៌មានថ្មី
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល រងខេត្តចំនួន០២រូបនិងនាយករដ្ឋបាល សាលាខេត្តមានការអញ្ជើញចូលរួមលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ.! @ រណ្ដៅដីជម្រៅដ៍ជ្រៅជីកចេញថ្មហួស ក្បាលប្រែត លោក ឧកញ៉ា សាក់ ជីឡៅ មេឈ្មួញដ៍ធំប្រចាំស្រុកអង្គស្នួលខេត្ត កណ្ដាលជីកមិនខ្វល់និងការប៉ះពាល់ ដល់ប្រជាពលរដ្ឋណា?សង្ស័យ អាជ្ញាធរ សមត្ថកិច្ចនិងជំនាញឃុបឃិតជាប្រព័ន្ធ.! @ រថយន្ដដឹកឈើ២គ្រឿងដែលកម្លាំងអាវុធ ហត្ថចាប់បាននៅស្រុកស្នួលខេត្តក្រចេះ​ ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង.! @ កងរាជអាវុធហត្ថលេីផ្ទៃប្រទេសបញ្ជូន ឧកញ៉ា សឹង្ហ សំអុល និងបក្ខពួក២នាក់ ទៀតទៅសាលាដំបូងខេត្តមណ្ឌលគីរី ដេីម្បីសាកសួរបន្តតាមនីតិវិធីច្បាប់.! @ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិ កម្ម​រុក្ខាប្រមាញ់និងនេសាទសម្រេចដក ​តំណែងលោក រី ដាវិន ប្រធានការិយា ល័យសុខភាពសត្វខេត្តត្បូងឃ្មុំបន្ទាប់ ពីកើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិកនិងដោយ សារការដឹកនាំមានភាពមិនប្រក្រតី.! @ លោក ឃួង ស្រេង​ អភិបាល​នៃគណៈ អភិបាលរាជធានី​ភ្នំពេញបើក​កិច្ចប្រជុំ និងដាក់​វិធានការ​រក្សា​សុវត្ថិភាព​សណ្ដាប់ ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យ​កាន់ តែ​ប្រសើរ​​.! @ ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណា ចក្រកម្ពុជា ព្រះ អង្គទ្រង់សព្វព្រះរាជហឬ ទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ព្រះ រាជពិធី រុក្ខទិវា.! @ លោកឧត្តមសេនីយ៍ អេង ហុី អ្នកនាំពាក្ស កងរាជអាវុធហត្ថផ្ទៃប្រទេសថា គណៈកម្មការ ដើម្បីទប់ស្កាត់និងបង្ក្រាបទបល្មើសធនធាន ធម្មជាតិជម្រាបជូន.! @ សម្ដេចតេជោ ហ៊ុន សែនអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់ ប្រទេសកម្ពុជាប្រកបដោយសុវត្តិភាព.! @ ឈ្មួញដឹកជញ្ជូនឈើប៉ែកភាគឦសាន្ត យកឈ្មោះលោក សេង ទៀង ជំនួយការ ផ្ទាល់សម្ដេចតេជោ ហ៊ុន សែន គំរាមកង កម្លាំងសមត្ថកិច្ច​និងជំនាញ.!
Comments Off

ដីកោះដុះខាងក្រោយរមណីយដ្ឋាន ចំប៉ាមាសវត្តចំប៉ាសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅកំពុងរងនូវការទន្ទ្រាន យកពីអ្នកលុយមានអំណាចរំលោភ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនច្រើនហិកតា.!

