ព័ត៌មានថ្មី
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល រងខេត្តចំនួន០២រូបនិងនាយករដ្ឋបាល សាលាខេត្តមានការអញ្ជើញចូលរួមលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ.! @ រណ្ដៅដីជម្រៅដ៍ជ្រៅជីកចេញថ្មហួស ក្បាលប្រែត លោក ឧកញ៉ា សាក់ ជីឡៅ មេឈ្មួញដ៍ធំប្រចាំស្រុកអង្គស្នួលខេត្ត កណ្ដាលជីកមិនខ្វល់និងការប៉ះពាល់ ដល់ប្រជាពលរដ្ឋណា?សង្ស័យ អាជ្ញាធរ សមត្ថកិច្ចនិងជំនាញឃុបឃិតជាប្រព័ន្ធ.! @ រថយន្ដដឹកឈើ២គ្រឿងដែលកម្លាំងអាវុធ ហត្ថចាប់បាននៅស្រុកស្នួលខេត្តក្រចេះ​ ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង.! @ កងរាជអាវុធហត្ថលេីផ្ទៃប្រទេសបញ្ជូន ឧកញ៉ា សឹង្ហ សំអុល និងបក្ខពួក២នាក់ ទៀតទៅសាលាដំបូងខេត្តមណ្ឌលគីរី ដេីម្បីសាកសួរបន្តតាមនីតិវិធីច្បាប់.! @ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិ កម្ម​រុក្ខាប្រមាញ់និងនេសាទសម្រេចដក ​តំណែងលោក រី ដាវិន ប្រធានការិយា ល័យសុខភាពសត្វខេត្តត្បូងឃ្មុំបន្ទាប់ ពីកើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិកនិងដោយ សារការដឹកនាំមានភាពមិនប្រក្រតី.! @ លោក ឃួង ស្រេង​ អភិបាល​នៃគណៈ អភិបាលរាជធានី​ភ្នំពេញបើក​កិច្ចប្រជុំ និងដាក់​វិធានការ​រក្សា​សុវត្ថិភាព​សណ្ដាប់ ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យ​កាន់ តែ​ប្រសើរ​​.! @ ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណា ចក្រកម្ពុជា ព្រះ អង្គទ្រង់សព្វព្រះរាជហឬ ទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ព្រះ រាជពិធី រុក្ខទិវា.! @ លោកឧត្តមសេនីយ៍ អេង ហុី អ្នកនាំពាក្ស កងរាជអាវុធហត្ថផ្ទៃប្រទេសថា គណៈកម្មការ ដើម្បីទប់ស្កាត់និងបង្ក្រាបទបល្មើសធនធាន ធម្មជាតិជម្រាបជូន.! @ សម្ដេចតេជោ ហ៊ុន សែនអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់ ប្រទេសកម្ពុជាប្រកបដោយសុវត្តិភាព.! @ ឈ្មួញដឹកជញ្ជូនឈើប៉ែកភាគឦសាន្ត យកឈ្មោះលោក សេង ទៀង ជំនួយការ ផ្ទាល់សម្ដេចតេជោ ហ៊ុន សែន គំរាមកង កម្លាំងសមត្ថកិច្ច​និងជំនាញ.!
Comments Off

មេក្លោងដែលនាំវៀតណាមលួចចូលមក១២នាក់ព្រម ទាំងគ្រឿងចក្រ៦គ្រឿងមក កម្ពុជា ឈួសត្រាយ ផ្លូវដឹក ឈើ តែត្រូវ សមត្ថកិច្ចបង្រ្កាបនោះប្រភពប្រជា ពលរដ្ឋខេត្តរតនគីរីបង្ហើបថាជាក្រុមលោក ណុប ណាក់ ហៅ{ណាក់ក្បាលធំ}.!

 

FB_IMG_1555509399727
ខេត្តរតនគិរី៖បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរីដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រីថាវយេនបង្ក្រាបបទល្មើសឈ្មួញ យកគ្រឿងចក្រឈូសឆាយត្រាយព្រៃធ្វើផ្លូវអូសឈើនិងឈាន ដល់ឃាត់ខ្លួនជនជាតិវៀតណាម១២នាក់និងចាប់យកវត្ថុតាង គ្រឿង ចក្រ៦ គ្រឿង ក្នុងបទល្មើសជាក់ ស្តែងកាលពីថ្ងៃទី១៦ ខែមេសាឆ្នាំ២០១៩នោះមានលេចឮពីប្រភពមិនផ្លូវការពីទឹកដី វៀតណាមមកថា៖ មេក្លោង បង្កើតអោយមានបទល្មើសនេះ គឺ ឈ្មោះ ណុប ណាក់ ហៅ{ណាក់ក្បាលធំ} ជាមន្រ្តីកង រាជអាវុធហត្ថខេត្តរតនគិរីអតីតៈជាមេក្លោងធំជាងគេក្នុងមុខជំនួញ ឈើនៅខេត្តរតនគិរីដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម និងធានាចេញមុខរត់ការផ្លូវអោយឈ្មួញផ្សេងៗផងដែរក្នុង១ឡាន យីឌុបចាប់ពី១២០០០ដុល្លារដល់១៨០០០ដុល្លារឬ២០០០០ ដុល្លារតាមកាលៈទេសៈជាក់ស្តែងស្ថានភាពតឹងរឹងធូស្រាលនោះ។
ប្រភពមិនផ្លូវការដដែលបានបញ្ជាក់ផងដែរថា៖ពាក់ព័ន្ធនិងយក ជនជាតិវៀតណាម១២នាក់និងគ្រឿងចក្រ៦គ្រឿងមកត្រួសត្រាយ ឈូសឆាយផ្លូវដើម្បីអូសឈើនោះ។

