ព័ត៌មានថ្មី
រដ្ឋបាលសាលាខេត្តកែប​កោះប្រជំុណែ នាំគ្រប់មន្ទីរជុំវិញខេត្តចូលរួមធ្វើអនាម័យ កែលំអរសោភ័ណ្ឌភាពដើម្បីត្រៀមទទួល ភ្លៀវទេសចរណ៍មកកំសាន្ត​ក្នុងឱកាស បុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ.! @ បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.! @ លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.! @ ស្រុក​ចំនួន​២ក្នុងចំណោមស្រុក ក្រុង ទាំង៦នៃខេត្តក្រចេះរងផលប៉ះពាល់ ដែលបាក់ច្រាំងទន្លេ.! @ លោក ជាវ តា​យ អភិបាលនៃគណៈ អភិបាលខេត្តកំពតដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៩ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ.! @ កម្លាំង​ អធិការ នគរបាលស្រុកកំពង់ត្រាច សហការជាមួយការរិយាល័យគ្រឿងញៀន​ ខេត្ត​ចាប់ជនសង្ស័យ៧នាក់និងវត្ថុតាំងថ្នាំ ញៀនមួយចំនួនធំ.! @ លោក លាង រឿន​​សុធី អភិបាលនៃ អភិបាលក្រុង​កំពត រៀបចំ​ពិធី​ចែក ​អំណោយ​ដល់​សិស្សានុសិស្សលោក គ្រូ​អ្នកគ្រូនិង​គ្រួសារ​ក្រីក្រ​​.! @ ពិធីតែងតាំង លោក ទូ សាវុទ្ធ អតីត អភិបាលនៃអភិបាលស្រុកបូទុមសាគរចូល កាន់តំណែងអភិបាលរងនៃគណៈអភិបាល ខេត្តកោះកុង.! @ អាជ្ញាធរ~សមត្ថកិច្ចនិងអាវុធហត្ថខណ្ឌ មានជ័យអសមត្ថភាពក្នុងការបង្រ្កាបអីុន ធឺណេតយីហោ e888 កុំព្យូទ័របង្កប់ ល្បែងសុីសងភ្នាល់គ្រប់ប្រភេទ.! @ សម្តេច​តេជោ ហ៊ុន សែន បញ្ជា​មិន​ អនុញ្ញាតកម្លាំង​ប្រដាប់អាវុធមាន​ងារ​ ជា «​ឧកញ៉ា​» ទៀតឡើយ​​.!
Comments Off

លោក ជំុ ឈាង អតីត ចៅ សង្កាត់ ព្រែកកំពឹសនិងជាប្រធានគណៈបក្ស ប្រជាជនកម្ពុជានិងលោក ប៉ាច ប៉ន លោកនាយកសាលាបឋមសិក្សាកែវ មុនីដោយទទួលការឧបត្ថម្ភពីលោក ឧត្តមសេនីឯក រ័ត្ន ស៊្រាងនូវគ្រឿង ឧបភោគ បរិក្ខានិងថវិកាផ្ទាល់ខ្លួន មួយចំនួនធំ.!

 