 

IMG-20190506-WA0002
ភ្នំពេញ៖ប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាថ្មីៗនេះមាន ប្រពន្ធធំម្នាក់នៅក្រសួងមហាផ្ទៃកំពុងរំលោ ភទន្រ្ទានយកដីរដ្ឋ ដីកោះដុះខាងក្រោយរមណីយដ្ឋានចំប៉ាមាសវត្តចំប៉ាដែលជា កោះសាធារណៈរបស់រដ្ឋត្រូវបានអ្នកលុយមានអំណាចមួយក្ដាប់ តូចរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ ខ្លួន។
តំបន់មួយចំនួនដែលមានដីកោះលិចទឹកកំពុងត្រូវបានបុគ្គល មួយចំនួនរំលោភយកកម្មសិទ្ធជាការពិតណាស់ការរំលោភយក ដីរដ្ឋធូរកម្លាំងនិងស្រួលជាងរំលោភយកដីរាស្ត្រជាក់ស្តែងដីកោះ ដុះលិចទឹកនៅខាងក្រោយរមណីយដ្ឋានចំប៉ាមាសវត្តចំប៉ានៅ ក្នុងសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញជាច្រើន ហិកតាកំពុងរងនូវការរុករានទន្ទ្រានកាយហ៊ុមព័ទ្ធនិងគ្រឿងច្រក កាប់កាយយកបន្តជារៀងរាល់ថ្ងៃដើម្បីយកធ្វើជាកម្មសិទ្ធទុកលក់ ឲ្យក្រុមហ៑ុនផ្សេងៗដូចជាក្រុមហ៊ុនចិន។ល។
បើទោះបីដឹងថាជាដីកោះដុះខាងក្រោយរមណីយដ្ឋានចំប៉ាមាស វត្តចំប៉ាដីកោះដុះលិចទឹករបស់រដ្ឋយ៉ាងណាក៍ដោយនៅតែបំពាន់ យកអាងខ្លួនជាប្រពន្ធអ្នកមានអំណាចម្នាក់នៅក្រសួងមហាផ្ទៃដ៍ មហិមា។
ពាក់ព័ន្ធដីរដ្ឋដីកោះនៅខាងក្រោយរមណីយដ្ឋានចំប៉ាមាសវត្តចំ ប៉ាខាងលើនេះគេហទំព័រយើងបានខលសម្ភាសន៍លោកលឹមពីរ ប្រធានការិយាល័យភូមិបាលខណ្ឌច្បារអំពៅលោកបានប្រាប់ថា ពាក់ព័ន្ធដីកោះដុះខាងក្រោយរមណីយដ្ឋានចំប៉ាមាសវត្តចំប៉ានេះ ឯកឧត្តអភិបាលរាជធានីភ្នំពេញគាត់ឲ្យចុះបញ្ជីហើយលោកបាន ដាក់សំណើរទៅខណ្ឌប៉ុន្តែគាត់អត់ទាន់ឃើញដាក់ក្រុមការងារចំរុះ ទៅប៉ុន្តែអ្នកដែលរំលោភយកដីកោះដុះនៅលើនឹងកន្លងមកលោក ក៍មិនទទួលស្គាល់នោះដែរខាងលោកធ្លាប់បានចុះទៅជាក្រុម ការងារចំរុះចុះធ្វើលិខិតនិងកំណត់ហេតុមួយហើយបានប្រគល់ ដី កោះដុះនៅខាងក្រោយរមណីយដ្ឋានចំប៉ាមាសវត្តចំប៉ាទៅឲ្យ សង្កាត់ជាអ្នកគ្រប់គ្រងវិញ?ហើយលោកបានប្រាប់ថាចង់ដឹង ច្បាស់រឿងដីកោះដុះខាងក្រោយរមណីយដ្ឋានចំប៉ាមាសវត្តចំប៉ា នេះលោកសួរទៅអាជ្ញាធរខណ្ឌព្រោះខណ្ឌជាអ្នកគ្រប់គ្រងឯលោក គ្រាន់តែជាអ្នកចូល រួមប៉ុណ្ណុះទេ។
ចំណែកលោកណុបផាអភិបាលរងខណ្ឌច្បារអំពៅលោកបញ្ជាក់ តាមទូរសព្ទ័ថាដីកោះដុះនៅខាងក្រោយរមណីយដ្ឋានចំប៉ាមាស វត្តចំប៉ាគឺដីកោះដុះរបស់រដ្ឋមានបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួ សារនាំគ្នាទន្ទ្រានយកមានអជ្ញាធរណាគេទទួលស្គាល់ទេហើយ ថែមទាំងឈ្លោះគ្នាដាក់ពាក្យសុំសិទ្ធកាន់កាប់ដីកោះដុះដីរដ្ឋមាន ទាំងប្ដឹងឲ្យអាជ្ញាធរខណ្្ឌជួយដោះស្រាយលោកបានបន្តថាលោក មានសិទ្ធឯណាកាត់ដីកោះដីរដ្ឋទៅឲ្យពួកគាត់នោះតែត្រង់ថាកាត់ ឲ្យមិនឲ្យគឺថ្នាក់ លើឯណ្ណោះទេ។
ឯលោកវិញមានសិទ្ធត្រឹមតែធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ ប៉ុណ្ណេះទេតែលឺថាបន្តិចទៀតពេលដែលទឹកឡើងមកប្រហែលជា គេដាក់ម៉ាសុីបូមផ្ដាច់ដីកោះដុះនេះដើម្បីបើកផ្លូវទឹកផងក៍មិនដឹង តែដឹងមិនច្បាស់ដែរទេ សំរាបលោក។
លោកសបញ្ជាក់ដីរដ្ឋដីកោះដុះនៅខាងក្រោយរមណីយដ្ឋានចំប៉ា មាសវត្តចំប៉ាដីរបស់រដ្ឋមិនមែនដីបុគ្គលណាម្នាក់នោះទេ។
ដីកោះដុះនៅខាងក្រោយរមណីយដ្ឋានចំប៉ាមាសវត្តចំប៉ានេះលោក ធ្លាប់យកអេស្កាវ៉ាទ័រមកកាត់ផ្ដាច់ទំបន់ផ្លូវដែលបុគ្គលមួយចំនួន មករំលោភទន្រ្ទានយកដីកោះដុះខាងក្រោយរមណីយដ្ឋានចំប៉ា មាសវត្តចំប៉ាម្តងរួចមកហើយដែរ។
ប្រភពពលរដ្ឋបានបង្ហើបថាមានបុគ្គលប្រពន្ធអ្នកធំម្នាក់នៅក្រសួង មហាផ្ទៃមានលុយមានអំណាចរំលោភយកដីដុះកោះខាងក្រោយ រមណីយដ្ឋានចំប៉ាមាសវត្តចំប៉ាធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនដាក់ទាំងគ្រឿង ចក្រនិងកងកម្លាំងប្រដាប់អាវុធការពារយ៉ាងកឹងរឹុងមិនអនុញាត្តិ ឲ្យប្រជាពលរដ្ឋណាឆ្លងកាត់ដីកោះដុះខាងក្រោយរមណីយដ្ឋានចំ ប៉ាមាសវត្តចំប៉ាបាននោះទេ។