ប្រភពបង្ហើបថា ឈ្មោះណុប ណាក់ ហៅ{ណាក់ក្បាលធំ} បានយកលុយពីថៅកែវៀតលើក ដំ បូងចំនួន ៧០មុឺនដុល្លារ។
ក្នុងតំណាក់កាលដល់ជនជាតិវៀត និងគ្រឿងចក្របាន ចូល ទឹកដីកម្ពុជា គឺឈ្មោះណុប ណាក់ ហៅ {ណាក់ក្បាលធំ}បន្តយកចំនួន៥០មុឺនដុល្លារទៀត ពីថៅកែវៀតណាមឈ្មោះ {ដេវ}..និងឈ្មោះកុងចរហៅ{អាកូនឆ្កែ}ជាជនជាតិវៀតណាម ប៉ុន្តែចេះបកប្រែភាសាខ្មែរនិយាយបានដោយប៉ៃឡាំៗច្បាស់បាន ប្រមាណ៧០ទៅ៨០ភាគរយ ស្តាប់និងនិយាយខ្មែរបាន។

ហើយយកលុយលើកទី២បានត្រឹម២ថ្ងៃ គឺដាក់លុយតាម វ៉ាលី ពណ៍ផ្កាឈូកសរុប៥០មុឺនដុល្លារខ្ចប់ថង់ខ្មៅនៅខាងក្នុងពេល ប្រគល់អោយ ឈ្មោះណុប ណាក់ ហៅ {ណាក់ក្បាលធំនោះ។

ផ្ទុយទៅវិញជាលទ្ធផលគម្រោងបំផ្លាញព្រៃឈើនេះត្រូវបានបរាជ័យ បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ថាវ យេន ដឹកនាំកម្លាំងបង្ក្រាប ក្រោមការ បញ្ជា ដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណៈ កម្មការជាតិ បង្ក្រាបបទ ល្មើសធនធានធម្មជាតិ។
តាមដំណឹងនៅព្រឹកថ្ងៃទី១៩ខែមេសាឆ្នាំ២០១៩នេះថៅកែវៀត ណាមឈ្មោះ {ដេវ}ដែលបានឲ្យលុយឈ្មោះណុប ណាក់ ហៅ {ណាក់ក្បាលធំ}ជានាយកងរាជអាវុធហត្ថខេត្តរតន គិរី កំពុង ឡើងមកខេត្តមណ្ឌលគិរីដើម្បីរកអ្នកស្គាល់អោយជួយរត់ការបញ្ចៀស ការឃុំខ្លួនជនជាតិវៀតណាមខណៈខាងនគរបាលអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តរតនគិរីបញ្ជូនខ្លួនជនជាតិវៀតណាម ១២នាក់នោះ ទៅសាលាដំបូងខេត្តរតន គិរី។
អាចរសៀលថ្ងៃដដែលនេះថៅកែវៀតណាមឈ្មោះ{ដេវអាចមក ដល់ ខេត្ត មណ្ឌលគិរីដើម្បីបន្តមកធ្វើរឿងនេះនៅ ខេត្តរតនគិរី ដោះស្រាយក្រុមការងាររបស់ខ្លួនកំពុងឃាត់ខ្លួនស្តាប់ចម្លើយដោយ នគរបាលអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តរតនគិរីនោះ។
ប្រភពក្រៅផ្លូវការតែអាចជឿទុកចិត្តបានក៏បង្ហើបថា៖ឈ្មោះណុប ណាក់ ហៅ {ណាក់ក្បាលធំជានាយកងរាជអាវុធហត្ថខេត្តរតន គិរីយកលុយទាំង២លើកបានចំនួន១លាន២សែនដុល្លារពីថៅកែ វៀតណាមឈ្មោះ{ដេវ} គឺយកទៅរត់ការខ្លះ និងអស់ តិចតួច បំផុតសំខាន់បានទិញឡាន {ហ្វត}ទំនើប១គ្រឿងឲ្យអ្នកធំ ម្នាក់នៅខេត្តរតនគិរីដើម្បីសុំផ្លូវបម្រុងត្រួសត្រាយឈូសផ្លូវអូស ឈើ តែបែកការណ៍ឈានដល់បង្ក្រាបតែម្តង។
តាមផែនការជនសង្ស័យ ជាជនជាតិវៀតណាម ១២នាក់ដែល ឃាត់ខ្លួនបញ្ជូនទៅខាងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៃស្នង ការនគរបាលខេត្តរតនគិរីអាចរកវិធីធ្វើកិច្ចសន្យាបណ្តេញចេញ តាមច្បាប់អន្តោប្រវេសន៍ប៉ុន្តែមិនទាន់អនុវត្តតាមនីតិវិធីនេះបាន ខណៈព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរីកំពុង តាមដានដោយយកចិត្ត ទុកដាក់ បំ ផុតផងនោះ។
គួរម្លឹកថាក្រោយពីសមត្ថកិច្ចប្រគល់ជនសង្ស័យជាជនជាតិវៀត ណាម១២នាក់ទៅខាងនគរបាលអន្តោប្រវេសន៍នៃស្នងការនគរ បាលខេត្តរតនគិរីគឺគ្រឿងចក្រ៦គ្រឿងបានយកទៅរក្សាទុកបណ្តោះ អាសន្ន នៅក្នុងបរិវេណក្រុមហ៊ុន នុភាពសុភី តំបន់អូរតាយ៉ាក ឧទ្យានជាតិវីរៈជ័យ ខេត្ដរតន:គិរី ស្ថិតនៅចំណុចឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនៈគិរី។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថាជនជាតិវៀតណាម ទាំង១២នាក់នេះនិងគ្រឿងចក្រចំនួន៦គ្រឿងគឺចូលមកដោយ ខុសច្បាប់តាមច្រកព្រៃបង្គោលការពារព្រំដែនលេខ១៤ក្នុងភូមិ សាស្ត្រ ប៉ុស្តិ៍ នគរបាល ការពារព្រំដែនគោក លេខ៥០៥{ប៉ុស្តិ៍ ភូមិចង}ខេត្តរតនគិរី ជាប់ព្រំប្រទល់ ជាមួយនឹងប៉ុស្តិ៍ការពារ ព្រំដែន៧១១ ស្រុកម៉រៃ ខេត្ត កន្ទូម ប្រទេ សវៀតណាម។