IMG_4851
លោកឧត្តមសេនីយ៍ឯករ័ត្នស្រ៊ាងមេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយក្រុមការងារនិងសហការីមន្ត្រីកងរាជអាវុធហត្ថរាជធានី ភ្នំពេញបានអញ្ជើញទៅសាកសួរសុខទុក្ខលោកជុំឈាងអតីតចៅ សង្កាត់ព្រែកកំពឹសជាប្រធានបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ដែលមានជម្ងឺគ្រួសក្នុងប្រមាត់ទើបចេញពីទទួលការវះកាត់នៅមន្ទីរ ពេទ្យនិងបន្តចុះសួរសុខទុក្ខលោកប៉ាចប៉នសមាជិកក្រុមប្រឹក្សាសង្កាត់ ព្រែកកំពឹសដែលមានជម្ងឺបូសថ្លើមទើបចេញពីសម្រាកព្យាបាលនៅ មន្ទីរពេទ្យដូចគ្នា។
ក្នុងឱកាសសួរសុខទុក្ខលោករ័ត្នស្រ៊ាងបាននាំយកថវិកាសរុបចំនួន ៣,០០០,០០០រៀលទឹកផ្លែឈើ០៤កេះមី០៤កេះនិងទឹកសុទ្ធ០៤ កេះឧបត្ថម្ភជូនដល់លោកជុំឈាងនិងលោកប៉ាចប៉នក្នុងនោះរួម មានថវិកាផ្ទាល់ខ្លួនលោករ័ត្នស្រ៊ាង២លានរៀលលោកកនសុកេន ចៅសង្កាត់ព្រែកកំពឹស២០០ដុល្លារនិងថវិកាក្រុមការងារភូមិសង្កាត់ ចូលរួមបន្ថែមផងដែរ។
បន្ទាប់មកលោក រ័ត្ន ស៊្រាង និងក្រុម ការងារ ក៏បានអញ្ជើញចុះ ត្រួតពិនិត្យលទ្ធផលចាក់ដីបំពេញទីធ្លាសាលាបឋមសិក្សាកែវមុនី ស្ថិតក្នុងភូមិដំណាក់សង្កែសង្កាត់ព្រែកកំពឹសខណ្ឌដង្កោរាជធានី ភ្នំពេញ ដែលទីធ្លាចាក់ដីនេះ គឺជាការស្នើសុំរបស់លោកនាយក សាលាផ្ទាល់តែម្តង។
ដោយពិនិត្យឃើញស្ថានភាពជាក់ស្តែងបើទោះបីជាទីធ្លាសាលា បានចាក់ដី បំពេញតាមសំណូមពររួចរាល់ហើយក៏ដោយលោក រ័ត្នស្រ៊ាងបានមានសទ្ធាកែលម្អរអភិវឌ្ឍន៍សាលាជាបន្តដោយលោក បានសន្យានឹងរៀបចំចាក់បេតុងលើផ្ទៃដីទីធ្លាសាលាបន្ថែមរៀបចំ សួនច្បារនិងកន្លែងសិស្សលេងកម្សាន្តកសាងតារាងបាល់ទាត់ សម្រាប់ក្មេងៗកែលម្អបន្ទប់ទឹកឲ្យស្អាតនិងកសាងប្រព័ន្ធរំដោះទឹក ជុំវិញបរិវេណសាលាទាំងមូលនិងសន្យាបន្តទៅជួយកសាងនៅសា លាបឋមសិក្សាព្រែកថ្លឹងមួយទៀត ។
ការផ្តល់ជូនលើសពីសំណូមពរនេះទទួលបានការសាទរពេញទំ ហឹង ពីលោក នាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូលហើយអ្វីដែលគួរជាទី ចាប់អារម្មណ៍មួយទៀតនោះគឺរាល់លើកដែលលោករ័ត្នស្រ៊ាងបាន ចុះជួបសំណេះសំណាលសួរសុខទុក្ខនិងបំពេញកិច្ចការងារផ្សេងៗ ដល់មូលដ្ឋានផ្ទាល់លោកតែងតែនាំយកអាហារសម្រន់មកចែកជូន បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សប្អូនៗកុមារបរិភោគជាមួយគ្នា យ៉ាងសប្បាយ រីក រាយនិងស្និតស្នាល។

ជាក់ស្តែងក្នុងឱកាសបរិយាកាសនាពេលថ្ងៃនេះលោកឧត្តមសេនីយ៍ ឯករ័ត្នស្រ៊ាងបាននាំយកនូវការ៉េមចំនួន៧០០ដើមនំប៉័ង៧០០កំណាត់ និងទឹកសុទ្ធ៣០កេះចែកជូនដល់បុគ្គលិកសិក្សាលោកគ្រូអ្នកគ្រូសិ ស្សានុសិស្សព្រមទាំងបងប្អូនប្រជាពលរដ្ឋកុមារាកុមារីនៅតាមផ្ទះ ចូល រួមបរិភោគក្រោមបរិយាកាសដ៍រីករាយនិងភាពស្និទ្ធស្នាល ដ៍ក្រៃលែងបំផុត ៕

IMG_4849

IMG_4845

IMG_4846

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!