ព័ត៌មានថ្មី
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខ្លឹមសារជំនួប តាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ គណបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម.! @ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងបើក កិច្ចប្រជុំ មានការចូលរួម អភិបាលរង លោក លោកស្រី នាយក នាយករងរដ្ឋបាលនិងមន្រ្តីកងកម្លាំងទាំងបី ប្រភេទថ្នាក់ដឹកនាំច្រើនទៀតក្នុងខេត្តព្រៃវែង.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ខុសច្បាប់ដុះស្លែស្ថិត នៅក្នុងភូមិឈើទឺន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបំរើក្រុមញៀនល្បែងដោយមិនខ្វល់ សារាចរណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យ ការពារនៃការរីករាលដាលឆ្លងជំងឺកូវីដ ១៩.! @ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដឹកនាំមន្រ្តី ជាន់ខ្ពស់ប្រារព្វពិធីសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ដាក់ឲ្យដំណើរការជាផ្លូវការនៅអគារថ្មីនៃទីស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា អបអរសាទរថ្ងៃកំណើ​តគណ បក្សប្រជា​ជនកម្ពុជាខួប​លើកទី៦៩.! @ សម្តេចតេជោ ហ៊ុន សែន ចុះទៅពិនិត្យមើលការដ្ឋាន សាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីស្ថិតនៅ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល.! @ សង្វៀន មាន់ជល់ បៀអាប៉ោង ខុសច្បាប់នៅ ក្នុងចំការស្វាយចន្ទីស្ថិតនៅក្នុងភូមិទើតឃំុឃ្លើន ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបើកបំរើក្រុមអ្នកញៀន ល្បែងមិនខ្វល់សារាចរណ៍ណែនាំរបស់ប្រមុខរាជ រដ្ឋាភិបាលការពារការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ .! @ សង្វៀន​ ជល់មា​ន់ បៀ អា​ប៉ោងខុសច្បាប់ស្ថិតក្នុងដីឡូតិ៍ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យបើកលេងមិន ខ្វល់និងសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារជំងឺកូវីដ១៩ ខណៈអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន សម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.!
Comments Off on សម្តេចតេជោ ហ៊ុន សែន ទទួលគោរ មងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ ទំនងអន្តរជាតិពីសាកលវិទ្យាល័យ ប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន.!

សម្តេចតេជោ ហ៊ុន សែន ទទួលគោរ មងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ ទំនងអន្តរជាតិពីសាកលវិទ្យាល័យ ប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន.!

IMG_4590-300x200
ភ្នំពេញ៖នៅរសៀលថ្ងៃទី២៥ខែមេសាឆ្នាំ២០១៩សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា គឺ​ជាថ្នាក់ដឹកនាំកំពូលលើក ដំបូងគេរបស់ព្រះរាជា ណាចក្រកម្ពុជាដែលទទួលបាននូវគោរមងារសាស្រ្តាចារ្យកិត្តិ យសផ្នែកទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យប៉េកាំងដែល ជាសាកលវិទ្យាល័យដ៏ធំនិងចំណាស់ជាងគេនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ពិធីប្រគល់និងទទួលដែលធ្វើឡើងដោយមានវត្តមាននៃការអ ញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំចិនក្រុមប្រឹក្សាភិបាល សាកលវិទ្យាធិការ នៃសាកល​វិទ្យា ល័យរួមទាំងនិស្សិត កម្ពុជា -ចិនដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យប៉េកាំងជាច្រើនរូប។
នៅក្នុងពិធីទទួលនិងបដិសណ្ឋារកិច្ចផ្លូវការនោះដែរសម្តេចតេជោ នាយករដ្ឋមន្រ្តីបានធ្វើគារវកិច្ចស្វាគមន៍ពីថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៉េកាំងមុនពិធីប្រគល់ គោរមងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិជូនស ម្តេចតេជោ​នាយក រដ្ឋ មន្រ្តីពីសាកលវិទ្យាល័យប៉េកាំង។
ថ្នាក់ដឹកនាំក្រសួងអប់រំនិងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ប៉េកាំងមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់និងកោតសរសើរ ចំពោះសកម្មភាពដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការ រំលត់ភ្លើងសង្រ្គាមរបបប្រល័យពូជសាសន៍ការស្វែងរកដំណោះ ស្រាយនយោបាយ ក្នុងការបញ្ចប់សង្គ្រាមស៊ី វិលនៅកម្ពុជាការ ទំនាក់ទំនងអន្តរជាតិនិងការដឹកនាំស្តារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល ជាង២ទសវត្សបន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាពយ៉ាង ពេញលេញតាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី។
ជាមួយគ្នានេះថ្នាក់ដឹនាំក្រសួងអប់រំនិងក្រុមប្រឹក្សាភិបាលនៃសាកល វិទ្យាល័យប៉េកាំងសូមសំដែងនូវការសប្បាយរីករាយជូនចំពោះសម្តេច តេជោនាយករដ្ឋមន្រ្តីដែលបានឆ្លើយតបនិងទទួលយកនូវគោរមងារ {សាស្រ្តចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ}ពីសាកល វិទ្យាល័យប៉េកាំងដែលនេះបានបង្ហាញពីការផ្តល់នូវកិត្តិយសដ៏ខ្ពង់ ខ្ពស់បំផុតជូនចំពោះថ្នាក់ដឹកនាំនិងប្រជាជនចិនដែលជានិច្ចកាល តែងតែមានទំនាក់ទំនងល្អជាមួយសម្តេចនាយករដ្ឋមន្រ្តីក៏ដូចជា ប្រទេសនិងប្រជាជនកម្ពុជា។
ថ្នាក់ដឹកនាំនិងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័ យប៉េ​កាំង ក៏បានប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនសម្តេចតេជោនាយក រដ្ឋមន្រ្តីក្នុងការបន្តស្ថិតនៅជាអ្នកដឹកនាំដ៏ឆ្នើមនៅកម្ពុជាក្នុងការ បន្តដឹកនាំនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាឲ្យ កាន់តែមានការីកចម្រើនខ្ពង់ខ្ពស់ទ្វេឡើងថែមទៀត។