ប្រភពបន្តថាបុគ្គលរំលោភយកដីកោះដុះខាងក្រោយរមណីយដ្ឋាន ចំប៉ាមាសវត្តចំប៉ាដែលដីរដ្ឋនោះត្រូវជាប្រពន្ធធំលោកម្នាក់មានលុយ មានអំណាចបើមិនដូច្នេះទេមិនអាចដាក់គ្រឿងច្រកនិងកងកម្លាំង ប្រួងព្រាតបានទេរីឯកងកម្លាំងទៀតសោធសុីប្រាក់ប្រជាពលរដ្ឋការ ពារឲ្យបុគ្គលឯកជនទៅវិញ។
ពាក់ព័ន្ធទៅនិងដីកោះដុះនៅខាងក្រោយរមណីយដ្ឋានចំប៉ាមាស វត្តចំប៉ាសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញខាងលើ
គេទំព័រ(www.enn- tv. com)យើងខ្ញុំរងចាំពន្យល់បក ស្រាយពីអ្នកពាក់ព័ន្ធដីកោះដុះនៅក្រោយរមណីយដ្ឋានចំប៉ាមាស វត្តចំប៉ារាល់ម៉ោងធ្វើការ៕

IMG-20190506-WA0001

IMG-20190506-WA0000

IMG-20190506-WA0003

IMG-20190506-WA0004

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!