តាមរយៈឈ្មោះសេកវរៈប្រធានក្រុមហ៊ុននុភាពសុភីនិងជនជាតិ វៀតណាមឈ្មោះ VO NGU YEVSAកាន់អត្ត សញ្ញា ណប័ ណ្ណលេខ 2331 24 234។

ប៉ុន្តែលេចឮថាបម្រុងធ្វើកំណត់ហេតុស្តាប់ចម្លើយដាក់ថា៖ជន ជាតិវៀតណាមទាំង១២នាក់នេះនិងគ្រឿងចក្រចំនួន៦គ្រឿង គឺចូលមកដោយខុសច្បាប់ តាមច្រកព្រៃបង្គោលការពារព្រំដែន លេខ១៣,៨ ប្រយោជន៍ផុតការទទួលខុសត្រូវពីមេប៉ុស្តិ៍ការពារ ព្រំដែន៧១១ និងមេប៉ុស្តិ៍ នគរបាល ការពារព្រំដែនគោកលេខ ៥០៥{ប៉ុស្តិ៍ភូមិចង}។

ប៉ុន្តែបើចូលតាមបង្គោលលេខ១៣,៨គឺគ្មានកន្លែងឆ្លងមករួចទេ ព្រោះជាអូរ និងទឹក។
ករណីនេះបើខាងកម្លាំងកងរាជអាវុធហត្ថបើកការសើបអង្កេតស្រាវ ជ្រាវតាមរយៈបណ្តឹងបរិហារអាចស្រាវឃើញការពិតខណៈឈ្មោះ ណុប ណាក់ហៅ{ណាក់ក្បាលធំជានាយកងរាជអាវុធហត្ថខេត្ត រតនគិរីអតីតៈជាមេក្លោងធំជាងគេក្នុងមុខជំនួញឈើនៅខេត្តរតនគិរី ដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាមមានតម្រុយពិរុទ្ធភាព ខ្លះៗគឺអាចអញ្ជើញគាត់មកបំភ្លឺដើម្បីអោយអស់មន្ទិលក្នុងបទ ល្មើសនេះ។
ជុំវិញបទល្មើសនេះ ចំពោះការឃាត់ខ្លួនជនសង្ស័យជាជនជាតិ វៀតណាម១២នាក់បើតាមអ្នកច្បាប់បានលើកឡើងថា៖យោងតាម មាត្រា១៣ នៃ ក្រមព្រហ្មទណ្ឌបទ៖{ទីកន្លែងប្រព្រឹត្តបទល្មើស}បទល្មើសត្រូវបានចាត់ថាប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណា ចក្រកម្ពុជានៅពេលដែលអំពើណាមួយនៃបទល្មើសនោះបានប្រ ព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។

ដូច្នេះរឿងជនជាតិវៀតណាមជាបទល្មើសព្រហ្មទណ្ឌប្រព្រឹត្តជាក់ ស្តែងនៅខេត្តរតនគិរីត្រូវបញ្ជូនមកសាលាដំបូងខេត្តតាមនីតិវិធីច្បាប់៕

IMG-20190418-WA0000

FB_IMG_1555509463324

FB_IMG_1555509482767

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!