 

ថ្នាក់ដឹកនាំក្រសួងអប់រំនិងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ  ប៉េកាំងមានប្រសាសន៍ដែរថាកន្លងមកសាកលវិទ្យាល័យប៉េកាំង បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កម្ពុជា និងពង្រឹងចំណងមិត្តភាពជាមួយ កម្ពុជាក្នុងឆ្នាំ២០១៨ សាកលវិទ្យាល័យប៉េកាំងបានចុះហត្ថលេខាជាមួយរាជបណ្ឌិត សភាកម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។
​​បន្ទាប់មកថ្នាក់នៃសាកលវិទ្យាល័យប៉េកាំងបានអញ្ជើញជូនគោរ មងារកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិជូនសម្តេចតេជោនាយក រដ្ឋមន្រ្តីតាមរយៈលិខិតបញ្ជាក់ផ្លូវការរបស់សាកលវិទ្យាល័យនិង សញ្ញាសំគាល់របស់សាកលវិទ្យាល័យដោយបានចាត់ទុកថាពីថ្ងៃ នេះតទៅសម្តេចតេជោនាយករដ្ឋមន្រ្តីគឺជាសាស្រ្តាចារ្យកិត្តិយស ផ្លូវការ របស់សាកលវិទ្យាល័យប៉េកាំង។

ផ្នែកមួយនៃការជូនគោរមងារនេះដែរក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះសកម្មភាពរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានគាំ ទ្រដល់គោលនយោបាយរបស់ប្រទេសចិនដែលទាក់ទិនទៅនិង ខ្សែក្រវ៉ាត់និងផ្លូវដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមស៊ីជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនដែលរហូតមកដល់ ពេលបច្ចុប្បន្ននេះ មានប្រទេសជាច្រើនលើសកលលោក បាន​ចូលរួមគាំទ្រចំពោះគំ និតផ្តួចផ្តើមដ៏មានសារសំ ខាន់នោះ។
​​នៅក្នុងពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តនោះដែរឯកឧត្តមប្រាក់ សុខុនឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិក្នុងនាមប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជាដែលមានវត្តមានក្នុងពិធីប្រគល់និងទទួលគោរមងារ{សាស្រ្តា ចារ្យកិត្តិយស​ផ្នែកទំនាក់ទំនងអន្តរជាតិ}ជូនសម្តេចតេជោ នាយករដ្ឋមន្រ្តីដោយសាកលវិទ្យាល័យប៉េកាំងបានអញ្ជើញនាំបាច់ ផ្កាជូនសម្តេចតេជោនាយករដ្ឋមន្រ្តីដើម្បីជាកិច្ចនៃការគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុតដែលរូបសម្តេចបានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការដឹកនាំប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតការ ពន្លត់ភ្លើងសង្រ្គាមដ៍រ៉ាំរ៉ៃនេះការស្វែងរកដំណោះស្រាយសន្តិភាព​ការបញ្ចប់សង្រ្គាមទាំងស្រុងតាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះឈ្នះរបស់សម្តេចនិងដំណើរការនៃការស្តារនិងអភិវឌ្ឍន៍សេដ្ឋ កិច្ចពីបាត់ដៃទទេររហូតកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយពិសេសការធ្វើទំនាក់ទំនង កិច្ចសហប្រតិបត្តិការដោយស្មើសិទ្ធស្មើភាពខ្ពស់មុខខ្ពស់មាត់ជាមួយ និងបណ្តាប្រទេសទាំងអស់លើសាក លលោក។
​​នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរសម្តេចតេជោនាយករដ្ឋមន្រ្តីនិង ថ្នាក់ដឹកនាំនៃក្រសួងអប់រំក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ប៉េកាំងបានអញ្ជើញបើករបាំងស្បៃដើម្បីជានិម្មិតរូបនៃពិធីសម្ពោធ មជ្ឈមណ្ឌលវិទ្យាស្ថានស្រាវជ្រាវកម្ពុជារបស់រាជបណ្ឌិតសភាកម្ពុជា ដែលឧបត្ថម្ភដោយសាកលវិទ្យាល័យប៉េកាំង៕

IMG_4593-300x200

IMG_4591-300x200

IMG_4592-300x200

IMG_4594-300x200

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!